Monday, December 31, 2012

ចេក និងទឹកឃ្មុំ ម៉ាស​មុខ​ល្អ​បំ​ផុត​សម្រាប់​រដូវ​រងារ

ដោយសារតែរដូវនេះជារដូវរងារ ស្បែក​ភាគ​ច្រើន​តែង​តែ​រង​គ្រោះ​នៅ​​បញ្ហា​ស្ងួត បែក​ស្រ​កា និង​​គ្មាន​​សំ​​ណើម ។ ដោយ​សារ​តែ​បញ្ហា​នេះ​ហើយ បាន​ជា​​ស្រ្តី​​គ្រប់ៗ​​រូប​​បាន​​ជ្រើស​រើស​​នៅ​​វិ​ធី​​សាស្រ្ត​​ផ្សេងៗ​ គ្នា​ដើម្បី​រក្សា​សំ​ណើម​នៅ​លើ​ស្បែក​របស់​អ្នក ។ ​វិធី​​សាស្រ្ត​មួយ​​ចំ​នួន​​អាច​​ជួយ​​ឱ្យ​​ស្បែក​​មុខ​​របស់​​អ្នក​​មាន​ សំ​​ណើម ​រីឯ​ខ្លះ​ទៀត​មិន​បាន​ផ្តល់​នៅ​ផល​ប្រយោជន៍​អ្វី​​ដល់​ស្បែក​របស់​អ្នក​នោះ ​ទេ ។ ថ្ងៃ​នេះ យើងខ្ញុំ សូម​លើក​យក​នៅ​វិធី​សាស្រ្ត​បែប​​ធម្ម​ជាតិ​មួយ​​ដែល​អាច​​ជួយឱ្យ​ស្បែក​​ មុខ​​របស់​​អ្នក​​មាន​​សំ​ណើម​ឡើង​វិ​ញ ។
វិធីសាស្រ្តងាយៗនោះគឺ អ្នកគ្រាន់តែយកផ្លែចេក មកកិន​លាយ​ជាមួយ​និង​ទឹកឃ្មុំមួយស្លាបព្រា ជា​ល្បាយ ហើយយកមកលាបនៅលើមុខរបស់អ្នករួចទុកចោលរយៈពេល ១០ ទៅ ១៥នាទី សឹម​លាង​សម្អាតទឹកចេញជាមួយនិងទឹកក្តៅអ៊ុនៗជាការស្រេច ។ វិធី​សាស្រ្ត​នេះ​អាច​ជួយ​រក្សា​សំ​ណើម​នៅ​លើ​ផ្ទៃ​មុខ ហើយថែមទាំងជួយឱ្យស្បែកមុខរបស់អ្នកម៉ត់រលោងផងដែរ ។


ប្រភព៖Maskrecips

អត្ថប្រយោជន៍​នៃ​ផ្លែខ្នុរ

តើផ្លែខ្នុរមាន ​អត្ថប្រយោជន៍​អ្វី​ខ្លះ​? តើ​ការ​ទទួល​ទាន​ផ្លែ​ខ្នុរ​អាច​ជួយ​ដល់​សុខភាព​ របស់​អ្នក​ដូចម្តេច​ខ្លះ?សប្តាហ៍​នេះ​វេប​សាយ​ខ្មែរ​ហ្សូម​នឹង​ធ្វើ​ការ​ អត្ថាធិប្បាយ​ស្តី​ពី​អត្ថប្រយោជន៍​នៃ​ការ​ទទួល​ទាន​ផ្លែ​ខ្នុរ​ដូច​ ខាងក្រោម៖

១- ផ្លែ ​ខ្នុរ​មាន​សាច់​ទន់​ និង​ជួយ​អ្នក​ដល់​ការ​រំ​លាយ​អាហារ​បាន​យ៉ាង​ងាយ​ ស្រួល​ថែម​ទៀត​ផង​ដូច្នេះ​បន្ទាប់​ពី​អ្នក​ទទួល​ទាន​អាហារ​រួច​ អ្នក​អាច​ លាង​មាត់​ជាមួយ​ផ្លែ​ខ្នុរ​ចំ​នួន​២​ទៅ​៣​ដុំ​ដើម្បី​ធ្វើ​ឱ្យ​អាហារ​របស់​ អ្នក​មាន​ការ​រំ​លាយ​ល្អ។
២- ផ្លែខ្នុរ​ក៏​មាន​តួនាទី​យ៉ាង​សំ​ខាន់​ ក្នុង​ការ​ជួយ​បន្ទន់​លាមក​ផង​ដែរ​ ជា​ពិសេស​គឺ​អាច​ជួយ​ការ​ពារ​ភ្នាស់​ខាង ​ក្រៅ​នៃ​ពោះ​វៀន​ធំ​របស់​អ្នក​ មិន​ឱ្យ​កើត​មហារីក ថែម​ទៀត​ផង។
៣- ផ្លែ​ខ្នុរ​ក៏​បាន​ជួយ​អ្នក​ក្នុ​ងការ​ ការ​ពារ​នូវ​ជម្ងឺ​មួយ​ចំ​នួន​ដល់​រាង​កាយ​របស់អ្នក​​បាន​យ៉ាង​ប្រសើរ​ថែម​ ទៀត​ ជា​ពិសេស​នោះ​បាន​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​មាន​ភាព​ភ្លឺ​រលោង​ និង​ ក្មេង​ជាង​វ័យ​ផង​ដែរ។

៤- នៅ ​ក្នុង​ផ្លែខ្នុរ​គឺ​សម្បូរ​ទៅ​ដោយ​វីតាមីន​  A,B,C ព្រម​ទាំង​សារជាតិជា​ច្រើន​ប្រភេទ​ទៀត​ដែល​អាច​ទប់​ស្កាត់​នូវ​ជម្ងឺ​ សួត ព្រម​ទាំង​ជួយ​ការ​ពារ​នូវ​សម្ពាធន៍​ឈាម​របស់​អ្នក​ ព្រម​ទាំង​ចង្វាក់​ បេះ​ដូង​ផង​ដែរ។


  

អាហារ ៦យ៉ាង ជួយកាត់​​បន្ថយ​បញ្ហា​ក្លិន​ខ្លួន

ក្លិនខ្លួនដែលកើតមាននៅលើមនុស្ស​គ្រប់ៗ​ វ័យ អាច​បណ្តាល​មក​ពី​បញ្ហា​ផ្សេងៗ​គ្នា​ជា​ច្រើន​យ៉ាង ។ វា​អាច​​បណ្តាល​មក​ពី ការ​បែក​ញើស​ច្រើន​នៅ​ត្រង់​បរិ​វេ​ន​​ដែល​បិត​បាំង ការ​ញុំា​​អា​ហារ​​ដែល​​មាន​​ជាតិ​​ហើរ​ខ្លាំង​ដូច​ជា​ម្ទេស ឬខ្ទឹម​ជា​ដើម និង​អាច​បណ្តា​ល​មក​ពី​កំ​ណើត​តែ​ម្តង ។ ប្រសិន​​បើ​អ្នក​​មាន​​បញ្ហា​​ក្លិន​ខ្លួន ​អ្នក​គួរ​តែ​​ចេះ​ជ្រើស​​រើស​ប្រ​ភេទ​អា​ហារ​មួយ​​ចំនួន​ដែល​​អាច​ជួយ​​បំ​ បាត់​បញ្ហា​​ក្លិន​ខ្លួន​របស់​​អ្នក ។
តើអាហារណាខ្លះអាចកាត់បន្ថយបញ្ហាក្លិនខ្លួន ? ថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញ​នៅ​ប្រ​ភេទ​អាហារ​មួយ​ចំនួន​ដែល​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ក្លិន​ ខ្លួន​ដែល​កើត​មាន​លើ​រាង​កាយរបស់អ្នក ។

១. អង្ករសម្រូប : វាជាប្រភេទអាហារដ៏ល្អក្នុងការជួយបំបាត់បញ្ហាក្លិនខ្លួន ក៏ដូចជា​ជួយរក្សា​នៅតុ​ល្យ​ភាព​រាងកាយរបស់អ្នកផងដែរ ។ ដូច្នេះអ្នកគួរតែបញ្ចូលប្រ​ភេទអាហារនេះ​ចូលក្នុងរបប​អាហារប្រ​ចាំ​ ថ្ងៃរបស់អ្នក ។
២. សាច់ឆ្អិន : ការញុំាសាច់ដែលមានឈាម ឬសាច់មិនឆ្អិន អាចបណ្តាលឱ្យក្លិនខ្លួនរបស់អ្នកមិនល្អ ។ ជំនួសឱ្យការញុំាសាច់ពណ៌ក្រហម អ្នកគួរតែជ្រើសរើសនៅប្រភេទសាច់ដែលចម្អិនបានល្អ ។
៣.បន្លែឆៅ : ការញុំាបន្លែឆៅ ក៏ជាផ្នែកមួយក្នុងការជួយកាត់បន្ថយបញ្ហាក្លិនខ្លួនផងដែរ ។ ប៉ុន្តែ​ប្រ​សិន​បើអ្នកមិនទម្លាប់ក្នុងការញុំានោះទេ អ្នកអាចចម្អិនវាក្នុងបរិមាណឆ្អិនល្មម (មិនឆៅពេក មិនឆ្អិន​ពេក) ។
 ៤. ផ្លែឈើស្រស់ៗ : ប្រភេទផ្លែឈើមួយចំនួនដូចជា ផ្លែប៉ោម ឪឡឹក ចេក ទំពាំងបាយជូរ ក្រូច សុទ្ធ​សឹង​តែជាប្រភេទផ្លែឈើដែលអាចជួយកាត់បន្ថយក្លិនខ្លួន ។ ហើយ​អ្នកក៏គួរ​ជៀស​វៀង​ប្រភេទ​អា​ហារ​មួយចំនួនដូចជា សណ្តែកសៀង សណ្តែកដី ដំឡូង ស៊ុតផ្នែកក្រហម ដែល​អាច​ធ្វើឱ្យអ្នក​មាន​បញ្ហា​ក្លិន​ខ្លួន ។ 
៥. ទឹក គឺជារូបធាតុដ៏សំខាន់សម្រាប់ជួយទ្រទ្រង់ជីវិត ។ ជាងនេះទៅទៀត វាក៏អាច​ជួយកាត់​បន្ថយ​បញ្ហា​ក្លិន​ខ្លួនផងដែរ ដូច្នេះ អ្នកត្រូវពិសារទឹកឱ្យបានច្រើន ។
៦. Herbal Teas : តែប្រភេទនេះមានអនុភាពខ្លាំងក្នុងការកម្ចាត់បញ្ហាក្លិនខ្លួន ដូច្នេះអ្នកគួរ​តែពិសារ​វាឱ្យ​បាន​ទៀងទាត់ ។

ប្រភព៖Foodforbodyodor   

Sunday, December 30, 2012

តើ​អាការៈ​ចាញ់​កូន​មាន​សភាព​បែប​ណា?

តើ​អាការៈ​ចាញ់​កូន​មាន​សភាព​បែប​ណា?
មាតាគ្រប់ ​រូប​តែង​តែ​មាន​សភាព​ចាញ់​កូន​មិន​ខុស​ពី​គ្នា​ប៉ុន្មាន​នោះ​ទេ​ គ្រាន់​ តែអ្នក​ខ្លះ​មាន​សភាព​ស្រួចស្តើង និង​មួយ​ចំ​នួន​ទៀត​មាន​សភាព​ធ្ងន់​ ធ្ងរ។ចុះ​អាការៈ​នៃ​ការ​ចាញ់​កូន​គឺ​មាន​លក្ខណៈ​បែប​ណា?​ស្រ្តី​មាន​ផ្ទៃ​ ពោះ​គឺ​មាន​ការ​លំ​បាក​ជា​ខ្លាំង​ ព្រោះ​ថា​ពេល​ស្ត្រី​ចាប់​ផ្តើម​​មាន​ ផ្ទៃ​ពោះ​គឺ​ធ្វើ​ឱ្យ​ស្ត្រី​មាន​អារម្មណ៍​ប្រែ​ប្រួល​ឆាប់​ខឹង​​ជា​ ខ្លាំង។ម្យ៉ាង​ទៀត​អាការៈ​ចាញ់​កូន​គឺ​មាន​លំ​នាំ​ដូ​ច​ខាង​ក្រោម៖

- ពេល​ខ្លះ​ស្ត្រី​គ្រប់​រូប​មាន​សភាព​ក្អួត​ចង្អោរ​ នៅ​ពេល​ទទួល​ទាន​អាហារ​មួយ​ចំនួន។
- ពេល ​ខ្លះ​ស្ត្រី​ជា​ម្តាយ​អាច​មាន​ការ​ស្រក​ទម្ងន់​នៅ​៣​ខែ​ដំ​បូង ព្រោះ​ក្អួត ​ចង្អោរ​ខ្លាំង​ពេក​ ដែល​បណ្តាល​ឱ្យ​អ្នក​ម្តាយ​មាន​អាការៈ​ខ្វះ​ជាតិ​ទឹក​  និង​មាន​សភាព​ស្លេក​ស្លាំង។
- ស្រ្តី​ចាញ់​កូនភាគ​ច្រើន​មាន​សរីរាង្គ​កាយ​ទ្រុឌ​ទ្រោម​ និង​មានភាព​អស់​កម្លាំង​ច្រើន​។
- ការ​ចាញ់​កូន​អាច​បណ្តាល​ឱ្យ​មាតាចង់​តែ​ទទួល​ដំ​នេក​  និង​ចង់​ញុំា​អាហារ​នេះ​ អាហារ​នោះ​ភ្លាម​ៗ​តាម​ចិត្ត​ចង់​តែ​ម្តង។
ដូច្នេះ ​បុរស​គ្រប់​រូប​ប្រសិន​បើ​ភរិយារបស់​អ្នក​មាន​បុត្រ​ អ្នក​ត្រូវ​មើល​ថែ​ នឹង​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ភរិយា​អ្នក​ឱ្យ​បាន​ដិតដល់​ ព្រោះ​ថា​ពេល​ ខ្លះស្រ្តី​មាន​ផ្ទៃ​ពោះ​មាន​អារម្មណ៍​ឆាប់​ខឹង​ និង​ឆេវឆាវខ្លាំង៕

គេង​​មិន​​លក់​​ជះ​ឥទ្ធិពល​​ដល់​​ខួរក្បាល

តើ​អ្នក​ធ្លាប់​មាន​អាកា​រៈគេង​មិន​លក់​ញឹកញាប់​ដែរ ឬទេ​? អ្នក​ធ្លាប់​កត់សម្គាល់​ទេ​ថា អ្នក​តែងតែ​ភ្លេច​ភ្លាំង​ច្រើន​នៅពេល​ដែល​អ្នក​គេង​មិន​លក់​នៅ​ពេលយប់​? ​ដោយ​​យោង​​ទៅ​លើ​ការវិភាគ​ទិន្នន័យ​ពី​មនុស្ស​វ័យ​ជំទង់​ជាង ១៥៥,៨៧៧​នាក់ បានបង្ហាញ​ថា អត្រា​នៃ​ការ​គេង​មិន​លក់​របស់គេ​អាច​ប៉ះពាល់​ដល់​ការចងចាំ​ផ្នែក​ខួរក្បាល​ ។
របាយការណ៍​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា Elderly adult មាន​ទម្លាប់​គេង​ប្រសើរ​ជាង Adult ។ លើសពីនេះទៅទៀត នៅពេល​ដែល​និយាយ​ពី​ទម្លាប់​នៃ​ការ​គេង​ពេលដែល Elderly adult មាន​បញ្ហា​គេង​មិន​លក់​ពួកគេ​តែងតែ​ទៅ​ជួប​ជាមួយនឹង​វេជ្ជបណ្ឌិត ដើម្បី​ពិភាក្សពី​បញ្ហា​នេះ​ផ្ទុយ​ទៅ​វិញ​ចំពោះ Adult វិញ ពួកគេ​មិន​បាន​ទៅ​ពិភាក្សា​ពី​បញ្ហា​នេះ​ជា​មួយ​នឹង​វេជ្ជបណ្ឌិត​នោះទេ ពួកគេ​បាន​ត្រឹមតែ​លាក់​វា​ទុក​តែប៉ុណ្ណោះ​។
ជាទូទៅ​បញ្ហា​សុខភាព និង ការខកចិត្ត​ផ្សេងៗ​តែងតែមាន​ទំនាក់ទំនង​ជាមួយ​ទម្លាប់​គេង​របស់​អ្នក ប៉ុន្តែ​តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ស្ត្រី​ភាគច្រើន​តែងតែ​មាន​បញ្ហា​ទាក់ទង​និង​ការ​គេង​ច្រើនជាង​បុរស ដែល​ជាហេតុ​ធ្វើឱ្យ​ពួកគេ​មាន​បញ្ហា​ភ្លេចភ្លាំង​ច្រើន​។
ដូច្នេះ​ហើយ​ដើម្បី​ឱ្យ​អ្នក​អាច​ជៀសផុត​ពី​បញ្ហា​នៃ​ការ​ភ្លេចភ្លាំង​ ច្រើន​នោះ​អ្នក​គួរតែ​គ្រប់គ្រង​ទម្លាប់​នៃ​ការ​គេង​របស់​អ្នក​ឱ្យ​បាន​ ល្អប្រសើរ ដើម្បី​ឱ្យ​អ្នក​អាច​ជៀសផុត​ពី បញ្ហា​​ផ្សេងៗ​​ដែល​ទាក់ទង​និង​សុខភាព​។​

ប្រភព៖​វាយោអេហ្វអឹម

ទង្វើ ១០​ យ៉ាង​ដែលបំផ្លាញដល់​ខួរ​ក្បាល

ទង្វើទាំង ១០យ៉ាងដែលជះផលអាក្រក់ចំពោះខួរក្បាល ហើយលោកអ្នកគួរចៀសវាងមានដូចខាងក្រោម៖
១- មិនបរិភោគអាហារពេលព្រឹក: ការមិនបរិភោគអាហារពេលព្រឹក ជាការគ្រោះថ្នាក់មួយដល់ខួរក្បាល។ ការផ្ដល់ ផលអាក្រក់របស់វា ធំបំផុត គឺធ្វើឲ្យកម្រិតឈាមក្នុងខួរក្បាលថយចុះ ហើយជាមួយគ្នានេះដែរ វាក៏ជំរុញឲ្យសារជាតិអាហារមិនអាចទៅចិញ្ចឹមខួរក្បាលគ្រប់ គ្រាន់។ ចលនានេះ បើមានញឹកញាប់ និងរយៈពេលយូរ វានឹងបង្កឲ្យខួរក្បាលចុះខ្សោយតែម្ដង។
២- បរិភោគអាហារច្រើនពេក: ការបរិភោគអាហារហួសចំណុះ និងច្រើនជ្រុល វានឹងបង្កឲ្យសរសៃឈាមក្រហមក្នុងខួរក្បាលឡើងរឹង  ដែលជាអាការសំខាន់បង្កឲ្យខួរក្បាលចុះខ្សោយយ៉ាងឆាប់រហ័ស។
៣- ការជក់បារី: ជាមូលហេតុធ្វើឲ្យកើតរោគខួរក្បាលរួមតូច និងនាំឲ្យកើតរោគអាល់ហ្សេម័រ ឬរោគឆាប់ភ្លេចភ្លាំង។
៤- បរិភោគផ្អែមខ្លាំងពេក: ការបរិភោគអាហារផ្អែមខ្លាំងពេកនឹងបង្កឲ្យរាំងស្ទះដល់ការស្រូប ទាញប្រូតេអ៊ីន និងសារជាតិអាហារដែល ផ្ដល់សារប្រយោជន៍ចំពោះរាងកាយ។ ពេលមានអាការបែបនេះកើតឡើង ធ្វើឲ្យខ្វះខាតសារជាតិអាហារ និងរាំងស្ទះដល់ការវិវឌ្ឍន៍របស់ ខួរក្បាល។
៥- សារជាតិពុល: ខួរក្បាលជាកន្លែងដែលត្រូវប្រើថាមពលច្រើនបំផុតក្នុងរាងកាយ។ ដូច្នេះបើយើងបានស្រូបសារជាតិពុលច្រើនចូល ទៅ វានឹងបង្កឲ្យអុកស៊ីសែនក្នុងខួរក្បាលថយចុះ និងបន្ទាប់មកធ្វើឲ្យប្រសិទ្ធភាពប្រើការងាររបស់ខួរក្បាលចុះ ខ្សោយ។
៦- ការទទួលទានដំណេកមិនគ្រប់គ្រាន់: ការដេកលក់ជួយឲ្យខួរក្បាលបានសម្រាក និងប្រមូលថាមពលគ្រប់គ្រាន់ក្នុងការបំពេញកិច្ច ការងារក្នុងថ្ងៃបន្ទាប់ទៀត។
៧- ដេកឃ្លុំជិត: ការដេកឃ្លុំភួយជិតតាំងតែពីចុងជើងរហូតដល់ក្បាល វានឹងបង្កឲ្យមានការបន្ថែមឧស្ម័នកាបូនិចច្រើនទ្វេឡើង និងកាត់ បន្ថយអុកស៊ីសែនដែលបង្កឲ្យប្រសិទ្ធភាពខួរក្បាលចុះខ្សោយ។
៨- ប្រើខួរក្បាលក្នុងខណៈពេលមិនស្រួលខ្លួន: ការធ្វើការងារ ឬប្រើគំនិតខ្លាំងក្នុងខណៈពេលដែលមានជំងឺ នឹងបង្កឲ្យប្រសិទ្ធភាពនៃការ ធ្វើកិច្ចការងាររបស់ខួរក្បាលធ្លាក់ ចុះ ហើយវាហាក់បីដូចជាការបំផ្លាញខួរក្បាលដែរ។
៩- ខ្វះការប្រើគំនិត: ការប្រើគំនិតរិះគិតជាប្រការល្អបំផុតក្នុងការហ្វឹកហាត់ឲ្យខួរក្បាលរឹងមាំល្អ។
១០- ជាមនុស្សមិនសូវនិយាយស្ដី: ការបញ្ចេញទស្សនៈ និងគំនិតផ្សេងៗ បានជួយធ្វើឲ្យខួរក្បាលរហ័សរហួនកាន់តែឆ្លាតវាងវៃ ប៉ុន្តែ បើទុកចោលមិនធ្វើការងារ វាបែរជាស្ពឹកស្រពន់ និងអន់ថយ៕

Saturday, December 29, 2012

ជម្ងឺ​អាឡែកស៊ី​ច្រមុះ

ការតឹង​ច្រមុះ រមាស់​ច្រមុះ ហៀរ​សម្បោរ រមាស់​ក្រអូមមាត់ រមាស់​ក ឈឺក មាន​ស្លេស្មច្រើន ឈឺក្បាល នេះអាចជា​រោគសញ្ញា​នៃជម្ងឺ​អាឡែកស៊ី​ច្រមុះ។ ជម្ងឺ​អាឡែកស៊ី​ច្រមុះ​នេះ គេសង្កេត​ឃើញថា​២ភាគ៣​នៃអ្នក​ជម្ងឺ ច្រើនតែ​កើតមាន​ឡើងមុន​អាយុ​៣០ឆ្នាំ ហើយ​ក្មេងៗ​ឧស្សាហ៍​កើតជាង​មនុស្ស​ចាស់។ ជម្ងឺនេះ​ភាគច្រើន​បង្កឡើង​ដោយសារ​បរិស្ថាន ឬ​អាច​បណ្ដាល​មកពី​តំណពូជ​ក៏ថាបាន។

