អំពីយើង

 សូម​ស្វាគមន៏​ប្រិយមិត្ត​អ្នកអានទាំងអស់​ដែលបានចូល​មកកាន់ " គេហទំព័រ​សុខភាពកម្ពុជា "​។
យើងខ្ញុំមានសេចក្តីសប្បាយរីករាយណាស់ដែលអ្នកទាំងអស់គ្នាបានមានការគាំទ្រ និង ចូលមកទស្សនា​ទំព័ររបស់យើង។ ទំព័រមួយនេះ​បង្កើតឡើងក្នុងគោលបំណង​ផ្តល់ព័ត៌មាន​អំពី​បញ្ហា​សុខភាព ជម្ងឺ ទ្រឹស្តីថ្មីៗ​ និងរបកគំហើញថ្មី​ៗ​ផ្នែកវេជ្ជសាស្ត្រ។យើងខ្ញុំសង្ឃឹមថារាល់ព័ត៌មាន​ក្នុងទំព័រ​នេះនឹងផ្តល់នូវការយល់ដឹងថ្មីៗមូលដ្ឋានសំរាប់ការ​កែលំអការរស់នៅ ការបរិភោគអាហារ​ប្រកបរដោយ​អនាម័យនិងជីវជាតិប្រកបរដោយតុល្យភាពដើម្បីសាងសង់នូវរាង្គកាយមួយដល់រឹងមាំនិងស្រស់ស្រាយ​។ ទោះជាយ៉ាងនេះក្តី ទំព័រមួយនេះមិនអាចជំនួសគ្រូពេទ្យបានទេព្រោះថាមនុស្សរាល់រូប ជម្ងឺគ្រប់​យ៉ាងកើតមាននូវលើមនុស្សខុសស្ថានភាពគ្នា ដូច្នេះការព្យាបាលគឺអាស្រ័យទៅភាពជាក់ស្តែង។​ដូចនេះមុននឹងព្យាបាលឬមានមន្ទិលសង្ស័យត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ​ជៀសវាស​គ្រោះថ្នាក់ដែល​បណ្តាលមកពីការប្រើថ្នាំដោយគ្មានវេជ្ជបញ្ជា និង បទដ្ឋានត្រឹមត្រូវ។
 យើងខ្ញុំនឹងស្វាគមន៏​នូវរាល់មតិរិះគន់របស់មិត្តអ្នកអានទាំងអស់​ដើម្បីកែលំអចំនុចខ្វះខាត​ទាំងនោះ​ឲ្យប្រសើរ និង​បង្ករលក្ខណៈកាន់តែងាយស្រួលដល់តំរូវការរបស់មិត្តអ្នកអាន។ ជាចុងក្រោយខ្ញុំសូម​អរគុណដល់មិត្តអ្នកអានដែលបានគាំទ្រទំព័រ​មួយនេះ ហើយសង្ឃឹមថាមិត្តអ្នកអានទាំងអស់នឹងចូល​រួមក្នុងការចែករំលែកចំណេះដឹងទាំងនេះដល់ពលរដ្ឋកម្ពុជាទាំងអស់​ដើម្បីលើកកំពស់សុខមាលភាព​ប្រជាជនយើង។ សុខភាពល្អ អនាគតបវររុងរឿង !

                                                                                                                                              វាចារអ្នកនិពន្ធ