Saturday, January 5, 2013

ជំងឺគ្រុនពោះវៀន (Typhoid Fever)

ជំងឺ​គ្រុន​ពោះវៀន​ជា​ជំងឺ​ឆ្លង​ម្យ៉ាង​ដែល​បង្ក​ឡើង​ដោយ​ពពួក​បាក់តេរី Salmonella Typhi និង​ salmonella paratyphi។ ការ​ចម្លង​អាច​ប្រព្រឹត្ត​ទៅ​តាម​ការ​ទទួល​ទាន​អាហារ និង​ការ​បរិភោគ​ទឹក​ក្នុង​ចាន​និង​កែវ​តែមួយ។ ជំងឺ​នេះ​ចាប់​ផ្តើម​ដំបូង​ដោយ​ធ្វើ​ការ​វិវឌ្ឍន៍​នៅ ក្នុង​ក្រពេញ​ពោះវៀន បន្ទាប់​មក​ទើប​រាត​ត្បាត​ចូល​ដល់​ក្នុង​ឈាម។ គ្រុន​ពោះវៀន​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ទៅ​ថ្ងៃ​ក្រោយ​ ប្រសិន​បើ​អ្នក​ជំងឺ​មិន​បាន​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ។ អ្នក​ជំងឺ​ងាយ​នឹង​លាប់​ឡើង​វិញ​ណាស់។ ការ​លាប់​ឡើង​វិញ​ច្រើន​ស្តែង​ឡើង​ក្នុង​អំឡុង​ខែ​ដំបូង​ ក្រោយ​ការ​ព្យាបាល។
គេ​សង្កេត​ឃើញ​ថា​ជំងឺ​នេះ ជា​ជំងឺ​របស់​ប្រទេស​ដែល​មាន​អាកាសធាតុ​ក្តៅ​ហើយ សើម ដូច​ជា​ប្រទេស​កម្ពុជា​ និង​ ​បណ្តា​ប្រទេស​ក្នុង​តំបន់​ត្រូពិក​ ហើយជំងឺ​ច្រើនន​រាត​ត្បាត​ខ្លាំង​តែ​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ លក្ខខណ្ឌ​អនាម័យ​មិន​គ្រប់​គ្រាន់ ដូចនេះហើយ​បាន​ជា​មុន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​តំបន់​ដែល​ មាន​បញ្ហា​អនាម័យ​ចោទ​ខ្លាំង គ្រូពេទ្យ​តែង​ណែនាំ​ឲ្យ​ធ្វើ​ការ​ចាក់​ថ្នាំ​វ៉ាក់សាំង​ជំងឺគ្រុន​ពោះវៀន។
ជំងឹគ្រុន​ពោះវៀន​នេះជា​ជំងឺឆ្លង​តាម​រយៈទឹក និង​ ចំណី​អាហារ​ ក្នុង​ករណីដែល​អ្នកផ្ទុក​មេរោគ​ជំងឹនោះ​ ហើយ​ព្យាបាល​​ពុំបានត្រឹម​ត្រូវទេនោះ​មេរោគ​នោះវា​នឹងចម្លង​ទៅអ្នក​ ដ៍ទៃផ្សេង​ទៀត​ ជា​ពិសេស​ឆ្លង​ទៅកាន់​​ក្រុមគ្រួសារ​ទាំងមូលបាន​​។ ​​ក្រោយ​ពីមេរោគ​ឆ្លងចូល​ទៅខ្លួន​អ្នកជំងឺនោះ​វាមាន​រោគ​សញ្ញា​ដូចខាង​ ក្រោម៖
​​​  ទី១-អ្នកជំងឺ​មាន​គ្រុនក្តៅ​ ដែល​មានសីតុណ្ហភាពឡើងដល់​ ពី ​៤០ ​ទៅ ៤១ ​អង្សា​​
  ​​​​​​​​​ទី២-​អ្នកជំងឺឈឺ​ក្បាល​គេង​មិនលក់​                      
​​​​  ទី៣-អ្នកជំងឺ​ឈឺក្នុងពោះ​អាច​មានរាគ​ឫទល់​លាមក​
​​​​  ទី៤-​មិនឃ្លាន​អាហារ​ ចង់ក្អួត​ចង្អោរ​
​​​​  ទី៥-​ឈឺចាប់​សាច់ដុំ​នៅក្នុង​ខ្លួនរបស់​អ្នកជំងឺ​
