Tuesday, January 1, 2013

តើការ​ហ្វឹក​ហាត់នូវ​ការ​ដកដង្ហើម​ទទួល​បាន​ផល​អ្វី​ខ្លះ?

ក្នុងការ​ អនុវត្តន៍​នូវ​ការ​ដក​ដង្ហើម​ គឺ​ពិត​ជា​មាន​សារៈ​សំ​ខាន់​​ចំ​ពោះ​សុខភាព​របស់​អ្នក​ជា​ខ្លាំង​។តើ​ គួរហ្វឹក​ហាត់​នូវ​ការ​ដក​ដង្ហើម​បែប​ណា​ ដើម្បី​ឱ្យ​ការ​ដក​ដង្ហើម​របស់​ អ្នក​មាន​សុខ​ភាព​ល្អ​នោះ?គឺអ្នក​ត្រូវ​ធ្វើ​ការ​សមាធិ​ គឺ​អាច​ធ្វើ​ឱ្យ​ ផ្លូវ​ចិត្ត​របស់​អ្នក​មាន​សុខ​ភាព​ល្អ​ ដែល​អាច​ធ្វើ​ឱ្យ​អារម្មណ៍​របស់​ អ្នក​មាន​ភាព​ស្ងប់​ និង​ធ្វើ​ឱ្យ​ផ្លូវ​ចិត្ត​របស់​អ្នក​មាន​ភាព​សុខ​ និង​ បង្កើន​នូវ​សមត្ថភាព​បញ្ញា​ស្មារតី​ខាង​ក្នុង​របស់​អ្នក​ឱ្យ​
មាន​ភាព​ វាង​វៃ។កាល​ណា​ផ្លូវ​ចិត្ត​របស់​អ្នក​មា​ន​សុខភាពល្អ​ គឺ​អាច​បណ្តាល​ឱ្យ​ ផ្នែក​ខាង​ក្រៅ​នៃ​រាង​កាយ​របស់​អ្នក​មាន​សុខភាព​ល្អ​ផង​ដែរ​ដូច​ជា​ ជួយ​ ឱ្យ​រាង​កាយ​របស់​អ្នក​មាន​ភាព​រឹង​មាំ​ មិន​ងាយ​ទ្រុឌទ្រោម​ គេច​ផុត​ពី​ ជម្ងឺ​បៀត​បៀន​ជា​ច្រើន​ និង​ធ្វើ​ឱ្យ​អ្នក​មាន​ភាព​ក្មេង​ជាង​វ័យផង​ដែរ។

ប្រភព៖ ខ្មែរហ្សូម