Wednesday, January 2, 2013

យល់ដឹង អំពីស្បែក របស់មនុស្ស

ស្បែកជាអវៈយវៈ ទ្រទ្រង់សរីរាង្គ ដ៏សំខាន់សម្រាប់មនុស្ស។ តែប្រសិនបើមនុស្សម្នាក់ មិនមានស្បែកសម្រាប់ ការពារសរីរាង្គ ខាងក្រៅនោះទេ មនុស្សមិនអាចមាន ជីវិតរស់នៅបានឡើយ ដោយសារតែ សរីរាង្គកាយនោះមិនអាច ទប់ទល់នឹងសម្ពាធ បរិយាកាសធម្មជាតិបានឡើយ។
ស្បែកចែកជាបីជាន់ គឺស្បែកសើស្បែកសុទ្ធ និងខ្លាញ់ក្រោមស្បែក។ ស្បែកនេះមានតួនាទីបញ្ជួន សញ្ញាទៅកាន់ខួរក្បាល ដើម្បីបញ្ជាឲ្យរាងកាយ ឆ្លើយតបនឹងខួរក្បាល នៅក្នុងទ្រង់ទ្រាយផ្សេងៗ។
ធាតុផ្សំរបស់ស្បែក ចំបងដូចជាក្រពេញខ្លាញ់ មានតួនាទីបញ្ចេញភាពរំអិល និងរក្សាសំណុំទឹកឲ្យនៅផ្តុំនឹងគល់រោម បង្កប់នៅក្នុងប្រព័ន្ធ ទាំងឡាយរបស់ សរសៃប្រសាទ ដែលបញ្ចូនសញ្ញា ទៅកាន់ខួរក្បាល ធ្វើឲ្យផ្ទៃស្បែកទទួល ការដឹងដោយអារម្មណ៍ យ៉ាងល្អិតល្អន់។
រីឯក្រពេញញើសអេគ្រីន ផលិតញើសដើម្បី ក្លាយជាកម្តៅ ហើយក្រពេញញើសអេហ្វូគ្រីន ផលិតទឹកកាម ដែលអាចអូសទាញ ខាងអារម្មណ៍ផ្លូវភេទ។ ចំណែកសំណុំ ផេហ្សិននៀន ជាសរសៃប្រសាទសម្រាប់ ធ្វើឲ្យអារម្មណ៍ដឹងអំពី សញ្ញាបញ្ចូនទិន្នន័យ នៃការប៉ះពាល់ទៅកាន់ខួរក្បាល ត្រង់បរិវេណហៃភូសាម៉ាស ដែលគ្រប់គ្រងការទទួល ដឹងសីតុណ្ហភាព និងកម្លាំងសង្កត់។
រីឯបំពង់ឈាម តូចៗច្រើននោះ ជាអ្នកនាំសារធាតុអាហារ ទៅជាន់លើបំផុត នៃស្បែកសុទ្ធ និងស្បែកលើ ហើយនឹងផ្ទេរ របស់អាក្រក់ចេញ ពីក្នុងផ្ទៃកោសិកា ក្រោយពីនោះទើប ចាប់ផ្តើមពង្រីកកម្តៅ៕