              តើអ្វីជាការ​គ្រោះថ្នាក់​ទៅថ្ងៃក្រោយ​នៅពេល​អ្នកជំងឺ​​ប្រសិនបើ​មានជំងឺ​ នេះកើតឡើង​ ហើយ​អ្នកជំងឺ​ព្យាបាន​មិនបាន​ត្រឹមត្រូវ​តាមក្បួន​វេជ្ជសាស្រ្ត​នោះគឺ​​ អ្នកជំងឺនោះ​នឹងទទួល​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផងដែរ​ ​ដូចជា​អ្នកជំងឺ​អាចហូរ​ឈាម​តាមពោះវៀន​ ​អ្នកជំងឺអាច​ធ្លាយពោះវៀន​ អាច​ប៉ះពាល់​ទៅដល់​ខួរក្បាល​អ្នកជំងឺ​នៅពេល​មេរោគ​វាឡើងទៅដល់​ខួរក្បាល​។​
                ចំពោះ​ការព្យាបាល​តាមក្បួន​វេជ្ជសាស្រ្ត ​បច្ចុប្បន្ននេះ​គេព្យាបាល​រយៈពេល​មួយ​សប្តាហ៍​ ​ទៅ ​១០ថ្ងៃ ប៉ុណ្ណោះ​ជំងឺនេះ​អាចជាសះ​ស្បើយ​ហើយ​។​ ​នៅពេល​ដឹងថាមាន​ជំងឺគ្រុនពោះវៀន​នោះ​អ្នកជំងឺ​ត្រូវធ្វើការ​តមអាហារ​ ដោយបរិភោគ​ចំណីអាហារ​ណាដែល​ទន់ៗ​ ​និង​ ​បរិភោគ​តិចៗ​ នឹងឱ្យ​បាន​ច្រើនដង​ ​ក្នុង១ថ្ងៃ​ដើម្បីកុំ​​​ឱ្យ​ប្រដាប់​រំលាយអាហារ​ប្រឹងធ្វើការ​ខ្លាំងពេក​ និង​​ដើម្បីឱ្យ​សិរីរាង្គ​ដែលរលាក​នោះ​មិនសូវប្រឹង​ធ្វើការ ​គឺអាចជួយ​សម្រាល​ការធ្វើការ​នៃពោះវៀន​​។
            បច្ចុប្បន្ននេះ​វិធីការពារដ៍​ត្រឹមត្រូវគឺការ​រក្សា​អនាម័យ​ “បរិភោគស្អាត រស់​នៅ​ស្អាត និង​គេង​ស្អាត” ជា​កាយ​វិការ​ដ៏​សំខាន់​មួយ​សំរាប់​ទប់​ស្កាត់​ជំងឺ​ឆ្លង​ទាំង​ឡាយ​ រួម​ទាំង​ជំងឺ​គ្រុន​ពោះវៀន​នេះ​ផង​ដែរ។
          ការបរិភោគ​ស្អាតនោះគឺ​ ទាមទារ​បរិភោគ​របស់ដែលស្អាតនោះ​គឺជារបស់​ដែលយើង​យកមក​រំងាប់​មេរោគ​ឱ្យបាន​ ត្រឹមត្រូវ ដូចជាបន្លែជាដើម យើងកុំបរិភោគ ឆៅគឺត្រូវយក មកចំអិនវាជាមុនសិន​។
         ការរស់​នៅ​ស្អាតនោះគឺ​នៅបរិស្ថាន​ជុំវិញផ្ទះ​របស់​យើងនោះ​យើង​ត្រូវប្រមូល​ សម្រាម​ដុតឱ្យបាន​ត្រឹម​ត្រូវ​ ត្រូវ​កាប់ឆ្ការ​កន្លែង​ឧបទ្រព​ជុំវិញផ្ទះ ​និងសំអាត​ទឹកកខ្វក់​នៅជុំវិញផ្ទះ​ជាដើម​។
         ការគេង​ស្អាត​នោះគឺ ​ត្រូវគេងក្នុង​មុងឱ្យ​បានត្រឹមត្រូវ​ ​ទាំងអស់​នេះជាវិធីបញ្ចៀស​បាន​នូវជំងឺ​ផ្សេងៗ​ទាំងឡាយ​។​
​    នៅក្នុង​នោះក៍​មានវ៉ាក់​សំាងសម្រាប់​ការពារជំងឺ​គ្រុនពោះវៀន​នោះដែរ​ ​នៅប្រទេស​កម្ពុជា​យើងមាន​វ៉ាក់​សាំងសម្រាប់​ចាក់ដល់​មនុស្ស​គ្រប់រូប​ ទាំងប្រុសទាំង​ស្រីគឺពីក្មេង​ដែលមាន​អាយុចាប់​ពី​ ​២ ឆ្នាំ​ឡើង​ទៅ ហើយ​យើងអាច​ចាក់វាបាន​នៅពេល​ដែលគ្រូពេទ្យ​ពិនិត្យឃើញ​ថាបុគ្គលនោះ​ពុំមាន​ ជំងឺ​អ្វី​នៅក្នុងខ្លួន​គាត់ ​ដូចជាសង្ស័៍យ​ថាមនុស្សនោះ​ផ្ទុកមេរោគ​ជំងឺគ្រុនពោះវៀន​ជាដើម​​ ហើយការ​វាក់​សាំង​នេះ​យើងចាក់ម្តង​វាអាចការពារ​ជំងឹរនេះបាន​ពី ៣​ ឆ្នាំ ​ទៅ ​៥ ឆ្នាំ ៕