Thursday, January 17, 2013

សញ្ញាស្ងៀមស្ងាត់១០របស់ស្ត្រេសដែលអ្នកគួរយកចិត្តទុកដាក់

-​ឈឺក្បាល​នៅ​ចុង​សប្តាហ៍​
បណ្ឌិត Todd Schwedt នាយក​មជ្ឈមណ្ឌល​សរ​សៃ​ប្រសាទ​នៃ​មហាវិទ្យាល័យ​វ៉ាស៊ីនតោន​ឲ្យ​ដឹងថា "​ឥទ្ធិពល​របស់​ស្ត្រេ​ស​អាច​រំលឹក​អ្នក​ដោយ​ការឈឺ​មួយ​ចំហៀង​ក្បាល ។ ពេល​កាលវិភាគ​ទទួលទាន​អាហារ គេង សកម្មភាព​ប្រចាំថ្ងៃ​មិន​វិទ្យាសាស្ត្រ អ្នក និង​ជួប​ការឈឺ​នៅ​ឱកាស​ចុង​សប្តាហ៍​" ។​
-​ឈឺពោះ​ខ្លាំង​ក្នុង​ថ្ងៃ "​មក​រដូវ​"
​ស្ត្រី​ដែល​តានតឹង​មានការ​ប្រឈម​ត្រូវ​ឈឺពោះ និង​រមួលក្រពើ​ទ្វេដង ក្នុង​ខួប​រដូវ​ប្រៀប​នឹង​អ្នក​មិនសូវ​តានតឹង ។​
​ពួក​អ្នកស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ​ហា​ វ៉ាដ​ឲ្យ​ដឹងថា "​ភាព​តានតឹង​ជា​មូលហេតុ​បង្ក​បាត់​តុល្យភាព​អ័រម៉ូន ។ លំ​ហាត់ប្រាណ​ទាំងឡាយ​អាចធ្វើ​ឲ្យ​ធូរស្រាល​អាកា​រៈ​រមួលក្រពើ និង​តានតឹង ដោយ​វិធី​បន្ថយ​សកម្មភាប​រប​ស់​ប្រព័ន្ធ​សរសៃប្រសាទ​" ។​
-​មាត់​ឈឺ​ខ្ទោ​កៗ​
Matthew Messina ទីប្រឹក្សា​របស់​សមាគម​ទន្តពេទ្យ​អាមេរិក​ឲ្យ​ដឹងថា "​ធ្មេញ​ឈឺ​ពឺត ជា​សញ្ញា​របស់​កា​រស​ង្គ្រឺ​ត​ធ្មេញ​ច្រើន​កើតឡើង​ក្នុងពេល​គេង និង​អាច​ប្រែ​ធ្ងន់ធ្ងរ​ជាង​ដោយ​ការតានតឹង ។ អ្នក​អាច​សួរ​ទន្ត​បណ្ឌិត អំពី​ឧបករណ៍​ការពារ​ធ្មេញ​ក្នុងពេល​គេង​អាច​បន្ថយ ឬ​បញ្ឈប់​បាតុភូត​ស​ង្គ្រឺ​ត​ធ្មេញ​" ។​
-​សុ​បិ​ន្ត​អាក្រក់​
​ពេល​អ្នកមាន​សុ​បិ​ន្ត​ល្អ អ្នកនឹង​ភ្ញាក់ឡើង​ក្នុង​សភាព​ផ្លូវចិត្ត​ល្អ​ជាង​មុនពេល​អ្នក​ចូល​គេង បណ្ឌិត Rosalind Cartwright សាស្ត្រាចារ្យ​ចិត្តសាស្ត្រ​នៅ​មជ្ឈមណ្ឌល​សុខាភិបាល​មហាវិទ្យាល័យ Rush មានប្រសាសន៍ ។​
​ពេល​ត្រូវ​ស្ត្រេ​ស អ្នក​ភ្ញាក់​ពី​ដំណេក​ជាប្រចាំ​ជាង បណ្តា​រូបភាព​ដិត​ជាប់​អារម្មណ៍ និង​លេចឡើង​បន្តបន្ទាប់ និង​ឥទ្ធិពល​ទៅដល់​គុណភាព​ដំណេក ។​
​ទម្លាប់​គេង​ល្អ អាចជួយ​ទប់ស្កាត់​រឿងនេះ ពេល​អ្នក​គេង​ពី ៦-៨​ម៉ោង ក្នុង​មួយ​យប់ និង​ចៀសវាង​កាហ្វេ​អ៊ី​ន ស្រា​ឬ​សារជាតិ​រំញោច​មុនពេល​ចូល​គេង ។​
-​ហូរឈាម​អញ្ចាញធ្មេញ​
