Sunday, December 30, 2012

ទង្វើ ១០​ យ៉ាង​ដែលបំផ្លាញដល់​ខួរ​ក្បាល

ទង្វើទាំង ១០យ៉ាងដែលជះផលអាក្រក់ចំពោះខួរក្បាល ហើយលោកអ្នកគួរចៀសវាងមានដូចខាងក្រោម៖
១- មិនបរិភោគអាហារពេលព្រឹក: ការមិនបរិភោគអាហារពេលព្រឹក ជាការគ្រោះថ្នាក់មួយដល់ខួរក្បាល។ ការផ្ដល់ ផលអាក្រក់របស់វា ធំបំផុត គឺធ្វើឲ្យកម្រិតឈាមក្នុងខួរក្បាលថយចុះ ហើយជាមួយគ្នានេះដែរ វាក៏ជំរុញឲ្យសារជាតិអាហារមិនអាចទៅចិញ្ចឹមខួរក្បាលគ្រប់ គ្រាន់។ ចលនានេះ បើមានញឹកញាប់ និងរយៈពេលយូរ វានឹងបង្កឲ្យខួរក្បាលចុះខ្សោយតែម្ដង។
២- បរិភោគអាហារច្រើនពេក: ការបរិភោគអាហារហួសចំណុះ និងច្រើនជ្រុល វានឹងបង្កឲ្យសរសៃឈាមក្រហមក្នុងខួរក្បាលឡើងរឹង  ដែលជាអាការសំខាន់បង្កឲ្យខួរក្បាលចុះខ្សោយយ៉ាងឆាប់រហ័ស។
៣- ការជក់បារី: ជាមូលហេតុធ្វើឲ្យកើតរោគខួរក្បាលរួមតូច និងនាំឲ្យកើតរោគអាល់ហ្សេម័រ ឬរោគឆាប់ភ្លេចភ្លាំង។
៤- បរិភោគផ្អែមខ្លាំងពេក: ការបរិភោគអាហារផ្អែមខ្លាំងពេកនឹងបង្កឲ្យរាំងស្ទះដល់ការស្រូប ទាញប្រូតេអ៊ីន និងសារជាតិអាហារដែល ផ្ដល់សារប្រយោជន៍ចំពោះរាងកាយ។ ពេលមានអាការបែបនេះកើតឡើង ធ្វើឲ្យខ្វះខាតសារជាតិអាហារ និងរាំងស្ទះដល់ការវិវឌ្ឍន៍របស់ ខួរក្បាល។
៥- សារជាតិពុល: ខួរក្បាលជាកន្លែងដែលត្រូវប្រើថាមពលច្រើនបំផុតក្នុងរាងកាយ។ ដូច្នេះបើយើងបានស្រូបសារជាតិពុលច្រើនចូល ទៅ វានឹងបង្កឲ្យអុកស៊ីសែនក្នុងខួរក្បាលថយចុះ និងបន្ទាប់មកធ្វើឲ្យប្រសិទ្ធភាពប្រើការងាររបស់ខួរក្បាលចុះ ខ្សោយ។
៦- ការទទួលទានដំណេកមិនគ្រប់គ្រាន់: ការដេកលក់ជួយឲ្យខួរក្បាលបានសម្រាក និងប្រមូលថាមពលគ្រប់គ្រាន់ក្នុងការបំពេញកិច្ច ការងារក្នុងថ្ងៃបន្ទាប់ទៀត។
៧- ដេកឃ្លុំជិត: ការដេកឃ្លុំភួយជិតតាំងតែពីចុងជើងរហូតដល់ក្បាល វានឹងបង្កឲ្យមានការបន្ថែមឧស្ម័នកាបូនិចច្រើនទ្វេឡើង និងកាត់ បន្ថយអុកស៊ីសែនដែលបង្កឲ្យប្រសិទ្ធភាពខួរក្បាលចុះខ្សោយ។
៨- ប្រើខួរក្បាលក្នុងខណៈពេលមិនស្រួលខ្លួន: ការធ្វើការងារ ឬប្រើគំនិតខ្លាំងក្នុងខណៈពេលដែលមានជំងឺ នឹងបង្កឲ្យប្រសិទ្ធភាពនៃការ ធ្វើកិច្ចការងាររបស់ខួរក្បាលធ្លាក់ ចុះ ហើយវាហាក់បីដូចជាការបំផ្លាញខួរក្បាលដែរ។
៩- ខ្វះការប្រើគំនិត: ការប្រើគំនិតរិះគិតជាប្រការល្អបំផុតក្នុងការហ្វឹកហាត់ឲ្យខួរក្បាលរឹងមាំល្អ។
១០- ជាមនុស្សមិនសូវនិយាយស្ដី: ការបញ្ចេញទស្សនៈ និងគំនិតផ្សេងៗ បានជួយធ្វើឲ្យខួរក្បាលរហ័សរហួនកាន់តែឆ្លាតវាងវៃ ប៉ុន្តែ បើទុកចោលមិនធ្វើការងារ វាបែរជាស្ពឹកស្រពន់ និងអន់ថយ៕