ទស្សនាវដ្ដី សុខភាព​យើង បានធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត ប្រាក់ ស៊ីថា ឯកទេស​ច្រមុះ​បំពង់ក​ត្រចៀក នៅ​មន្ទីរពេទ្យ​ព្រះអង្គឌួង លោកនឹង​ធ្វើការ​បកស្រាយ​អំពី​ប្រធានបទ​ជម្ងឺ​អាឡែកស៊ី​ច្រមុះ ដើម្បីឱ្យ​លោកអ្នក​នាងកញ្ញា​បាន​ជ្រាបកាន់តែ​ច្បាស់​អំពីបញ្ហា​នេះ។
ជម្ងឺ​អាឡែកស៊ី​ច្រមុះ​ជាអ្វី?
ជម្ងឺ​អាឡែកស៊ី​ច្រមុះ​គឺជា​ប្រភេទ​ជម្ងឺ​ដែល​បណ្ដាល​មកពី​ការ​រលាក​ ច្រមុះ ឬ​ផ្លូវដង្ហើម​លើ ដោយសារ​សារធាតុ​ផ្សេងៗ ជាពិសេស​សារធាតុ​ដែលមាន​ក្នុង​ខ្យល់​ធូលី លម្អង​ផ្កា ដែលគេ​ហៅថា អាឡែក​ស្សែន។ នៅពេល​ដែលម​នុស្ស​បញ្ចេញនូវ​គ្រឿង ការពារ​ដែល​ហៅថា​អង់ទីគ័រ ដើម្បី​ប្រឆាំង​ទប់ទល់​នឹងអាឡែកស្សែន​ដែលមាន​នៅក្នុង​ខ្យល់​រួចក៏​បង្កើតបាន ​ជាជម្ងឺ​អាឡែកស៊ី​ច្រមុះ​នេះតែម្ដង។
មូលហេតុ​បង្កអាឡែកស៊ី​ច្រមុះ
មូលហេតុ​ដែល​បណ្ដាលឱ្យ​លោកអ្នក​កើតមាន​ជម្ងឺ​អាឡែកស៊ី​ច្រមុះនេះ​ដោយសារ​តែកត្ដាធំៗ​ពីរគឺ ៖
1 . តាម​រដូវកាល ដល់ពេល​មានការ​ផ្លាស់ប្ដូរ​រដូវ​ទើបមាន​អាឡែកស៊ី​ច្រមុះ​កើតមាន​ឡើង ហើយ​ច្រើនតែ​កើតមាន​ឡើង ដោយសារ​ការចេញ​លម្អងផ្កា ឬ​លម្អង​ឈើផ្សេងៗ​ជាដើម។
2 .មកពី​ធូលី រោមសត្វ តំណពូជ និង​សារធាតុ​ផ្សេងៗ ដែលមាន​នៅក្នុង​ផ្ទះ​របស់​លោកអ្នក ជាហេតុ​ដែលធ្វើឱ្យ​លោកអ្នក​កើតមាន​ជម្ងឺ​អាឡែកស៊ី​ច្រមុះ​បាន។
រោគ​សញ្ញា និង​រោគវិនិច្ឆ័យ​ជម្ងឺ​អាឡែកស៊ី​ច្រមុះ
រោគ​សញ្ញា​ដែលបង្ហាញ​ឱ្យដឹងថា​ជាជម្ងឺ​អាឡែកស៊ី​ច្រមុះ មាន​ដូចជា​ក្អកក្រដាស​ច្រើន​នៅពេលព្រឹក តឹង​ច្រមុះ រមាស់​ច្រមុះ ហៀរ​សម្បោរ ហើយការ​ហៀរសម្បោរ​ដំបូង​ជាទឹកថ្លា ក្រោយមក​អាចទៅជា​ខាប់។ ការខាប់​ដោយសារ​តែមាន​ការ​រលាក​បន្ថែម វា​ធ្វើឱ្យ​រមាស់ភ្នែក រមាស់ក្រអូម​មាត់ រមាស់ក ឈឺក អាច​មានស្លេស្ម​ច្រើន អាចមាន​ឈឺក្បាល នេះ​សុទ្ធសឹង​ជារោគសញ្ញា​ជម្ងឺ​អាឡែកស៊ី​ច្រមុះ។
ក្នុងការ​ធ្វើរោគវិនិច្ឆ័យ​ត្រូវ​សាកសួរ​អំពី​ប្រវត្ដិ​របស់​អ្នកជម្ងឺ ថាតើ​គាត់​ចាប់ផ្ដើម​ធ្វើទុក្ខនៅពេល​ណា នៅកន្លែង​ណា។ ហើយ​ការធ្វើ​ទុក្ខនៅតាម​រដូវ ឬក៏​ធ្វើទុក្ខ​រាល់ថ្ងៃ ហើយ​ការធ្វើ​ទុក្ខ​ដូចបាន​រៀបរាប់​ខាងលើ​នេះដែរ​ឬអត់។ ប៉ុន្ដែ​ជួនកាល​រោគសញ្ញា​របស់​អ្នកជម្ងឺ​អាចធ្វើឱ្យ​លោកអ្នក​ដឹងថា​ជាជម្ងឺ​ អាឡែកស៊ី​បាន ជួនកាល​អាច​ពិនិត្យ ហើយ​ការពិនិត្យ​នេះត្រូវ​ពិនិត្យ​ទៅលើមាត់ បំពង់ក ត្រចៀក ជាពិសេស​ច្រមុះ​អាចមាន​បញ្ហា​សើម រីក ឬ​មានដុះសាច់​ក្នុងច្រមុះ ដែលហៅថា​ឫសដូង​ច្រមុះ ឬក៏មាន​បញ្ហាខ្លះៗ ដូចជា​វៀច ខ្ទង់ច្រមុះ​ជាដើម។ ការ​វៀចខ្ទង់​ច្រមុះនេះ​មិនមែន​ធ្វើឱ្យ​មានអាឡែកស៊ី​ទេ គ្រាន់តែ​ថាមានការ​វៀចខ្ទង់​ច្រមុះផង និង​អាឡែកស៊ី​ផង វាធ្វើឱ្យ​អ្នកជម្ងឺ​ពិបាក​ក្នុងការ​ដកដង្ហើម។ កត្ដា​ភាគច្រើន​ដែល​ទាក់ទង​នឹងអាឡែកស៊ី​ច្រមុះ សំខាន់​ជាងគេ​គឺបណ្ដាល​ឱ្យកើត​មានជម្ងឺ​ឫសដូង​ច្រមុះ​ទៅថ្ងៃ​ក្រោយ។ ក្នុ្នងការ​ធ្វើរោគ​វិនិច្ឆ័យ​ផ្សេងៗ​ទៀត ដូចជាការ​ធ្វើតេស្ដ​នៅលើ​ស្បែកអ្នក​ជម្ងឺ ឬ​មួយក៏ធ្វើ​តេស្ដ ដោយយក​ឈាម​ទៅពិនិត្យ​ក៏បាន​ហើយមាន​ប្រសិទ្ធភាព​ជាង។
ផល​ប៉ះពាល់​របស់ជម្ងឺ​អាឡែកស៊ី​ច្រមុះ
ផល​ប៉ះពាល់​នៃជម្ងឺ​អាឡែកស៊ី​ច្រមុះ​គឺមាន​ច្រើន ប្រសិនជា​លោកអ្នក​មិនយក​ចិត្ដទុកដាក់​ក្នុងការ​ព្យាបាល​ទេអាចមាន​ផលវិបាក​ ជាមិនខាន។ ឧទាហរណ៍​ករណី​ការរលាក​ច្រមុះ ហើយ​ការ​រលាក​ច្រមុះ​អាចធ្វើ​ឱ្យរលាក​ដល់ទីនីស ព្រោះ​ទីនីស​គឺជាឆ្អឹង​ប្រហោង​ក្នុងដែល​ស្ថិតនៅ​ជុំវិញ​ច្រមុះ​របស់​មនុស្ស​ ដែលមាន​ទីនីស​ច្រើន មាន​ដូចជា​នៅថ្គាម ថ្ងាស នៅចន្លោះ​ភ្នែកច្រមុះ និង​ស្ថិតពីក្រោ​យ​ច្រមុះ។ នៅពេល​ដែលមាន​ការរលាក​ច្រមុះ ឬរលាក​ទីនីស​អាចធ្វើឱ្យ​កើតជា​ឫសដូង​ច្រមុះ ដែលអាច​ប៉ះពាល់​ទៅដល់​ត្រចៀក រហូត​ធ្វើឱ្យ​រលាក​ត្រចៀក​កើតជាអំបៅ​អំបែក អាច​ប៉ះពាល់​ដល់ភ្នែក ប៉ះពាល់​ទៅដល់​សើស្បែក បង្កទៅជា​កន្ទាល​ក្រហម ជាំ ជួនកាល​អាចកើតជា​ហឺតបាន​ដែរ។ មិន​ត្រឹមតែ​ប៉ុណ្ណឹងទេ កាលណា​ដែល​លោកអ្នក​កើតមាន​ជម្ងឺនេះ វាអាច​ធ្វើឱ្យ​មានផល​ប៉ះពាល់​ទៅដល់​ការងារ​ប្រចាំថ្ងៃ ការ​សិក្សា​រៀនសូត្រ ព្រោះ​វាធ្វើឱ្យ​លោកអ្នក​អស់កម្លាំង ឈឺក្បាល ទទួលទាន​ដំណេក​មិនបាន ហើយ​ផលវិបាក​មួយទៀត​គឺខាង​ថវិកាទៀត។
វិធី​ការពារ​ជម្ងឺ​អាឡែកស៊ី​ច្រមុះ
វិធី​ការពារ​ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​បំផុតនោះ លោកអ្នក​គួរ​ចៀសវាង មិនត្រូវ​ប៉ះពាល់​ឬស្រូប​នូវសារធាតុ​ផ្សេងៗ ដែលបង្ក​ឱ្យកើតជម្ងឺ​អាឡែកស៊ី​នេះ។ ពេលចេញ​ដើរ​ទៅណាមកណា​ត្រូវ​ពាក់ម៉ាស​ការពារ​ឱ្យបាន​ខ្ជាប់ខ្ជួន នៅផ្ទះ​ត្រូវ​បិទបង្អួច​ដើម្បីកុំ​ឱ្យ​សារធាតុ​ផ្សេងៗ ឬធូលី​ចូលបាន​តាមរយៈ​ខ្យល់ ត្រូវ​សម្អាតផ្ទះ​ឱ្យបាន​ស្អាតបាត។ ហើយ​សម្រាម​នៅពេល​ដែល​លោកអ្នក​បោស​ត្រូវខ្ចប់​ឱ្យបាន​ត្រឹមត្រូវ ជាពិសេស​ត្រូវមាន​អនាម័យខ្លួន​ជានិច្ច។
ដំបូន្មាន​របស់​អ្នកប្រឹក្សា
ដើម្បី​រក្សាសុខភាព​ឱ្យបាន​ល្អ លោកអ្នក​ត្រូវ​ចៀសវាង​នូវ​ប្រការខ្លះៗ​ដូចបាន​រៀបរាប់​ខាងដើម និង​កត្ដា​មួយចំនួន​ទៀត ដូចជា​ត្រូវចៀសវាង​នូវ​សារធាតុ​ផ្សេងៗ​ដែលធ្វើ​ឱ្យលោកអ្នក​កើតអាឡែកស៊ី និង​ត្រូវមាន​អនាម័យ​តាំងពី​ការបោស ទុកដាក់​សម្រាម​ការសម្អាត​ទីលំនៅ​សព្វគ្រប់បែបយ៉ាង​ទាំងអស់។
បច្ចុប្បន្ននេះ​ប្រទេសកម្ពុជា​មានថ្នាំ​សម្រាប់​ព្យាបាល​ដោយ​ខ្លួនឯង​បាន ប៉ុន្ដែ​ក្នុងករណី​ខ្លះ​លោកអ្នក​មិនត្រូវ​ព្យាបាល​ដោយ​ខ្លួនឯង​ទេ ត្រូវតែ​ទៅជួប និង​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ទើបជាការ​ប្រសើរ។

ប្រភព៖ទស្សនាវដ្ឋីសុខភាពយើង

ឥទ្ធិពលនៃសុរាចំពោះខួរក្បាល

សុរាបានបំផ្លាញដល់រាងកាយ ក៏ដូចជា​បំផ្លាញ​ដល់​សុខ​ភាព​នៃ​ការ​ចង​ចាំ​របស់​​យើង​ផង​ដែរ ។ ក្រៅ​ពី​​បាន​បំ​ផ្លាញ​​ដល់​​សុខភាព​រាង​កាយ ក៏​ដូច​ជា​ការ​ចង​ចាំ​របស់​មនុស្ស វាក៏​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​សង្គម​ផង​ដែរ ។ យើង​ឃើញ​ថា ជា​​រៀង​​រាល់​ថ្ងៃ​នេះ ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ស្ទើរ​តែជា​​រៀង​រាល់​ថ្ងៃ ដែល​ភាគ​​ច្រើន​​នៃ​​ការ​បង្ក​គ្រោះ​​ថ្នាក់​​នោះ ដោយ​សារ​តែ​អ្នក​បើក​បរ​មាន​ជាតិ​ស្រវឹង​នៅ​ក្នុង​ខ្លួន ដោយ​មិន​មាន​​ការ​ប្រុង​ប្រ​យ័ត្ន​ក្នុង​ការ​បើក​បរ ។ ក្រៅ​​ពី​បង្ក​​បញ្ហា​ដែល​ប៉ះ​ពាល់​ដល់​សង្គម វាក៏​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​ការ​ចង​ចាំ​របស់​អ្នក​ផង​ដែរ ។ តើ​អ្នក​ដឹង​ទេ​ថា
សុរាបង្កគ្រោះ​ថ្នាក់​អ្វីខ្លះដល់ខួរក្បាលរបស់អ្នក ? ជាការពិតណាស់ នៅពេលដែលអ្នកពិសារ​ស្រាវាអាចប៉ះពាល់យ៉ាង​ខ្លាំង​ដល់សុខ​ភាពខួរ​ ក្បាលរបស់អ្នក ដែលជាហេតុធ្វើឱ្យខួរក្បាលរបស់អ្នកថយចុះ និងបាត់បង់ការចងចាំ ។ សម្រាប់​ស្រ្តីដែល​ចូល​ ចិត្តពិសារស្រាអាចបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពខួរក្បាលរបស់កូននៅក្នុងផ្ទៃ ។ នៅពេល​ដែល​កូន​កើត​មក អាចបណ្តាលឱ្យខួរក្បាលរបស់កូនរបស់អ្នកបាត់បង់ផ្នែកនៃការចងចាំយ៉ាងច្រើន ។ ហេតុដូច្នេះ​ហើយ ស្រ្តី​គ្រប់ៗ​ រូបដែលកំពុងតែត្រៀមខ្លួនជាមាតាគួរតែជៀសវៀងការពិសារស្រាឱ្យបានជាដាច់ខាត ។ សូមចងចាំថា បើស្រ​វឹ​ងកុំ​បើក​បរ បើបើកបរសូមកុំពិសារស្រា ។

ប្រភព៖effectiveachohol

សញ្ញាមួយចំនួនបញ្ជាក់ពីការកើត​មានជំងឺថ្លើម

ថ្លើម​គឺ​ជា​សរី​រាង្គមួយ​ប្រភេទ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស​ យើង​ វា​​មាន​តួនាទី​ចម្រុះ​ច្រើន​ ជា​ពិសេស​ថ្លើម​មាន​មុខ​ងារ​ជួយ​គាំ​ទ្រ​ដល់​សរី​រាង្គ​ដទៃ​ទៀត​នៅ​ក្នុង​ ខ្លួន​។ តួនាទី​សំ​ខាន់​បំ​ផុត​មួយ​របស់​ថ្លើម​ គឺ​ចម្រាញ់​យក​ជាតិ​ពុល​ចេញ​ពី​ក្នុង​រាង​កាយ​របស់​យើង​។ នៅ​ពេល​ណា​ថ្លើម​មាន​ជំងឺ​ ដូច​ជា​រលាក​ធ្ងន់​ធ្ងរ​ដែល​មិន​អាច​ធ្វើ​ការ​ចម្រាញ់​ជាតិ​ពុល​ពី​ក្នុង​ ខ្លួន​បាន​មនុស្ស​នឹង​ត្រូវ​ស្លាប់​។
ជំងឺ​ដែល​កើត​មាន​ចំ​ពោះ​ថ្លើម​ភាគ​ច្រើន​បំ​ផុត​ គឺ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ (A,B,C,D,E)​គ្រូ​ពេទ្យ​ជំនាញ​ខាង​ប្រព័ន្ធ​រំ​លាយ​អាហារ​ និង​ជំងឺ​ថ្លើម​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំ​ណោម​ប្រភេទ​រលាក​ថ្លើម​ទាំង​នេះ​មាន​ប្រភេទ​ខ្លះ​នាំ​ឲ្យ​មាន​ លក្ខណៈរុំារ៉ៃធ្ងន់​ធ្ងរ​ ដែល​ធ្វើ​ឲ្យ​ថ្លើម​ខូច​។
សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ពី​ការកើត​ជំងឺ​ថ្លើមមាន​ដូច​ជា​ តប់​ប្រមល់​ ឆាប់​ខឹង​ ឆេវឆាវ​ និង​ភិត​ភ័យ​ ។ ឈឺ​ចុក​រួយ​ត្រង់​ត្រ​គៀក​ជា​រៀង​រាល់​លើក​មាន​អាការៈរឹង​រិតសាច់​ដុំ​ក្បាល ​ពោះ​ ឈឺ​ពោះ​ញឹក​ញាប់​ ឬ​មាន​អាការៈ​ក្តៅ​នៅ​ដើម​ទ្រូង​។
-ពិបាក​ក្នុង​ការ​ទទួល​ទាន​ដំ​ណេក​ឲ្យ​លង់​លក់​ រមែង​ងងុយ​ដេក​នៅ​ពេល​ថ្ងៃ​ និង​អស់​កម្លាំង​។ មាន​អារម្មណ៍ហាក់​ដូច​ជា​មាន​អ្វី​ស្ទះ​នៅ​បំ​ពង់​ក​លេប​ក៍​មិន​ចូល​ ខ្ចាក់​ក៏​មិន​ចេញ​ និង​ធុញ​ថប់​ចំ​ណី​អាហារ​ តឹង​ពោះ​គ្មាន​រំ​លាយ​អាហារ​ និង​ភើជាញឹក​ញាប់​។ ស្បែក​មុខ​ស្លេក​ពណ៌​លឿង​គ្មាន​ឈាម​ និង​ជាំ​នៅ​លើ​ផ្ទៃ​មុខ​។
-បបូរ​មាត់​ជាំ​ អណ្តាត​មាន​ពណ៌ស្វាយ​ក្រមៅ​ គែម​នៅ​ចុង​អណ្តាត​មាន​ការ​ខាំ​ ឬ​ប៉ះ​នឹង​ធ្មេញ​។ឈឺ ឬ​សង្កៀរសុដន់​ ឡើង​ទម្ងន់​នៅ​មុខ​ពេល​មាន​រដូវ​សម្រាប់​ស្ត្រី​ និង​ឈឺ​ចាប់​ត្រង់​ពងស្វាសចំ​ពោះ​បុរស​ៗ និង​រាក​រូស​។
ប្រសិន​បើ​មាន​អាការៈ​ដូច​បាន​ណែនាំ​ខាង​លើ​ លោក​អ្នក​គួរ​តែ​ប្រញាប់​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជំ​នាញ​ ដើម្បី​ពិនិត្យ​រក​មេរោគ​ថ្លើម​ឲ្យ​ដឹង​ពិត​ប្រាកដ​ ងាយ​ស្រួល​ក្នុង​ការ​ព្យា​បាល​ទាន់​ពេល​វេលា ទើប​ជា​ការ​ប្រសើរ​៕

DNA អាច​ពន្យល់​ថា​ហេតុអ្វី​ស្ត្រី​មាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ច្រើន

អ្នកស្រាវជ្រាវ​បាន​និយាយថា ហ្សែ​ន​ជាក់លាក់​ទៅនឹង​ក្រូម៉ូសូម X​គឺជា​ហ្សែ​ន​ដែល​ត្រូវបាន​គេ​សម្គាល់​ឃើញ​ថ្មីៗ​ថា​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ និង​អាច​ជួយ​ពន្យល់​ថា​ហេតុអ្វី​ស្ត្រី​ហាក់ដូចជា​វិវត្ត​ទៅ​ជា​ជំងឺ​នោះ​ច្រើន​ជាង​បុរស​។​

​ស្ត្រី​មាន​ក្រូម៉ូសូម X ពីរ ស្របពេល​ដែល​បុរស​មាន​ក្រូម៉ូសូម X មួយ និង​ក្រូម៉ូសូម Y មួយ​។​

​ហ្សែ​ន​នៃ​ក្រូម៉ូសូម X គឺ​ស្ថិតនៅ​ក្នុង​ចំនោម​ហ្សែ​ន​ដែល​ត្រូវបាន​គេ​សម្គាល់​ឃើញ​ទាំង​១៦​ចំពោះ​បុរស និង​ស្ត្រី​ដែល​អាច​នាំអោយ​មាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​, ដែល​បន្ថែម​ទៅលើ​ហ្សែ​ន​៣២​ដែល​បាន​រកឃើញ​ពី​មុន​ដោយ​អ្នកស្រាវជ្រាវ​ដែល​មកពី Arthritis Research U.K. Epidemiology Unit នៅ​សាកលវិទ្យាល័យ Manchester​។​

​វា​ត្រូវ​បាន​គេ​ជឿ​ថា ហ្សែ​ន​៤៦​នោះ​មាន​ភាព​ពេញវ័យ​នៃ​ហ្សែ​ន​ដែល​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​។ ការស្រាវជ្រាវ​អាច​នាំអោយ​មាន​ការស្រាវជ្រាវ​ថ្មី​ចំពោះ​ជំងឺ​, នេះ​ដោយយោង​តាម​ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Nature Genetics​។​

​ជេ​ន វរ​ស៊ី​ង​ថុន (Jane Worthington) ជា​សាស្ត្រាចារ្យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​នៃ​សេនេទិច​នៅ​សាកលវិទ្យាល័យ Manchester បាន​និយាយថា ការស្រាវជ្រាវ​បាន​ទាក់ទិន​ទៅ​នឹង​ការប្រើប្រាស់​គម្រូ DNA ពី​អ្នកជំងឺ​ជាង ២៧.០០០​នាក់​ដែល​មាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ និង​ពិនិត្យ​ទៅលើ​សុខភាព​។ ជា​លទ្ធផល​, យើង​ដឹង​ថា ការប្រែប្រួល​សេនេទិច​នៅលើ​ទីតាំង​៤៥​នៃ​ហ្សែ​ន​កំណត់​ទៅ​លើ​ភាព​ងាយ​នឹង​កើត​ទម្រង់​នៃ​ជំងឺ​រលាក​សន្លាក់​នោះ​។​

