Monday, January 7, 2013

ផលវិបាកអាហារឆ្អិនស្រាប់

   

 អំឡុងងទសវត្សឆ្នាំ១៩៣០-១៩៤០នៅសហរដ្ឋអាមេរិក បានចាប់ផ្តើមមាន​ដាក់លក់ប្រភេទអាហារឆ្អិនស្រាប់(Fast Food)​ជាលើកដំបូងបង្អស់សំរាប់បម្រើ ដល់ក្រុមអ្នកបើកបររថយន្តអាចបរិភោគអាហារប្រភេទនេះ នៅពេលការបើកបរ។​បានសេចក្តីថា បរិភោគបណ្តើរបើករថយន្តបណ្តើរ ដោយពុំចាំបាច់ឈប់រថយន្តចុះ​ ទៅបរិភោគអាហារនោះទេ។ប្រភេទអាហារឆ្អិនស្រាប់ទាំងនោះ​មានទាំងប្រភេទ​ នំប៉័ងដាក់ស្នូល​សាច់ចិញ្ច្រាំហៅថា ហាមប៊ឺហ្គឺ( Hamburger )។មិនជាយូរប៉ុន្មាន​អាហារប្រភេទនេះ ក៏បានរីកសាយភាយរហូត​ដល់បណ្តាប្រទេសទាំងឡាយនៅ​លើពិភពលោក ។ អាហារឆ្អិនស្រាប់រហូតមកដល់ពេលបច្ចុប្បន្ននេះមានទាំងដំឡូង​បារាំងបំពងប្រភេទ នំស្នេក (Snack)ដែលអ្នកបរិភោគ តែងតែបរិភោគ​នៅក្នុងរថយន្ត ទស្សនាភាពយន្តឬទូរទស្សន៍ជាដើម ។ប្រភេទអាហារទាំងអស់នេះសំបូរទៅដោយ​ថាមពល​ដែលមានប្រភពដំបូងរបស់វា គឺម្សៅមីប៉ុន្តែក៏នៅមានជាតិខ្លាញ់ច្រើន​ផងដែររួមទាំងប៊ីចេង​ និងសារធាតុផ្សេងៗទៀត ។ ពេលបរិភោគអាហារឆ្អិនស្រាប់ អ្នកបរិភោគក៏ប្រើភេសជ្ជៈដែលផលិតមកស្រាប់ៗពីផ្នែកឧស្សាហកម្ម​ដែលនាំឱ្យក្តី​ អន្តរាយដល់សុខភាពកើតមានទាំង ២បែប ក្នុងរយៈពេលតែមួយដូចគ្នា។នេះជាមូល​ ហេតុមួយក្នុងចំណោមមូលហេតុទាំងឡាយធ្វើឱ្យរូបកាយកើតអាការៈធាត់ ។ ទាំង​អស់នេះក៏នៅមិនទាន់និយាយដល់ប្រភេទនំផ្អែម នំប៊ឺរនៅឡើយទេហើយការផលិត​តាមបែបឧស្សាហកម្មរូបនីយកម្មពិសេសនំផ្អែម( Cake)​សម្រាប់ការប្រារឰ ​ពិធីបុណ្យខួបកំណើត​ដែលជាទីពេញនិយមរបស់ក្រុមកុមារ ដែលនាំគ្នាបរិភោគ ជំនួសការបរិភោគបាយទៀតផង។ សមាសភាគនៃនំខេកឬនំផ្អែមនោះមានជា​សំខាន់គឺជាតិស្ករ ជាតិខ្លាញ់ប៊ឺរ រួមជាមួយនិងស៊ុតមាន់ ដែលនេះជាមូលហេតុមួយ​នាំឱ្យកើតអាការៈធាត់ដែរ ។កូនសិស្សសាលាមត្តេយ្យ សាលាបឋមសិក្សាសព្វថ្ងៃ​នេះ ក៏កំពុងតែឆ្ពោះទៅរកការកើតអាការៈធាត់ខ្លាំងថែមឡើងហើយ ។ ពេលសង្គម​ ក៏កាន់តែរីកចំរើនវិវត្តន៍លូតលាស់ជាប្រការមួយនាំឱ្យមានការសប្បាយរីករាយ ។​​ ប៉ុន្តែដើម្បីការពារដល់សុខភាពរូបកាយនិងគ្រួសារ មនុស្សគ្រប់រូបត្រូវតែមានការ​ប្រុងប្រយ័ត្នពេលជ្រើសរើសរកប្រភេទ​ អាហារដែលផលិតដោយផ្នែកឧស្សាហកម្ម ។ អ្វីដែលសំខាន់គឺត្រូវតែមានការប្រុងប្រយ័ត្នជាមុន រាល់ជំងឺតម្កាត់ទាំងឡាយដែល​អាចនាំយកមកពីចម្ងាយ ហើយបង្កឱ្យរូបកាយទទួលរងបញ្ហាព្រោះ តែភាពលំអ​​នៃកញ្ចប់វេចខ្ចប់ តាមផ្លាកសញ្ញា ឬក៏តាមការផ្សាយពាណិជ្ជកម្មផេ្សងៗ។