សម្រាប់ស្ត្រីដែលឆ្លងកាត់ការសម្រាលបុត្រ ជាពិសេស សម្រាលតាមធម្មជាតិញឹកញាប់ អាចធ្វើឱ្យសាច់ដុំយឺត ឆ្អឹងអាងត្រគាកត្រូវរីក និងស្បូនយារធ្លាក់ ឬហៅថា “ស្បូនស្រុត”។
ចំពោះស្ត្រីដែលអាយុមិនសូវច្រើន ទោះបីធ្លាប់សម្រាលបុត្រ ច្រើនដង សាច់ដុំនេះ មិនសូវយារធ្លាក់ពេកឡើយ ព្រោះនៅមាន អ័រម៉ូនពីអូវែរ មកជួយឱ្យសាច់ដុំនេះរឹងមាំបានមួយកម្រិត។
យោងតាមផ្នែកវេជ្ជសាស្ត្របាន រកឃើញថា ការសម្រាលបុត្រ គឺជាមូលហេតុសំខាន់បំផុត ដែលធ្វើឱ្យកើតភាវៈស្បូនស្រុត។ ប៉ុន្តែ នៅមានមូលហេតុផ្សេងទៀត ដូចជា ក្អករ៉ាំរ៉ៃ ដោយសារ ជំងឺសួត ឬជំងឺផ្លូវដង្ហើមផ្សេងៗ ឬអ្នកដែលទល់លាមក ហើយត្រូវ ប្រឹងបន្ទោបង់ ជាប្រចាំ។
ការព្យាបាលស្បូនស្រុត អាចធ្វើទៅបានតាមវិធី២យ៉ាង គឺ ៖
១.ហាត់ប្រាណ ៖ សម្រាប់ករណីដែលមិនសូវធ្ងន់ធ្ងរ អាចគ្រាន់តែធ្វើលំហាត់សាច់ដុំយឹតឆ្អឹងអាងត្រគាក ដោយ វិធីងាយៗ គឺខ្ជឹមគូទអាចធ្វើឱ្យសាច់ដុំបរិវេណនេះ មានការរួមចូល, ក្រាស់, តឹង និងរឹងមាំ ហើយកាន់តែរឹងមាំ ដោយកីឡាវាយ កូនបាល់, វាយសី ជាដើម។
២.ការវះកាត់ ៖ ធ្វើចំពោះករណីធ្ងន់ធ្ងរ ដែលមានការ ស្រុតភ្នាសទ្វារមាស ឬស្បូនស្រុតខ្លាំង។ ការវះកាត់ អាចត្រូវវះកាត់ ស្បូនចោលផងដែរ ក្នុងករណីដែលស្បូនយារធ្លាក់ និងលៀនចេញ មកខ្លាំង៕