​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​គឺ​ផ្សេងៗ​ពី​គ្នា​ពី​ជំងឺ​រលាក​សន្លាក់ឆ្អឹង​, ជំងឺ​រលាក​សន្លាក់​បាន​ទាក់ទង​ទៅនឹង​អាយុ និង​ការ​រហែក និង​ការ​យារ​។ វា​ចាប់ផ្តើម​ញឹកញាប់​នៅ​ចន្លោះ​អាយុ​ពី​២៥​ឆ្នាំ ទៅ​៥៥​ឆ្នាំ និង​បណ្តាលអោយរ​លា​កនៅ​នឹង​សន្លាក់ ដែល​បណ្តាល​អោយ​ហើម​, គាំង​, ឈឺ និង​បន្ថយ​មុខងារ​នៃ​សន្លាក់​។​

​របៀប​រស់នៅ និង​កត្តា​ជុំវិញខ្លួន​ដូចជា ការជក់បារី​, ចំណីអាហារ​, ការ​មាន​ផ្ទៃពោះ និង​ការឆ្លង​មេរោគ​ត្រូវបាន​គេ​ជឿ​ថា​ដើរតួ​នៅក្នុង​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​នេះ ប៉ុន្តែ​ហ្សែ​ន​របស់​មនុស្ស​ម្នាក់​ក៏​ជះ​ឥទ្ធិពល​ទៅនឹង​ហានិភ័យ​នៃ​ជំងឺ​នោះ​ផងដែរ​។ បញ្ហា​នោះ​ប៉ះពាល់​ប្រហែល​១%​នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​ពិភពលោក​។​

​វេជ្ជបណ្ឌិត ស្តេ​ហ្វិន អ៊ី (Stephen Eyre) បាន​និយាយថា ការស្រាវជ្រាវ​នេះ​នឹង​មាន​ការជះឥទ្ធិពល​ល្អ​ទៅ​លើ​ការព្យាបាល​ជំងឺ​រលាក​សន្លាក់​។​

​អា​លេន សីល​មេន (Alan Silman) បាន​និយាយថា នេះ​គឺជា​លើកដំបូង​ដែល​ការទាក់ទង​គ្នា​នៃ​សេនេទិច​គឺ​ស្ថិតនៅ​ចន្លោះ​នៃ​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ និង​ក្រូម៉ូសូម X​។ នេះ​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ក្នុង​ការជួយ​យើង​ដើម្បី​យល់ថា​តើ​ហេតុអ្វី​បាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​កើត​លើ​ស្ត្រី​៣​ដង​ច្រើនជាង​បុរស​នោះ​៕

Thursday, December 27, 2012

ការ​ស្កេ​ន​ខួរក្បាល​អាចជួយ​អោយ​ដឹងពី​ហានិភ័យ​នៃ​ជំងឺ​បាយ​ប៉ូ​ឡា​

​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​និយាយថា ការថត​ខួរក្បាល​អាច​កំណត់​លើ​មនុស្ស​វ័យក្មេង​ចំពោះ​ហានិភ័យ​នៃ​ជំងឺ​បាយ​ប៉ូ​ឡា​។​


​អ្នកស្រាវជ្រាវ​ជនជាតិ​អូស្ត្រាលី​បាន​ប្រើប្រាស់​ការថត MRI ដើម្បី​មើល​ទៅលើ​សកម្មភាព​ខួរក្បាល​នៃ​មនុស្ស​វ័យក្មេង​នៅពេលដែល​ពួកគេ​ត្រូវបាន​បង្ហាញ​រូបភាព​នៃ​មុខ​ជាមួយ​នឹង​ការសប្បាយ​, ខ្លាច ឬ​បង្ហាញ​ពី​អារម្មណ៍​ស្ងៀមស្ងាត់​។​
​យើង​បាន​រកឃើញថា មនុស្ស​វ័យក្មេង​ដែល​មាន​ឪពុក ឬ​ម្តាយ ឬ​បងប្អូន​បង្កើត​មាន​ជំងឺ​បាយ​ប៉ូ​ឡា​នោះ បាន​ថយចុះ​ការឆ្លើយតប​នឹង​ខួរក្បាល​ទៅនឹង​អារម្មណ៍​ដែល​បង្ហាញ​លើ​មុខ ជាពិសេស​មុខ​ភ័យខ្លាច​នោះ​។ ហ្វី​លីព មី​ត​ឆេ​ល (Philip Mitchell) ដែល​មកពី​សាកលវិទ្យាល័យ New South Wales បាន​និយាយថា នេះ​គឺជា​ការស្រាវជ្រាវ​មួយ​ដ៏​សំខាន់​។​

​ការបន្ថយ​សកម្មភាព​នេះ​បាន​កើតមានឡើង​នៅក្នុង​ផ្នែក​មួយ​នៃ​ខួរក្បាល​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ដើម្បី​រក្សា​ការឆ្លើយតប​ទៅ​នឹង​អារម្មណ៍​, នេះ​ដោយយោង​តាម​ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង Biological Psychiatry​។​


​ចំពោះ​ជំងឺ​បាយ​ប៉ូ​ឡា​,​ជួនកាល​ត្រូវ​បាន​គេ​ហៅថា ជំងឺ​ធ្លាក់​ទឹកចិត្ត​គួប​ផ្សំ​ជាមួយនឹង​ជំងឺ​សប្បាយ​ខ្លាំង​ពេក​នោះ​, គឺ​អ្នកជំងឺ​នោះ​មាន​ការប្រែប្រួល​អារម្មណ៍​ខ្លាំង​។ ការព្យាបាល​ជាមួយនឹង​ថ្នាំ​រក្សា​លំនឹង​នៃ​អារម្មណ៍​អាច​ជួយ​រក្សា​អារម្មណ៍​របស់​អ្នកជំងឺ​ក្នុងស្ថានភាព​មួយ​ធម្មតា​។​

​យើង​ដឹង​ថា ជំងឺ​បាយ​ប៉ូ​ឡា​គឺ​ជា​ជំងឺ​ជីវសាស្ត្រ​មួយ​ដែល​ទាក់ទង​នឹង​សេនេទិច​ខ្លាំង ប៉ុន្តែ​ហេតុផល​មិនទាន់​ត្រូវបាន​គេ​ដឹង​នៅឡើយ​។ មី​ត​ឆេ​លបាន​និយាយថា ការ​អាច​កំណត់​ពី​មនុស្ស​វ័យក្មេង​ចំពោះ​ហានិភ័យ​នោះ​នឹង​អាចបង្កើត​នៃ​ការធ្វើអន្តរាគមន៍​បាន​ទាន់ពេល​, ផ្តល់អោយ​ពួកគេ​នៅ​ឪ​កាស​ល្អ​មាន​រយៈពេល​វែង និង​មាន​ជីវិត​សប្បាយ​។​


​គាត់​បាន​ពន្យល់ថា ការស្រាវជ្រាវ​របស់​យើង​បានបង្ហាញ​ថា ជំងឺ​បាយ​ប៉ូ​ឡា​អាច​ត្រូវបាន​ទាក់ទង​ទៅនឹង​មុខងារ​មិនធម្មតា​នៅ​ក្នុង​ការរក្សា​លំនឹង​នៃ​អារម្មណ៍ និង​នេះ​គឺជា​រឿង​មួយ​ដែល​យើង​នឹង​បន្ត​ស្វែងរក​ទៀត​។ ហើយ​ឥឡូវ​យើង​មាន​មធ្យោបាយ​ពិសេសៗ​មួយចំនួន​ក្នុង​ការកំណត់​កុមារ និង​មនុស្ស​វ័យក្មេង​ចំពោះ​ហានិភ័យ​នៃ​ជំងឺ​បាយ​ប៉ូ​ឡា​នោះ​។​


​មី​ត​ឆេ​លបាន​និយាយថា ការកំណត់​ទាន់​ពេល​អាច​ផ្តល់​ភាព​ប្រសើរ​ឡើង​នូវ​លទ្ធផល​ចំពោះ​មនុស្ស​ដែល​បន្ត​វិវត្ត​ទៅ​ជា​ជំងឺ​បាយ​ប៉ូ​ឡា ហើយក៏​អាច​ការពារ​ការកើតមាន​ចំពោះ​មនុស្ស​មួយចំនួន​ផង​ដែរ​៕​

គុណ​ប្រយោជន៍​៦​យ៉ាង​នៃ​គ្រាប់​ផ្កា​ឈូក​រ័ត្ន​

ផ្កា​ឈូក​រ័ត្ន​ត្រូវ​បាន​ចាប់​ផ្តើម​ប្រើ​ប្រាស់​ដំបូង​ដោយ​ជន​ជាតិ​ដើម ​អាមេរិក​ ប្រមាណ​ជាង​៥០០០​ឆ្នាំ​កន្លង​ទៅ​ហើយ​ក្រោយ​មក​បាន​រីក​សាយ​ភាយ​ទូទាំង​ពិភព​ លោក។​ បច្ចុប្បន្ន​ គ្រាប់​ផ្កា​ឈូក​រ័ត្ន​ត្រូវ​បាន​ផលិត​ប្រើ​ប្រាស់​ច្រើន​ជាង​គេ​នៅ​ប្រទេស​ រុស្ស៊ី ​ប៉េរូ ​អាហ្សង់ទីន​ អេស្ប៉ាញ ​បារាំង​ និង​ចិន។​
យោង​តាម​ការ​ស្រាវ​ជ្រាវ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​គេហ​ទំព័រ​សុខភាព​ www.healthdiaries.com ​បាន​បញ្ជាក់​ថា​គ្រាប់​ផ្កា​ឈូក​រ័ត្ន​មាន​គុណ​ប្រយោជន៍​ដល់​សុខភាព​ដូច​ ខាង​ក្រោម៖​
១.​សុខភាព​បេះ​ដូងៈ ​គ្រាប់​ផ្កា​ឈូក​រ័ត្ន​សម្បូរ​ដោយ​វីតាមីន​ E ​ដែល​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ការពារ​ជំងឺ​បេះដូង​ហើយ​វា​ក៏​ជា​សារ​ ធាតុ​ប្រឆាំង​នឹង​អុក​ស៊ីត​កម្ម​ ដែល​ជួយ​ដល់​ការ​ទប់​ស្កាត់​ខូលេស្តេរ៉ូល​ផង​ដែរ​។​ វា​ជួយ​ការពារ​មិន​ឲ្យ​មាន​ការ​ស្ទះ​សរសៃ​ឈាម​ធំ​ក្នុង​បេះដូង​ ជំងឺ​គាំង​បេះដូង​ ឬ​ការ​ដាច់​សរសៃ​ឈាម​ដល់​ទៅ​៩០%​ ប្រសិន​បើ​អ្នក​ពិសា​វា​(វីតាមីន​E) ​បាន​១/៤ ​កែវ​នៃ​គ្រាប់​ផ្កា​ឈូក​រ័ត្ន​រៀង​រាល់​ថ្ងៃ។​
២.​ប្រឆាំង​នឹង​ការ​រលាក​រោលៈ​ ដោយសារ​គ្រាប់​ផ្កា​ឈូក​រ័ត្ន​សម្បូរ​ទៅ​ដោយ​វីតាមីន​E ដូច្នេះ​ហើយ​វា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​រំលាយ​ជាតិ​ខ្លាញ់​ និង​ម៉ូលេគុល​ផ្សេងៗ​ ដូចជា​ ភ្នាស​កោសិកា​ កោសិកា​ខួរ​ក្បាល​ និង​ខូលេស្តរ៉ូល​នៅ​ក្នុង​សព៌ាង្គកាយ​ទាំង​មូល។​ ផ្កា​ឈូក​រ័ត្ន​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ប្រឆាំង​នឹង​ការ​រលាក​រោល​ ផ្សេងៗ​ ដែល​បណ្តាល​មក​ពី​រោគ​សញ្ញា​នៃ​ជំងឺ​ហឺត​ និង​ជំងឺ​សន្លាក់​ឆ្អឹង​ផ្សេងៗ។​
៣.​ការពារ​ពី​ជំងឺ​មហារីកៈ​ តាម​សិក្សា​បាន​បង្ហាញ​ថា​ក្នុង​ផ្កា​ឈូក​រ័ត្ន​មាន​សេលេ​ញ៉ូម​ច្រើន​ដែល​ អាច​ជួស​ជុល​ADN​ និង​ផលិត​កោសិកា​ដែល​ខូច​ឡើង​វិញ។​ វា​ជួយ​កាត់​បន្ថយ​ជំងឺ​មហារីក​ផ្សេងៗ​ បាន​ដល់​ទៅ​៣០%​ បើ​អ្នក​ពិសា​វា​រៀង​រាល់​ថ្ងៃ​ ដូចជា​ មហារីក​ពោះវៀនធំ​ មហារីក​ផ្លោកនោម​ និង​មហារីក​ក្រពេញ​ឈ្មោល​(គ្រន្ថី)។​
៤.​សុខភាព​ឆ្អឹងៈ​ នៅ​ក្នុង​ផ្កា​ឈូក​រ័ត្ន​សម្បូរ​ដោយ​ម៉ាញ៉េស្យូម​ ដែល​វា​ជួយ​ពង្រឹង​ឆ្អឹង​ឲ្យ​លូតលាស់​មាន​សុខភាព​ល្អ​ប្រសើរ។​ ចំណែក​ឯ​ជាតិ​ទង់ដែង​ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ផ្កា​ឈូក​រ័ត្ន​ដែរ​ ដែល​មាន​សារ​សំខាន់​ដល់​តួនាទី​នៃ​ដំណើរ​ការ​អង់ស៊ីម​ក្នុង​ការ​បញ្ជ្រាប​ តាម​សរសៃ​ទឹក​ប្រូតេអ៊ីន​ដើម្បី​ឲ្យ​ឆ្អឹង​រឹងមាំ​បាន​ល្អ។​
៥.​ល្អ​ដល់​សរសៃ​ប្រសាទៈ​ ម៉ាញ៉េ​ស្យូម​ជួយ​ឲ្យ​សរសៃ​ប្រសាទ​ខួរ​ក្បាល​ សរសៃ​ឈាម​ និង​សាច់ដុំ​បាន​សម្រាក។​ ខ្វះ​ម៉ាញ៉េ​ស្យូម​នាំ​ឲ្យ​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ចុក​សាច់ដុំ ​ឈឺ​ក្បាល​មួយ​ចំហៀង​ និង​អស់​កម្លាំង​ល្ហិតល្ហៃ។​
៦.​ជួយ​ស្បែកៈ​តាម​ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា​វីតាមីន​E ដែល​មាន​នៅ​ក្នុង​គ្រាប់​ផ្កា​ឈូក​រ័ត្ន​មាន​សារ​សំខាន់​ណាស់​ក្នុង​ការ​ជួយ ​ដល់​កោសិកា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​ ជាពិសេស​គឺ​ការ​ខូច​ដោយ​សារ​កំដៅ​UV ​ផ្ទាល់​៕​

គុណ​ប្រយោជន៍​នៃ​ការ​ពិសា​ទឹក​ផ្លែ​ត្របែក​

ផ្លែ​ត្របែក​គឺជា​ផ្លែ​ឈើ​ដែល​គេ​ និយម​ពិសា​បំផុត​នៅ​ក្នុង​ប៉ែក​អាស៊ី​នៃ​ពិភព​លោក​ ដោយ​ហេតុ​ថា​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​ច្រើន​យ៉ាង​ជួយ​ដល់​សុខភាព​មនុស្ស។​ ជាង​នេះ​ទៅ​ទៀត​ វា​ក៏​ជា​ផ្លែ​ឈើ​ដែល​មាន​រស​ជាតិ​ជូរ​អែម​ឆ្ងាញ់​គួរ​ឲ្យ​ចូល​ចិត្ត​ពិសា​ សម្រាប់​មនុស្ស​គ្រប់​វ័យ​ផង​ដែរ។​
យោង​តាម​គេហ​ទំព័រ​ healthyeatingfact.com ​បាន​បង្ហាញ​ថា​ផ្លែ​ត្របែក​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​ណាស់​ ដោយ​វា​ផ្តល់​ជា​ជំនួយ​ដល់​សុខភាព​ស្បែក​ សុខភាព​រាងកាយ​ ទប់​ស្កាត់​ការពារ​ជំងឺ​ផ្សេងៗ​ ព្រោះ​វា​មាន​វីតាមីន​មួយ​ចំនួន​ ដូចជា​ វីតាមីន​C ​វីតាមីន​ B, A ,​កាល់ស្យូម,​ ហ្វូសហ្វ័​ ,ធាតុ​ដែក​ និង​ប៉ិចទីន​ (Pectin)​។ ​ផ្លែ​ត្របែក​មាន​សារ​ធាតុ​សរសៃ​ខ្ពស់​ ដែល​ល្អ​ក្នុង​ការ​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ កម្ចាត់​ធាតុ​កខ្វក់​ផ្សេងៗ​ដែល​នៅ​ដក់​ជាប់​ក្នុង​ពោះវៀន។
​ចំណែកឯ​គេហ​ទំព័រ​ organicfacts.net ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ត្របែក​មាន​ប្រយោជន៍​ចំពោះ​សុខភាព​រាងកាយ​ទាំង​ស្លឹក​ និង​ផ្លែ​របស់​វា។​ គុណ​ប្រយោជន៍​នៃ​ត្របែក​ដែល​បាន​បង្ហាញ​នោះ​រួម​មាន៖​
​ការ​ព្យាបាល​ជំងឺ​រាគ​រូស​ ឬ​រាគ​មួល(​ដោយ​បុក​ចំរាញ់​យក​ទឹក​ក្នុង​ស្លឹក​មក​លាយ​នឹង​ទឹក​ស្អាត​ឬ​ទឹក​ ឆ្អិន​ពិសា) រោគ​ទល់​លាមក​(សម្អាត​ពោះវៀន)​ និង​ជំងឺ​ក្អក​ ឬ​ផ្តាសាយ​ ។ ​ការ​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​(កាត់​បន្ថយ​ខូឡេស្តេរ៉ូល)។​ ជួយ​សម្រក​ទម្ងន់​ គ្រប់គ្រង​បញ្ហា​ទឹក​នោម​ផ្អែម​ ការពារ​ក្រពេញ​ប្រូស្តាត​(ក្រពេញ​មេ​ជីវិត​ឈ្មោល)​និង​ជួយ​ថែ​រក្សា​ស្បែក​ ឲ្យ​មាន​សំណើម​ស្រស់​ស្អាត​ក្មេង​ខ្ចី​ ​ព្រោះ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​A,B,C ​និង​ប៉ូតាស្យូម​ដែល​អាច​ជួយ​កម្ចាត់​ជាតិ​កខ្វក់​ និង​ទប់ស្កាត់​ភាព​ចាស់​ជ្រីវ​ជ្រួញ​ជាដើម។
ដូច្នេះ​ ដើម្បី​សុខភាព​សម្រស់​ សុខភាព​រាងកាយ​ និង​ការ​កាត់​បន្ថយ​ ក៏ដូចជា​ការពារ​ជំងឺ​ដង្កាត់​ផ្សេងៗ​ លោក​អ្នក​គួរ​តែ​អនុវត្ត​ពិសា​ទឹក​ផ្លែ​ត្របែក​ ឬ​ទឹក​ស្លឹក​របស់​វា​ឲ្យ​បាន​ញឹក​ញាប់ ព្រោះ​វា​មាន​ភាព​ងាយ​ស្រួល​ផង​ ថែម​ទាំង​មិន​សូវ​ចំណាយ​លុយ​កាក់​ច្រើន​ផង៕

