Saturday, December 22, 2012

ស្អាត​ព្រោះ​តែ​ដំណេកជា​រឿង​​ពិត​មួយ

យោង​តាម​ការ​សិក្សា​ស្រា​វ​ជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​ស៊ុយអែត​​ មក​ពី​វិទ្យាស្ថាន Karolinska Institute នៅ​ទីក្រុង ស្តុកខុម បាន​អោយ​ដឹង​ថា​ “ស្អាត​ព្រោះ​តែ​​ដំណេក = Beauty Sleep” វា​មិនមែន​ជា​រឿង​និទាន​ដែល​គេ​តែងតែ​និយាយ​លេង​នោះ​ទេ វា​គឺជា​ការ​ពិត​មួយ។ អ្នក​សិក្សា​ស្រាវជ្រាវ​ទាំង​នោះ​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ មនុស្ស​ស្រី និង ប្រុសដែល​មាន​​ចំនួន ២៣ នាក់​ដោយ​ថត​រូប​ពួក​គេ​ទាំង​ពី​រ​ពេល ពេល​ដែល​ពួក​គេ​ដេក​គ្រប​គ្រាន់ និង ពេល​ដែល​ពួក​គេ​ដេក​មិន​គ្រប់គ្រាន់។ ការ​សិក្សា​នោះ​ធ្វើ​ឡើង​យ៉ាង​ផ្ចិតផ្ចង់​បំផុត​ លើ​ការ​បញ្ចេញ​ទឹកមុខ មាស៊ីនថត​​ រយៈ​ចំងាយ​ក្នុង​ការ​ថត និង ការ​ដែល​មិនមាន​ប្រើ​ម្សៅ​ជា​ជំនួយ។
បន្ទាប់​មក​ពួក​គេ​បាន​យក​រូបថត​ទាំង​អស់​នោះ ​ ទៅ​អោយ​ក្រុម​អ្នក​អង្កេត​ដាក់​ពិន្ទុ​ដោយ រូបថត​និមួយ​ៗ​​សង្កត់​ធ្ងន់​ទៅលើ​គុណសម្បត្ត​ជាច្រើន រួម​ទាំង​សុខភាព និង ភាព​ទាក់ទាញ​ផង​ដែរ។ ជា​លទ្ធផល​បាន​បង្ហាញ​ថា​រូបថត​របស់​ស្រី និង ប្រុស​ទាំង​នោះ​ដែល​ជាប់​បាន​ពិន្ទុ​ឈ្នះ​គឺ​រូបថត​ពេល​ដែល​ពួក​គេ​បាន​ដេក​ គ្រប់​គ្រាន់៕៚