Sunday, December 9, 2012

អាការៈឈឺចាប់នៅ​ពេល​មាន​រដូវ

ជារឿយស្ដ្រីឈឺចាប់ពេលមករដូវអាចជារឿងធម្មតា ព្រោះថាការ​ឈឺចាប់ពេលមករដូវ គឺបណ្ដាលមកពីការរីកប៉ោងនៃតួស្បូន ដែលមានសម្ពាធខ្ពស់រវាងឈាម​ដែលហូរ​ចេញ​ទៅក្នុងស្បូន និងប៉ះជាមួយជញ្ជាំងស្បូន ធាក់ខ្ទប់គ្នាទៅវិញទៅមក។
ការដាច់ចេញនៃជញ្ជាំងស្បូននេះ បង្កបង្កើតជាការ​កន្ដ្រាក់​ស្បូនស្រាលៗ បែបនេះ​ហើយដែល​ធ្វើឱ្យមានជាឈាមរដូវហូរធ្លាក់​ចេញមក។ ការឈឺចាប់ពេលមករដូវរបស់ស្ដ្រីអាច​តិចឬខ្លាំង​ខុសៗគ្នា ពីមនុស្សស្រីម្នាក់ទៅមនុស្សស្រីម្នាក់ទៀត។
មិនចំពោះតែការឈឺចាប់នោះទេ សូម្បីតែរោគសញ្ញាពេល​មករដូវផ្សេងទៀត ក៏អាចខុសគ្នាផងដែរ។ ហេតុនេះការឈឺចាប់ពេលមករដូវអាចជា​រឿងធម្មតាទេ សម្រាប់ស្ដ្រីភាគច្រើន ប៉ុន្ដែករណីឈឺចុកចាប់ខ្លាំងពិបាកទ្រាំ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យរោគស្ដ្រី៕