Tuesday, December 25, 2012

ការណែនាំ​អំពី​ជំងឺ​ផ្សិត​ក្នុង​សួត

អាស្ពឺជីឡូស៊ីស(aspergillosis)​គឺ​ជា​ឈ្មោះ​ជំងឺ​ឆ្លង​មួយ​ប្រភេទ​ដែល​ បណ្តាល​មក​ពី​ផ្សិត​ហៅ​ថា​អាស្ពឺជីលីស(Aspergillus)។ ជា​ធម្មតា​វា​ប៉ះពាល់​ទៅ​ដល់​សូត​ ប៉ុន្តែ​រាល​ដាល​កន្លែង​ជា​ណា​មួយ​ក្នុង​រាង្គ​កាយ​។
​អាស្ពឺជីឡូស៊ីស(aspergillosis)​អាច​គំរាម​កំហែង​ដល់​ជីវិត​មនុស្ស។
អាស្ពឺជីឡូស៊ីស(aspergillosis)​ជា​ធម្មតា​មាន​ផល​ប៉ះពាល់​មនុស្ស​ដែល​សុខ ​ភាព​អ្នក​មាន​ជំងឺ។ អ្នក​ដែល​មាន​សុខ​ភាព​ល្អ​ភាគ​ច្រើន​ភាព​ស៊ាំ​ពី​ធម្មជាតិ​ដើម្បី​ការ​ពារ​ កើត​រោគ​ផ្សិត។ បើ​សិន​ជា​មាន​នរណា​ម្នាក់​ដែល​សួត​ត្រូវ​បាន​បំផ្លាញ​ឬ​មាន​ប្រព័ន្ឋ​ភាព​ ស៊ាំ​ដង្ហើម​ខ្សោយ​ក្នុង​ការ​ឆ្លង​រោគ​ផ្សិត។
អាការៈ​នៃ​អ្នក​ដែល​មាន​ជំងឺ​សួត​អាច​ធ្វើ​ឲ្យ​ដក​ដង្ហើម​តឹង​រហូត​ដល់​ ក្អក​ចេញ​ឈាម​ អាស្រ័យ​លើ​ប្រភេទ​អាស្ពឺជីឡូស៊ីស(aspergillosis)​និង​កន្លែង​ដែល​ឆ្លង​នៅ​ ក្នុង​ខ្លួន​របស់​អ្នក។
បើ​សិន​ជា​អ្នក​មាន​ជំងឺ​អាស្ពឺជីឡូស៊ីស(aspergillosis)​ អ្នក​គួរ​ជៀស​វាង​នៅ​កន្លែង​ដែល​ផ្សិត​អាស្ពឺជីលីស(Aspergillus)​នៅ​ ដូច​ជា​វាល​ភក់ ពំនូក​សំរាម​និង​បង្គោល​សរស​ដែល​ពុល​ផុយ​ទុក​ចោល។
អ្នក​អាច​ត្រូវ​គេ​ណែនាំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម ដូច​ជា​ពាក់​មាស​មុខ​និង​លេប​ថ្នាំ ​antifungal​ បើ​សិន​ជា​អ្នក​មាន​ប្រព័ន្ឋ​ភាព​ស៊ាំ​ខ្សោយ។ នេះ​អាច​ជា​ករណី​មួយ​បើ​សិន​ជា​អ្នក​កំពុង​ព្យាបាល​ដោយ​ប្រើ​វិធី​ព្យាបាល​ រោគ​ដោយ​ប្រើ​គីមី អ្នក​ទើប​តែ​បាន​ដូរ​សរីរាង្គ​ណា​មួយ​ឬ​អ្នក​កំពុង​លេប​ថ្នាំ​ corticosteroid​ច្រើន​។
តើ​ខ្ញុំ​គួរ​ទាក់​ទង​ជា​មួយ​ពេទ្យ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​នៅ​ពេល​ណា?
ទាក់​ទង​ជា​មួយ​ពេទ្យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ឬ​ក្រុម​អ្នក​ផ្តូរ​ សរីរាង្គ​បើ​សិន​ជា​អ្នក​មាន​អាការៈ​ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្លង​ ដូច​ជា​គ្រុន​ក្តៅ​ឬ​ការ​ក្អក​ និងៈ
អ្នក​លេប​ថ្នាំ​ដើម្បី​ទប់​នឹង​ប្រពន្ឋ័​ភាពស៊ាំ​បន្ទាប់​ពី​ដូរ​សរីរាង្គ​មួយ​ឬ​ឆ្អឹង​។
អ្នក​មាន​លក្ខខ័ណ្ខ​ជំងឺ​ដែល​ដឹង​ពី​ប្រព័ន្ឋ​ភាព​ស៊ាំ​ខ្សោយ ដូច​ជា​ជំងឺ​មហារីក។
ប្រភេទ​ជំងឺ​អាស្ពឺជីឡូស៊ីស(aspergillosis)
មាន​ប្រភេទ​ជំងឺ​អាស្ពឺជីឡូស៊ីស(aspergillosis)​សំខាន់​បួន៖
ប្រតិកម្ម​ជា​មួយ​ផ្សិត​bronchopulmonary aspergillosis
​ផ្សិត​អាស្ពឺជីឡូម៉ា​(Aspergilloma)
ដំប៉ៅ​រ៉ាំរ៉ៃ​នៃ​ផ្សិត​អាស្ពឺជីឡូស៊ីស(aspergillosis)
រោគ​ផ្សិត​អាស្ពឺជីឡូស៊ីស(aspergillosis)​ក្នុង​សួត​
ពួក​វា​ត្រូវ​បាន​គេ​សង្ខេប​ដូច​ខាង​ក្រោម។
Allergic bronchopulmonary aspergillosis (ABPA)
Allergic bronchopulmonary aspergillosis (ABPA) ​បណ្តាល​មក​ពី​ការ​ប្រតិកម្ម​ចំពោះ​ស្បរ​ផ្សិត​។ វា​ជា​ជំងឺ​ផ្សិត​អាស្ពឺជីឡូស៊ីស(aspergillosis)​ដែល​មិន​សូវ​សាហាវ។
ABPA ជា​ធម្មតា​ប៉ះពាល់​ចំពោះ​មនុស្ស​ដែល​មាន​ជំងឺ​ហឺត​ឬ​សាច់​ដុំ​ក្នុង​ ប្រមាត់។ វា​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​ប៉ះពាល់​០.២៥​ទៅ​០.៨%​នៃ​អ្នក​ដែល​មាន​ រោគហឺត​ និង​៧%​នៃ​អ្នក​ដែល​មាន​សាច់​ដុំ​ក្នុង​ប្រមាត់។
ការ​ប៉ះពាល់​របស់​ ABPA ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​មាន​៧​ទៅ​១០%​នៃ​អ្នក​ដែល​មាន​រោគ​ហឺត​ធ្ងន់​ ធ្ងរ​ដែល​អាច​ត្រូវ​បាន​គេ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ ​steroid។

Monday, December 24, 2012

រមួលក្រពើបណ្តាលមកពី​កង្វះជាតិប៉ូតាស្យូម​ (វីតាមីន K)

កត្តាដែល​បង្ក​អោយរមួល​សាច់​ដុំ​ឬ​ភាសាសាមញ្ញហៅ​ថា​រមួលក្រពើបណ្តាល​មក​ពី​ មូល​ហេតុផ្សេងៗជាច្រើន ហើយ​អាស្រ័យ​ទៅ​តាម​ស្ថានភាព​និង​បុគ្គល​ដែល​កើត​មាន​បញ្ហានេះ។ ឧទាហរណ៍​ក្នុង​ផ្នែក​កីឡា សំរាប់​កីឡាដែល​តម្រូវអោយ​កីឡាកររត់ច្រើន រមួល​ក្រពើ​នឹង​កើត​មានលើ​កីឡាករ​ដែល​មិន​បាន​ហ្វឹកហាត់​រត់​​បាន​គ្រប់​ គ្រាន់និង​ជា​ប្រចាំ។
ទោះ​ជា​យ៉ាង​ណាកង្វះប៉ូតាស្យូម ឬ វីតាមីន K គឺ​ជា​មូលហេតុ​ចំបងដែល​បណ្តាល​អោយ​កើតរមួលក្រពើ។ វីតាមីន K ជួយសំរួល​ដំណើរ​ការ​របស់​ក្រលៀននិង​អ័រម៉ូន​អាំងស៊ុយលីន។ កង្វះប៉ូតាស្យូមបណ្តាល​អោយ​អស់​កំលាំង​ល្ហិតល្ហៃ​ រមួល​សាច់ដុំ លើសឈាម​ និង​ខ្សោយ​បេះដូង។
អាហារ​ដែល​ជា​ប្រភពនៃ​ប៉ូតាស្យូម​មាន​ដូចជា ចេក (358មីលីក្រាម/100ក្រាម) ផ្លែប័រ (485មីលីក្រាម/100g) ការ៉ុត (320មីលីក្រាម/100ក្រាម) គ្រាប់កៅឡាក់ (600mg/100ក្រាម)៕

រមួលក្រពើ​នៅ​ពេល​យប់

ការ​រមួលក្រពើ​នៅ​ពេល​យប់​គឺ​កើត​មាន​ឡើង​ភ្លាមៗ​,​ ឈឺចាប់​,​ កន្ត្រាក់​នៃ​សាច់ដុំ​ជើង​ដោយ​ឯកឯង​។​ នៅ​ក្នុង​ករណី​ជា​ច្រើន​,​ ការ​រមួលក្រពើ​នៅ​ពេល​យប់​ទាក់ទិន​ទៅ​នឹង​សាច់ដុំ​កំភួនជើង​ ប៉ុន្តែ​សាច់ដុំ​នៅ​នឹង​ប្រអប់ជើង​ ឬ​ភ្លៅ​អាច​រមួល​ផង​ដែរ​។​ ហានិភ័យ​នៃ​ការ​រមួលក្រពើ​នៅ​ពេល​យប់​កើនឡើង​ទៅ​តាម​អាយុ​។​ ស្ត្រី​មាន​ផ្ទៃពោះ​ហាក់ដូចជា​មានការ​រមួលក្រពើ​នេះ​នៅ​ពេល​យប់​ផង​ដែរ​។
មូលហេតុ
ភាគច្រើន​,​ ការ​រមួលក្រពើ​នៅ​ពេល​យប់​យ៉ាង​ពិតប្រាកដ​គឺ​កើត​មាន​ឡើង​ដោយ​មិនដឹង​នូវ​ ហេតុផល​ និង​វា​មិន​ធ្វើ​អោយ​ប៉ះពាល់​អ្វី​ឡើយ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​,​ ក្នុង​ស្ថានភាព​ដែល​កម្រ​,​ ការ​រមួលក្រពើ​នៅ​ពេល​យប់​អាច​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​មូលហេតុ​នៃ​ ជំងឺ​ផ្សេងៗ​ដូច​ជា​ជំងឺ​សរសៃឈាម​អារ​ទែ​ខាងៗ​ ឬ​ជំងឺ​ទឹកនោមផ្អែម​។​
ការ​ថែទាំ​ខ្លួន
សកម្មភាព​ដែល​អាច​ជួយ​ការពារ​ពី​ការ​រមួលក្រពើ​នៅ​ពេល​យប់​រួម​មានៈ​
  • ទទួលទាន​ទឹក​អោយ​ច្រើន​ដើម្បី​ចៀសវាង​ពី​ការ​បាត់បង់​ជាតិ​ទឹក​
  • ​ពាក់​ស្បែកជើង​ដែល​មានការ​ទ្ររ​ត្រឹមត្រូវ​
  • លាត​ស​ន្ឋឹ​ង​សាច់ដុំ​ជើង​របស់​អ្នក​ ឬ​ជិះ​កង់​ អំឡុង​ពេល​ប៉ុន្មាន​នាទី​មុន​នឹង​អ្នក​ចូល​គេង​
សកម្មភាព​ដែល​អាច​ជួយ​បន្ថយ​ការ​រមួលក្រពើ​នៅ​ពេល​យប់​រួម​មានៈ​
  • ​បត់ជើង​របស់​អ្នក​ឡើង​មក​រក​ក្បាល​
  • ម៉ាស្សា​សាច់ដុំ​ដែល​ត្រូវ​បាន​រមួល​ជាមួយនឹង​ដៃ​ ឬ​ទឹកកក​
  • ​ដើរ​ ឬ​ធ្វើ​អោយជើង​ញ័រ​
  • ​ងូតទឹក​ក្តៅ​

Sunday, December 23, 2012

​មនុស្ស​ជំទង់​គេង​មិន​គ្រប់​អាច​នាំអោយ​មាន​ជំងឺ​ទឹកនោម​ផ្អែម​?

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ការ​គេ​ង​បាន​ច្រើន​អាច​ជួយ​បន្ថយ​ហានិភ័យ​នៃ​មនុស្ស​វ័យ​ជំទង់​ក្នុង​ការវិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោម​ផ្អែម​នៅ​ថ្ងៃ​អនាគត​។​

​ក្នុង​រយៈពេល​មួយ​សប្តាហ៍​, អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​បរិមាណ​នៃ​ការ​គេង និង​កម្រិត​នៃ​ភាពស៊ាំ​នៃ​អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន​លើ​សិស្ស​វិទ្យាល័យ​ចំនួន​២៤៥​នាក់​។ ជា​សរុប​, សិស្ស​ជា​មធ្យម​បាន​គេង​៦,៤​ម៉ោង​ក្នុង​មួយ​យប់ ប៉ុន្តែ​មិន​សូវ​ជា​បាន​គេង​នៅ​ថ្ងៃ​សិក្សា​ជាង​ថ្ងៃ​ចុង​សប្តាហ៍​។​

​ការថយចុះ​កម្រិត​នៃ​ការ​គេង​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ភាពស៊ាំ​នឹង​អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន​ខ្ពស់​ដែល​ត្រូវបាន​កំណត់​ដោយ​ការ​ធ្វើតេស្ត​ឈាម សូម្បី​តែ​បាន​មើល​ទៅលើ​ជាតិ​សាសន៍​, អាយុ​, ភេទ​, ទំហំ​ចង្កេះ និង​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​របស់​សិស្ស​ក៏ដោយ​។ នេះ​ដោយយោង​តាម​ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី Sleep​។​

​ខា​រេ​ន ម៉ា​ស៊ូ​វ (Karen Matthews) ដែល​មកពី​សាកលវិទ្យាល័យ Pittsburgh បាន​និយាយថា កម្រិត​ខ្ពស់​នៃ​ភាពស៊ាំ​នៃ​អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន​អាច​នាំអោយ​មាន​ការវិវត្ត​នៃ​ជំងឺ​ទឹកនោម​ផ្អែម​។ យើង​បាន​រកឃើញថា ប្រសិនបើ​មនុស្ស​វ័យ​ជំទង់​ទាំងនោះ​គេង​បាន​៦​ម៉ោង​ជាធម្មតា​ក្នុង​មួយ​យប់ៗ​នោះ ហើយ​គេង​បន្ថែម​មួយ​ម៉ោង​នៅ​ពេល​ថ្ងៃនោះ​, ពួកគេ​នឹង​មាន​ភាពប្រសើរឡើង​នូវ​ភាពស៊ាំ​នឹង​អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន​ដល់​ទៅ​៩%​។​

​ការស្រាវជ្រាវ​នេះ​គឺជា​ការស្រាវជ្រាវ​ដំបូង​ចំពោះ​មនុស្ស​វ័យ​ជំទង់​ក្នុង​ការបង្ហាញ​ពី​ការផ្សារភ្ជាប់​គ្នា​រវាង​បរិមាណ​នៃ​ការ​គេង និង​ភាពស៊ាំ​នឹង​អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន​, នេះ​ដោយ​យោង​តាម ម៉ា​ស៊ូ​វ​។​

​អ្នកស្រាវជ្រាវ​បាន​សរុប​ថា កម្ម​វិធី​ដើម្បី​ផ្តល់​ភាព​ប្រសើរ​ឡើង​នៃ​សុខភាព​មនុស្ស​វ័យ​ជំទង់​គួរតែ​រាប់បញ្ចូល​លើ​សកម្មភាព​ដែល​បង្កើន​ទៅលើ​កម្រិត​នៃ​ការ​គេង​របស់​ក្មេង​ជំទង់​ទាំងនោះ​។ ដោយយោង​តាម​American Academy of Sleep Medicine បានអោយដឹងថា មនុស្ស​វ័យ​ជំទង់​ភាគច្រើន​បំផុត​ត្រូវកា​រគេង​អោយបាន​យ៉ាងហោច​ណាស់​៩​ម៉ោង​ក្នុង​មួយ​យប់ៗ​៕

វិធីមានកូន​ដោយចាក់​បញ្ចូល​ទឹកកាម

ជាធម្មជាតិ​គូស្វាមីភរិយានៅពេល​រៀបអាពាហ៍ពិពាហ៍​ហើយ តែងតែចង់​បានបុត្រ ដើម្បីបន្ដពូជ​ពង្សវង្សត្រកូល​របស់ខ្លួន។ ដោយ​ឡែកស្វាមី​ភរិយាខ្លះ​​​ចង់បាន​បុត្រ ប៉ុន្ដែពួក​គាត់គ្មាន​លទ្ធភាពនឹង​មានបុត្រ​​​តាម​បែបធម្មជាតិ។ តាមក្បួន​វេជ្ជសាស្ដ្រ មានវិធីច្រើនយ៉ាង ជួយឱ្យ​គូស្វាមី​ភរិយាមានបុត្រ​បានទៅតាម​មូលហេតុ​របស់វា។ ការបាញ់​បញ្ចូលទឹកកាម​ជាវិធីមួយ ក្នុងចំ​ណោម​វិធីទាំងនោះ។
សូមណែ​នាំប្រិយមិត្ដ​អ្នកអាន ឱ្យបាន​ស្វែងយល់​អំពីវិធី​មានកូន​ដោយបាញ់​បញ្ចូលទឹក​កាម តាម ក្បួន​វេជ្ជសាស្ដ្រ ដោយជួប​សម្ភាសន៍​ជាមួយលោក​វេជ្ជបណ្ឌិត ហួត សេង អ្នកឯក​ទេសសម្ភព និង​រោគស្ដ្រី។
ករណី​ស្ដ្រីត្រូវ​ធ្វើការបាញ់​បញ្ចូលទឹក​កាម
ការបាញ់​បញ្ចូលទឹក​កាមទៅលើ​ស្ដ្រី គឺធ្វើឡើង​ក្នុងករណី​ដែលគូស្វាមី​ភរិយាមិន​អាចមាន​កូនតាមបែប​ធម្មជាតិ ដោយមូល ហេតុ​ផ្សេងៗ។ ជាឧទាហរណ៍ គូស្វាមី​ភរិយា​ចង់បានកូន​ដោយមិន​ចង់ឆ្លង​កាត់ការរួមភេទ ឬករណី​ដែលបុរស​ជាស្វាមី​មិនមាន​មេជីវិត ឈ្មោល និង​បណ្ដាលមក​ពីមូលហេតុ​ផ្សេងៗទៀត ទៅតាមការ​វិនិច្ឆ័យ​របស់​គ្រូពេទ្យ។ ការបាញ់​បញ្ចូលទឹក​កាមអាច​ធ្វើទៅបាន ដោយ យក​ទឹកកាម​របស់ស្វាមី ឬទឹក​កាមរបស់​បុរសដទៃ​ទៅតាម​មូលហេតុ​របស់វា។
វិធីចាក់បញ្ចូល​ទឹកកាម ដើម្បី​ឱ្យមាន​ការបង្ក​កំណើត
នៅតាម​បណ្ដាប្រទេស​ជឿនលឿន វិធី​មានកូន​ដោយបាញ់​បញ្ចូលទឹក​កាម ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់។ វិធីបាញ់​បញ្ចូល ទឹកកាម ដើម្បី​ធ្វើការបង្ក​កំណើត​មាន២យ៉ាង គឺការ​ដាក់ទឹកកាម​នៅត្រឹមមាត់​ស្បូន និងការ​បាញ់បញ្ចូល​ទឹកកាម​ទៅក្នុងប្រហោង​ស្បូន តែម្ដង។
វិធីដាក់​បញ្ចូលទឹក​កាមនៅត្រឹម​មាត់ស្បូន វិធីនេះ គឺជា​ការដាក់​បញ្ចូល​ទឹកកាម​របស់ស្វាមី ឬបុរស​ដទៃផ្ទាល់​តែម្ដង(មិន មែន​ទឹកកាម​បន្សុទ្ធទេ) នៅ​ត្រឹមមាត់ស្បូន ដោយ​ប៉ះផ្ទាល់​ជាមួយទឹករំអិល​មាត់ស្បូន ដោយ​ឧបករណ៍​ម្យ៉ាង ចំពេល​មេជីវិតញី​ជិតធ្លាក់។ ការដាក់​ទឹកកាម​នៅត្រឹម មាត់ស្បូនស្ដ្រី​នេះ អាចប្រព្រឹត្ដ​ទៅនៅក្នុង​វដ្ដរដូវ​ធម្មជាតិ ឬវដ្ដរដូវ​ដោយប្រើថ្នាំ។ ដើម្បី​ដឹងថាមេជីវិត​ញី ធ្លាក់ គ្រូពេទ្យ​ត្រូវធ្វើការ​តាម ដាន​ទៅលើការវិវឌ្ឍន៍​របស់មេជីវិត​ញី នៅក្នុង​វដ្ដរដូវ​ធម្មជាតិ ឬវដ្ដ​រដូវដោយប្រើថ្នាំ។
វីធីបាញ់​បញ្ចូលមេជីវិត​ឈ្មោលទៅ​ក្នុងស្បូន ៖ គឺ​ជាការបញ្ចូលមេជីវិត​ឈ្មោលរបស់​ស្វាមីខ្លួន ឬរបស់បុរសដទៃទៅ​ក្នុងស្បូន របស់​ស្ដ្រី។ មុនដំបូង ចាំបាច់​ត្រូវយកទឹក​កាមទៅបន្សុទ្ធ យក​តែមេជីវិតល្អៗ​តែប៉ុណ្ណោះ ហើយ​ដាក់ចូល​ទៅក្នុងទុយោម្ជុលកាតេទែ ដោយតភ្ជាប់​ទៅជាមួយ​សឺរ៉ាំង។ ទឹក​មេជីវិត​មួយមីលីលីត្រ​ត្រូវបានបាញ់់ចូល​ទៅក្នុង​ស្បូន ចំពេល​មេជីវិត​ញីធ្លាក់។
យើងអាចដឹង​ថាវិធីនេះបាន​ជោគជ័យ ឬមិនជោគជ័យ ដោយការធ្វើតេស្ដ។ គ្រូពេទ្យអាចធ្វើ​តេស្ដទឹកនោម​របស់ស្ដ្រី នៅ ប្រហែលពីរ​សប្ដាហ៍ក្រោយ​មក បន្ទាប់​ពីការបាញ់បញ្ចូល​ទឹកកាម។ បន្ទាប់ពី​ធ្វើតេស្ដទៅឃើញ​ថា ស្ដ្រីនោះមានផ្ទៃ្ទពោះហើយ គាត់​ត្រូវ រក្សាសុខភាព​របស់គាត់  និង​ត្រូវធ្វើការតាម​ដានការវិវឌ្ឍន៍​របស់កូនក្នុងផ្ទៃ ដូចស្ដ្រី​មានផ្ទៃពោះ​ធម្មតាដែរ។

វិធីតាមដានរក​ពេលមេជីវិត​ញីធ្លាក់
ចំពោះការ​តាមដានការ​វិវឌ្ឍន៍របស់​មេជីវតញី​សម្រាប់វិធីបាញ់បញ្ចូល​ទឹកកាមទាំងពីរ​ខាងលើនេះ គ្រូពេទ្យ​អាចតាមដានបាន​ដោយ ៖
  • ការតាមដានកម្ដៅក្នុងខ្លួនជាប្រចាំរាល់ព្រឹក
  • ការតាមដានទឹករំអិលមាត់ស្បូន
  • ការតាមដានដោយពិនិត្យអេកូ
  • តាមដានដោយការពិនិត្យជាតិអ័រម៉ូននៅក្នុងឈាម

ផលវិបាកនៃវិធី​មានកូន​ដោយបញ្ចូល​ទឹកកាម
វិធីមាន​កូនដោយបញ្ចូល​ទឹកកាមនេះ អាច​បង្កឱ្យ​មានផល​វិបាក ដែល​ទាក់ទង​ទៅនឹងការ​ភ្ញោចនៃក្រពេញ​ដៃស្បូន ហួស ហេតុ និង​អាចបង្ក​ឱ្យមានកូនភ្លោះ ឬច្រើន។ ចំពោះ​ការផ្ដល់​ទឹកកាម​វិញ ក៏អាច​បង្កឱ្យមាន​ការឆ្លងជម្ងឺ​ផ្សេងៗដែរ ដូចជាអាចទទួល ការឆ្លង​ជម្ងឺកាមរោគ ជម្ងឺ​រលាកថ្លើមជាដើម ប្រសិន​បើអ្នកដែល​ផ្ដល់ទឹកកាម​នោះ មិនមែន​ជាស្វាមី​របស់គាត់ ហើយ​មានមេរោគ​ជម្ងឺ កាមរោគ​ទាំងនោះ។
ដំបូន្មានអ្នក​ជំនាញ
សម្រាប់​នៅប្រទេស​កម្ពុជា វិធីមាន​កូនដោយ​បញ្ចូលទឹកកាម​នេះ មិនទាន់អាច​ធ្វើបាននៅឡើយ​ទេ ដោយសារ​ប្រទេស យើងខ្វះនូវធនធាន​មនុស្ស និងសម្ភារៈ។ សម្រាប់​នៅប្រទេស​ជឿនលឿន ការផ្ដល់ទឹក​កាមត្រូវធ្វើ​ឡើងនៅក្នុងក្រប​ខណ្ឌនៃច្បាប់ និង មានការយល់ព្រម​ពីភាគីទាំង​សងខាង។

Saturday, December 22, 2012

ស្អាត​ព្រោះ​តែ​ដំណេកជា​រឿង​​ពិត​មួយ

យោង​តាម​ការ​សិក្សា​ស្រា​វ​ជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​ស៊ុយអែត​​ មក​ពី​វិទ្យាស្ថាន Karolinska Institute នៅ​ទីក្រុង ស្តុកខុម បាន​អោយ​ដឹង​ថា​ “ស្អាត​ព្រោះ​តែ​​ដំណេក = Beauty Sleep” វា​មិនមែន​ជា​រឿង​និទាន​ដែល​គេ​តែងតែ​និយាយ​លេង​នោះ​ទេ វា​គឺជា​ការ​ពិត​មួយ។ អ្នក​សិក្សា​ស្រាវជ្រាវ​ទាំង​នោះ​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ មនុស្ស​ស្រី និង ប្រុសដែល​មាន​​ចំនួន ២៣ នាក់​ដោយ​ថត​រូប​ពួក​គេ​ទាំង​ពី​រ​ពេល ពេល​ដែល​ពួក​គេ​ដេក​គ្រប​គ្រាន់ និង ពេល​ដែល​ពួក​គេ​ដេក​មិន​គ្រប់គ្រាន់។ ការ​សិក្សា​នោះ​ធ្វើ​ឡើង​យ៉ាង​ផ្ចិតផ្ចង់​បំផុត​ លើ​ការ​បញ្ចេញ​ទឹកមុខ មាស៊ីនថត​​ រយៈ​ចំងាយ​ក្នុង​ការ​ថត និង ការ​ដែល​មិនមាន​ប្រើ​ម្សៅ​ជា​ជំនួយ។
បន្ទាប់​មក​ពួក​គេ​បាន​យក​រូបថត​ទាំង​អស់​នោះ ​ ទៅ​អោយ​ក្រុម​អ្នក​អង្កេត​ដាក់​ពិន្ទុ​ដោយ រូបថត​និមួយ​ៗ​​សង្កត់​ធ្ងន់​ទៅលើ​គុណសម្បត្ត​ជាច្រើន រួម​ទាំង​សុខភាព និង ភាព​ទាក់ទាញ​ផង​ដែរ។ ជា​លទ្ធផល​បាន​បង្ហាញ​ថា​រូបថត​របស់​ស្រី និង ប្រុស​ទាំង​នោះ​ដែល​ជាប់​បាន​ពិន្ទុ​ឈ្នះ​គឺ​រូបថត​ពេល​ដែល​ពួក​គេ​បាន​ដេក​ គ្រប់​គ្រាន់៕៚

ហេតុអ្វីគេចាត់ទុកអា​ហារ​ពេល​ព្រឹក​ជា​អាហារ​ដែល​ល្អ​បំ​ផុត ?

