Wednesday, January 16, 2013

រកឃើញវិធីទប់ស្កាត់ Virus HIV មិនឲ្យវិវត្តទៅជា AIDS

(រចនាសម្ព័ន្ធ Virus HIV)
ការស្រាវជ្រាវ​នឹង​រកឃើញ​វិធី​ទប់ស្កាត់ Virus HIV មិន​ឲ្យ​វិ​វត្ត​ទៅជា​ជំងឺ AIDS បាន​ត្រាយផ្លូវ​ថ្មី​មួយ​សម្រាប់​កិច្ចប្រឹងប្រែង​ស្វែងរក​វិធី​ព្យាបាល​ ជំងឺ​ប្រចាំ​សតវត្សរ៍ ។​
​ក្នុង​អត្ថបទ​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​ វិធីសាស្ត្រ​ព្យាបាល​ដោយ​ហ្សែ​ន​មនុស្ស (The gene Therapy) ថ្ងៃទី​១៦/១ លោក Harich ប្រកាសថា បានទទួល​ជោគជ័យ​ក្នុងការ​ប្រែប្រួល​ប្រូតេអ៊ីន​មួយ ក្នុង Virus HIV ហើយ​ជា​ប្រូតេអ៊ីន​ដែល Virus HIV ត្រូវការ​សម្រាប់​បង្កប​ង្កើ​ត "​កូនចៅ​" វា ។ ប្រូតេអ៊ីន​ថ្មី​ដែល​លោក​ប្រែប្រួល​វា​បាន​នោះ​ត្រូវបាន​ដាក់ឈ្មោះថា Nullbasic វា​មាន​ប្រសិទ្ធភាព​រារាំង Virus HIV មិន​ឲ្យ​រីកចម្រើន​បាន ។​

​ នៅក្នុង​បរិស្ថាន​ពិសោធន៍ Nullbasic មាន​សមត្ថភាព​ច្រើន​ទប់ស្កាត់​មិន​ឲ្យ Virus HIV រីកចម្រើន​បាន ហេតុនេះ​វា​មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ការទប់ស្កាត់​មិន​ឲ្យ Virus HIV នេះ​វិ​វត្ត​ទៅជា​ជំងឺ AIDS ។​
​លោក Harich លើកឡើងថា ពេលដែល​ប្រើ​ប្រូតេអ៊ីន​ថ្មី​នេះ នៅលើ​អ្នក​រង​ការឆ្លង virus HIV នោះ​វា​ធ្វើ​ឲ្យ Virus នេះ "​ដេក​ស្ងៀម​" មិន​រាលដាល ។ ដូច្នេះ​អ្នកជំងឺ​អាច​រក្សារ​បាន​ប្រព័ន្ធ​ការពារ​សរីរាង្គ​មាំទាំ​បាន​ ក្នុង​រយៈពេល​មួយ​វែង ដោយ​ពុំ​ចាំបាច់​ប្រើ​វិធី​ព្យាបាល​ដោយ​ឱសថ​បូក ដូច​បច្ចុប្បន្ន​ឡើយ ។​

​លោក​បាន​ឲ្យ​ដឹងថា ការពិសោធន៍​ជាថ្មី​លើស​ត្វ នឹងធ្វើ​បន្ថែម​ក្នុងឆ្នាំនេះ ហើយ​ប្រសិនបើ​ជោគជ័យ​ទៀត​នោះ គឺ​ពិភពលោក​អាច​យក​វិធីសាស្ត្រ "​ពិស​ព្យាបាល​ពិស​"​នេះ សម្រាប់​ព្យាបាល​ឲ្យ​អ្នកជំងឺ AIDS ។​
​តាម​ អង្គការសហប្រជាជាតិ ចំនួន​អ្នក​ផ្ទុក Virus HIV លើ​ពិភពលោក​កើន​ពី​៣៣,៥​លាន​នាក់ ក្នុង​ឆ្នាំ​២០១០ ឡើងដល់​៣៤​លាន​នាក់​នៅ​ឆ្នាំ​២០១១ ៕

(ប្រភព៖CEN)