Tuesday, January 8, 2013

ក្រូចឆ្មា និងអំបិល ជួយកាត់បន្ថយស្លេស្ម

ក្អក ផ្តាសសាយ សុទ្ធសឹងតែជាប្រភេទជម្ងឺដែលអាច
ប៉ះពាល់ដល់បំពង់ករបស់អ្នក ដែលជា​ហេតុបណ្តាល
ឱ្យមានស្លេស្ម​។ ស្មេស្ល អាចធ្វើឱ្យអ្នកមានអារម្មណ៍ថា
រមាស់ត្រង់បំពង់កព្រម​ទាំងពិបាកក្នុងការដកដង្ហើមផង
ដែរ ។ ដោយហេតុនេះហើយ បានជានៅពេលដែលមាន​

អាការៈក្អក និងផ្តាសសាយ តែងតែរិះរកវិធីសាស្រ្តងាយ
ផ្សេងៗ គ្នាក្នុងការជួយកម្ចាត់នៅបញ្ហា​ស្លេស្មនៅត្រង់បំ
ពង់កនេះ ។ វិធីសាស្រ្តបែបធម្មជាតិមួយចំនួន ពិតជាអាច
ជួយកាត់បន្ថយ​បញ្ហាស្លេស្មរបស់អ្នកបាន ។ អ្នកខ្លះជ្រើសរើសយកទឹកក្រូចឆ្មាមកញុំាដើម្បីកាត់បន្ថយ​បញ្ហា​ស្លេស្ម
នេះ ។ លើសពីនេះទៅទៀត អ្នកអាចយកក្រូចឆ្មាមួយចំណិតមក ដាក់អំបិលបន្តិចៗ រួចញុំាវា ។ វិធីសាស្ត្រនេះ អាចជួយកាត់បន្ថយនៅបញ្ហាស្លេស្មនេះ ហើយថែមទាំងជួយឱ្យ​បំពង់ករបស់អ្នកស្រឡះល្អផងដែរ ។ ប្រសិនបើអ្នកមិនមានបញ្ហាស្លេស្មនៅបំពង់ក អ្នកក៏អាច​ញុំាវាដើម្បីជួយឱ្យបំពង់ករបស់អ្នកស្រឡះល្អផងដែរ ។
សូមជូនពរឱ្យអ្នកមាន​សុខភាពល្អ ​ព្រមទាំងប៉ងអ្វីបានសម្រេចដូចបំណង ។

(ប្រភព៖ខ្មែរហ្សូម)