Thursday, January 3, 2013

រោគសញ្ញា​នៃ​ការ​មាន​កូនក្រៅស្បូន​របស់​ស្ត្រី​

 ​ការ​មាន​ផ្ទៃពោះ​ធម្មតា​គឺ​ទារក​មានការ​វិវត្តន៍​លូតលាស់​នៅក្នុង​ស្បូន​ របស់​ស្ត្រី​តែ​កូន​ក្រៅ ស្បូន គឺ​បានន័យថា ស៊ុត​បង្ក​កំណើត​បានធ្វើ​ការរីក​ធំធាត់​នៅ​ខុស​ទីតាំង​ក្នុង​ខ្លួន​ស្ត្រី​។ ភាគច្រើន​នៃ​កូនក្រៅស្បូន គឺ​ស៊ុត​បង្ក​កំណើត​បាន​ភ្ជាប់​ខ្លួន​វា​នៅក្នុង​ដៃ​ស្បូន​។
         កូនក្រៅស្បូន គឺជា​ស្ថានភាព​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​មួយ វា​អាចធ្វើ​ឲ្យ​មានការ​ហូរឈាម​ផ្នែក​ខាងក្នុង​មានការ​បង្ក​រោគ និង​អាច​ឲ្យ​ស្ត្រី​ស្លាប់​បាន​។​ ​ស្ត្រី​នឹងមាន​ការកើនឡើង​នូវ​គ្រោះថ្នាក់​ប្រឈម​នឹង​ការ​មាន​កូនក្រៅស្បូន​ ប្រសិនបើ​ស្ត្រី នោះ​ធ្លាប់មាន​ប្រវត្តិ​កើត​ជំងឺ​រលាក​ឆ្អឹង​អាង​ត្រគាក ឬ ជំងឺ​នៅ​ស្រទាប់​ក្នុងនៃ​ស្បូន​ឍ មាន​អាយុ ៣០​ឆ្នាំ ឬ​ច្រើនជាង​នេះ ធ្លាប់មាន​ប្រ​វ​តិ្ត​មាន​កូនក្រៅស្បូន​ពីមុនមក មានការ​វះកាត់​ត្រង់​តំបន់​ពោះ​ដៃ​ស្បូន ឬ ឆ្អឹង​អាង​ត្រគាក​។
         ធ្លាប់មាន​ការចាក់​បញ្ចូល​ស៊ុត​បង្ក​កំណើត ទៅក្នុង​ដៃ​ស្បូន ក្នុងអំឡុងពេល នៃ​ដំណើរការ​ព្យាបាល​ភាព​អ​សម្ថ​ភាព​ក្នុង​ការបង្ក​កំណើត​។​ ​រោគសញ្ញា នៃ​ការ​មាន​កូនក្រៅស្បូន មានដូចជា មានការ​ឈឺពោះ​យ៉ាងខ្លាំង ឬ​ផ្នែក​ចំហៀង​ណាមួយ​នៃ​រាងកាយ មានការ​រមួលក្រពើ និង​មាន​ស្នាម​អុជៗ ឈឺ​ស្មា ក្អួតចង្អោរ និង ក្អួត មានការ​វិលមុខ ឬ សន្លប់ ធ្លាក់ឈាម​តាម​ទ្វារមាស​។​ ​ប្រសិនបើ​អ្នកមាន​ការឈឺចាប់ ឬ ធ្លាក់ឈាម​ក្នុង​សភាព​ធ្ងន់ធ្ងរ​នោះ​អ្នក​ត្រូវ​ប្រញាប់​ទៅ កាន់​បន្ទប់ សង្គ្រោះបន្ទាន់​ឲ្យ​បាន​ភ្លាមៗ ។
         ​ប្រសិនបើ​អ្នកមាន​សញ្ញា​ណាមួយ​ផ្សេងទៀត នៃ​ការ​មាន​កូនក្រៅស្បូន​នោះ​អ្នក​ត្រូវ​ប្រញាប់​ទាក់ទង​ទៅកាន់ អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​ធ្វើការ​រោគវិនិច្ឆ័យ​បានដឹង និង ការព្យាបាល​នូវ​បញ្ហា​កូន​ក្រៅ​ស្បូ​នេះ​បាន​កាន់តែ​ឆាប់​គឺ​កាន់តែ​ប្រសើរ​ ៕​RTN