Monday, December 31, 2012

អាហារ ៦យ៉ាង ជួយកាត់​​បន្ថយ​បញ្ហា​ក្លិន​ខ្លួន

ក្លិនខ្លួនដែលកើតមាននៅលើមនុស្ស​គ្រប់ៗ​ វ័យ អាច​បណ្តាល​មក​ពី​បញ្ហា​ផ្សេងៗ​គ្នា​ជា​ច្រើន​យ៉ាង ។ វា​អាច​​បណ្តាល​មក​ពី ការ​បែក​ញើស​ច្រើន​នៅ​ត្រង់​បរិ​វេ​ន​​ដែល​បិត​បាំង ការ​ញុំា​​អា​ហារ​​ដែល​​មាន​​ជាតិ​​ហើរ​ខ្លាំង​ដូច​ជា​ម្ទេស ឬខ្ទឹម​ជា​ដើម និង​អាច​បណ្តា​ល​មក​ពី​កំ​ណើត​តែ​ម្តង ។ ប្រសិន​​បើ​អ្នក​​មាន​​បញ្ហា​​ក្លិន​ខ្លួន ​អ្នក​គួរ​តែ​​ចេះ​ជ្រើស​​រើស​ប្រ​ភេទ​អា​ហារ​មួយ​​ចំនួន​ដែល​​អាច​ជួយ​​បំ​ បាត់​បញ្ហា​​ក្លិន​ខ្លួន​របស់​​អ្នក ។
តើអាហារណាខ្លះអាចកាត់បន្ថយបញ្ហាក្លិនខ្លួន ? ថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញ​នៅ​ប្រ​ភេទ​អាហារ​មួយ​ចំនួន​ដែល​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ក្លិន​ ខ្លួន​ដែល​កើត​មាន​លើ​រាង​កាយរបស់អ្នក ។

១. អង្ករសម្រូប : វាជាប្រភេទអាហារដ៏ល្អក្នុងការជួយបំបាត់បញ្ហាក្លិនខ្លួន ក៏ដូចជា​ជួយរក្សា​នៅតុ​ល្យ​ភាព​រាងកាយរបស់អ្នកផងដែរ ។ ដូច្នេះអ្នកគួរតែបញ្ចូលប្រ​ភេទអាហារនេះ​ចូលក្នុងរបប​អាហារប្រ​ចាំ​ ថ្ងៃរបស់អ្នក ។
២. សាច់ឆ្អិន : ការញុំាសាច់ដែលមានឈាម ឬសាច់មិនឆ្អិន អាចបណ្តាលឱ្យក្លិនខ្លួនរបស់អ្នកមិនល្អ ។ ជំនួសឱ្យការញុំាសាច់ពណ៌ក្រហម អ្នកគួរតែជ្រើសរើសនៅប្រភេទសាច់ដែលចម្អិនបានល្អ ។
៣.បន្លែឆៅ : ការញុំាបន្លែឆៅ ក៏ជាផ្នែកមួយក្នុងការជួយកាត់បន្ថយបញ្ហាក្លិនខ្លួនផងដែរ ។ ប៉ុន្តែ​ប្រ​សិន​បើអ្នកមិនទម្លាប់ក្នុងការញុំានោះទេ អ្នកអាចចម្អិនវាក្នុងបរិមាណឆ្អិនល្មម (មិនឆៅពេក មិនឆ្អិន​ពេក) ។
 ៤. ផ្លែឈើស្រស់ៗ : ប្រភេទផ្លែឈើមួយចំនួនដូចជា ផ្លែប៉ោម ឪឡឹក ចេក ទំពាំងបាយជូរ ក្រូច សុទ្ធ​សឹង​តែជាប្រភេទផ្លែឈើដែលអាចជួយកាត់បន្ថយក្លិនខ្លួន ។ ហើយ​អ្នកក៏គួរ​ជៀស​វៀង​ប្រភេទ​អា​ហារ​មួយចំនួនដូចជា សណ្តែកសៀង សណ្តែកដី ដំឡូង ស៊ុតផ្នែកក្រហម ដែល​អាច​ធ្វើឱ្យអ្នក​មាន​បញ្ហា​ក្លិន​ខ្លួន ។ 
៥. ទឹក គឺជារូបធាតុដ៏សំខាន់សម្រាប់ជួយទ្រទ្រង់ជីវិត ។ ជាងនេះទៅទៀត វាក៏អាច​ជួយកាត់​បន្ថយ​បញ្ហា​ក្លិន​ខ្លួនផងដែរ ដូច្នេះ អ្នកត្រូវពិសារទឹកឱ្យបានច្រើន ។
៦. Herbal Teas : តែប្រភេទនេះមានអនុភាពខ្លាំងក្នុងការកម្ចាត់បញ្ហាក្លិនខ្លួន ដូច្នេះអ្នកគួរ​តែពិសារ​វាឱ្យ​បាន​ទៀងទាត់ ។

ប្រភព៖Foodforbodyodor