ស្បែករលោងភ្លឺថ្លាគឺជាអ្វីមួយដែលមនុស្សភាគ
ច្រើនប្រាថ្នាចង់បាន ជាពិសេសស្ត្រី ។
យោងតាមអ្នកឯកទេសបញ្ជាក់ថា
ពណ៌ស្បែកភ្លឺថ្លាគឺបញ្ជាក់ពីសុខភាពល្អ ។
ពិតណាស់មានផលិតផលថែរក្សាស្បែកជាច្រើនដែលអ្នកអាចជ្រើសរើសបាន
ក៏ប៉ុន្តែអ្វីដែលយើងចង់និយាយនៅពេលនេះគឺពណ៌ស្បែករលោងភ្លឺថ្លា
ដែលកើតចេញមកពីធម្មជាតិ
ពោលគឺពុំមានការកែច្នៃដោយសារធាតុគីមីទេ ។ មានអាហារ
និងផ្លែឈើមួយចំនួនផ្តល់នូវអត្ថប្រយោជន៍ដល់ស្បែករបស់អ្នក ។
ផ្លែឈើនិងអាហារទាំងនោះមានដូចជា ៖
១- ផ្លែប៊័រ ៖
មាន ពណ៌ខៀវបៃតង និងមានសាច់ទន់ដូចជាក្រេម ។ ប៊័រសំបូរយ៉ាងច្រើនក្រាស់ក្រែលនូវសារធាតុប្រេង និងវីតាមីន B-complexដែលទាំងនេះអាចចិញ្ចឹមស្បែករបស់អ្នក ។ Niacin ឬវីតាមីន B3ដែលសំខាន់សម្រាប់ធ្វើឱ្យស្បែកមានសុខភាពល្អ(ប្រឆាំងការរលាក បន្ថយការរមាស់និងជាំក្រហមនៅលើស្បែក) ក៏មានច្រើននៅក្នុងផ្លែប៊័រដែរ ។ ក្នុងប៊័រមួយផ្លែមានសារធាតុ Niacin ៣,៨មីល្លីក្រាម គឺ២៧%នៃតម្រូវការប្រចាំថ្ងៃរបស់អ្នក ។

២- ផ្លែស្វាយ ៖ផ្លែស្វាយ
ផ្ទុកវីតាមីន Aដែលជាតម្រូវការប្រចាំថ្ងៃរបស់អ្នកជាង ៨០% ។
វីតាមីន Aមាននាទីរក្សា និង ជួសជុលកោសិកាស្បែក ។ នេះមានន័យថា
កង្វះខាតវីតាមីន Aអាចនឹងធ្វើឱ្យស្បែកស្ងួត និងរបក ។
ក្នុងនាមជាសមាសធាតុប្រឆាំងអុកស៊ីដកម្មមួយ វីតាមីន
Aក៏អាចប្រឆាំងទៅនឹងការបំផ្លាញរ៉ាឌីកាល់សេរី(ដែលនាំឱ្យ
ស្បែកចាស់ទៅតាមអាយុ)បានផងដែរ ។
៣- ផ្លែអាល់ម៉ុន (Almonds)៖
ក្រៅ ពីល្អសម្រាប់ភ្នែក ផ្លែឈើនៅតំបន់អាស៊ីខាងត្បូង មជ្ឈិមបូព៌ានេះផ្តល់អត្ថប្រយោជន៍ដល់ស្បែកដ្បិតវាសម្បូរដោយ វីតាមីន E។

៤- ហ្វ្រូម៉ាកក (Cottage Cheese )៖
ផលិត ផលធ្វើពីទឹកដោះគោពិតជាល្អសម្រាប់ឆ្អឹង និងស្បែកមុខ ប៉ុន្តែនៅក្នុងហ្វ្រូម៉ាកកវិញ វាគឺជា seleniumមិនមែនជាកាល់ស្យូមទេ ។ Seleniumគឺជារ៉ែសំខាន់មួយ ។ ពេលរួមគ្នាជាមួយវីតាមីន E វាបង្កើតបានជាសមាសធាតុប្រឆាំងអុកស៊ីដកម្មដែលមានសមត្ថភាព តតាំងដ៏ខ្លាំងក្លាបំផុតទៅនឹងរ៉ាឌីកាល់សេរី ។ បន្ថែមពីលើនេះ វានឹងជួយការពារមហារីកស្បែក និងអង្គែ ។

៥- ផ្លែឈៀរីដាំនៅឥណ្ឌាឬទ្វីបអាមេរិក៖
ផ្លែ ឈៀរីនៅតំបន់ទាំងនេះសំបូរដោយវីតាមីន C ។ វីតាមីន Cជាសមាសធាតុប្រឆាំងអុកស៊ីដកម្មការពារស្បែកពីភាពជ្រីវជ្រួញ ៕

(ប្រភព៖កោះសន្តិភាព)