Wednesday, January 2, 2013

បញ្ហាស្បែកណាខ្លះ​ដែ​លកើត​ឡើង​ក្នុង​រដូវ​ក្តៅ ?

កម្តៅថ្ងៃ គឺជាប្រភពធំបំផុតនៃពន្លឺ និងកម្តៅ ដែល​អាច​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ខូច ។ កាំ​រស្មី UV អាច​​បណ្តាល​ឱ្យ​ស្បែក​របស់​អ្នក​ខូច រលាក ស្ងួត​បបូរ​មាត់ និង​បង្ក​ជា​ស្នាម​នៅ​លើ​ស្បែក​មួយ​ចំនួន ។ តើ​អ្នក​ដឹង​ទេ​ថា នៅ​រដូវ​ក្តៅ​អាច​បង្ក​អ្វី​ខ្លះ​ដល់​បញ្ហា​ស្បែក​​របស់​អ្នក ? ថ្ងៃ​នេះ យើងខ្ញុំនឹង​លើក​យក​បញ្ហា​ស្បែក​មួយ​ចំ​នួន​ដែល​អាច​​កើត​មាន​នៅ​រដូវ​ក្តៅ ។
• នៅរដូវក្តៅ បញ្ហា​ដែល​អាចកើត​មាន​នៅ​លើ​ស្បែក​របស់​អ្នក​មាន​ដូច​ជា ការ​រលាក​​ដោយ​​សារ​​កម្តៅ​ថ្ងៃ អាច​ជួប​ប្រទះ​និង​ម​ហា​រីក​ស្បែក ព្រម​ទាំង​មាន​ភាព​ចាស់​ជ្រីវ​ជ្រួញ​នៅ​លើ​ស្បែក ។ នេះ​​បណ្តាល​មក​​ពី​​ការ​រលាក​ដោយ​សារ​កម្តៅ​ថ្ងៃ និង​ការ​បាត់​បង់​ជាតិ​សំ​ណើម​នៅ​លើ​ស្បែក ។
 • នៅក្នុងរដូវក្តៅ បញ្ហាស្បែកដែលអាចប្រឈមអាចមានបញ្ហាខ្មៅស្រអាប់នៅលើស្បែកមុខ និង​មាន​​កន្ទួលតូច(ចែងថ្ងៃ) ដែលមាននៅលើស្បែកមុខរបស់អ្នក ។
• ជាងនេះទៅទៀត រដូវក្តៅគឺជារដូវដែលធ្វើឱ្យស្បែករបស់អ្នកបាត់បង់ជាតិសំណើមខ្លាំង ដូច្នេះ​ហើយ អ្នកត្រូវតែរកឡេថែរក្សាស្បែកដើម្បីជួយឱ្យស្បែករបស់អ្នកមានសំណើមឡើងវិញ ។ ជាង​នេះ​ទៅទៀត អ្នកក៏ត្រូវតែពិសារទឹកឱ្យបានច្រើន ដើម្បីរក្សាសំណើមពីខាងក្នុងខ្លួន ។
 បញ្ហា​​ ដូចដែលបានរៀបរាប់នៅចំណុចខាងលើនេះ សុទ្ធ​សឹងតែជាប្រភេទ​បញ្ហា​ដែល​បង្ក​សម្រាប់​ស្បែក​របស់អ្នកនៅរដូវក្តៅ ។ ដូច្នេះហើយ អ្នកត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ក្នុង​ការថែរក្សា​ស្បែក​ឱ្យ​បាន​ម៉ត់​ នៅរដូវនេះ ។
 

(ប្រភព៖Summercare)