ពេលខ្លះដោយសារតែមានការរវល់ ឬក៏​មាន​ភាព​ខ្ជិល​ច្រ​អូស​ក្នុង​ការ​ញុំា​អា​ហារ​ពេល​ព្រឹក ។ មនុស្ស​មួយ​ចំ​នួន​គិតថា អា​ហារ​ពេល​ព្រឹក​មិន​បាន​ផ្តល់​នៅ​អត្ថប្រ​យោជន៍​អ្វី​ជួយ​​ដល់​រាង​កាយ​ របស់​យើង​នោះ​ទេ ប៉ុន្តែ​ការ​គិត​នេះ គឺពិត​​ជា​ខុស​​ឆ្គង​​ទាំង​ស្រុង ។ ការ​ញុំា​អា​ហារ​ពេល​ព្រឹក​អាច​ផ្តល់​នៅ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​រាង​កាយ ​របស់​យើង ។
ថ្ងៃនេះ Khmerzoom នឹងបង្ហាញនៅអត្ថប្រយោជន៍ល្អៗរបស់អាហារពេលព្រឹកជូនដល់ប្រិយមិត្តទាំងអស់គ្នា ។
១. ការចាប់ផ្តើមជីវិតប្រចាំថ្ងៃ : នៅពេលដែលអ្នកក្រោកឡើង ថាមពលរបស់អ្នកអាចទប់ទល់បានត្រឹមតែរយៈពេល ៣០​នាទី ដំបូងបន្ទាប់ពីការភ្ញាក់ឡើង ។ ដូច្នេះហើយប្រសិនបើអ្នកមិនញុំអាហារពេលព្រឹកនោះទេ ថាមព​ល​របស់​អ្នក​នឹង​មិនអាចរក្សាទុកបានយូរនោះទេ ។ ដូច្នេះហើយនេះគឺជាហេតុផលដ៏ល្អមួយក្នុងការញុំាអាហារពេលព្រឹក ។
២. ជួយរក្សាទម្ងន់ : អាហារពេលព្រឹកមានប្រយោជន៍បំផុតក្នុងការរក្សាទម្ងន់ ក៏ដូចជាផ្តល់នៅ​ថាមពល​ដល់រាង​កាយ​របស់អ្នកផងដែរ ។ ដូច្នេះសម្រាប់បុរស ឬស្រ្តី ណាដែលមិនចង់ឡើងទម្ងន់ គួរតែពិសារអាហារពេលព្រឹកឱ្យបានច្រើន ជា​ជាងអាហារពេលល្ងាច ។
 ៣. ល្អបំផុតសម្រាប់ខួរក្បាល : ខួរក្បាលរបស់អ្នកត្រូវតែទាមទារឱ្យដំណើរការបានល្អជាប្រចាំថ្ងៃ ។ វាទាមទារថាមពល ២០% ពីក្នុងរាងកាយរបស់អ្នក ។ ដូច្នេះហើយប្រសិនបើអ្នកមិនបានញុំាអាហារពេលព្រឹក នោះថាម​ពលរបស់​អ្នកនឹង​បាត់​បង់មួយកម្រិតផងដែរ ។
៤. បង្កើនភាពរីករាយ : នៅពេលដែលអ្នកញុំាអាហារឆ្អែត អាចជួយឱ្យអ្នកមានអារម្មណ៍ថា ស្រស់ថ្លា ព្រមទាំងផ្តល់​នៅ​ភាពរីក​រាយដល់ខ្លួនរបស់អ្នកពេញមួយថ្ងៃផងដែរ ។ វិធីសាស្រ្តដ៏ល្អបំផុតក្នុងការជួយឱ្យអារម្មណ៍ស្រស់ថ្លានោះ គឺអ្នក​ត្រូវ​​តែញុំាអាហារពេលព្រឹកឱ្យបានជាប្រចាំថ្ងៃ ។
 ប្រភព៖Foodtimes

Thursday, December 20, 2012

ពិសា​​ម្នាស់​ជួយ​​ព្យា​បាល​​ជំងឺ​

ម្នា​ស់​ជា​ផ្លែ​ឈើ​ដែល​មាន​ប្រយោជន៍​ចំពោះ​រាងកាយ​ជាច្រើន​មិន​តែ​ប៉ុណ្ណោះ វា​​អាច​​ជួយ​​ព្យាបាល​ជំងឺ​បាន​ទៀត​ផង...​។
- ព្យាបាល​ផ្តាសាយ: ក្នុង​ផ្លែ​ម្នា​ស់សម្បូរ​ទៅដោយ​វីតាមីន C ដែល​ជួយ​ឲ្យ​ចៀសវាង​ឆ្ងាយ​ពី​ផ្តាសាយ ប្រសិនបើ​ជា​បរិភោគ​ជា​ប្រចាំ។
- ជួយ​បន្ថយ​សម្ពាធ​ឈាម: ម្នាស់​មាន​កាល់ស្យូម​ខ្ពស់ អាច​ជួយ​ដល់​ការកាត់បន្ថយ​សម្ពាធ​ឈាម។
- ជួយ​ទប់ស្កាត់​ការ​រលាក: ជាតិ​ជូរ​របស់​ម្នាស់​ជា​ថ្នាំ​សម្លាប់​មេរោគ​ដែល​​ជួយ​​មិន​ឲ្យ​​ការ​​រលាក​​កាន់តែខ្លាំង​ឡើង។
- ជួយ​រំលាយ​អាហារ: អង់​ហ្ស៊ី​មដែល​មាន​ក្នុង​សា​ច់ម្នាស់​ជួយ​រំលាយ​អាហារ​បាន​យ៉ាង​ល្អ​។

អត្ថ​ប្រយោជន៏​​ក្រូច​ឆ្មា​​ចំពោះ​​សុខភាព

ប្រិយមិត្ត​ជាទី​មេត្រី​លោក​អ្នកដឹង​ហើយ​អំពី​ទឹក​ក្រូចឆ្មារ​វា​មាន​ អត្ថប្រយោជន៏​ជា​ច្រើន​ចំពោះ​សុខភាព​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ថែមទាំង​មាន​តម្លៃ​ថោក​សមរម្យ​អាច​​រក​ទឹកបាន​ គ្រប់​ទី​ផ្សារ​ដែល​នៅ​ជិត​លោកអ្នក​។​ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៏​របស់​ក្រួចឆ្មា​ចំពោះ​សុខភាព​?
- ជួយ​ព្យាបាល​ក្អក និង​បន្ថយ​ស្លេស្ម​: ដោយសារ​ទឹក​ក្រូចឆ្មារ​មាន​អាស៊ីដ​សិរី​រាង្គ​ជា​ច្រើន​ប្រភេទ​ភាគច្រើន​ រសជាតិ​ជូរ​ដែល​នឹង​ជួយ​ជំរុញ​ឲ្យមាន​ការបញ្ចេ​ញ​ទឹក​​មាត់​ធ្វើឲ្យ​សើម​-​ក ​ទើប​អាច​បន្ថយ​អាការ​ក្អក​ហើយ​រសជាតិ​ជូរ​ក៏​ជួយ​កាត់​ស្លេស្ម​ផងដែរ។
- បន្ថយ​អាការ​ហើម​ពោះឆ្អល់​ពោះ​: ព្រោះ​សំបក​ក្រូចឆ្មារមាន​ជាតិ​ប្រេង​រំហួត​ធម្មជាតិច្រើន​ប្រភេទ​ដែល​ជួយ​ដេញ​ខ្យល់​ក្នុង​ពោះ។
- ព្យាបាល​ក្រ​ទ្បទែន​: ដោយ​ការ​យក​ទឹក​ក្រូចឆ្មារ​លាយ​ជាមួយ​ទឹកឃ្មុំ​មក​ទទួល​ទាន។
- ជួយ​បន្ថយ​អាការ​ចេញ​ឈាម​តាម​អញ្ចាញ​ធ្មេញ​: មាន​មូលហេតុ​មកពី​ការខ្វះ​វីតាមីន C ដោយ​មាន​អាការ​ចេញឈាម​តាម​អញ្ចេញ​ធ្មេញ និង​អាច​មាន​ហើម​អញ្ចាញ​ផង។ ក្រូចឆ្មារមាន​វីតាមីន C ខ្ពស់អាច​ព្យាបាល​អាការ​នេះ​បាន។
- ជួយ​ព្យាបាល​អាកា​រះ​សំឡេង​ស្អក​: ដោយ​ការ​ទទួលទាន​ទឹក​ក្រូចឆ្មារ​ច្របាច់ជាប្រចាំ ។
- ជួយ​បន្ថយ​គ្រុ​នក្តៅ​: យក​ស្លឹក​ក្រូចឆ្មារ​ដែល​ហាន់​ជា​សរសៃៗ​ហើយ​មក​ឆុង​នឹង​ទឹក​ដាំ​ពុះ​រួច​ ទទួលទាន​នឹង​ជួយ​បន្ថយ​គ្រុនក្តៅ និង​អាច​យកមកប្រើ​ខ្ពុរមាត់ ខ្ពុ​រក ដើម្បី​ជួយ​សម្លាប់​មេរោគ​ក្នុង​មាត់បាន​ទៀត​ផង។
- ជួយ​ព្យាបាល​ឈឺ​ពោះ​បណ្តេញ​ខ្យល់​: ប្រិយមិត្ត​អាច​ប្រើ​សំបក​ក្រូចឆ្មារ​ស្រស់​មក​លូ​ញ ឬ​ដំ​បន្តិច​រួច​ឆុង​នឹង​ទឹ​កក្តៅទទួលទានពេល​មាន​អាការ​ធ្វើ​ដូចនេះ​អា​កា​​ រះ​​ឈឺពោះ​និង​បាត់​ភ្លាម​៕

Wednesday, December 19, 2012

កុមារ​មើល​ទូរទស្សន៍​ច្រើន​បង្កើន​បញ្ហា​របប​អាហារ

ក្រុង​ញូវយ៉ក : ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ក្មេងៗ​ដែល​ចូល​ចិត្ត​មើល​ទូរទស្សន៍​ច្រើន​ អាច​មាន​របប​អាហារ​មិន​ប្រក្រតី​។ អ្នក​ស្រី លា លីបស្កាយ ប្រធាន​ក្រុម​ស្រាវ​ជ្រាវ​នៃ​វិទ្យាស្ថាន​ជាតិ​អឺនីក ខេនណឺឌី ស្រឺវឺ សម្រាប់​សុខភាព​កុមារ និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​បាន​និយាយ​ថា៖ «​កាល​ណា​មើល​ទូរទស្សន៍​ច្រើន បាន​ធ្វើ​ឲ្យ​ការ​ទទួល​ទាន​អាហារ​នានា​ដូចជា​ផ្លែ​ឈើ បន្លែ​ប្រចាំ​ថ្ងៃ​មាន​ការ​ថយ​ចុះ​ ហើយ​កុមារ​បែរ​ជា​ចង់​ញាំ​អាហារ​ផ្ដេសផ្ដាស​ដូចជា​ស្ករ​គ្រាប់ ទឹក​សូដា​ និង​អាហារ​ឆាប់ឆ្អិន​ ឬជូន​កាល​ភ្លេច​ទាំង​ញ៉ាំ​អាហារ​ពេល​ព្រឹក​ទៀត​ផង​»។
សហការី ​ស្រាវជ្រាវ​អ្នក​ស្រី ឡាណូទី បាន​និយាយ​ថា៖ «​មាន​ភស្តុតាង​ច្រើន​បាន​បញ្ជាក់​ពី​កត្តា​នៃ​ផល​ប៉ះ​ពាល់​មិន​ល្អ​ សម្រាប់​ក្មេង​ៗ​ដែល​មើល​ទូរទស្សន៍​នេះ។ វា​អាច​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ របស់​ពួកគេ​​ថយ​ចុះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា​មិន​ល្អ​ផ្សេង​ទៀត​ដែរ»។
ការ​សិក្សា​ នេះ បាន​ចាប់​ផ្តើម​ស្រាវ​ជ្រាវ​លើ​ក្រុម​ក្មេងៗ របស់​អាមេរិក​ចំនួន ១២៦០០ នាក់​នៅ​កម្រិត​ថ្នាក់​ទី​៥​ដល់​ទី​១០ មាន​វ័យ​ជា​មធ្យម ១៣ ឆ្នាំ ចាប់​ពី​ឆ្នាំ​សិក្សា​២០០៩-២០១០ មក។ ការ​សិក្សា​នោះ បាន​ចេញ​ជា​លទ្ធផល​ក្នុង​ព្រឹត្តិបត្រ​ផ្សាយ Archives of Pediatrics & Adolescent Medicine របស់​អាមេរិក​នា​ខែ​ឧសភា​នេះ​៕

កុមារ​​ក្រោម​​១២​​ឆ្នាំ​​មិន​​ត្រូវ​​ប្រើ​​ទូរស័ព្ទ​ដៃ​​ទេ !

កុមារ​ក្រោម​អាយុ១២​ឆ្នាំ​មិន​ត្រូវ​ប្រើ​ ទូរស័ព្ទដៃ​ទេ!និងក្រុម​គ្រូពេទ្យ​ចំនួន១៩​នាក់ផ្សេងទៀតដែល​ភាគច្រើន​មាន​ ឯកទេស​ផ្នែក​ជំងឺមហារីក​។អ្នកវិទ្យាសាស្ត្រ​ទាំងនេះ បាន​ចុះហត្ថលេខា​ព្រមព្រៀងផ្សព្វផ្សាយ​ជា​សាធារណៈសេចក្តីប្រកាស​មួយស្តីពី​ គ្រោះថ្នាក់​ជា​យថាហេតុ​នៃ​ការប្រើប្រាស់​ទូរស័ព្ទដៃ​។ការប្រើទូរស័ព្ទ​អាច​ ធ្វើ​ឲ្យ​មា ន​ផលប៉ះពាល់​ជាច្រើន​ដូចជាៈ​ឈឺក្បាល ធ្ងន់​ត្រចៀក ចាក់​ស្កៀបរមាស់​លើ​ស្បែកនៅពេល​កំពុង​ប្រើ​ទូរស័ព្ទញាក់​ ត្របកភ្នែកខាងស្តាំឬ​ខាងឆាប់ភ្លេចភ្លាំង​ជាង​ម​នុ ស្ស​ចាស់​សម័យមុនឆាប់​បាត់បង់ការ​ប្រមូលផ្តុំ​អារម្មណ៍ឬហឹង​ត្រចៀក។​ល​។
មិនមែន​ចៃដន្យទេ!​យើង​ត្រូវ​យល់​ ថាការប្រើប្រាស់​ទូរស័ព្ទដៃ​ប្រាកដ​ជា​បង្ក​ឲ្យមាន​ផលវិបាកអ្វី​មួយ​ ទៅថ្ងៃក្រោយ​មិនខានឡើយ!នេះជា​សារ​ដ៏​សំខាន់​មួយ​ដែល​អ្នក​ស្រាវជ្រាវ​ចង់​ លោកអ្ន​កចងចាំ។សេចក្តីសន្និដ្ឋាន​សរុប​ចុងក្រោយ​ស្តីពី​គ្រោះថ្នាក់​ របស់ទូរស័ព្ទដៃក្រុមគ្រូពេទ្យអំពាវនាវ​នេះបានលើកឡើងពី​គ្រោះថ្នាក់​ដ៏​ធំធេង ​របស់​ទូរស័ព្ទដៃ ជាពិសេស​ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម ១២ ឆ្នាំ និង​បាន​ចេញ​វិធានការ​ណែនាំ​ជាមួយ​ផង​។
កាលពី​ឆ្នាំ២០០០អ្នកស្រាវជ្រាវ​បាន​ រកឃើញថា​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ចាប់រលក​សម្លេង​ទំនង​ជា​បង្ក ​គ្រោះថ្នាក់​ផ្ទាល់​ដល់​ខួរក្បាល។ប្រសិនបើ​និយាយ​ទូរស័ព្ទដៃ​យូរជាប់​ រយៈពេល​ប្រមាណ​២០​នាទី​ជាប់​ឥត​ឈប់នោះ​នឹង​ធ្វើ​ឲ្យ​ផ្នែក​ខាងក្រៅ​ត្រចៀក​ ឡើងសីតុណ្ហភាព​។ដូច្នេះ​សំរាប់​អ្នកឯកទេស​ជាច្រើននៅពេល​ប្រើប្រាស់​ទូរស័ព្ទ ​ដៃ​នេះ​យូរៗ​ទៅអាដេ​អិនរបស់​កោសិកា​ខួរក្បាលនឹង​ចុះ​ទន់ខ្យោយខូចខាត​រហូត​ បង្ក​ទី​ជា​ដុំ​សាច់​ប្រភេទ​មហារីក​។

Tuesday, December 18, 2012

​របៀប​​ថែទាំ​​​ត្រចៀក

ប្រសិនបើ​មាន​សុខភាព​ល្អ​ហើយ​សម្រស់​ស្រស់​ស្អាត់​ហើយ​តែ​ត្រចៀក​របស់​ លោក​អ្នក​មាន​បញ្ហា​នោះម​ពិបាក​ណាស់​ក្នុង​​ទំនាក់​ទំនង​​ជា​មួយ​​មនុស្ស​​ ដែល​នៅ​ជុំវិញ​ខ្លួន​។
​ត្រចៀក គឺជា​សរីរាង្គ​សោតវិញ្ញាណ​យ៉ាង​សំខាន់​សម្រាប់​បុគ្គល​គ្រប់រូប​។ យើង​អាច​ធ្វើ​ការប្រាស្រ័យ​ទាក់ទង​ស្ដាប់​តន្ដ្រី និង​ស្ដាប់ឮ ព្រឹត្ដការណ៍​ទាំងឡាយ​ដែល​នៅ​ជុំវិញ​យើង​បាន​ក៏​ដោយសារ​ត្រចៀក​។​វា​ងាយ​ ទទួលរង​ការប៉ះទង្គិច​ផងដែរ​។​ តើ​យើង​ធ្វើ​ដូចម្ដេច​​ប្រសិន​​បើ​​ត្រចៀក​​របស់​​យើង​មាន​បញ្ហា​នោះ​?
​កត្ដា​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ត្រចៀក​
•​    ​ការ​ប៉ះ​ឬ​វាយ​ត្រង់​បរិវេណ​សៀតផ្កា​និង​ការ​ញើសសំបោរ​ដោយ​គំហុក​ក៏​អាច​ប៉ះពាល់​ដល់​ត្រចៀក​របស់​អ្នក​ផងដែ។​
•​    ​នៅពេល​មាន​ទឹក​ដក់​នៅក្នុង​ត្រចៀក​រយៈពេល​យូរ​ដោយ​មិន​មាន​ការ​ជូត​សម្អាត​ ។ ឯ​ជម្ងឺ​ផ្ដាសាយ​ដែល​មិន​បាន​ព្យាបាល​ឱ្យ​ជា​សះ​ស្បើយ​ក៏​បណ្ដាលឱ្យ​ប៉ះ​ ពាល់​​ដល់​ត្រចៀក​ផងដែរ ព្រោះតែ​សំបោរ​ដែល​បាន​ហៀរ​ចូលទៅ​ក្នុង​ក្រដាសត្រចៀក​ហើយក​កើត​ជា​អំបៅអំបែក ​។​
•​    ​ការ​ខ្វារ​អាចម៍ត្រចៀក​ដែល​ពេល​ខ្លះ​ធ្វើឱ្យប៉ះពាល់​ដល់​ត្រចៀក​កណ្ដាល​។ ក្នុងករណី​ខ្វារ​អាចម៍ត្រចៀក​ដោយ​ឧបករណ៍​មិន​ស្អាត​ពី មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ អាច​ប្រឈម​មុខ​នឹង​ជម្ងឺផ្សិត​ក្នុង​ត្រចៀក និង​ការឆ្លង​រោគ​ផ្សេងៗ​។ ការ​ពិសារ​ថ្នាំ​មួយចំនួន​ដែល​ទាក់ទង​នឹង ជម្ងឺគ្រុនចាញ់ របេង និង​ការសេព​គ្រឿង​ស្រវឹង ក៏​អាច​ធ្វើឱ្យ​រលាក​សរសៃឈាម​ត្រចៀក​។​
•​    ​បរិយាកាស​ដែល​មាន​រលក​សម្លេង​ខ្លាំង ធ្វើឱ្យប៉ះពាល់​ដល់​ត្រចៀក​ខាងក្នុង​ដែល​បណ្ដាល​ឱ្យ​ទៅជា​ថ្លង់​រយៈពេល​ខ្លី និង​ជា​ប្រចាំ​ក៏​អាច​កើត​ទ្បើង​បានដែរ​។​
•​    ​ការ​ស្ដាប់ និង​និយាយ​ទូរស័ព្ទ​ច្រើនពេក​ក៏​ធ្វើឱ្យប៉ះពាល់​ដល់​សរសៃឈាម​ត្រចៀក​ដែរ​។​ ​ទាំងនេះ​ហើយ​ជា​កត្តា​ដែល​ប៉ះពាល់​ដល់​ត្រចៀក។​

