Saturday, January 19, 2013

ស្ត្រីគួរយល់ដឹងពីជម្ងឺធ្លាក់ស

ធ្លាក់ស ​ជា​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​ទាំងឡាយ ទាក់ទង​ទៅនឹង​សុខភាព​ជីវសាស្ត្រ ដែល​ត្រូវ​ការចាប់អារម្មណ៍​បំផុត ។ ធ្លាក់​ស វិវត្តន៍​ទៅ​ទន្ទឹម​នឹង​ពេល​ប្រដាប់​ភេទស្ត្រី មាន​សកម្មភាព​រាប់​ចាប់​តាំងពី​អាយុ គ្រប់ការ​រហូត​ដល់​វយ័​ចំណាស់ ហើយ​ពិសេស​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ជំងឹ​ផ្លូវភេទ​តែម្តង ។​
នៅពេល​ផ្នែក​ជីវសាស្ត្រ​ដំណើរការ​ទៅ​បែប​ប្រក្រតី សារធាតុ​រំអិល​តែងតែ​ហូរ​ចេញ​មក​ធម្មតា​ពី​រន្ធ​យោ​នី ដូច​ផ្នែក​ពណ៌​ស នៃ​ស៊ុត​យ៉ាង​ដូច្នោះ​ហើយ​មាន​ក្លិនឆ្អាប​បន្តិច ។ នេះ​ហៅថា វត្ថុ​រាវ​ជីវសាស្ត្រ ដែល​ផ្សើម​យោនី​ជា​អចិន្ត្រៃយ៍ ។ សារធាតុ​រាវ​ថ្លា​ដែល​ហូរ​ចេញ​មក​នេះ​មាន​ក្លិនឆ្អាប​ខ្លាំង ឬ​តិច​បរិមាណ​ហូរ​មក​ច្រើន ឬ​តិច​ក៏​អា​ស្រយ័​ទៅ​ដោយ​បរិមាណ​នៃ​អរ័​ម៉ូ​ន អេ​ស្ត្រូ​ហ្សេ​ន “Estrogen” ដែល​មាន​នៅក្នុង​រូប​កាយ​របស់​ស្ត្រី​នោះ​ហើយ ។​
ឧទាហរណ៍ : នៅពេល​ដែល​កុមារី​នៅ​មាន​អាយុ​តិច​នៅឡើយ ហើយ​ប្រដាប់ភេទ​ក៏​មិន​ទាន់​លូតលាស់​គ្រប់លក្ខណៈ បើ​ពិនិត្យ​មើល​ក្នុង​រន្ធ​យោនី​របស់​ក្មេងស្រី​នោះ ក៏​មិន​ឃើញ​មាន​ជាតិ​សំណើម ជា​វត្ថុ​រាវ​មាន​ពណ៌​ស​ថ្លា​នោះដែរ ។ ដល់​មាន​អាយុ​គ្រប់កា​រហើយ​សំបុ​កពង (Ovary) ក៏​រីក​លូតលាស់ ហើយ​ប្រែប្រួល​បន្តិច​ម្តងៗ ជាមួយនឹង​ការផលិត​នូវ​សារធាតុ​រំញោច​ផ្លូវភេទ ធ្វើឲ្យ​ប្រដាប់​បន្ត​ពូជ (​យោ​នី​) ផលិត​ចេញ​មក​នូវ​ជាតិ​រំអិល ដែល​ហៅថា វត្ថុ​រាវ​ពណ៌​ស ។​
