Sunday, December 16, 2012

ផ្លែ​​ត្រប់​ជួយ​​បញ្ចៀស​​ជំងឺ​លើស​ឈាម​មហា​រីក​

ផ្លែ​ត្រប់វែង​ពុំ​គ្រាន់តែ​ជា​អាហារ​ធម្មតា​ប៉ុណ្តោះ​ទេ វា​ជា​បន្លែ​សម្បូរ​ជីវជាតិ និង​មាន​ឥទ្ធិពល​បន្ថយ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូល​ក្នុងឈាម​។ ​ផ្លែ​ត្រប់វែង​មាន ​៣​ប្រភេទ​​​ខុស​​ៗ​គ្នា​គឺ ​មាន​ពណ៌​ស្វាយ បៃតង និង​ស ហើយ​ផ្ទុក​នូវ​វី​តា​មី A, B1, B2, C និង​ពពួក ប្រូតេអ៊ីន​។ ការស្រាវជ្រាវ​វិទ្យាសាស្ត្រ ជាច្រើន​បាន​ចង្អុលបង្ហាញ​ថា ត្រប់​វែង ជា​ប្រភេទ​បន្លែ​មាន​បរិមាណ​វីតាមីន P ច្រើន​លើសគេ​។ ត្រប់​វែង មួយ​គីឡូក្រាម​មាន​វិតាមីន P ដល់​ទៅ​៧‚២០០​មិល្លីក្រា​ម ដោយ​យោង​ទៅលើ​កា​វាយតម្លៃ​ថា​ខ្ពស់បំផុត នៃ​តារាង​បែងចែក​ប្រភេទ​អាហារ​មាន​ប្រយោជន៍​សម្រាប់​សុខភាព​បច្ចុប្បន្ននេះ​ ។ ​វិតាមីន P ជា​វីតាមីន​ដ៏​សំខាន់​ក្នុងការ​ធ្វើ​ឱ្យ​កើន​ភាព​ស្អិត រវាង​ពពួក​កោសិកា បន្ថយ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូល និង​រក្សា​ភាព​ទន់​យារ​របស់​សរសៃឈាម​។ ដូ​ច្នេះ​ ចំ​ពោះ​​មនុស្ស​ចាស់​ទទួលទាន​ត្រប់វែង​អាចជួយ​បង្ក​បាន​ជំងឺ​លើស​ឈាម និង​ក្រិន​រឹង​សរសៃឈាម។ ពួក​អ្នក​វិទ្យា​ស្រា​ស្ត្រ​អាមេរិក បានឲ្យដឹងថា ការ​ទទួលទាន ត្រប់​វែង ជា​វិធានការ​ជួយ បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូល​ក្នុងឈាម ហើយ​វា​ផ្ទុក​នូវ​សារជាតិ​ប្រឆាំង មហារីក​យ៉ាង​ច្រើន​។ ​វិទ្យាសាស្ត្រ​បច្ចុប្បន្ន បាន​រកឃើញ​ត្រប់វែង​មាន ”solanine” មាន​សារជាតិ​អាច​ទប់ស្កាត់ ការរីកចម្រើន​របស់​ដុំ​គីស​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​អាចជួយ​កាត់បន្ថយ​ ជំងឺ​ក្អក​​ខា​ក​ចេញឈាម រារាំង​ចំណុច​ជរា​លើ​ស្បែក និង​មាន​ឥទ្ធិពល​ចំពោះ​អ្នកជំងឺ​​gout​។ ​តាម​ពួក អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី ត្រប់​មាន​លក្ខណៈ​ពិសេស គឺ​ជ្រាប​ប្រេង​លឿន​ជាង​បន្លែ​ណាៗ​ទាំងអស់ វា​អាច​ជ្រាប​ស្រូប​ជាតិ​ខ្លាញ់ ​៨៣​ក្រាម ក្នុង​៧០​វិនាទី​ខ្ពស់​ជាង​​៤​ដង ដំឡូងបារាំង​ចៀន​៕ ដកស្រង់ពី www.vayofm.com