​លោក Prestor Miller អតីត​នាយក​របស់ American Academy of periodontology ឲ្យ​ដឹងថា "​អ្នក​ត្រូវ​តានតឹង​មានការ​ប្រឈម​ខ្ពស់ កើត​ជំងឺ​មាត់​ធ្មេញ ។ ពពួក​អ័រម៉ូន​តានតឹង Cortisol ធ្វើ​ឲ្យ​ថយចុះ​ប្រព័ន្ធ​អង្គ​បដិបក្ខ និង​បង្កលក្ខណៈ​ឲ្យ​បាក់តេរី លុកលុយ​ចូល​អញ្ចាញធ្មេញ ។ ប្រសិន​អ្នក​កំពុងធ្វើការ​ច្រើន​ម៉ោង និង​ទទួលទាន​នៅ​នឹង​តុ​ធ្វើការ ចូរ​យកចិត្តទុកដាក់​អនាម័យ​មាត់​ធ្មេញ ។ ក្រៅពីនេះ​ធនា​សុខភាព​មាត់​ធ្មេញ​ដោយ​វិធី​ហាត់ប្រាណ និង​គេង​ត្រូវ​ម៉ោង​ក៏​ជួយ​បន្ថយ​ភាព​តានតឹង​បានដែរ ។​
-​បង្កើន​មុន​អង្កាម​
​ស្ត្រេ​ស​ធ្វើ​ឲ្យ​កើន​រលាក នាំ​ដល់​ការកើត​មុន និង​មុន​អង្កាម​ទាំង​ចំពោះ​មនុស្សពេញវ័យ ។ បណ្តា​ផលិតផល​ក្រែ​ម​ថែរក្សា​ស្បែក ផ្ទុក​សមាសធាតុ​អាស៊ីដ Salicylic ឬ benzogl peroxide បូក​បន្ថែម​ក្រែ​ម​រក្សា​សំណើម noncomedogenic នឹង​ជួយ​ស្បែក​មិន​ឲ្យ​ស្ងួត​ពេក ។​
-​ឃ្លាន​ចំណី​ផ្អែម​
​តានតឹង​ជា​លទ្ធភាព​មួយ​ក្នុងចំណោម​លទ្ធភាព​រំញោច​សកម្មភាព​អ័រម៉ូន​ក្នុងការ​ឃ្លាន​សូកូឡា របស់​ផ្អែម​របស់​អ្នក ។​
-​រមាស់​ស្បែក​
​ការស្រាវជ្រាវ​មួយ​នៅ​ជប៉ុន​លើ​មនុស្ស​ ២.០០០​នាក់ បង្ហាញថា អ្នក​រមាស់​រ៉ាំរ៉ៃ មានលទ្ធភាព​កើត​ស្ត្រេ​ស​ខ្ពស់ជាង​២​ដង ប្រៀប​នឹង​អ្នក​គ្មាន​សញ្ញា​នេះ ។ ប្រការ​មួយ​ផ្សេងទៀត គឺ​បាតុភូត​រមាស់​អាច​បណ្តា​ល​ឲ្យ​តានតឹង អ្នក​នឹងមាន​អារម្មណ៍​ខ្វាយខ្វល់ ហើយ​ផ្តើម​ពី​នោះ​ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​ជាង​ពពួក​ជំងឺ ដូចជា​លាក​ស្បែក eezema... ។ ប្រតិកម្ម​តានតឹង​រំញោច​សកម្មភាព​សរសៃ​ប្រសាទ​បង្ក​អារម្មណ៍​រមាស់​ក្នុង​ សរីរាង្គ ។​
-​អាលែកហ្ស៊ី​ប្រែជា​អាក្រក់​ជាង​
​ពួក​អ្នកស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ Ohio State University ឲ្យ​ដឹងថា​បណ្តា​រោគសញ្ញា​អាលែកហ្ស៊ី​ច្រើន​លេចឡើង​នៅ​មនុស្ស​ជាច្រើន ក្រោយពេល​ពួកគេ​ឆ្លងកាត់​អារម្មណ៍​ខ្វាយខ្វល់ ។ អ័រម៉ូន​តានតឹង​អាចធ្វើ​ឲ្យ​កើន​ការផលិត IgE ប្រូតេអ៊ីន​មួយ​ក្នុង​ឈាម​បង្ក​ជា​ប្រតិកម្ម​អាលែកហ្ស៊ី​លើ​សរីរាង្គ ។​
-​ឈឺពោះ
​ខ្វាយខ្វល់ និង​តានតឹង​អាច​បង្ក​ឲ្យ​ឈឺពោះ រួមជាមួយ​ការឈឺ​ក្បាល ឈឺ​ខ្នង និង​គេង​មិន​លក់ ។ ការស្រាវជ្រាវ​លើ​បុរស​និង​ស្ត្រី​១.៩៥៣​នាក់ បង្ហាញថា អ្នក​ឆ្លងកាត់​កម្រិត​ខ្ពស់បំផុត​របស់​ភាព​តានតឹង​មានការ​ប្រឈម​ត្រូវ​ឈឺពោះ ​ខ្ពស់ជាង​៣​ដង ប្រៀប​នឹង​អ្នក​មិន​តានតឹង ។ ពោះវៀន​មាន​សម្ព័ន្ធភាព​ជាមួយ​ខ្សែ​សរសៃប្រសាទ​ទទួល និង​ដោះស្រាយ​ព័ត៌មាន​ពេល​អ្នក​ឆ្លងកាត់​អារម្មណ៍​ស្ត្រេ​ស ៕​

(ប្រភព៖KSN-NEWS.COM)