Sunday, December 30, 2012

គេង​​មិន​​លក់​​ជះ​ឥទ្ធិពល​​ដល់​​ខួរក្បាល

តើ​អ្នក​ធ្លាប់​មាន​អាកា​រៈគេង​មិន​លក់​ញឹកញាប់​ដែរ ឬទេ​? អ្នក​ធ្លាប់​កត់សម្គាល់​ទេ​ថា អ្នក​តែងតែ​ភ្លេច​ភ្លាំង​ច្រើន​នៅពេល​ដែល​អ្នក​គេង​មិន​លក់​នៅ​ពេលយប់​? ​ដោយ​​យោង​​ទៅ​លើ​ការវិភាគ​ទិន្នន័យ​ពី​មនុស្ស​វ័យ​ជំទង់​ជាង ១៥៥,៨៧៧​នាក់ បានបង្ហាញ​ថា អត្រា​នៃ​ការ​គេង​មិន​លក់​របស់គេ​អាច​ប៉ះពាល់​ដល់​ការចងចាំ​ផ្នែក​ខួរក្បាល​ ។
របាយការណ៍​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា Elderly adult មាន​ទម្លាប់​គេង​ប្រសើរ​ជាង Adult ។ លើសពីនេះទៅទៀត នៅពេល​ដែល​និយាយ​ពី​ទម្លាប់​នៃ​ការ​គេង​ពេលដែល Elderly adult មាន​បញ្ហា​គេង​មិន​លក់​ពួកគេ​តែងតែ​ទៅ​ជួប​ជាមួយនឹង​វេជ្ជបណ្ឌិត ដើម្បី​ពិភាក្សពី​បញ្ហា​នេះ​ផ្ទុយ​ទៅ​វិញ​ចំពោះ Adult វិញ ពួកគេ​មិន​បាន​ទៅ​ពិភាក្សា​ពី​បញ្ហា​នេះ​ជា​មួយ​នឹង​វេជ្ជបណ្ឌិត​នោះទេ ពួកគេ​បាន​ត្រឹមតែ​លាក់​វា​ទុក​តែប៉ុណ្ណោះ​។
ជាទូទៅ​បញ្ហា​សុខភាព និង ការខកចិត្ត​ផ្សេងៗ​តែងតែមាន​ទំនាក់ទំនង​ជាមួយ​ទម្លាប់​គេង​របស់​អ្នក ប៉ុន្តែ​តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ស្ត្រី​ភាគច្រើន​តែងតែ​មាន​បញ្ហា​ទាក់ទង​និង​ការ​គេង​ច្រើនជាង​បុរស ដែល​ជាហេតុ​ធ្វើឱ្យ​ពួកគេ​មាន​បញ្ហា​ភ្លេចភ្លាំង​ច្រើន​។
ដូច្នេះ​ហើយ​ដើម្បី​ឱ្យ​អ្នក​អាច​ជៀសផុត​ពី​បញ្ហា​នៃ​ការ​ភ្លេចភ្លាំង​ ច្រើន​នោះ​អ្នក​គួរតែ​គ្រប់គ្រង​ទម្លាប់​នៃ​ការ​គេង​របស់​អ្នក​ឱ្យ​បាន​ ល្អប្រសើរ ដើម្បី​ឱ្យ​អ្នក​អាច​ជៀសផុត​ពី បញ្ហា​​ផ្សេងៗ​​ដែល​ទាក់ទង​និង​សុខភាព​។​

ប្រភព៖​វាយោអេហ្វអឹម