ប្រការ​ត្រូវធ្វើ​ដើម្បី​ថែរក្សា​ត្រចៀក​
•​    ​ត្រូវ​ជូត​សម្អាត​ត្រចៀក​ក្រៅ​ជា​រៀងរាល់ថ្ងៃ ដោយ​ប្រើ​ក្រណាត់​សើម​ទន់​
•​    ​មិន​ត្រូវ​ខ្វារ​អាចម៍ត្រចៀក​ដែល​នៅ​កប់​ជ្រៅ​ខាងក្នុង​ត្រចៀក​ទេ ព្រោះ​វា​ធ្វើឱ្យ​កាន់តែ​ផុង​ចូល​ជ្រៅ​
•​    ​ប្រសិន​មាន​ទឹក​ចូល​ត្រចៀក ត្រូវ​ផ្អៀង​ក្បាល​ទៅ​ម្ខាង ហើយ​បង្ហើប​ត្រចៀក​ក្រៅ​ដោយ​ទាញ​ត្រចៀក​ថ្ម​មៗ​
•​    ​ចៀសវាង​ការប៉ះទង្គិច​ចំ​រន្ធ​ត្រចៀក ព្រោះ​វា​ធ្វើ​ឱ្យ​ដាច់​ក្រដាសត្រចៀក និង​បាត់បង់​សោត​វិញ្ញាណ​
•​    ​ចៀសវាង​ស្ថិតនៅ​កន្លែង​មាន​សម្លេង​ខ្លាំង ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​ទៅ​ជា​ថ្លង់​
•​    ​ប្រសិនរ​មាស់​ត្រចៀក​គួរប្រើ​សំឡី​ទន់​ដែល​មាន​ដង​មក​ត្បារ​ថ្ម​មៗ​។ ចៀសវាង​ប្រើ​វត្ថុ​រឹង​ដែល​អាច​ប៉ះពាល់​ត្រចៀក​។​
•​    ​ក្នុងករណី​មាន​សត្វល្អិត​ចូល គប្បី​ធ្វើ​ឱ្យ​សត្វ​នោះ​ស្លាប់ ឬ​បញ្ឈប់​ចលនា​ជាមុនសិន សឹម​យក​សំឡី​ត្បារ​យកចេញ​ថ្ម​មៗ​។ ប្រសិនបើ​នៅ​តែ​មិន​អាច​យក​ចេញ​បានត្រូវ​ប្រញាប់​អញ្ជើញ​ទៅ​ឱ្យ​គ្រូពេទ្យ​ ជំនាញ​ពិនិត្យ និង​ព្យាបាល​។​
•​    ​ប្រសិនបើ​មាន​បញ្ហា​ជាមួយនឹង​ក្រដាសត្រចៀក​គួរ ប្រើ​សំឡី​ពិសេស​បិទ​រន្ធ​ត្រចៀក​នៅ​ពេល​អ្នក​ងូតទឹក ឬ​ហែល​ទឹក ដើម្បី​ចៀសវាង​កា​ឆ្លង​មេរោគ​។​
•​    ​កុំ​ញើសសំបោ​រទាំង​គំហុក ព្រោះ​វា​ប៉ះពាល់​ដល់​ក្រដាសត្រចៀក​។​
•​    ​ក្នុងករណី​ប៉ះពាល់​ខ្លាំង​ដល់​ត្រចៀក ឬ​ឈឺចាប់​ក្នុង​ត្រចៀក គប្បី​ប្រញាប់​ទៅ​ឱ្យ​គ្រូពេទ្យ​ជំនាញ​ពិនិត្យ និង​ព្យាបាល ដើម្បី​ចៀសវាង​បណ្ដាលឱ្យ​ខូច​ត្រចៀក​។​

ហេតុ​​អ្វី​​កំដៅ​​ខ្លួន​​យើង​​កើន​ឡើង​នៅ​ពេល​​មាន​​ជម្ងឺ​?

ជីវជាតិ C មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​បំបាត់​ជម្ងឺ​គ្រុនក្តៅ​។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ C មានដូចជា ក្រូច​…​បន្លែ​…​។​ល​។​ •​ ​គ្រូពេទ្យ​ចង់ដឹង​អ្វី​មុនគេ​? ដំបូង​គ្រូពេទ្យ​តែងតែ​វាស់​សីតុណ្ហភាព​យើង​ដើម្បី​ចង់​ដឹង​ថា តើ​មាន​គ្រុនក្តៅ​ឬទេ​? តាម​ធម្មតា សីតុណ្ហភាព​នៃ​មនុស្ស​គឺ 36 c – 37 c​។ ពេល​មាន​ជម្ងឺ​សីតុណ្ហភាព​ឡើង​ខ្លាំង ហៅ​ថា​គ្រុនក្តៅ​។​ •​ ​គ្រុនក្តៅ​អាចជួយ​ដល់​យើង​អ្វីខ្លះ​? ​តាមពិត​គ្រុនក្តៅ​ជួយ​យើង​ក្នុងការ​កំចាត់​ជម្ងឺ​វិញ​ទេ​។ គ្រុនក្តៅ​ធ្វើឲ្យ​យើង​ដក​ដង្ហើម​ញាប់​​ហើយ​ឈាម​រត់លឿន ​ដើម្បី​កំចាត់​ជាតិពុល​ក្នុង​ប្រព័ន្ធ​យើង​។​ •​ ហេតុអ្វី​មិន​ត្រូវ​ទុក​គ្រុនក្តៅ​នៅ​បានយូរ​? គ្រុនក្តៅ​មាន​ប្រយោជន៏​ប៉ុន្តែ​វាក៏​បំផ្លាញ​ប្រូតេអ៊ីន​ដែល​ជួយ​ទ្រទ្រង់​ជីវិត​យើង​ផង​ដែរ​។ ហេតុនេះ​គេ​មិន​ត្រូវ​ទុក​គ្រុនក្តៅ​ឲ្យ​ឋិត​ក្នុង​ខ្លួន​យើង​យូរ​ឡើយ​។ ក្នុងករណី​នេះ​ត្រូវ​ប្រើ​ឪ​ស​ថ ដើម្បី​បញ្ចុះ​កម្តៅ​៕

Monday, December 17, 2012

កំរិតស្ត្រេសកើនឡើងចាប់តាំងពីឆ្នាំ១៩៨៣

អ្នកប្រហែលជាអាចមានអារម្មណ៍ដឹង ប៉ុន្តែឥលូវនេះ ការវិភាគបែបវិទ្យាសាស្ត្រថ្មី អំពីស្ត្រេស អស់មួយរយ:ពេល កន្លងមកនេះបាន បានផ្តល់នូវ ភស្តុតាងមួយចំនួន ដែលថា កំរិតស្ត្រេស នៅក្នុងជិវិតរបស់យើង សព្វថ្ងៃនេះកើនឡើង ច្រើនជាង កាលពី 25 ឆ្នាំមុន។

 ស្ត្រេសបានកើនឡើង 18% ចំពោះស្ត្រី និង 24% ចំពោះបុរស គិតចាប់តាំងពីឆ្នាំ 1983 មកដល់ឆ្នាំ 2009 យោងទៅលើ អ្នកស្រាវជ្រាវនៅ សកលវិទ្យាល័យ Carnegie នៅ Pittsburgh ដែលបាន វិភាគទិន្នន័យ មកពីមនុស្សច្រើនជាង 6300 នាក់។ កិច្ចការនេះត្រូវបាន គេរាប់ទុកថា ជា លើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្នុងការធ្វើការប្រៀបធៀប កំរិតស្ត្រេស នៅទូទាំងសហរដ្ឋអាមេរិក។
"ទិន្នន័យបានបង្ហាញថា កំរិតស្ត្រេសបាន កើនឡើងនៅក្នុុងរវាងពេលនោះ" នេះជាអ្វីដែល អ្នកចិត្តសាស្ត្រ និង ជាអ្នកដឹកនាំ និពន្ធឈ្មោះ Sheldon Cohen បាននិយាយ។ Cohen គឺជា នាយកនៃ Carnegie Mellon's Laboratory សំរាប់សិក្សា អំពី ស្ត្រេស។ ការស្រាវជ្រាវ ត្រូវបានគេបោះពុម្ភលើប្រពន្ធ័ អ៊ិនធ័រណែត លើ Journal of Applied Social Psychology ។
ការស្រាវជ្រាវ បានធ្វើឡើងនៅឆ្នាំ 1983, 2006 និង 2009។ អ្នកដែលមានកំរិតស្ត្រេសច្រើននៅពេលនោះ គឺស្ត្រី , អ្នកដែលមានចំនូលតិច និង អ្នកដែលមានកំរិតសិក្សាទាប។ ការរកឃើញក៏បានបង្ហាញផងដែលថា នៅពេលមនុស្សអាយុកាន់តែច្រើន ស្ត្រេសកាន់តែថយចុះ។

 "អ្នកអាយុ ៣០ ឆ្នាំ មានស្ត្រេសតិចជាង អ្នកអាយុ ២០ ឆ្នាំ ហើយអ្នកអាយុ ៤០ ឆ្នាំ មានស្ត្រេសតិចជាង អ្នកអាយុ ៣០ ឆ្នាំ" Cohen បានលើកឡើង។ Cohen បានធ្វើការសិក្សា អំពី ទំនាក់ទំនងរវាង ស្ត្រេស និង ជំងឺ អស់រយ:ពេល 35 ឆ្នាំ។ការស្រាវជ្រាវទាំងនេះ ប្រើប្រាស់ រង្វាស់ទទួលស្ត្រេស (Perceived Stress Scale) ដែលជារង្វាស់ដែល Cohen និង អ្នកមួយចំនួនទៀតបាន បង្កើតឡើង នៅឆ្នាំ 1983 ដើម្បីវាយតំលៃ កំរិត នៃស្ថានភាពនៅក្នុងជីវិតដែលទទួល យកស្ត្រេស។ ការស្ទង់មតិនិមួយៗធ្វើឡើង ឆ្លើយតបទៅនិង សំនួរមួយចំនួន ដែលបានរៀបចំឡើងដើម្បី វាយតំលៃ ពីកំរិតស្ត្រេសរបស់ពួកគេ។ អ្នកស្រាវជ្រាវ បានប្រើរង្វាស់ ដើម្បីវិភាគ ចំលើយ និង គណនា ពិន្ទុសរុប។ ពិន្ទុកាន់តែច្រើន បញ្ជាក់ អំពី កំរិតស្ត្រេសកាន់តែខ្លាំង។
លទ្ធផលបានបង្ហាញ ការកើនឡើងនៃស្ត្រេស ចំពោះ ស្ទើរគ្រប់ក្រុមតំបន់ ចាប់តាំងពីឆ្នាំ 1983 ដល់ 2009 មានកំរិតពី 10% ទៅ 30%។
ជនជាតិស្បែកស បុរសវ័យកណ្តាល ដែលមានកំរិតសិក្សាមហាវិទ្យាល័យ និង មានការងារពេញម៉ោង គឺជាក្រុមដែលទទួលរងការប៉ះពាល់ដោយ សេដ្ឋកិច្ចធ្លាក់ចុះ នេះជាអ្វីដែលការសិក្សាបានរកឃើញ។ Cohen និយាយថា ក្រុមនេះ កើនឡើង ស្ទើរតែទ្វេរដង បើធៀបជាមួយក្រុមដទៃ។
អ្នកជំនាញនិយាយថា លទ្ធផលទាំងនេះ សមហេតុផល។ នៅពេលយើងប្រៀបធៀប កាលពី ដើមទសវត្សទី 80 មកទល់សព្វថ្ងៃនេះ សំពាធសេដ្ឋកិច្ច កើនឡើងច្រើន ហើយ ក៏មានការពិបាក បិទពត៌មានផងដែរ ហើយយើងក៏ពិបាកផង ដែរក្នុងការដកឃ្លាចេញខ្លះពីពិភពលោក។

(ដកស្រង់និងប្រែសម្រួលពី ឯកសារបរទេស)

Sunday, December 16, 2012

តេស្តDNAតាមរយៈទឹកមាត់របស់យើងមើលពី​ជម្ងឺប្រឈមនិងបុព្វបុរស(ពង្សាវលី)នៃគ្រួសារ

ឥលូវនេះអ្នកអាចធ្វើតេសវិភាគ DNA ផ្ទាល់ខ្លួន ដើម្បីរកមើលប្រភពដើម នៃបុព្វបុរសរបស់អ្នក ឬ រកញាតិសណ្តានដែល នៅរស់រាន មានជីវិត ។ ។ ជាពិសេសនោះ គឺវិភាគពីសុខភាពរបស់អ្នកផ្ទាល់ មើលពីជំងឺតពូជតាម រយ:ហ្សែនដែលអ្នកមាន កំរិតភាគរយដែលអ្នកប្រឈម។ សេវាកម្មនេះផ្តល់ ដោយក្រុមហ៊ុនអាមេរិកមួយ ឈ្មោះល់ថា23andme

 បន្ទាប់ពីអ្នកចុះឈ្មោះ បញ្ជាទិញសេវាកម្មនេះ ពីក្រុមហ៊ុន 23andme ហើយនោះ ក្រុមហ៊ុននឹងផ្ញើរនូវកញ្ចប់មួយ មកអោយអ្នក។ ក្នុងកញ្ចប់នោះមាន ផ្ទុកនូវការណែនាំមួយចំនួន និង ឧបករណ៍មួយ ដែលអ្នកត្រូវស្តោះទឹកមាត់ដាក់(ទៅតាមការណែនាំ ដែលមានភ្ជាប់ជាមួយ) ហើយបិទប្រអប់ទៅវិញ ដែលទឹកថ្នាំនឹង លាយជាមួយទឹកមាត់របស់អ្នក បន្ទាប់មកអ្នកត្រូវក្រលុក វាអោយ រលាយ ចូលគ្នា រួចបិត ប្រអប់បំប៉ុង ហើយផ្ញើរទៅកាន់ ក្រុមហុ៊ន 23andme ដើម្បីបញ្ជូនទៅមន្ទីរពិសោធន៍។ អ្នកនឹងទទួលបានលទ្ធផល 3 អាទិត្យបន្ទាប់ ដែលគេនឹងផ្ញើរ Email ទៅអោយអ្នក។ នេះជាព័ត៌មាន​ ដែលបង្ហាញ ពីដំណើរការ ដូចរៀបរាប់ខាងលើ ។ លទ្ធផលតេស នឹងបង្ហាញ អោយអ្នកឃើញថាតើហ្សែនរបស់អ្នក មានកំរិតប្រឈមនិងជំងឺសំខាន់ៗ មួយចំនួន ដូចជា ទឹកនោមផ្អែម វង្វេងវង្វាន់ពេលចាស់ មហារីកដោះ រោគបេះដូង ។ល។ យ៉ាងណា ធៀបជាមួយ និង កំរិតមធ្យម។ លទ្ធផលនៃការតេសហ្សែន នេះអាចជួយអោយយើង មានការប្រុងប្រយត្ន័ច្រើន ជាងមុនចំពោះសុខភាពយើង ជាពិសេសបើលទ្ធផល ប្រឈមបង្ហាញតាមរយ: ហ្សែន។ អ្វីដែលគួរអោយចាប់អារម្មណ៍ មួយទៀតនោះគឺលទ្ធផលអំពី ទំនាក់ទំនងទៅនិង បុព្វបុរសតាមរយ: DNA។ វាបង្ហាញអំពី ខ្សែរសាឡាយ បុព្វបុរស ទាំងខាងឪពុក និង ខាងម្តាយ។ លទ្ធផលរបស់អ្នក និង អ្នករួមជាមួយ អ្នកផ្សេងទៀតលើពិភពលោក និង រួមចំណែកក្នុងការស្រាវជាវ វិទ្យាសាស្ត្រ ដូចជា ស្វែងយល់ពី បុព្វបុរស សម័យដើម ការបំលាស់ទីតាំង ជំងឺតពូជ តាមរយ:ហ្សែន។ល។ ដែលពិបាកនិង បកស្រាយ ប៉ុន្តែ DNA របស់យើងគ្រប់គ្នាផ្ទុកនូវ ចំលើយទាំងអស់នោះ។ (ដកស្រង់ពី  E-វិធី)

(ស្វែងយល់បន្ថែមពី ការធ្វើតេស្ត DNA )

តើវ៉ែនតាខ្មៅថោកៗជះផលអាក្រក់ដល់ភ្នែកដែរឬទេ?

វ៉ែនតាខ្មៅ ដែលពុំអាចការពារប្រភេទពន្លឺគ្រោះថ្នាក់ UV(UVA និង UVB) អាចជាហេតុបង្កផលប៉ះពាល់ដល់ភ្នែក ជាជាងការដែលអ្នកមិនពាក់ហើយព្យាយាមបើកភ្នែកព្រឹមៗ។

ភ្នែកយើងជាធម្មតា នៅពេលដែលមានពន្លឺភ្លឺខ្លាំង យើងបើកភ្នែកព្រឹមៗ ហើយរន្ធប្រស្រីយើងស្វ័យប្រវត្តិនិងបង្រួមជាចំនុចតូច​ (សម្របតម្រូវ) ដែលមុខកាត់ចំនុចនោះប្រហែលពាក់កណ្តាល មួយមីលីម៉ែត្រ ដើម្បីកាត់បន្ថយកំរិតពន្លឺចាំងចូលភ្នែក។ នៅពេលដែលអ្នក ពាក់វ៉ែនតាខ្មៅ ភ្នែកយើងដំណើរការ​ដូចជាយើងកំពុងស្ថិតនៅក្នុងបន្ទប់ងងឹត រន្ធប្រស្រីភ្នែកបើកធំឡើង ដើម្បីទទួលយកពន្លឺច្រើនជាងមុន។

វ៉ែនតាខ្មៅដែលមិនអាចទប់ស្កាត់កាំពន្លឺ UV អាចជួយកាត់បន្ថយអោយភ្នែកយើងមើលឃើញពន្លឺខ្លាំង ហើយវាក៏អោយភ្នែកយើងកាត់បន្ថយការបង្រួមតូចនៃរន្ធប្រស្រីភ្នែក ប៉ុន្តែបង្កើនអោយភ្នែកយើង ទទួលយកនូវកាំរស្មី UVA និងUVB ដែលអាចបង្ករគ្រោះថ្នាក់។

ដូច្នេះបើយើងពាក់វ៉ែនតាខ្មៅដែលពុំអាចទប់ស្កាត់កាំរស្មី UV បានទេ វាជះផលអាក្រក់ចំពោះភ្នែកជាជាងយើងភ្នែកទទេទៀត៕
(ដកស្រង់ពី e-វិធី)

ថ្នាំបង្ការជម្ងឺអេដស៏(HIV)ដំបូងគេទើបទទួលការអនុញ្ញាតពីសហរដ្ឋអាមេរិច

ថ្នាំបង្កា ការឆ្លងជំងឺអេដ ដំបូងគេទើបទទួលបាន ត្រាអនុញ្ញាតដោយ ស្ថាប័នសុខភាពសហរដ្ឋអាមេរិក។
Truvada អាចប្រើប្រាស់បានដោយ អ្នកដែលប្រឈមនិង ការការឆ្លងខ្ពស់ និង អ្នកដែលមានទំនាក់ទំង និង សកម្មភាពរួមភេទ ជាមួយនិង ដៃគូរដែលឆ្លង មេរៅគអេដ, នេះបើយោងទោលើ ស្ថាប័នគ្រប់គ្រង ថ្នាំ និង ចំណឺអាហារ (FDA) របស់សហរដ្ឋអាមេរិក។
ការសិក្សាបានបង្ហាញថា ថ្នាំនេះ ផលិតដោយ Gilead Sciences ដែលមានទីតាំងមូលដ្ឋាន នៅកាលីហ្វ័រញ៉ា នេះ អាចកាត់បន្ថយអត្រា ប្រឈម និង ការឆ្លងមេរោគអេដ បានរហូតដល់ 73%, ផ្អែកទៅលើរបាយការណ៍របស់ BBC។
ក្រុមការងារសុខភាពមួយចំនួន ដែលធ្វើការសកម្មជាមួយនិង ក្រុមអ្នកផ្ទុកមេរោគអេដ ប្រឆាំងទៅនិង ការអនុញ្ញាត ចំពោះថ្នាំ មួយដង ក្នុងមួយថ្ងៃ។
  មានការព្រួយបារម្ភ ចំពោះការចរាចរណ៍ថ្នាំ ប្រភេទនេះ ព្រោះវាអាចបង្ករជាគ្រោះថ្នាក់ ចំពោះ ការយល់ខុសពីសុវត្ថិភាព នៃការប្រើប្រាស់។ ក៏មានការភ័យខ្លាចផងដែរ ដែលថា ភាពសាំុនៃថ្នាំអេដ អាចបន្តុះបណ្តាលឡើង។
ការសិក្សាកាលពីឆ្នាំ 2010 បានបង្ហាញថា Truvada បានការបន្ថយអត្រាប្រឈម នៃជំងឺអេដ ចំពោះបុរសដែលស្រលាញ់ភេទដូចគ្នា ដែលមានសុខភាពល្អ, ហើយនិង ក្នុងចំណោម ដៃគូរអ្នករួមភេទផ្ទុយគ្នា ដែលគ្មានផ្ទុកមេរោគអេដ បានរវាង ពី 44 ភាគរយ ទៅ 73 ភាគរយ។
ថ្នាំនេះ អាចនឹងចេញលក់ ក្នុងតំលៃខ្ពស់ ប្រហែល 13900 ដុល្លា សំរាប់ការប្រើប្រាស់រយ:ពេលមួយឆ្នាំ ប៉ុន្តែឥលូវនេះ វាជាថ្នាំដែលមានតែ មួយប្រភេទគត់ ដែលអាចនឹងរំពឹងទុកបាន។

(ដកស្រង់ និង ប្រែសំរួលពីឯកសារបរទេស ប្រភពទី១ និង ប្រភពទី២

ធ្វើដូចម្តេចដើម្បីកំចាត់មូសដោយធម្មជាតិ?

