Sunday, December 9, 2012

អ្នក​ស្រាវជ្រាវ​រក​ឃើញ​មូលហេតុ និង​វិធី​ការពារ​របួស​នៅ​ប្រដាប់​ភេទ

ក្រុងញូវយ៉កៈ ជា​រៀង​រាល់​ឆ្នាំ​គេ​ឃើញ​ប្រជាជន​អាមេរិក​ប្រមាណ​ជា​១៤២០០០​នាក់​មក​កាន់ ​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​របួស​លើ​ប្រដាប់​បន្ត​ពូជ នេះ​បើ​យើង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​ចុះ​ផ្សាយ​នៅ​ក្នុង​The Journal of Urology។
តែ​ពេល​ពួក​គេ​បាន​ទៅ​ព្យាបាល​នោះ​ពុំ​មាន​មូល​ហេតុ អ្វី​ច្រើន​បាន​កើត​ឡើង​ឡើយ ​ក្រៅពី​រង​របួស​ដោយសារ​ឧបត្តិហេតុ​ផ្សេងៗ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​មូលហេតុ​នៃ​របួស​ត្រង់​ ប្រដាប់​បន្ត​ពូជ​នេះ​វា​កើត​ឡើង​ដោយ​សារ​កត្តា​នៃ​ការ​ប្រើ​ផលិតផល​មួយ​ ចំនួន​ដូច​ជា​សម្លៀក​បំពាក់ គ្រឿង​សង្ហារិម និង​ឧបករណ៍​ប្រើ​ប្រាស់​ដទៃ​ទៀត។
គេ​សង្កេត​ឃើញ​ថា មាន​អត្រា​៧០​ភាគ​រយ​គឺជា​បុរស​ដែល​ជា​អ្នក​ជំងឺ​ទាំង​អស់​នោះ ដោយ​មាន​វ័យ​ចាប់​ពី​១៨​ទៅ​២៨​ឆ្នាំ។
 ពួក ​គេ​ភាគ​ច្រើន​មាន​របួស​កើត​ឡើង​ដោយ​សារ​សកម្មភាព​លេង​កីឡា​ដូច​ជា​របួស នៃ​ការ​ប៉ះ​ពាល់​ក្រលៀន​ពេល​ជិះ​កង់​ឡើង​ភ្នំ​  ការ​លេង​បាល់ និង​ការ​ដួល​ប៉ះទង្គិច​លិង្គ​ជា​ដើម។
ចំណែក​បុរស​វ័យ​ចំណាស់​ជាង​នេះ​ វិញ​ច្រើន​មាន​របួស​លិង្គ​ដោយ​សារ​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ដូច​ជា​ការ​រអិល​ដួល​ក្នុង​បន្ទប់​ទឹក និង​ការ​ប៉ះ​ទង្គិច​ដល់​ពងស្វាស​តែ​ម្តង។
រីឯ​ស្រ្តី​វិញ​មាន​អត្រា​ទាប ​ជាង​បុរស​សម្រាប់​ការ​ព្យាបាល​របួស​ប្រដាប់​បន្ត​ពូជ​នេះ​ដោយ​របួស​ភាគ​ ច្រើនកើត​ឡើង​ពី​ការ​កោរ​រោម​លើ​ប្រដាប់​ភេទ ដែល​បណ្ដាល​ឲ្យមុត​ចេញ​ឈាម។
វេជ្ជ បណ្ឌិត​ បេនចាមីន ប្រីយើ ប្រធាន​ក្រុម​ស្រាវ​ជ្រាវ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា បណ្ដា​ក្រុមហ៊ុន​ដែល​ផលិត​ឧបករណ៍​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​គួ​រតែ​ធ្វើការ អប់រំ​ដល់​ប្រជាជន​ដើម្បី​ចៀស​វាង​ការ​រង​របួស​ដល់​ប្រដាប់​បន្ត​ពូជ ឬ​ប្រដាប់​ភេទ​ផង​ដែរ។ ចំពោះ​វីធី​ការ​ពារ​មាន​ដូច​ជា​ការ​ជិះ​កង់​ឲ្យ​មាន​របៀប​ត្រឹម​ត្រូវ​កុំ​ ឲ្យ​ប៉ះពាល់​ដល់​ប្រដាប់​ភេទ​ របៀប​កាន់​ឡាម និង​ការ​ទិញ​កម្រាល​គ្រើម​ការ​ពារ​ភាព​រអិល​ក្នុង​បន្ទប់​ទឹក​ជាដើម៕