Sunday, December 16, 2012

ថ្នាំបុរាណ​មាន​សុវត្ថិភាព​ដែរឬទេ​?

វា​មិន​ប្រាកដ​នោះ​ទេ​។ សូម​កុំ​គិត​ថា ថ្នាំបុរាណ​មាន​សុវត្ថិភាព​ជាង​ថ្នាំពេទ្យ​អោយសោះ​ដោយសារ​តែ​ពួក​វា​កើតចេញ​ពី​រុក្ខជាតិ​ដូចគ្នា​នោះ​។ រុក្ខជាតិ​ជាច្រើន​គឺ​មាន​ជាតិពុល​។ ទោះបីជា ថ្នាំបុរាណ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ថា​ជា​របស់​ធម្មជាតិ​ក៏ពិតមែន​, តែ​វា​មិនមែន​ជា​រុក្ខជាតិ​ធម្មជាតិ​ចាំបាច់​សម្រាប់​ខ្លួន​មនុស្ស​ឡើយ​។​

​មិន​ដូច​ថ្នាំ​មាន​វេជ្ជបញ្ជា និង​ថ្នាំ​មិន​មាន​វេជ្ជបញ្ជា​នោះទេ​, ថ្នាំបុរាណ​មិនបាន​ត្រូវបាន​គេ​ធ្វើតេស្ត​ដើម្បី​ធ្វើជា​ភស្តុតាង​ថា​ពួក​វា​មាន​ប្រសិទ្ធភាព​ល្អ និង​មាន​សុវត្ថិភាព​មុននឹង​ពួក​វា​ត្រូវ​បាន​គេ​លក់​។ ដូចគ្នា​ដែរ​, ពួក​វា​អាច​មិន​ត្រូវ​បាន​លាយ​អ្វី​នោះ​ទេ​។ ពួក​វា​ផ្សំ​ពី​ធាតុ​ផ្សំ​ដទៃទៀត​ដូចជា លម្អង​ផ្កា ដែល​អាច​ធ្វើអោយ​អ្នក​ឈឺ​។ ជួនកាល ពួក​វា​ផ្សំ​ពី​ថ្នាំ​ដែល​មិន​មាន​នៅក្នុង​តារាង​នៃ​ស្លាក​សញ្ញា ដូចជា​ស្តេ​រ៉ូ​អ៊ីត ឬ​អ៊ឹ​ស្ត្រូ​សែន​ជា​ដើម​។ មួយចំនួន​នៃ​ផលិតផល​ទាំងនេះ​អាច​ផ្សំ​ពី​សារធាតុពុល ដូចជា​ពពួក គីមី​អា​សេ​និក​, បា​រត​, សំណរ និង​ថ្នាំ​សម្លាប់​សត្វល្អិត​ជាដើម​។​

​តើ​ប្រភេទ​ថ្នាំបុរាណ​អ្វី​ដែល​អាច​ប្រើ​បាន​?

​ថ្នាំបុរាណ និង​ថ្នាំ​បន្ថែម​រាប់រយ​មុខ​ដែល​យើង​អាច​ប្រើ​បាន​។ ពួក​វា​ត្រូវ​បាន​គេ​ផ្សាយ​ដើម្បី​ព្យាបាល​រោគ​សញ្ញា​មួយ​ចំនួន​។ ទោះជា​យ៉ាងណា​ក៏ដោយ​, ជាធម្មតា ភស្តុតាង​ដែល​ជឿ​ទុកចិត្ត​មិនមាន​ដើម្បី​គាំទ្រ​ដល់​ការផ្សព្វផ្សាយ​រុក្ខជាតិ និង​ថ្នាំ​ទាំងនេះ​នោះទេ​។​

​តើ​បញ្ហា​សុខភាព​មួយចំនួន​បង្កើន​ហានិភ័យ​នៃ​ការប្រើប្រាស់​ថ្នាំបុរាណ​ដែរឬទេ​?