មានរឿងនិទានចាស់ៗស្តីអំពីប្រពន្ធជាច្រើនទាក់ទងនិងការកំចាត់មូសអោយចេញឆ្ងាយ។ រឿងទាំងនោះមានដូចជាការប្រើប្រាស់ខ្ទឹមស ឬ ក៏ត្រដុសខ្ទឹមសនិងស្បែករបស់យើង​(នោះប្រហែលជាទាំងមនុស្សម្នាក៏ចេញឆ្ងាយអស់ដែរ!)។

សំរាប់ខ្ញុំការប្រើខ្ទឹមសមិនទទួលបានជោគជយ័ទេ, តែណ្ហើយទុកអោយអ្នករាល់គ្នាជាអ្នកសំរេចទៅចុះ...ខ្ញុំមានវិធីសាមញ្ញហើយថោកមួយ ហើយក៏ជាដំណោះស្រាយមានសុវត្ថិភាពដើម្បីអោយមូសទាំងនោះនៅចាកចេញឆ្ងាយ។

វិធី

  1. រកដបសំរាប់ដាក់បាញ់ទឹកមួយ។ ជាធម្មតានៅហាងលក់ទំនិញតែងមានលក់ តំលៃប្រហែល ៤០០០រៀល។ លាងដបនោះជាមួយសាប៊ូនិងទឹកមុននិងយកមកប្រើប្រាស់។
  2. ចាក់ទឹកត្រជាក់ធម្មតាចូលទៅដបនោះអោយបានពាក់កណ្តាលដប
  3. បន្ទាប់មក ចាក់បញ្ចូលទឹកថ្នាំខ្ពុរមាត់ Listerine បំពេញក្នុងដបនោះដល់ពេញ។ ខ្ញុំដឹងស្តាប់ទៅដូចមិនទំនង ប៉ុន្តែវាពិតជាទៅរួចមែន។
  4. ជាចុងក្រោយ មួលភ្ជាប់ក្បាលដបផ្នែកខាងលើ។ ត្រូវចងចាំក្រឡុកដបនោះដើម្បីអោយទឹករលាយចូលជាមួយទឹកថ្នាំខ្ពុរមាត់អោយបានសព្វល្អ។ ចំនុចពិសេសនៃទឹកល្បាយនេះគឺវាគ្មានជាតិពុលដល់សត្វឬកុមារទេ។

តំរុយ និង ការដាស់តឿន


ប្រសិនបើអ្នករស់នៅក្នុងតំបន់ដែលមានដើមឈើក្រាស់ អ្នកអាចប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់សុទ្ធតែម្តងដាក់ក្នុងដបបាញ់។ អ្នកអាចបាញ់ទៅក្នុងខ្យល់ដើម្បីអោយសត្វល្អិតចេញឆ្ងាយ ឬបាញ់ក្នុងរយៈចំងាយមួយពីខ្លួនរបស់អ្នក។ ត្រុវប្រុងប្រយត្ន័កុំអោយបាញ់ចូលភ្នែក ហើយក៏កុំបាញ់ជិតស្បែក ឬ សំលៀកបំពាក់របស់អ្នកពេក ព្រោះវាអាចបង្កជារោល។


(អត្ថបទប្រែសំរួលពីឯកសារបរទេស)

ធ្វើដូចម្តេចដើម្បីដុសធ្មេញឲ្យបានត្រឹមត្រូវ?

ត្រៀមខ្លួនទទួលយកធ្មេញសស្អាតល្អហើយឬនៅ? ត្រូវដុសធ្មេញ! អនាម័យមាត់ធ្មេញមានសារះសំខាន់ណាស់សំរាប់រាល់សុខភាពទាំងឡាយរបស់អ្នក ដូច្នេះសុំប្រើប្រាស់គន្លឹះទាំងនេះដើម្បីបង្កើនស្នាមញញឹមរបស់អ្នក។
 អ្វីដែលអ្នកត្រូវការ
  • ច្រាសដុសធ្មេញ
  • ថ្នាំដុសធ្មេញ
  • ខ្សែរសំរាប់ទាក់ធ្មេញ
  • ទឹកថ្នាំខ្ពុរមាត់

    វិធី

  • រឿងដែលសំខាន់ជាងគេហើយត្រូវចងចាំនៅពេលដុសធ្មេញគឺ ចង្វាក់នៃការដុស: ការដុសតិចៗចុះឡើងជាអ្វីដែលអ្នកត្រូវការ។ ដកចេញនូវការដាក់សំពាធទៅលើ​​ធ្មេញរបស់អ្នក ហើយប្រើប្រាស់ដោយប្រើប្រាស់ច្រាសដុសធ្មេញដែលមានសរសៃច្រាសទន់។ សរសៃច្រាសដែលរឹងនឹងធ្វើអោយផ្នែកខាងក្រៅនៃធ្មេញរបស់អ្នកសឹក ហើយអាចបណ្តាលអោយមានរបួសដល់អញ្ចាញរបស់អ្នក។
  • មិនបាច់ខ្វាយខ្វល់អំពីប្រភេទច្រាសដុសធ្មេញអេឡិចត្រូនិចទំនើបនោះទេ។ កាពិតទៅវាត្រូវបានគេបង្កើតឡើងសំរាប់មនុស្សដែលមិនអាចធ្វើចង្វាក់ដុសតិចៗបានដោយខ្លួនអែង។ សន្សំលុយអ្នកហើយប្រើប្រាស់ដៃរបស់អ្នកសំរាប់ធ្វើការដុសវិញ។
  • នេះជាអាថ៌កំបាំងដើម្បើអោយធ្មេញមានអនាម័យ: អ្នកមិនត្រូវការសូម្បីតែថ្នាំដុសធ្មេញ។ ជាកាពិតហើយប្រសិនបើអ្នកមិនចង់អោយខ្យល់ដង្ហើមរបស់អ្នកធុំក្លិន អ្នកនឹងចង់ដាក់ថ្នាំដុសធ្មេញបន្តិចនៅចុងច្រាសរបស់អ្នក។ ចង្វាក់នៃសរសៃច្រាសទៅ​លើធ្មេញ ជាកាសំអាតមេរោគដែលមានលើធ្មេញ។
  • ខ្សែរអំបោះសំរាប់ទាក់ធ្មេញ! ឥលូវចូលដល់ផ្នែកធ្មេញដែលការដុសដោយច្រាសមិនអាចចូលទៅដល់។ មានមនុស្សមួយចំនួនមើលរំលងខ្សែរអំបោះទាក់ធ្មេញព្រោះដំណើរកាវារាងចំលែក ហើយសុខភាពមាត់ធ្មេញរបស់គេទទួលផលប៉ះពាល់។
  • ទឹកសំអាតមាត់សំលាប់បាក់តេរីក្នុងមាត់របស់អ្នកដែលបង្កជាមេរោគហើយជួយអោយ​អញ្ចាញកាន់តែរឹងមាំ, ការពារអ្នកពីការរលាកអញ្ចាញ។ បៀមវានៅពេលព្រឹកព្រលឹម ហើយនិងមុនពេលអ្នកចូលគេង(ចងចាំថាត្រូវស្តោះវាចេញ !)។ ជ្រើសរើសយកទឹកខ្ពុរមាត់ ហើយនិងថ្នាំដុសធ្មេញដែលមានសារជាតិfluoride, ជួយអោយសំបកធ្មេញរបស់អ្នករឹងមាំការពារពីធ្មេញពុក។
  • វិធីតែមួយគត់ដើម្បីអោយប្រាកដថាធ្មេញរបស់អ្នកមានសុខភាពល្អគឺត្រូវទៅអោយពេទ្យ​ធ្មេញពិនិត្យអោយបានពីរដងក្នុងមួយឆ្នាំ។ បំពេញបន្ថែមនូវសុខភាពមាត់ធ្មេញ​ពឹងផ្អែកលើអ្នកឯកទេស។

    (អត្ថបទប្រែសំរួលពីឯកសារបរទេស)

កត្តាធំៗ​ចំនួន​៤បណ្តាល​ឲ្យមនុស្ស​មានជម្ងឺ​ផ្លូវចិត្ត?

និយាយ​ដល់​ផ្លូវចិត្ត គឺ​និយាយ​ដល់​ប្រភេទ​ម្យ៉ាង​ដែល​មិនអាច​មើលឃើញ និង​គ្មាន​ឧបករណ៍​វេជ្ជសាស្រ្ត​ពិនិត្យ​រកឃើញ​ទ្បើយ ប៉ុន្តែ​វាជា​ប្រភេទ​មួយ​ធ្ងន់ធ្ងរ មិនចាញ់​ដែលបង្ក​ដោយ​មេរោគ​ទ្បើយ។
លោក​សាស្រ្តាចារ្យ​ជំនួយ​វេជ្ជបណ្ឌិត យឹម សុបុត្រា អនុ​ប្រធាន​ផ្នែកសុខភាព​​ផ្លូវចិត្ត​នៃមន្ទីរពេទ្យ​មិត្តភាព​ខ្មែរសូវៀត និង​ជានាយក​មន្ទីរ​សម្រាក​ព្យាបាល​​ផ្លូវចិត្ត​សាន់រ៉ាយ បានមាន​ប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ កាលពី​ថ្ងៃសុក្រ ទី២៦​តុលា​​កន្លង​មកថា ផ្លូវចិត្ត​បណ្តាល​មកពី​បញ្ហា​សំខាន់ៗ​ចំនួន៤ ដូចជា​កត្តាសង្គម កត្តា​ចិត្តសាស្រ្ត កត្តា​ជីវសាស្រ្ត និង​កត្តា​ផ្លូវកាយ។ កត្តា​សង្គម​ ដែល​បណ្តាល​ឲ្យមាន​ផ្លូវចិត្ត ដូចជា​ការ​បែកបាក់​គ្រួសារ ការ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់ ការ​ធ្លាក់​ទឹកចិត្ត ការខក​ចិត្ត ការ​មិនចុះ​សម្រុង​ក្នុងជីវិត​គ្រួសារ ដែលគេ​ហៅថា​ចំណង​ប្រាំប្រការ​ជាដើម។
កត្តា​ចិត្តសាស្រ្ត ដែល​បណ្តាល​ឲ្យមាន​ផ្លូវចិត្ត គឺ​ទាក់ទង​នឹងការ​លូតលា​ស់​របស់​មនុស្ស​ទាំង​រាងកាយ និង​ផ្លូវចិត្ត ឧទាហរណ៍​គ្រួសារ​មួយ​បែកគ្នា​កូនត្រូវ​ទៅរស់នៅ​ជាមួយ​ឪពុកម្តាយ ឬ​មាមីង​​បងប្អូន​បីបាច់​ថែររក្សា ដែល​រាងកាយ​ពួកគេ​មានការ​លូតលាស់​ល្អ ប៉ុន្តែ​ផ្លូវចិត្ត​ពួកគេ​មាន​បញ្ហា​ជាដើម។ មាន​មនុស្ស​ខ្លះគ្រាន់តែ​ឪពុកម្តាយ​ពួកគេ​ស្តីបន្ទោស​បន្តិចបន្តួច ក៏​លេបថ្នាំ​សម្លាប់ខ្លួន ប៉ុន្តែ​អ្នកខ្លះ​មិនអី​នេះ គឺ​ដោយ​សារការ​លូតលាស់​រាងកាយ និង​ផ្លូវចិត្តរបស់​ពួកគេ​តាំងពី​តូចមក​ថា​មាន​ភាព​រ៉ឹងមាំ​ដែរឬ​ទេ?។ ចំណែក​កត្តា​ជីវសាស្រ្ត គឺ​ពាក់ព័ន្ឋ​ការ​ចរាចរ​គ្រឿងញៀន ការ​ប្រើប្រាស់​គ្រឿង​ញៀន ការផឹក​សុរា ការ​ប្រើ​ឳសថ​មិនបាន​ត្រឹមត្រូវ​ជាដើម ដែល​សុទ្ឋតែ​បណ្តាល​ឲ្យ​ប៉ះពាល់សមត្ថភាព​ខួរក្បាលក្នុ​ងការ​គិតវិនិច្ឆ័យ​​ អ្វីខុស​អ្វីត្រូវ។
កត្តា​ផ្លូវកាយ គឺពេល​បច្ចុប្បន្ន​នេះ សង្គម​មាន​សុខសន្តិភាព​​សុវត្ថិភាព និងមាន​ច្បាប់​ចរាចរ​ផ្លូវគោក ដែល​តម្រូវ​ឲ្យអ្នក​បើកបរ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព។ ការ​គ្រោះថ្នាក់​ចរាចរ បណ្តាល​ឲ្យមាន​ការ​ប៉ះក្បាល របួស​ក្បាល ដល់ពេល​ជាទ្បើង​​វិញ​ទៅជា​វិកលចរិក​ឬល្ងីល្ងឺ​ជាដើម នេះ​សុទ្ឋតែ​ជាផ្លូវចិត្ត។ លោក​សាស្រ្តាចារ្យ យឹម សុបុត្រា បញ្ជាក់។

លោកបន្ត​ថា “ផ្លូវចិត្ត ជាអាថ៌​កំបាំង មើល​មិនដឹង​នោះទេ ប៉ុន្តែគេ​អាច​សម្គាល់​នេះតាម​រយៈ​រោគសញ្ញា​មួយចំនួន ដូចជា​ការឆាប់​​ផ្លាស់ប្តូរ​អារ​ម្មណ៍ ទឹកមុខ ដំណេក ការ​ទទួលទាន អាកប្ប​កិរិ​យ៉ាឆាប់​ប្រែប្រួល​ជាដើម ”។ ​លោក​បន្តថា “នេះពេល​ស្ថិតក្នុង​ដំណាក់​កាល​ស្រាល គេអាច​គ្រាន់​តែ​ធ្វើការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យជំ​នាញ បើ​កំរិត​មធ្យម​គេប្រើ​ឳសថ និង​ដំណាក់​​កាល​ធ្ងន់​ធ្ងរ​គេប្រើ​ឳសថ និង​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ”។
លោក​សាស្រ្តាចារ្យ យឹម សុបុត្រា បាន​បន្តថា ផ្លូវចិត្ត​ត្រូវបាន​គេបែង​ចែក​ជាង​៨០ក្រុម ហើយ​ក្រុម​និមួយៗ​មាន​រាប់រយ​ទៀត​នៅក្នុង​នោះ ប៉ុន្តែ​ជម្ងឺផ្លូវចិត្ត ដែល​ធ្ងន់ធ្ងរ​ជាងគេ​គឺជម្ងឺ​ធ្លាក់​ទឹកចិត្ត ការចង់​សម្លាប់​ខ្លួន ការ​ទទួលទាន​ដំណេក​មិនបាន លែង​ចង់​តែង​ខ្លួន លែងចង់​ធ្វើការងារ​ជាដើម៕
(ដកស្រង់ពីទស្សនាវដ្តី សុខភាពយើង)

ការសង្គ្រោះ​ចំពោះ​អ្នក​ដែល​សន្លប់​

បញ្ហា​នៃ​ការ​សន្លប់ អាច​កើតមាន​នៅពេល​ណា ដែល​ការ​ផ្គត់​ផ្គត់​ឈាម​ទៅកាន់​ខួរក្បាល មាន​សភាព មិន​គ្រប់ គ្រាន់​ក្នុងពេល​មួយ​ស្របក់ ដែល​វា​អាច​ធ្វើអោយ​អ្នក​បាត់បង់​ស្មារតី​បាន​ភ្លាមៗ​ដែរ​។ ជាធម្មតា វា​អាច​កើតមាន ក្នុង​រយៈពេល​ខ្លី​នោះទេ​។​
    ការ​សន្លប់ អាច​នឹង​មិន​មាន​ស្ថានភាព​សំខាន់​ផ្នែក​វេជ្ជសាស្ត្រ ឬ មូលហេតុ​របស់​វា អាច​បណ្តាលមកពី ស្ថានភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ណាមួយ​។ ដូច្នេះ អ្នក​ត្រូវ​ចាត់ទុកថា ការបាត់បង់​ស្មារតី​នេះ ជា​ស្ថានភាព សង្គ្រោះបន្ទាន់​ផ្នែក​វេជ្ជសាស្ត្រ​មួយ រហូតដល់ សញ្ញា និង រោគសញ្ញា របស់​ជនរងគ្រោះ​មាន​សភាព​ធូរ ស្រាល និង មូលហេតុ​ដែល​បង្ក​អោយមាន​បញ្ហា​នេះ អាច​ធ្វើការ​កំណត់​បាន​។ អ្នក​ត្រូវ​ធ្វើ​ការពិភាក្សា បញ្ហា​នៃ​ការ​សន្លប់​ដែល​តែងតែ​កើតមាន​ម្តង​ហើយ​ម្តងទៀត ជាមួយនឹង​វេជ្ជបណ្ឌិត​អោយបាន​ត្រឹមត្រូវ ។​


​ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ហាក់ដូចជា ចង់​សន្លប់​នោះ​អ្នក​ត្រូវ ៖


·         ធ្វើការ​តម្រេត​ខ្លួន ឬ អង្គុយ​ចុះ ដើម្បី​ជួយ​កាត់បន្ថយ​ឱកាស នៃ​ការដួលសន្លប់ ហើយ​អ្នក​មិនត្រូវ ក្រោកឈរ​វិញ​ភ្លាមៗ ពេក​នោះ​ទេ​។​

·         ដាក់​ក្បាល​របស់​អ្នក​នៅ​ចន្លោះ​ក្បាលជង្គង់ ប្រសិនបើ​អ្នក​ស្ថិតក្នុង​ស្ថានភាព​អង្គុយ ។​


​ប្រសិនបើ​អ្នក​ឃើញ​នរណា​ម្នាក់​សន្លប់ នោះ​អ្នក​ត្រូវ​ជួយ​គេ​ដោយ​៖


·         ដាក់​ជនរងគ្រោះ​អោយ​គេង​ផ្ងារ​។ ប្រសិន​បើ​ជន​រងគ្រោះ​នៅ​ដកដង្ហើម នោះ​ត្រូវ​ធ្វើអោយ​ដំណើរ ឈាមរ​ត់​ទៅ​កាន់​ខួរក្បាល​មាន​ឡើង​មាន ដោយ​ការដាក់​ជើង​របស់​ជន​រងគ្រោះ អោយ​ខ្ពស់​ជាង កម្រិត​បេះដូង ប្រហែលជា ៣០​សង់ទីម៉ែត្រ ប្រសិនបើ​អ្នក​អាចធ្វើ​បាន​។ ធ្វើការ​បន្ធូរ​ចង្កេះ​ខោ ឬ សំពត់​, ក្រវ៉ា​ត់ក ឬ ផ្នែក​នៃ​សំលៀក​បំពាក់​ដែល​មាន​សភាព​តឹង​ណែន​។ ដើម្បី​កាត់បន្ថយ​នូវ ឱកាស​នៃ​ការដួលសន្លប់​ឡើងវិញ នោះ​អ្នក​មិន​ត្រូវ​អោយ​ជនរងគ្រោះ​ឆាប់ ក្រោកឈរ​វិញ​ភ្លាម​ពេក នោះទេ​។  ប្រសិន​បើ​ជន​រងគ្រោះ នៅ​មិនទាន់​ដឹងខ្លួន ក្នុង​រយៈពេល​១​នាទី នោះ​អ្នក​ត្រូវ ប្រញាប់ ហៅ​រក​ក្រុម​សង្គ្រោះ អោយបាន​ជា​បន្ទាន់ ។​

·         ធ្វើការ​ពិនិត្យ​ផ្លូវដង្ហើម​របស់​ជនរងគ្រោះ ដើម្បី​អោយ​ប្រាកដថា វា​គ្មាន​ឧបសគ្គ​ដែល ធ្វើ​អោយ​ស្ទះ ដង្ហើម​។ ពិនិត្យ​តាមដាន រក​សញ្ញា​នៃ​ការ​ក្អួត​។​


·         ធ្វើ​ការពិនិត្យ​រក​សញ្ញា នៃ​ដំណើរការ​ឈាម​រត់ ( ការដកដង្ហើម​, ក្អក ឬ ការ​ធ្វើ​ចលនា​) ។ ប្រសិនបើ គ្មាន​សញ្ញា​ទាំងនេះ​ទេ នោះ​អ្នក​ត្រូវ​ចាប់ផ្តើម ធ្វើ​ចលនា​សង្គ្រោះ​បេះដូង​។ បន្ត​ធ្វើ​ការសង្គ្រោះ រហូត​ដល់​ក្រុម​សង្គ្រោះ​មកដល់ ឬ ជនរងគ្រោះ អាច​ចាប់ផ្តើម​មាន​ការដកដង្ហើម​ឡើងវិញ​បាន ។​
    ប្រសិន​បើ​ជន​រងគ្រោះ មាន​ការរង​របួស ដោយសារ​ការប៉ះទង្គិច​នៅ​ពេល​ដួល​សន្លប់ នោះ​អ្នក​ត្រូវធ្វើ ការព្យាបាល ស្នាម​ជាំ និង កន្លែង​ដាច់​រលាត់​នោះ អោយបាន​ត្រឹមត្រូវ និង ធ្វើការ​ឃាត់ឈាម ដោយ​ការ ដាក់​សម្ពាធ​ដោយផ្ទាល់ ៕​

ផ្លែចេក​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ?

