Sunday, December 16, 2012

ហូរ​ទឹករំអិល​ពណ៌​តោ្ន​ត​ចេញ​ពី​ទ្វារមាស តើ​ធម្មតា​ទេ​?

ការហូរ​ទឹករំអិល​តាម​ទ្វារមាស​គឺជា​រឿង​មួយ​ធម្មតា​ទេ ហើយ​ចំនួន​ទឹករំអិល​ដែល​ហូរ​ចេញ​មក​មាន​ភាពខុសៗ​គ្នា​ទៅ​តាម​ស្ត្រី​ម្នាក់ៗ​។ ទ្វារមាស​របស់​ស្ត្រី​មិន​ដែល​មាន​ភាព​ស្ងួត​ទាំងស្រុង​នោះ​ទេ ហើយ​ដើម្បី​អោយ​ខ្លួន​វា​មាន​សំណើម ស្អាត និង​សុខភាព​ល្អ វា​ត្រូវ​តែ​បញ្ចេញ​ទឹករំអិល​នៅ​ពេល​ស្ត្រី​មិន​មាន​សម្រើប​ផ្លូវភេទ​។ ជា​រៀងរាល់​ខែ​អាការៈ​ទឹករំអិល​នឹង​មាន​ភា​ព​ប្រែប្រួ​លអាច​ពី ខា​ប់​, ពណ៌​ស ទៅ​ជា​រាវ​, និង​ថ្លា​។​



​ប្រសិនបើ​ទឹករំអិល​មាន​ភាពប្រែប្រួល ឬ​ធំក្លិន យក​ល្អ​គួរតែ​ទៅអោយ​គ្រូពេទ្យ​ពិនិត្យ ដើម្បី​រក​មើល​មូលហេតុ​របស់​វា​។​



​ប្រសិនបើ​ទឹករំអិល​អ្នក​ទៅ​ជា​មិនធម្មតា ធំក្លិន ឬ​ធ្វើអោយ​រមាស់ វា​ប្រហែល​ជា​សញ្ញា​នៃ​ការបង្ក​រោគ​ដែល​ត្រូវ​អោយ​គ្រូពេទ្យ​ពិនិត្យ​។ ប្រសិនបើ​អ្នក​រួម​ភេទ​ដោយ​មិន​ប្រើ​ស្រោមអនាម័យ នោះ​អ្នក​ប្រហែល​ជា​ប្រឈម​នឹង​ជំងឺឆ្លង​ផងដែរ​។​



​ចំពោះ​អ្នក​ដែល​មាន​ការបង្ក​រោគ​ពេល​ខ្លះ​អាច​បណ្តាលអោយមាន​រោគសញ្ញា​បញ្ជាក់ថា​មាន​អ្វីមួយ​ខុសពី​ធម្មតា​ហើយ​។ ប៉ុន្តែ​ជា​ញឹកញាប់​ច្រើនតែ​គ្មាន​បញ្ជាក់​ទេ​។ សញ្ញា​ទាំងនេះ​អាច​មាន​ដូចជា ហូរ​ទឹករំអិល​ពី​ទ្វារមាស មក​រដូវ​ច្រើនៗ ឬ​ធ្លាក់​ឈាម​នៅ​ចន្លោះ​រដូវ ឈឺចាប់ ឬ​ក្រហាយ​ពេល​បត់ជើងតូច រមាស់ កន្តួ​ល ឬ​ឈឺ​នៅ​ជុំវិញ​ប្រដាប់ភេទ ឬ​រន្ធ​គូទ​។​



​វា​ច្រើនតែ​ធ្វើ​អោយមាន​ភាពភ័យខ្លាច​នៅពេល​ទៅ​ធ្វើ​តេស្ត​ស្វែងរក​ជំងឺ​បែបនេះ ប៉ុន្តែ​យក​ល្អ​គួរតែ​ចាំ​ថា ការបង្ក​រោគ​ភាគច្រើន​គឺ​ងាយស្រួល​ព្យាបាល​ទេ​។ ការ​ដែល​ពន្យា​ពេល​ព្យាបាល​មានន័យថា​ការបង្ក​រោគ​នោះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ និង​មាន​បញ្ហា​ផ្សេងៗ​ទៀត​កើត​មាន​ដែរ​៕



អត្ថបទនេះត្រួតពិនិត្យដោយ វេជ្ជ.ងួន សេរ័ត្ន