អាយុ​កាន់តែ​ពេញ​វយ័ (​អាច​រៀប​ការ​បាន​មាន​គូស្រករ ឬ​និយាយឲ្យចំ​ឈាន​ចូល​ដល់​វយ័​បង្ក​កំណើត​បាន ឬ​មាន​ម​ត្ថភាព​ទទួលការ​រួមរក័បា​ន​) សំបុ​កពង (Ovary) ក៏​មាន​លក្ខណៈ​គ្រប់គ្រាន់ ។ ចាប់ពីពេលនោះ​មក រៀងរាល់​ខែ​តែងតែ​បញ្ចេញ​អរ័​ម៉ូន “Estrogen” និង “Progesteron” ។ ដោយសារតែ​ហេតុនេះហើយ​ទើបបានជា “​ធ្លាក់​ស​” តែងតែ​មាន​ការប្រែប្រួល​ទៅតាម​វិវត្តន៍ នៃ​រដូវ​ប្រចាំខែ (Menstrual cycle) ដែល​នាំ​ឲ្យ​ធ្លាក់​ស​នោះ មានមក​តិច ឬ​ច្រើន ។ នៅក្នុង​វិវត្តន៍​ដំបូង​ប្រចាំខែ (​ពេល​មក​ខែ​) ពេល​ដែល​ប​រី​មាណ​អរ័​ម៉ូន Estrogen ផលិត​បាន​ច្រើន ដោយសារ​តែ​មាត់ស្បូន​ផលិត​វត្ថុ​រាវ​មក​ច្រើន ទើប​បរិមាណ​វត្ថុ​រាវ​នោះ​កាន់តែ​កើនឡើង ដែល​នាំឲ្យ​គេ​សង្កេតមាន​ជាតិ​រំអិល ហូរ​ចេញ​មក​កក្លាក់​ដូច​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​សត្វ មាន​សភាព​អន្លាយ​ស្អិតៗ ។ ជាពិសេស​នៅ​មុន​ពេល​ពង​អូវុល​ធ្លាក់ចុះ​មក​ប្រមាណ​ពី ១២-២៤ ម៉ោង សារធាតុ​រាវ​នេះ​ក៏​ចេះ​តែ​ហូរ​ចេញ​មក​ច្រើន​លើស​មុន ។ ដោយសារ​តែ​ដូច្នេះ ហើយ​ទើប​ស្ត្រីភេទ​តែងតែ​ទទួល​អារម្មណ៍​ថា ទ្វារមាស​របស់​នាង​សើម​ជោក​ជានិច្ច ។ ក្រោយពេល​អូវុល​ធ្លាក់​មក​ហើយ បរិមាណ​អរ័​ម៉ូន Progesterone នោះ ក៏​កាន់តែ​កើនឡើង​ថែម​ទៀត នៅពេល​នោះ​ធ្លាក់ស​ក៏​មាន​ទឹក​ខាប់ ដូចជា​ទឹកដោះគោ​ស្អិត​បន្តិច ។​
ក្រៅពី​មាន​សភាព​ដូច​ខាងលើ​នោះ ពេល​ចាប់ផ្តើម​មានគភ៌​ហើយ​នោះ បើ​ធ្វើការ​ធ្ងន់ ឬ​ក្នុង​ករណី​កើត​អារម្មណ៍​ស្រៀវ​ស្រើប​ចង់​រួមរក័ វត្ថុ​ធាតុ​រាវ​ហៅថា ធ្លាក់ស​នោះ ក៏​កាន់តែ​ហូរ​មក​ច្រើនឡើង​ថែម​ទៀត រហូតដល់​ពេល​ខ្លះ​ហូរ​ធ្លាក់​មក​ស្អិត​អន្លាយ ដូច​ប្រេងម៉ាស៊ីន ខាប់​មក​ក្រៅ​ទ្វារមាស ។ ដូច្នេះ​ហើយ​នៅពេល​ជីវសាស្ត្រ មាន​ភាព​ជា​ប្រក្រតី​នោះ ធ្លាក់ស​អាច​មាន​ច្រើន ឬ​តិច រាវ ឬ​ខាប់ មាន​ការប្រែប្រួល​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​បើ​និយាយ​ជាមួយ​វិញ មិន​មាន​បញ្ហា​អ្វី​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព ឬ​មិន​មាន​ជំងឺ​អ្វី​កើត​មាន​ឡើយ​ចំពោះ​ស្ត្រី​នោះទេ ៕