ចេក ​ (Banana) ជា​ផ្លែឈើ​ដែល​ងាយ​ស្វែង​​រក​បាន​ តម្លៃ​ថោក​សមរម្យ​ ប៉ុន្តែ​ផ្ដល់​សារ​ប្រយោជន៍​យ៉ាង​ច្រើន​ ដល់​រាង​កាយ​មនុស្ស​យើង​ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​ A B6 B12 កាល់ស្យូម​ ផូស្វ័រ​ ប៉ូតាស្យូម​ ការបូអ៊ីដ្រាត​ ថាមពល​ ព្រម​ទាំង​អាច​ជួយ​ព្យាបាល​ជំងឺ​ផ្សេងៗ​ បាន​ទៀត​ផង…។ ព្យាបាល​ប្រគ្រីវ: អ្នក​ដែល​កើត​ប្រគ្រីវ​នៅ​ជើង​ និង​កំភួន​ជើង​ញឹកញាប់​ បើ​សិន​ទទួល​ទាន​ចេក​ជា​ប្រចាំ​ នឹង​បាត់​ដោយ​ខ្លួន​ឯង។ ជួយ​ផ្ដាច់​បារី: បើ​សិន​មិន​អាច​បញ្ឈប់​ការ​ជក់​បារី​បាន​ អ្នក​គួរ​រក​ចេក​ទុក​ក្នុង​ផ្ទះ​​ ព្រោះ​វា​មាន​វីតាមីន​ B6 និង​ B12 មាន​ប៉ូតាស្យូម​ ម៉ាញេស្យូម​ជួយ​ចម្រើន​រាងកាយ​ មិន​ឲ្យ​ឃ្លាន​នីកូទីន​ ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ផ្ដាច់​បារី​បាន​ដោយ​ស្រួល​ហើយ។ ឈឺ​ដើម​ទ្រូង: អាការ​ឈឺ​ចុក​ណែន​នៅ​ដើម​ទ្រូង មាន​មូល​ហេតុ​ពី​ក្រពះ​ មាន​អាស៊ីដ​ច្រើន​ពេក​ អ្នក​អាច​ទទួល​ទាន​ចេក​ខ្ចី​ ហាល​ស្ងួត​ ជួយ​បន្ថយ​អាស៊ីដ​បាន។ តានតឹង​ប្រព័ន្ធ​ប្រសាទ​ធ្វើ​ការ​មិន​បាន​ល្អ: ចេក​ មាន​សារធាតុ​អាហារ​ដែល​ជួយ​ដល់​ប្រព័ន្ធ​ប្រសាទ​ដោយ​ផ្ទាល់​ មាន​វីតាមីន​B ​ថែម​ទាំង​ជួយ​បំបាត់​​ការ​ទទួល​ទាន​កំប៉ិកកំប៉ុក​បាន​ទៀត។ នៅ​ពេល​ឃ្លាន​អ្នក​គួរ​ទទួល​ទាន​ចេក​ ជំនួស​សូកូឡា​ ជា​ការ​ល្អ។ ទល់​លាមក​ ហើម​ពោះ: ទទួល​ទាក​ចេក​ញឹកញាប់​ អាច​ធ្វើ​ឲ្យ​អស់​បញ្ហា​បែប​នេះ​​ដោយ​ឯកឯង…៕

ផ្លែ​​ត្រប់​ជួយ​​បញ្ចៀស​​ជំងឺ​លើស​ឈាម​មហា​រីក​

ផ្លែ​ត្រប់វែង​ពុំ​គ្រាន់តែ​ជា​អាហារ​ធម្មតា​ប៉ុណ្តោះ​ទេ វា​ជា​បន្លែ​សម្បូរ​ជីវជាតិ និង​មាន​ឥទ្ធិពល​បន្ថយ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូល​ក្នុងឈាម​។ ​ផ្លែ​ត្រប់វែង​មាន ​៣​ប្រភេទ​​​ខុស​​ៗ​គ្នា​គឺ ​មាន​ពណ៌​ស្វាយ បៃតង និង​ស ហើយ​ផ្ទុក​នូវ​វី​តា​មី A, B1, B2, C និង​ពពួក ប្រូតេអ៊ីន​។ ការស្រាវជ្រាវ​វិទ្យាសាស្ត្រ ជាច្រើន​បាន​ចង្អុលបង្ហាញ​ថា ត្រប់​វែង ជា​ប្រភេទ​បន្លែ​មាន​បរិមាណ​វីតាមីន P ច្រើន​លើសគេ​។ ត្រប់​វែង មួយ​គីឡូក្រាម​មាន​វិតាមីន P ដល់​ទៅ​៧‚២០០​មិល្លីក្រា​ម ដោយ​យោង​ទៅលើ​កា​វាយតម្លៃ​ថា​ខ្ពស់បំផុត នៃ​តារាង​បែងចែក​ប្រភេទ​អាហារ​មាន​ប្រយោជន៍​សម្រាប់​សុខភាព​បច្ចុប្បន្ននេះ​ ។ ​វិតាមីន P ជា​វីតាមីន​ដ៏​សំខាន់​ក្នុងការ​ធ្វើ​ឱ្យ​កើន​ភាព​ស្អិត រវាង​ពពួក​កោសិកា បន្ថយ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូល និង​រក្សា​ភាព​ទន់​យារ​របស់​សរសៃឈាម​។ ដូ​ច្នេះ​ ចំ​ពោះ​​មនុស្ស​ចាស់​ទទួលទាន​ត្រប់វែង​អាចជួយ​បង្ក​បាន​ជំងឺ​លើស​ឈាម និង​ក្រិន​រឹង​សរសៃឈាម។ ពួក​អ្នក​វិទ្យា​ស្រា​ស្ត្រ​អាមេរិក បានឲ្យដឹងថា ការ​ទទួលទាន ត្រប់​វែង ជា​វិធានការ​ជួយ បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូល​ក្នុងឈាម ហើយ​វា​ផ្ទុក​នូវ​សារជាតិ​ប្រឆាំង មហារីក​យ៉ាង​ច្រើន​។ ​វិទ្យាសាស្ត្រ​បច្ចុប្បន្ន បាន​រកឃើញ​ត្រប់វែង​មាន ”solanine” មាន​សារជាតិ​អាច​ទប់ស្កាត់ ការរីកចម្រើន​របស់​ដុំ​គីស​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​អាចជួយ​កាត់បន្ថយ​ ជំងឺ​ក្អក​​ខា​ក​ចេញឈាម រារាំង​ចំណុច​ជរា​លើ​ស្បែក និង​មាន​ឥទ្ធិពល​ចំពោះ​អ្នកជំងឺ​​gout​។ ​តាម​ពួក អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី ត្រប់​មាន​លក្ខណៈ​ពិសេស គឺ​ជ្រាប​ប្រេង​លឿន​ជាង​បន្លែ​ណាៗ​ទាំងអស់ វា​អាច​ជ្រាប​ស្រូប​ជាតិ​ខ្លាញ់ ​៨៣​ក្រាម ក្នុង​៧០​វិនាទី​ខ្ពស់​ជាង​​៤​ដង ដំឡូងបារាំង​ចៀន​៕ ដកស្រង់ពី www.vayofm.com

ហូរ​ទឹករំអិល​ពណ៌​តោ្ន​ត​ចេញ​ពី​ទ្វារមាស តើ​ធម្មតា​ទេ​?

ការហូរ​ទឹករំអិល​តាម​ទ្វារមាស​គឺជា​រឿង​មួយ​ធម្មតា​ទេ ហើយ​ចំនួន​ទឹករំអិល​ដែល​ហូរ​ចេញ​មក​មាន​ភាពខុសៗ​គ្នា​ទៅ​តាម​ស្ត្រី​ម្នាក់ៗ​។ ទ្វារមាស​របស់​ស្ត្រី​មិន​ដែល​មាន​ភាព​ស្ងួត​ទាំងស្រុង​នោះ​ទេ ហើយ​ដើម្បី​អោយ​ខ្លួន​វា​មាន​សំណើម ស្អាត និង​សុខភាព​ល្អ វា​ត្រូវ​តែ​បញ្ចេញ​ទឹករំអិល​នៅ​ពេល​ស្ត្រី​មិន​មាន​សម្រើប​ផ្លូវភេទ​។ ជា​រៀងរាល់​ខែ​អាការៈ​ទឹករំអិល​នឹង​មាន​ភា​ព​ប្រែប្រួ​លអាច​ពី ខា​ប់​, ពណ៌​ស ទៅ​ជា​រាវ​, និង​ថ្លា​។​



​ប្រសិនបើ​ទឹករំអិល​មាន​ភាពប្រែប្រួល ឬ​ធំក្លិន យក​ល្អ​គួរតែ​ទៅអោយ​គ្រូពេទ្យ​ពិនិត្យ ដើម្បី​រក​មើល​មូលហេតុ​របស់​វា​។​



​ប្រសិនបើ​ទឹករំអិល​អ្នក​ទៅ​ជា​មិនធម្មតា ធំក្លិន ឬ​ធ្វើអោយ​រមាស់ វា​ប្រហែល​ជា​សញ្ញា​នៃ​ការបង្ក​រោគ​ដែល​ត្រូវ​អោយ​គ្រូពេទ្យ​ពិនិត្យ​។ ប្រសិនបើ​អ្នក​រួម​ភេទ​ដោយ​មិន​ប្រើ​ស្រោមអនាម័យ នោះ​អ្នក​ប្រហែល​ជា​ប្រឈម​នឹង​ជំងឺឆ្លង​ផងដែរ​។​



​ចំពោះ​អ្នក​ដែល​មាន​ការបង្ក​រោគ​ពេល​ខ្លះ​អាច​បណ្តាលអោយមាន​រោគសញ្ញា​បញ្ជាក់ថា​មាន​អ្វីមួយ​ខុសពី​ធម្មតា​ហើយ​។ ប៉ុន្តែ​ជា​ញឹកញាប់​ច្រើនតែ​គ្មាន​បញ្ជាក់​ទេ​។ សញ្ញា​ទាំងនេះ​អាច​មាន​ដូចជា ហូរ​ទឹករំអិល​ពី​ទ្វារមាស មក​រដូវ​ច្រើនៗ ឬ​ធ្លាក់​ឈាម​នៅ​ចន្លោះ​រដូវ ឈឺចាប់ ឬ​ក្រហាយ​ពេល​បត់ជើងតូច រមាស់ កន្តួ​ល ឬ​ឈឺ​នៅ​ជុំវិញ​ប្រដាប់ភេទ ឬ​រន្ធ​គូទ​។​



​វា​ច្រើនតែ​ធ្វើ​អោយមាន​ភាពភ័យខ្លាច​នៅពេល​ទៅ​ធ្វើ​តេស្ត​ស្វែងរក​ជំងឺ​បែបនេះ ប៉ុន្តែ​យក​ល្អ​គួរតែ​ចាំ​ថា ការបង្ក​រោគ​ភាគច្រើន​គឺ​ងាយស្រួល​ព្យាបាល​ទេ​។ ការ​ដែល​ពន្យា​ពេល​ព្យាបាល​មានន័យថា​ការបង្ក​រោគ​នោះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ និង​មាន​បញ្ហា​ផ្សេងៗ​ទៀត​កើត​មាន​ដែរ​៕



អត្ថបទនេះត្រួតពិនិត្យដោយ វេជ្ជ.ងួន សេរ័ត្ន

ថ្នាំបុរាណ​មាន​សុវត្ថិភាព​ដែរឬទេ​?

វា​មិន​ប្រាកដ​នោះ​ទេ​។ សូម​កុំ​គិត​ថា ថ្នាំបុរាណ​មាន​សុវត្ថិភាព​ជាង​ថ្នាំពេទ្យ​អោយសោះ​ដោយសារ​តែ​ពួក​វា​កើតចេញ​ពី​រុក្ខជាតិ​ដូចគ្នា​នោះ​។ រុក្ខជាតិ​ជាច្រើន​គឺ​មាន​ជាតិពុល​។ ទោះបីជា ថ្នាំបុរាណ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ថា​ជា​របស់​ធម្មជាតិ​ក៏ពិតមែន​, តែ​វា​មិនមែន​ជា​រុក្ខជាតិ​ធម្មជាតិ​ចាំបាច់​សម្រាប់​ខ្លួន​មនុស្ស​ឡើយ​។​

​មិន​ដូច​ថ្នាំ​មាន​វេជ្ជបញ្ជា និង​ថ្នាំ​មិន​មាន​វេជ្ជបញ្ជា​នោះទេ​, ថ្នាំបុរាណ​មិនបាន​ត្រូវបាន​គេ​ធ្វើតេស្ត​ដើម្បី​ធ្វើជា​ភស្តុតាង​ថា​ពួក​វា​មាន​ប្រសិទ្ធភាព​ល្អ និង​មាន​សុវត្ថិភាព​មុននឹង​ពួក​វា​ត្រូវ​បាន​គេ​លក់​។ ដូចគ្នា​ដែរ​, ពួក​វា​អាច​មិន​ត្រូវ​បាន​លាយ​អ្វី​នោះ​ទេ​។ ពួក​វា​ផ្សំ​ពី​ធាតុ​ផ្សំ​ដទៃទៀត​ដូចជា លម្អង​ផ្កា ដែល​អាច​ធ្វើអោយ​អ្នក​ឈឺ​។ ជួនកាល ពួក​វា​ផ្សំ​ពី​ថ្នាំ​ដែល​មិន​មាន​នៅក្នុង​តារាង​នៃ​ស្លាក​សញ្ញា ដូចជា​ស្តេ​រ៉ូ​អ៊ីត ឬ​អ៊ឹ​ស្ត្រូ​សែន​ជា​ដើម​។ មួយចំនួន​នៃ​ផលិតផល​ទាំងនេះ​អាច​ផ្សំ​ពី​សារធាតុពុល ដូចជា​ពពួក គីមី​អា​សេ​និក​, បា​រត​, សំណរ និង​ថ្នាំ​សម្លាប់​សត្វល្អិត​ជាដើម​។​

​តើ​ប្រភេទ​ថ្នាំបុរាណ​អ្វី​ដែល​អាច​ប្រើ​បាន​?

​ថ្នាំបុរាណ និង​ថ្នាំ​បន្ថែម​រាប់រយ​មុខ​ដែល​យើង​អាច​ប្រើ​បាន​។ ពួក​វា​ត្រូវ​បាន​គេ​ផ្សាយ​ដើម្បី​ព្យាបាល​រោគ​សញ្ញា​មួយ​ចំនួន​។ ទោះជា​យ៉ាងណា​ក៏ដោយ​, ជាធម្មតា ភស្តុតាង​ដែល​ជឿ​ទុកចិត្ត​មិនមាន​ដើម្បី​គាំទ្រ​ដល់​ការផ្សព្វផ្សាយ​រុក្ខជាតិ និង​ថ្នាំ​ទាំងនេះ​នោះទេ​។​

​តើ​បញ្ហា​សុខភាព​មួយចំនួន​បង្កើន​ហានិភ័យ​នៃ​ការប្រើប្រាស់​ថ្នាំបុរាណ​ដែរឬទេ​?

​ប្រាកដ​ណាស់​។ ថ្នាំបុរាណ​អាច​មិន​មាន​សុវត្ថិភាព​ប្រសិនបើ​អ្នក​មាន​បញ្ហា​សុខភាព​។ អ្នក​អាច​មាន​ការកើនឡើង​ហានិភ័យ​ពី​ផលិតផល​ទាំងនេះ​ប្រសិនបើ​អ្នក​ជា​មនុស្ស​ចាស់​។ សូម​និយាយ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ​ផលិតផល​ទាំងនេះ​ប្រសិនបើ​អ្នក​មាន​បញ្ហា​សុខភាព​ដូចខាងក្រោម​នេះ​៖

-           បញ្ហា​កំនក​ឈាម​

-          ជំងឺមហារីក​

-          ជំងឺ​ទឹកនោម​ផ្អែម​

-          ជំងឺ​រីក​ក្រពេញប្រូ​ស្តាត​

-          ជំងឺ​ឆ្កួតជ្រូក​

-          ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក​

-          ជំងឺ​បេះដូង​

-          ជំងឺលើសឈាម​

-          បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​

-          បញ្ហា​ចិត្តសាស្ត្រ​

-          ជំងឺ ផាក​ឃី​ង​សាន់​

-          បញ្ហា​ថ្លើម​

-          ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​

-          បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ីត​

​ប្រសិនបើ​អ្នក​នឹង​ត្រូវ​ធ្វើ​ការវះកាត់​, សូម​ប្រាកដ​ថា​ប្រាប់​គ្រូពេទ្យ​ថា​តើ​អ្នក​បាន​ប្រើ​ថ្នាំបុរាណ​។ ផលិតផល​រុក្ខជាតិ​អាច​បណ្តាលអោយមាន​បញ្ហា​ជាមួយនឹង​ការវះកាត់ រួម​មាន​ការ​ហូរឈាម និង​បញ្ហា​នៃ​ការដាក់​ថ្នាំ​សណ្តំ ឬ​ថ្នាំស្ពឹក​។ សូម​ឈប់​ប្រើ​ផលិតផល​រុក្ខជាតិ​ទាំងនោះ​យ៉ាងហោចណាស់​២​សប្តាហ៍​មុន​នឹង​ការវះកាត់ ឬ​សូម​ឈប់​ភ្លាមៗ​ប្រសិនបើ​គ្រូពេទ្យ​ណែនាំ​អោយ​ឈប់​ប្រើ​វា​នោះ​។​

​តើ​ថ្នាំបុរាណ​អាច​ធ្វើអោយ​ប្រែប្រួល​ដល់​ប្រសិទ្ធភាព​នៃ​ថ្នាំ​មាន​វេជ្ជបញ្ជា ក៏​ដូច​ថ្នាំ​មិនមាន​វេជ្ជបញ្ជា​ដែរឬទេ​?

​ប្រាកដ​ណាស់​។ ថ្នាំបុរាណ​អាច​ធ្វើអោយ​ប៉ះពាល់​ដល់​ដំណើរការ​ថ្នាំ​ក្នុង​ខ្លួន​របស់​អ្នក​។ នៅពេល​ដែល​វា​កើតមានឡើង​, ថ្នាំ​របស់​អ្នក​មិន​អាច​ធ្វើការ​បាន​ល្អ​ទៅ​តាម​អ្វី​ដែល​វា​នឹង​ធ្វើ​នោះ​ទេ​។

​ជា​ពិសេស​អ្នក​គួរតែ​ប្រុងប្រយ័ត្ន​អំពី​ការប្រើប្រាស់​ថ្នាំបុរាណ​ប្រសិនបើ​អ្នក​ប្រើ​ថ្នាំ​មួយ​ក្នុងចំណោម​ថ្នាំ​ខាងក្រោម​នេះ​៖

-          ថ្នាំ​ដើម្បី​ព្យាបាល​ការធ្លាក់​ទឹកចិត្ត​, ថប់​បារម្ភ ឬ​បញ្ហា​ចិត្តសាស្ត្រ​ដទៃទៀត​

-          ថ្នាំ​ប្រឆាំងនឹង​ការ​ប្រកាច់​

-          ឈាមរាវ​

-          ថ្នាំ​រក្សា​សម្ពាធ​ឈាម​

-          ថ្នាំ​សម្រាប់​បញ្ហា​បេះដូង​

-          ថ្នាំ​ដើម្បី​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​

-          ថ្នាំ​នៃ​ជំងឺមហារីក​

​ប្រសិនបើ​អ្នក​ប្រើ​ថ្នាំ​ទាំងនេះ​, សូម​ប្រាប់​គ្រូពេទ្យ​មុននឹង​ប្រើ​ថ្នាំបុរាណ​៕

ថ្នាំ​ណា​ដែល​លក់ដាច់​ជាងគេ​នៅ​លើ​ពិភពលោក

ថ្នាំ​ព្យាបាល​ជំងឺមហារីក​ឈ្មោះ​ អាវ៉ា​ស្ទី​ន​ (Avastin)​ នឹង​ក្លាយជា​ថ្នាំ​ដែល​លក់ដាច់​នាំមុខ​គេ​បំផុត​សម្រាប់​ឆ្នាំ​ ២០១៤​ ខាង​មុខ​នេះ​។​ ប៉ុន្តែ​ សព្វ​ថ្ងៃនេះ​ សម្រាប់​ឆ្នាំ​ ២០១១​ និង​ ឆ្នាំ​ ២០១២​ ថ្នាំ​ដែល​ឈាន​ មុខ​គេ​ នៅ​លើ​ទីផ្សារ​ គឺ​ពពួក​ថ្នាំ​ លី​ភី​ថឺ​ (Lipitor)​ និង​ ផ្លា​វី​ក​ (Plavix)​ ។​ បញ្ជី​ឈ្មោះ​ថ្នាំ​ដែល​គេ​រំពឹង​ ថា​នឹង​ លក់​ ដាច់​ជាងគេ​ទាំង​ ១០​ នៅ​ឆ្នាំ​ ២០១៤​ ខាង​មុខ​នេះ​ ៖
1.​    ​Avastin​ (​ព្យាបាល​ ជំងឺមហារីក​)​ ៨៩០០​លាន​ដុ​លា្ល​           ​    ​ផលិតផល​របស់​ក្រុមហ៊ុន​ Roche
2.​    ​Humira​ (​ព្យាបាល​ជំងឺ​រលាក​សន្លាក់​)៨៥០០​លាន​ដុល្លា​       ​    ​ផលិតផល​របស់​ក្រុមហ៊ុន​ Abbott​ (ABT.N)
3.​    ​Enbrel​  (​ព្យាបាល​ ជំងឺ​រលាក​សន្លាក់​)​  ៨០០០​លាន​ដុល្លា​      ​ផលិតផល​របស់​ក្រុមហ៊ុន​ Pfizer(PFE.N)/Amgen(AMGN.O)​
4.​    ​Crestor​ (​បញ្ចុះ​ជាតិ​កូ​លេស​ស្តេ​រ៉ុល​)៧៧០០​លាន​ដុល្លា​       ​ផលិតផល​របស់​ក្រុមហ៊ុន​ AstraZeneca​ (AZN.L)​       
5.​    ​Remicade​    ​(​ព្យាបាល​ជំងឺ​រលាក​សន្លាក់​)​ ៧៦០០​លាន​ដុល្លា​      ​ផលិតផល​របស់​ក្រុមហ៊ុន​ Merck(MRK.N)/J&J(JNJ.N)​   
6.​    ​Rituxan​     ​(​ព្យាបាល​ ជំងឺមហារីក​)៧៤០០​លាន​ដុល្លា​           ​ផលិតផល​របស់​ក្រុមហ៊ុន​ Roche​                     
7.​    ​Lantus​     ​(​ព្យាបាល​ ជំងឺ​ទឹកនោមផ្អែម​)​ ៧១០០​លាន​ដុល្លា​      ​ផលិតផល​របស់​ក្រុមហ៊ុន​ Sanofi-Aventis​ (SASY.PA)​ 
8.​    ​Advair​     ​(​ព្យាបាល​ជំងឺ​ហឹ​ត​/COPD)​  ៦៨០០​លាន​ដុល្លា​      ​ផលិតផល​របស់​ក្រុមហ៊ុន​ GlaxoSmithKline​ (GSK.L)​   
9.​    ​Herceptin​     ​(​ព្យាបាល​ ជំងឺមហារីក​)​ ៦៤០០​លាន​ដុល្លា​      ​    ​ផលិតផល​របស់​ក្រុមហ៊ុន​ Roche​                     
10.​    ​NovoLog​     ​(​ព្យាបាល​ ជំងឺ​ទឹកនោមផ្អែម​)​   ៥៧០០​លាន​ដុល្លា​       ​ផលិតផល​របស់​ក្រុមហ៊ុន​ Novo​ Nordisk​ (NOVOb.CO)​។​

បញ្ជី​ឈ្មោះ​ថ្នាំ​ដែល​លក់ដាច់​ជាងគេ​ទាំង​ ១០​ ប្រចាំឆ្នាំ​ ២០១០-២០១១​ នេះ​ ៖
1.​    ​Lipitor​ (​ព្យាបាល​ ជំងឺ​កូ​លេស​ស្តេ​រ៉ុល​)​       ​ផលិតផល​របស់​ក្រុមហ៊ុន​ Pfizer​                   
2.​    ​Plavix​ (​ប្រឆាំង​កំណក​ឈាម​)​       ​    ​ផលិតផល​របស់​ក្រុមហ៊ុន​ Sanofi/Bristol​ (BMY.N)​    
3.​    ​Advair​ (​ព្យាបាល​ ហឺត​/COPD)​        ​    ​ផលិតផល​របស់​ក្រុមហ៊ុន​ GlaxoSmithKline​           
4.​    ​Remicade​ (​ព្យាបាល​ ជំងឺ​រលាក​សន្លាក់​)​        ​ផលិតផល​របស់​ក្រុមហ៊ុន​ Merck/J&J​                 
5.​    ​Enbrel​ (​ព្យាបាល​ ជំងឺ​រលាក​សន្លាក់​)​          ​ផលិតផល​របស់​ក្រុមហ៊ុន​ Pfizer/Amgen​              
6.​    ​Humira​ (​ព្យាបាល​ ជំងឺ​រលាក​សន្លាក់​)​          ​ផលិតផល​របស់​ក្រុមហ៊ុន​ Abbott​                    
7.​    ​Avastin​ (​ព្យាបាល​ ជំងឺមហារីក​)​            ​    ​ផលិតផល​របស់​ក្រុមហ៊ុន​ Roche​                     
8.​    ​Rituxan​ (​ព្យាបាល​ ជំងឺមហារីក​)​            ​    ​ផលិតផល​របស់​ក្រុមហ៊ុន​ Roche​                     
9.​    ​Diovan​ (​ព្យាបាល​ លើសឈាម​)​       ​    ​ផលិតផល​របស់​ក្រុមហ៊ុន​ Novartis​                  
10.​    ​Crestor​ (​បញ្ចុះ​ជាតិ​កូ​លេស​ស្តេ​រ៉ុល​)​       ​    ​ផលិតផល​របស់​ក្រុមហ៊ុន​ AstraZeneca