Saturday, December 22, 2012

ហេតុអ្វីគេចាត់ទុកអា​ហារ​ពេល​ព្រឹក​ជា​អាហារ​ដែល​ល្អ​បំ​ផុត ?

ពេលខ្លះដោយសារតែមានការរវល់ ឬក៏​មាន​ភាព​ខ្ជិល​ច្រ​អូស​ក្នុង​ការ​ញុំា​អា​ហារ​ពេល​ព្រឹក ។ មនុស្ស​មួយ​ចំ​នួន​គិតថា អា​ហារ​ពេល​ព្រឹក​មិន​បាន​ផ្តល់​នៅ​អត្ថប្រ​យោជន៍​អ្វី​ជួយ​​ដល់​រាង​កាយ​ របស់​យើង​នោះ​ទេ ប៉ុន្តែ​ការ​គិត​នេះ គឺពិត​​ជា​ខុស​​ឆ្គង​​ទាំង​ស្រុង ។ ការ​ញុំា​អា​ហារ​ពេល​ព្រឹក​អាច​ផ្តល់​នៅ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​រាង​កាយ ​របស់​យើង ។
ថ្ងៃនេះ Khmerzoom នឹងបង្ហាញនៅអត្ថប្រយោជន៍ល្អៗរបស់អាហារពេលព្រឹកជូនដល់ប្រិយមិត្តទាំងអស់គ្នា ។
១. ការចាប់ផ្តើមជីវិតប្រចាំថ្ងៃ : នៅពេលដែលអ្នកក្រោកឡើង ថាមពលរបស់អ្នកអាចទប់ទល់បានត្រឹមតែរយៈពេល ៣០​នាទី ដំបូងបន្ទាប់ពីការភ្ញាក់ឡើង ។ ដូច្នេះហើយប្រសិនបើអ្នកមិនញុំអាហារពេលព្រឹកនោះទេ ថាមព​ល​របស់​អ្នក​នឹង​មិនអាចរក្សាទុកបានយូរនោះទេ ។ ដូច្នេះហើយនេះគឺជាហេតុផលដ៏ល្អមួយក្នុងការញុំាអាហារពេលព្រឹក ។
២. ជួយរក្សាទម្ងន់ : អាហារពេលព្រឹកមានប្រយោជន៍បំផុតក្នុងការរក្សាទម្ងន់ ក៏ដូចជាផ្តល់នៅ​ថាមពល​ដល់រាង​កាយ​របស់អ្នកផងដែរ ។ ដូច្នេះសម្រាប់បុរស ឬស្រ្តី ណាដែលមិនចង់ឡើងទម្ងន់ គួរតែពិសារអាហារពេលព្រឹកឱ្យបានច្រើន ជា​ជាងអាហារពេលល្ងាច ។
 ៣. ល្អបំផុតសម្រាប់ខួរក្បាល : ខួរក្បាលរបស់អ្នកត្រូវតែទាមទារឱ្យដំណើរការបានល្អជាប្រចាំថ្ងៃ ។ វាទាមទារថាមពល ២០% ពីក្នុងរាងកាយរបស់អ្នក ។ ដូច្នេះហើយប្រសិនបើអ្នកមិនបានញុំាអាហារពេលព្រឹក នោះថាម​ពលរបស់​អ្នកនឹង​បាត់​បង់មួយកម្រិតផងដែរ ។
៤. បង្កើនភាពរីករាយ : នៅពេលដែលអ្នកញុំាអាហារឆ្អែត អាចជួយឱ្យអ្នកមានអារម្មណ៍ថា ស្រស់ថ្លា ព្រមទាំងផ្តល់​នៅ​ភាពរីក​រាយដល់ខ្លួនរបស់អ្នកពេញមួយថ្ងៃផងដែរ ។ វិធីសាស្រ្តដ៏ល្អបំផុតក្នុងការជួយឱ្យអារម្មណ៍ស្រស់ថ្លានោះ គឺអ្នក​ត្រូវ​​តែញុំាអាហារពេលព្រឹកឱ្យបានជាប្រចាំថ្ងៃ ។
 ប្រភព៖Foodtimes