Thursday, December 27, 2012

ការ​ស្កេ​ន​ខួរក្បាល​អាចជួយ​អោយ​ដឹងពី​ហានិភ័យ​នៃ​ជំងឺ​បាយ​ប៉ូ​ឡា​

​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​និយាយថា ការថត​ខួរក្បាល​អាច​កំណត់​លើ​មនុស្ស​វ័យក្មេង​ចំពោះ​ហានិភ័យ​នៃ​ជំងឺ​បាយ​ប៉ូ​ឡា​។​


​អ្នកស្រាវជ្រាវ​ជនជាតិ​អូស្ត្រាលី​បាន​ប្រើប្រាស់​ការថត MRI ដើម្បី​មើល​ទៅលើ​សកម្មភាព​ខួរក្បាល​នៃ​មនុស្ស​វ័យក្មេង​នៅពេលដែល​ពួកគេ​ត្រូវបាន​បង្ហាញ​រូបភាព​នៃ​មុខ​ជាមួយ​នឹង​ការសប្បាយ​, ខ្លាច ឬ​បង្ហាញ​ពី​អារម្មណ៍​ស្ងៀមស្ងាត់​។​
​យើង​បាន​រកឃើញថា មនុស្ស​វ័យក្មេង​ដែល​មាន​ឪពុក ឬ​ម្តាយ ឬ​បងប្អូន​បង្កើត​មាន​ជំងឺ​បាយ​ប៉ូ​ឡា​នោះ បាន​ថយចុះ​ការឆ្លើយតប​នឹង​ខួរក្បាល​ទៅនឹង​អារម្មណ៍​ដែល​បង្ហាញ​លើ​មុខ ជាពិសេស​មុខ​ភ័យខ្លាច​នោះ​។ ហ្វី​លីព មី​ត​ឆេ​ល (Philip Mitchell) ដែល​មកពី​សាកលវិទ្យាល័យ New South Wales បាន​និយាយថា នេះ​គឺជា​ការស្រាវជ្រាវ​មួយ​ដ៏​សំខាន់​។​

​ការបន្ថយ​សកម្មភាព​នេះ​បាន​កើតមានឡើង​នៅក្នុង​ផ្នែក​មួយ​នៃ​ខួរក្បាល​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ដើម្បី​រក្សា​ការឆ្លើយតប​ទៅ​នឹង​អារម្មណ៍​, នេះ​ដោយយោង​តាម​ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង Biological Psychiatry​។​


​ចំពោះ​ជំងឺ​បាយ​ប៉ូ​ឡា​,​ជួនកាល​ត្រូវ​បាន​គេ​ហៅថា ជំងឺ​ធ្លាក់​ទឹកចិត្ត​គួប​ផ្សំ​ជាមួយនឹង​ជំងឺ​សប្បាយ​ខ្លាំង​ពេក​នោះ​, គឺ​អ្នកជំងឺ​នោះ​មាន​ការប្រែប្រួល​អារម្មណ៍​ខ្លាំង​។ ការព្យាបាល​ជាមួយនឹង​ថ្នាំ​រក្សា​លំនឹង​នៃ​អារម្មណ៍​អាច​ជួយ​រក្សា​អារម្មណ៍​របស់​អ្នកជំងឺ​ក្នុងស្ថានភាព​មួយ​ធម្មតា​។​

​យើង​ដឹង​ថា ជំងឺ​បាយ​ប៉ូ​ឡា​គឺ​ជា​ជំងឺ​ជីវសាស្ត្រ​មួយ​ដែល​ទាក់ទង​នឹង​សេនេទិច​ខ្លាំង ប៉ុន្តែ​ហេតុផល​មិនទាន់​ត្រូវបាន​គេ​ដឹង​នៅឡើយ​។ មី​ត​ឆេ​លបាន​និយាយថា ការ​អាច​កំណត់​ពី​មនុស្ស​វ័យក្មេង​ចំពោះ​ហានិភ័យ​នោះ​នឹង​អាចបង្កើត​នៃ​ការធ្វើអន្តរាគមន៍​បាន​ទាន់ពេល​, ផ្តល់អោយ​ពួកគេ​នៅ​ឪ​កាស​ល្អ​មាន​រយៈពេល​វែង និង​មាន​ជីវិត​សប្បាយ​។​


​គាត់​បាន​ពន្យល់ថា ការស្រាវជ្រាវ​របស់​យើង​បានបង្ហាញ​ថា ជំងឺ​បាយ​ប៉ូ​ឡា​អាច​ត្រូវបាន​ទាក់ទង​ទៅនឹង​មុខងារ​មិនធម្មតា​នៅ​ក្នុង​ការរក្សា​លំនឹង​នៃ​អារម្មណ៍ និង​នេះ​គឺជា​រឿង​មួយ​ដែល​យើង​នឹង​បន្ត​ស្វែងរក​ទៀត​។ ហើយ​ឥឡូវ​យើង​មាន​មធ្យោបាយ​ពិសេសៗ​មួយចំនួន​ក្នុង​ការកំណត់​កុមារ និង​មនុស្ស​វ័យក្មេង​ចំពោះ​ហានិភ័យ​នៃ​ជំងឺ​បាយ​ប៉ូ​ឡា​នោះ​។​


​មី​ត​ឆេ​លបាន​និយាយថា ការកំណត់​ទាន់​ពេល​អាច​ផ្តល់​ភាព​ប្រសើរ​ឡើង​នូវ​លទ្ធផល​ចំពោះ​មនុស្ស​ដែល​បន្ត​វិវត្ត​ទៅ​ជា​ជំងឺ​បាយ​ប៉ូ​ឡា ហើយក៏​អាច​ការពារ​ការកើតមាន​ចំពោះ​មនុស្ស​មួយចំនួន​ផង​ដែរ​៕​