​ប្រាកដ​ណាស់​។ ថ្នាំបុរាណ​អាច​មិន​មាន​សុវត្ថិភាព​ប្រសិនបើ​អ្នក​មាន​បញ្ហា​សុខភាព​។ អ្នក​អាច​មាន​ការកើនឡើង​ហានិភ័យ​ពី​ផលិតផល​ទាំងនេះ​ប្រសិនបើ​អ្នក​ជា​មនុស្ស​ចាស់​។ សូម​និយាយ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ​ផលិតផល​ទាំងនេះ​ប្រសិនបើ​អ្នក​មាន​បញ្ហា​សុខភាព​ដូចខាងក្រោម​នេះ​៖

-           បញ្ហា​កំនក​ឈាម​

-          ជំងឺមហារីក​

-          ជំងឺ​ទឹកនោម​ផ្អែម​

-          ជំងឺ​រីក​ក្រពេញប្រូ​ស្តាត​

-          ជំងឺ​ឆ្កួតជ្រូក​

-          ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក​

-          ជំងឺ​បេះដូង​

-          ជំងឺលើសឈាម​

-          បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​

-          បញ្ហា​ចិត្តសាស្ត្រ​

-          ជំងឺ ផាក​ឃី​ង​សាន់​

-          បញ្ហា​ថ្លើម​

-          ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​

-          បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ីត​

​ប្រសិនបើ​អ្នក​នឹង​ត្រូវ​ធ្វើ​ការវះកាត់​, សូម​ប្រាកដ​ថា​ប្រាប់​គ្រូពេទ្យ​ថា​តើ​អ្នក​បាន​ប្រើ​ថ្នាំបុរាណ​។ ផលិតផល​រុក្ខជាតិ​អាច​បណ្តាលអោយមាន​បញ្ហា​ជាមួយនឹង​ការវះកាត់ រួម​មាន​ការ​ហូរឈាម និង​បញ្ហា​នៃ​ការដាក់​ថ្នាំ​សណ្តំ ឬ​ថ្នាំស្ពឹក​។ សូម​ឈប់​ប្រើ​ផលិតផល​រុក្ខជាតិ​ទាំងនោះ​យ៉ាងហោចណាស់​២​សប្តាហ៍​មុន​នឹង​ការវះកាត់ ឬ​សូម​ឈប់​ភ្លាមៗ​ប្រសិនបើ​គ្រូពេទ្យ​ណែនាំ​អោយ​ឈប់​ប្រើ​វា​នោះ​។​

​តើ​ថ្នាំបុរាណ​អាច​ធ្វើអោយ​ប្រែប្រួល​ដល់​ប្រសិទ្ធភាព​នៃ​ថ្នាំ​មាន​វេជ្ជបញ្ជា ក៏​ដូច​ថ្នាំ​មិនមាន​វេជ្ជបញ្ជា​ដែរឬទេ​?

​ប្រាកដ​ណាស់​។ ថ្នាំបុរាណ​អាច​ធ្វើអោយ​ប៉ះពាល់​ដល់​ដំណើរការ​ថ្នាំ​ក្នុង​ខ្លួន​របស់​អ្នក​។ នៅពេល​ដែល​វា​កើតមានឡើង​, ថ្នាំ​របស់​អ្នក​មិន​អាច​ធ្វើការ​បាន​ល្អ​ទៅ​តាម​អ្វី​ដែល​វា​នឹង​ធ្វើ​នោះ​ទេ​។

​ជា​ពិសេស​អ្នក​គួរតែ​ប្រុងប្រយ័ត្ន​អំពី​ការប្រើប្រាស់​ថ្នាំបុរាណ​ប្រសិនបើ​អ្នក​ប្រើ​ថ្នាំ​មួយ​ក្នុងចំណោម​ថ្នាំ​ខាងក្រោម​នេះ​៖

-          ថ្នាំ​ដើម្បី​ព្យាបាល​ការធ្លាក់​ទឹកចិត្ត​, ថប់​បារម្ភ ឬ​បញ្ហា​ចិត្តសាស្ត្រ​ដទៃទៀត​

-          ថ្នាំ​ប្រឆាំងនឹង​ការ​ប្រកាច់​

-          ឈាមរាវ​

-          ថ្នាំ​រក្សា​សម្ពាធ​ឈាម​

-          ថ្នាំ​សម្រាប់​បញ្ហា​បេះដូង​

-          ថ្នាំ​ដើម្បី​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​

-          ថ្នាំ​នៃ​ជំងឺមហារីក​

​ប្រសិនបើ​អ្នក​ប្រើ​ថ្នាំ​ទាំងនេះ​, សូម​ប្រាប់​គ្រូពេទ្យ​មុននឹង​ប្រើ​ថ្នាំបុរាណ​៕