Monday, January 7, 2013

ជម្ងឺឈឺក្បាល

បើទោះបីជាជម្ងឺឈឺក្បាលបានបង្ខំឲ្យយើងមិនអាចធ្វើអ្វីបានទាំងអស់ក៏ដោយក៏
ជម្ងឺឈឺក្បាលនេះវាពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតដែរ ។តែរោគឈឺក្បាលឬ
ប្រកាំងក៏ជាសញ្ញាមួយ ដែលអាចនាំឲ្យដល់សភាពធ្ងន់ធ្ងរផងដែរ ហើយដែលទាម

ទារឲ្យលោកអ្នកយកចិត្តទុកដាក់ខ្ពស់ដូចជាជម្ងឺ stroke ជាដើមហើយខាងក្រោមនេះ គឺជារោគសញ្ញាមួយចំនួនដែលអាចឲ្យយើងដឹងបានដូចជា៖
១-ឈឺក និងក្តៅខ្លួនប្រសិនបើឈឺក ព្រមទាំងក្តៅខ្លួនផងនោះវាគឺជាសញ្ញាដែលបញ្ជាក់ឲ្យដឹងពីរោគរលាកស្រោមខួរ ហើយដែលអាចនាំឲ្យប៉ះពាល់ដល់មណ្ឌលប្រព័ន្ធសសៃប្រសាទជាខ្លាំង ។
២-ដំណើរចង់ក្អូតករណីមួយទៀតគឺអ្នកអាចនឹងមានអាការៈដូចជាចង់ក្អួតចង្អោរជាដើម ដែលនេះជារោគសញ្ញាមួយនៃការរលាកសសៃប្រសាទឬការទុនខ្សោយនៃប្រព័ន្ធប្រសាទ( ដូចជាពិបាកនិយាយនិងពិបាកដើរជាដើម)
ហើយវាក៏ជាសញ្ញានៃជម្ងឺstrok ផងដែរ ។
៣-ឈឺក្បាលខ្លាំងជាប្រចាំប្រសិនបើឈឺក្បាលជាប្រចាំនោះ វាអាចឲ្យខួរក្បាលលោកអ្នកស្ពឹកស្រពន់ ប្រែជាបាត់បង់ស្មារតី ហើយពេលនោះលោកអ្នកចាប់ផ្តើមហូរឈាមតិចៗតាមច្រមុះ ហើយការហូរឈាមនេះវាអាចនាំឲ្យមានបញ្ហាដល់ប្រព័ន្ធឈាមដូចជានាំឲ្យខ្វះឈាម ហើយក៏បង្កគ្រោះថ្នាក់ដល់ជីវិតផងដែរ ។
ប្រសិនបើមានជួបបញ្ហាដូចនេះសូមទៅប្រឹក្សាជាមួយលោកវេជ្ជបណ្ឌិតដើម្បីព្យាបាលឲ្យទាន់ពេលវេលាកុំឲ្យបង្កគ្រោះថ្នាក់នៅថ្ងៃក្រោយ ៕