Saturday, January 12, 2013

សមត្ថភាពខួរក្បាលមនុស្ស

 ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ សមត្ថភាព​ខួរ​ក្បាល​របស់​មនុស្ស​កើន​ឡើង​ខ្ពស់​បំផុត​ ចាប់​ពី​អាយុ​២២​ឆ្នាំ​មុន​ពេល​ចាប់​ផ្តើម​ចុះ​ខ្សោយ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ ​ក្រោយ​។ សាស្ត្រាចារ្​យទីម៉ូធី​ ​សាលថូស​ ​បាន​និយាយ​ថា​ ​លទ្ធផល​បាន​លើក​ឡើង​ថា ​វិធី​ព្យាបាល​រោគ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ទប់​ស្កាត់​ ​ឬ​ការ​ផ្លាស់​ប្តូរ​អាយុ​ដែល​ពាក់​ព័ន្ធ​នឹង​លក្ខខ័ណ្ឌ​ទាំង​ នោះ​ប្រហែល​ជា​ត្រូវ​ចាប់​ផ្តើម​ឱ្យ​បាន​ឆាប់​រហ័ស​ជាង​នេះ​ ​ក្នុង​រយៈ​ពេល​ដ៏​យូរ​មុន​ពេល ​មនុស្ស​ចាប់​ផ្តើម​ចូល​និវត្តន៍​។​ “លទ្ធផល​នេះ​សន្និដ្ឋាន​ចំណុច​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ចុះ​ខ្សោយ​ផ្នែក​ខួរ ​ក្បាល​ ចាប់​ផ្តើម​នៅ​លើ​មនុស្ស​ពេញ​វ័យ​ដែល​ មាន​ការ​អប់រំ​ខ្ពស់​និង​សុខភាព​ល្អ​នៅ ​ពេល​ពួក​គេ​ស្ថិត​នៅ​ក្នុង​វ័យ​២០​ឆ្នាំ​និង​៣០​ឆ្នាំ​។ ការ​សិក្សា​លើ​បុរស​ ​និង​ស្ត្រី​២.០០០​នាក់​បាន​បញ្ជាក់​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​។​ ​អ្នក​ឆ្លើយ​តប​ដែល​មាន​អាយុ​១៨​ទៅ​៦០​ឆ្នាំ​ត្រូវ​បាន​ស្នើ​ឱ្យ​ដោះ​ស្រាយ​ លំហាត់​ល្បង​ប្រាជ្ញា​ដែល​មើល​ឃើញ​ ការ​ហៅ​ពាក្យ​ឡើង​វិញ​ ​និង​ព័ត៌​មាន​លម្អិត​ក្នុង​រឿង​ ​និង​ការ​ពិនិត្យ​មើល​គំរូ​នៅ​ ក្នុង​អក្សរ​និង​សញ្ញា​។​ការ​ធ្វើ​តេស្ត​ស្រដៀង​គ្នា​នេះ​ ​ក៏​ត្រូវ​បាន​ប្រើ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​សមត្ថភាព​ ​និង​ការ​ធ្លាក់​ចុះ​របស់​ខួរក្បាល​ ​រួម​ទាំង​ជំងឺ​បាត់​បង់​បញ្ញា​។​ ការ​ស្រាវ​ជ្រាវ​ដោយ​សាកលវិទ្យាល័យ​ Virginia បាន​រក​ឃើញ​ថា​ ​នៅ​ក្នុង​ការ​ធ្វើ​តេស្ត​៩ នៅ​ក្នុង​ការ​ធ្វើ​តេស្ត​ចំនួន​១២​លើ​អ្នក​ដែល​ មាន​អាយុ​មធ្យម​ដែលនៅក្នុង​ការធ្វើបាន​ពិន្ទុល្អ​បំផុតគឺមនុស្ស​ដែលមាន​អាយុ ​២២ឆ្នាំ។​ក្រុមអាយុដំបូង​ ​ដែលធ្វើបាន​ពិន្ទុទាបជាង​ពិន្ទុខ្ពស់​បំផុតគឺអ្នក​ដែល​មាន​អាយុ២៧​ឆ្នាំ ​សម្រាប់ការធ្វើតេស្ត​៣ប្រភេទមាន​ហេតុផល ល្បឿន​នៃការគិត​ ​និងការគិត​ពីទំហំ​។ ​ការចងចាំត្រូវ​បានបង្ហាញថា​ ​ធ្លាក់ចុះចាប់ពី​អាយុមធ្យម​៣៧ឆ្នាំ​។ ​នៅក្នុងការ​ធ្វើតេស្តផ្សេង​ៗទៀតលទ្ធផល​ដ៏អន់ត្រូវ​បានបង្ហាញ​នៅលើ​អ្នក​ ដែលមាន​អាយុ៤២ឆ្នាំ​។ ទោះបីជា​យ៉ាងណាក៏​ដោយរបាយការណ៍​ដែលត្រូវបាន​ចុះផ្សាយនៅ​ក្នុងទិនានុវប្បត្តិ ​ “ Neurobiology of​ Ageing”បានរកឃើញថា​ សមត្ថភាពដែលពឹង​ផ្អែកលើចំណេះ​ដឹង​ដែល​ប្រមូល​បាន ​ដូចជាការធ្វើតេស្ត​រកពាក្យ​ ​ឬព័ត៌មានទូទៅ​បានេកើនឡើង​រហូតដល់​​អាយុ៦០ឆ្នាំ​។