Monday, December 17, 2012

កំរិតស្ត្រេសកើនឡើងចាប់តាំងពីឆ្នាំ១៩៨៣

អ្នកប្រហែលជាអាចមានអារម្មណ៍ដឹង ប៉ុន្តែឥលូវនេះ ការវិភាគបែបវិទ្យាសាស្ត្រថ្មី អំពីស្ត្រេស អស់មួយរយ:ពេល កន្លងមកនេះបាន បានផ្តល់នូវ ភស្តុតាងមួយចំនួន ដែលថា កំរិតស្ត្រេស នៅក្នុងជិវិតរបស់យើង សព្វថ្ងៃនេះកើនឡើង ច្រើនជាង កាលពី 25 ឆ្នាំមុន។


 ស្ត្រេសបានកើនឡើង 18% ចំពោះស្ត្រី និង 24% ចំពោះបុរស គិតចាប់តាំងពីឆ្នាំ 1983 មកដល់ឆ្នាំ 2009 យោងទៅលើ អ្នកស្រាវជ្រាវនៅ សកលវិទ្យាល័យ Carnegie នៅ Pittsburgh ដែលបាន វិភាគទិន្នន័យ មកពីមនុស្សច្រើនជាង 6300 នាក់។ កិច្ចការនេះត្រូវបាន គេរាប់ទុកថា ជា លើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្នុងការធ្វើការប្រៀបធៀប កំរិតស្ត្រេស នៅទូទាំងសហរដ្ឋអាមេរិក។
"ទិន្នន័យបានបង្ហាញថា កំរិតស្ត្រេសបាន កើនឡើងនៅក្នុុងរវាងពេលនោះ" នេះជាអ្វីដែល អ្នកចិត្តសាស្ត្រ និង ជាអ្នកដឹកនាំ និពន្ធឈ្មោះ Sheldon Cohen បាននិយាយ។ Cohen គឺជា នាយកនៃ Carnegie Mellon's Laboratory សំរាប់សិក្សា អំពី ស្ត្រេស។ ការស្រាវជ្រាវ ត្រូវបានគេបោះពុម្ភលើប្រពន្ធ័ អ៊ិនធ័រណែត លើ Journal of Applied Social Psychology ។
ការស្រាវជ្រាវ បានធ្វើឡើងនៅឆ្នាំ 1983, 2006 និង 2009។ អ្នកដែលមានកំរិតស្ត្រេសច្រើននៅពេលនោះ គឺស្ត្រី , អ្នកដែលមានចំនូលតិច និង អ្នកដែលមានកំរិតសិក្សាទាប។ ការរកឃើញក៏បានបង្ហាញផងដែលថា នៅពេលមនុស្សអាយុកាន់តែច្រើន ស្ត្រេសកាន់តែថយចុះ។

 "អ្នកអាយុ ៣០ ឆ្នាំ មានស្ត្រេសតិចជាង អ្នកអាយុ ២០ ឆ្នាំ ហើយអ្នកអាយុ ៤០ ឆ្នាំ មានស្ត្រេសតិចជាង អ្នកអាយុ ៣០ ឆ្នាំ" Cohen បានលើកឡើង។ Cohen បានធ្វើការសិក្សា អំពី ទំនាក់ទំនងរវាង ស្ត្រេស និង ជំងឺ អស់រយ:ពេល 35 ឆ្នាំ។ការស្រាវជ្រាវទាំងនេះ ប្រើប្រាស់ រង្វាស់ទទួលស្ត្រេស (Perceived Stress Scale) ដែលជារង្វាស់ដែល Cohen និង អ្នកមួយចំនួនទៀតបាន បង្កើតឡើង នៅឆ្នាំ 1983 ដើម្បីវាយតំលៃ កំរិត នៃស្ថានភាពនៅក្នុងជីវិតដែលទទួល យកស្ត្រេស។ ការស្ទង់មតិនិមួយៗធ្វើឡើង ឆ្លើយតបទៅនិង សំនួរមួយចំនួន ដែលបានរៀបចំឡើងដើម្បី វាយតំលៃ ពីកំរិតស្ត្រេសរបស់ពួកគេ។ អ្នកស្រាវជ្រាវ បានប្រើរង្វាស់ ដើម្បីវិភាគ ចំលើយ និង គណនា ពិន្ទុសរុប។ ពិន្ទុកាន់តែច្រើន បញ្ជាក់ អំពី កំរិតស្ត្រេសកាន់តែខ្លាំង។
លទ្ធផលបានបង្ហាញ ការកើនឡើងនៃស្ត្រេស ចំពោះ ស្ទើរគ្រប់ក្រុមតំបន់ ចាប់តាំងពីឆ្នាំ 1983 ដល់ 2009 មានកំរិតពី 10% ទៅ 30%។
ជនជាតិស្បែកស បុរសវ័យកណ្តាល ដែលមានកំរិតសិក្សាមហាវិទ្យាល័យ និង មានការងារពេញម៉ោង គឺជាក្រុមដែលទទួលរងការប៉ះពាល់ដោយ សេដ្ឋកិច្ចធ្លាក់ចុះ នេះជាអ្វីដែលការសិក្សាបានរកឃើញ។ Cohen និយាយថា ក្រុមនេះ កើនឡើង ស្ទើរតែទ្វេរដង បើធៀបជាមួយក្រុមដទៃ។
អ្នកជំនាញនិយាយថា លទ្ធផលទាំងនេះ សមហេតុផល។ នៅពេលយើងប្រៀបធៀប កាលពី ដើមទសវត្សទី 80 មកទល់សព្វថ្ងៃនេះ សំពាធសេដ្ឋកិច្ច កើនឡើងច្រើន ហើយ ក៏មានការពិបាក បិទពត៌មានផងដែរ ហើយយើងក៏ពិបាកផង ដែរក្នុងការដកឃ្លាចេញខ្លះពីពិភពលោក។

(ដកស្រង់និងប្រែសម្រួលពី ឯកសារបរទេស)