Saturday, December 29, 2012

DNA អាច​ពន្យល់​ថា​ហេតុអ្វី​ស្ត្រី​មាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ច្រើន

អ្នកស្រាវជ្រាវ​បាន​និយាយថា ហ្សែ​ន​ជាក់លាក់​ទៅនឹង​ក្រូម៉ូសូម X​គឺជា​ហ្សែ​ន​ដែល​ត្រូវបាន​គេ​សម្គាល់​ឃើញ​ថ្មីៗ​ថា​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ និង​អាច​ជួយ​ពន្យល់​ថា​ហេតុអ្វី​ស្ត្រី​ហាក់ដូចជា​វិវត្ត​ទៅ​ជា​ជំងឺ​នោះ​ច្រើន​ជាង​បុរស​។​

​ស្ត្រី​មាន​ក្រូម៉ូសូម X ពីរ ស្របពេល​ដែល​បុរស​មាន​ក្រូម៉ូសូម X មួយ និង​ក្រូម៉ូសូម Y មួយ​។​

​ហ្សែ​ន​នៃ​ក្រូម៉ូសូម X គឺ​ស្ថិតនៅ​ក្នុង​ចំនោម​ហ្សែ​ន​ដែល​ត្រូវបាន​គេ​សម្គាល់​ឃើញ​ទាំង​១៦​ចំពោះ​បុរស និង​ស្ត្រី​ដែល​អាច​នាំអោយ​មាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​, ដែល​បន្ថែម​ទៅលើ​ហ្សែ​ន​៣២​ដែល​បាន​រកឃើញ​ពី​មុន​ដោយ​អ្នកស្រាវជ្រាវ​ដែល​មកពី Arthritis Research U.K. Epidemiology Unit នៅ​សាកលវិទ្យាល័យ Manchester​។​

​វា​ត្រូវ​បាន​គេ​ជឿ​ថា ហ្សែ​ន​៤៦​នោះ​មាន​ភាព​ពេញវ័យ​នៃ​ហ្សែ​ន​ដែល​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​។ ការស្រាវជ្រាវ​អាច​នាំអោយ​មាន​ការស្រាវជ្រាវ​ថ្មី​ចំពោះ​ជំងឺ​, នេះ​ដោយយោង​តាម​ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Nature Genetics​។​

​ជេ​ន វរ​ស៊ី​ង​ថុន (Jane Worthington) ជា​សាស្ត្រាចារ្យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​នៃ​សេនេទិច​នៅ​សាកលវិទ្យាល័យ Manchester បាន​និយាយថា ការស្រាវជ្រាវ​បាន​ទាក់ទិន​ទៅ​នឹង​ការប្រើប្រាស់​គម្រូ DNA ពី​អ្នកជំងឺ​ជាង ២៧.០០០​នាក់​ដែល​មាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ និង​ពិនិត្យ​ទៅលើ​សុខភាព​។ ជា​លទ្ធផល​, យើង​ដឹង​ថា ការប្រែប្រួល​សេនេទិច​នៅលើ​ទីតាំង​៤៥​នៃ​ហ្សែ​ន​កំណត់​ទៅ​លើ​ភាព​ងាយ​នឹង​កើត​ទម្រង់​នៃ​ជំងឺ​រលាក​សន្លាក់​នោះ​។​

​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​គឺ​ផ្សេងៗ​ពី​គ្នា​ពី​ជំងឺ​រលាក​សន្លាក់ឆ្អឹង​, ជំងឺ​រលាក​សន្លាក់​បាន​ទាក់ទង​ទៅនឹង​អាយុ និង​ការ​រហែក និង​ការ​យារ​។ វា​ចាប់ផ្តើម​ញឹកញាប់​នៅ​ចន្លោះ​អាយុ​ពី​២៥​ឆ្នាំ ទៅ​៥៥​ឆ្នាំ និង​បណ្តាលអោយរ​លា​កនៅ​នឹង​សន្លាក់ ដែល​បណ្តាល​អោយ​ហើម​, គាំង​, ឈឺ និង​បន្ថយ​មុខងារ​នៃ​សន្លាក់​។​

​របៀប​រស់នៅ និង​កត្តា​ជុំវិញខ្លួន​ដូចជា ការជក់បារី​, ចំណីអាហារ​, ការ​មាន​ផ្ទៃពោះ និង​ការឆ្លង​មេរោគ​ត្រូវបាន​គេ​ជឿ​ថា​ដើរតួ​នៅក្នុង​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​នេះ ប៉ុន្តែ​ហ្សែ​ន​របស់​មនុស្ស​ម្នាក់​ក៏​ជះ​ឥទ្ធិពល​ទៅនឹង​ហានិភ័យ​នៃ​ជំងឺ​នោះ​ផងដែរ​។ បញ្ហា​នោះ​ប៉ះពាល់​ប្រហែល​១%​នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​ពិភពលោក​។​

​វេជ្ជបណ្ឌិត ស្តេ​ហ្វិន អ៊ី (Stephen Eyre) បាន​និយាយថា ការស្រាវជ្រាវ​នេះ​នឹង​មាន​ការជះឥទ្ធិពល​ល្អ​ទៅ​លើ​ការព្យាបាល​ជំងឺ​រលាក​សន្លាក់​។​

​អា​លេន សីល​មេន (Alan Silman) បាន​និយាយថា នេះ​គឺជា​លើកដំបូង​ដែល​ការទាក់ទង​គ្នា​នៃ​សេនេទិច​គឺ​ស្ថិតនៅ​ចន្លោះ​នៃ​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ និង​ក្រូម៉ូសូម X​។ នេះ​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ក្នុង​ការជួយ​យើង​ដើម្បី​យល់ថា​តើ​ហេតុអ្វី​បាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​កើត​លើ​ស្ត្រី​៣​ដង​ច្រើនជាង​បុរស​នោះ​៕