Monday, June 24, 2013

ជាប់​ចិត្ត​នឹង​ត្រី​សាលម៉ុង​ចិញ្ចឹម ដែល​ជា​ប្រភព​ដ៏​ល្អ​នៃ​អូមេហ្កា ៣ (Omega-3)


យោង​តាម​សមាគម​ជាតិ​វារីវប្បកម្ម ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង Pine Bluff រដ្ឋ Arkansas គ្រឿង​សមុទ្រ​ប្រហែល ៨៥% ដែល​បរិភោគ​ដោយ​ជនជាតិ​អាមេរិក​ត្រូវ​បាន​នាំ​ចូល​ពី​ខាងក្រៅ ហើយ​ប្រហែល ៥០% នៃ​គ្រឿង​សមុទ្រ​ទាំងនោះ​ត្រូវ​បាន​ចិញ្ចឹម​នៅ​កសិដ្ឋាន​តាម​រយៈ​ដំណើរការ​មួយ​ហៅ​ថា «វារីវប្បកម្ម» ។ នៅ​ឆ្នាំ​២០១១ សហរដ្ឋអាមេរិក​បាន​នាំចូល​គ្រឿងសមុទ្រ​ដែល​មាន​តម្លៃ ១៦,៦​ពាន់​លាន​ដុល្លា និង​នាំចេញ​តម្លៃ ៥,៤​ពាន់​លាន​ដុល្លា ដែល​មាន​កម្រិត​ខុសគ្នា​ដល់​ទៅ ១១,២ ពាន់​លាន​ដុល្លា ។
ខណៈ​ដែល​ប្រជាជន​ពិភពលោក​កើន​ឡើង ហើយ​តម្រូវការ​គ្រឿងសមុទ្រ​ក៏​កើន​ឡើង គ្រឿង​សមុទ្រ​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​នេសាទ​ហួស​កម្រិត ឬ​ធ្វើ​អាជីវកម្ម​ពេញ​បន្ទុក ។ មាន​ន័យ​ថា​មហាសមុទ្រ​នានា​នៅ​ទូទាំង​ពិភពលោក​មិន​អាច​ផលិត​ត្រី​ឲ្យ​លើស​ពី ​សមត្ថភាព​បច្ចុប្បន្ន​ទេ ។ ខណៈ​ដែល​គ្រឿងសមុទ្រ​ដែល​ធម្មជាតិ​អាច​ផលិត​បាន​ឈាន​ដល់​កម្រិត​កំពូល អ្នក​ចិញ្ចឹម​ត្រី​សមុទ្រ​តាម​កសិដ្ឋាន​កំពុង​តែ​ខិតខំ​បំពេញ​តម្រូវការ​ គ្រឿងសមុទ្រ​ដែល​ចេះ​តែ​កើន​ឡើង​តាម​វិធី​មួយ​ប្រកប​ដោយ​និរន្តរភាព ។ វារីវប្បកម្ម​គឺ​ជា​ដំណើរការ​មួយ​ក្នុង​ការ​ចិញ្ចឹម​មច្ឆជាតិ ទាំង​ទឹកសាប និង​ទឹកប្រៃ នៅ​ក្នុង​បរិស្ថាន​បង្ខាំង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ។

ត្រី​សាលម៉ុង​ជា​ប្រភព​ជីវជាតិ​ដ៏​សំខាន់

អ្នកវិទ្យាសាស្ត្រ​នៃ​សេវា​ស្រាវជ្រាវ​កសិកម្ម (ARS) នៅ​មជ្ឈមណ្ឌល Grand Forks ស្រាវជ្រាវ​អាហារូបត្ថម្ភ​របស់​មនុស្ស (GFHNRC) ស្ថិត​ក្នុង​រដ្ឋ North Dakota បាន​ធ្វើ​ការសិក្សា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ត្រី​ចិញ្ចឹម​ពេញ​និយម​មួយ​ ប្រភេទ​នៅ​សហរដ្ឋអាមេរិក​គឺ ត្រី​សាលម៉ុង​អាត្លង់ទិក ។ អ្នកវិទ្យាសាស្ត្រ​ទាំងនោះ​ចង់​ស្វែងយល់​បន្ថែម​អំពី​អាស៊ីត​ខ្លាញ់​អូមេហ្កា​៣ នៅ​ក្នុង​ត្រី​ប្រភេទ​នេះ ។
អាស៊ីត​ខ្លាញ់​អូមេហ្កា​៣ ចំនួន​ពីរ​ប្រភេទ​គឺ Eicosapentaenoic acid (EPA) និង Docosahexaenoic acid (DHA) មាន​ច្រើន​នៅ​ក្នុង​ត្រី​សម្បូរ​ខ្លាញ់ ដូចជា សាលម៉ុង ធ្យូណា ម៉ាកើរ៉ែល និង​ហ៊េរីង ជាដើម ។ ទិន្ន័យ​មួយ​ចំនួន​បាន​បង្ហាញ​ថា ការ​បរិភោគ EPA និង DHA ចំនួន ២៥០​មីលីក្រាម [បរិមាណ​តិច​ជាង​អាស៊ីត​ខ្លាញ់​មិន​ឆ្អែត (PUFA) ចំនួន ៣ កាឡូរី] ក្នុង​មួយ​ថ្ងៃ គឺ​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​កើត​ជំងឺ​បេះដូង ។
អ្នកវិទ្យាសាស្ត្រ​នៃ​មជ្ឈមណ្ឌល GFHNRC និង​សហការី បាន​បោះពុម្ពផ្សាយ​នូវ​អត្ថបទ​វិទ្យាសាស្ត្រ​ចំនួន​ពីរ​ដែល​ពិនិត្យ​មើល​ តួនាទី​នៃ​ការ​បរិភោគ​ត្រី​សាលម៉ុង​អាត្លង់ទិក​ជា​មធ្យោបាយ​មួយ​ដើម្បី​ ស្រូប​យក​អាស៊ីត​ខ្លាញ់​អូមេហ្កា​៣ ក្នុង​ចំណោម​អ្នក​បរិភោគ​នានា ។ ការសិក្សា​ទាំង​នេះ​ដឹកនាំ​ដោយ​អ្នកស្រី Susan Raatz ជា​អ្នកឯកទេស​អាហារូបត្ថម្ភ​ និង​លោក Matthew Picklo ជា​សរីរៈវិទូ​នៃ​មជ្ឈមណ្ឌល GFHNRC ។ អ្នក​ទាំង​ពីរ​នេះ​បាន​សហការ​ជាមួយ​លោក William Wolters ដែល​ជា​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​វារីវប្បកម្ម​ទឹកប្រៃ​ត្រជាក់​របស់ ARS នៅ​ក្រុង Franklin រដ្ឋ Maine ។
អ្នកស្រី Susan Raatz មាន​ប្រសាសន៍​ថា «ត្រី ​សាលម៉ុង​អាត្លង់ទិក​គឺ​ជា​ប្រភព​នៃ EPA និង DHA ដ៏​ល្អ​បំផុត ហើយ​មនុស្សម្នា​អាច​បង្កើន​ការ​បរិភោគ​អូមេហ្កា​៣ PUFA បាន​យ៉ាង​ងាយ​ដោយ​គ្រាន់​តែ​បង្កើន​គ្រឿងសមុទ្រ​នៅ​ក្នុង​របប​អាហារ​របស់​ ពួកគេ» ។ ការ​សិក្សា​ថ្មីៗ​ទាំងនេះ​ផ្ដល់​នូវ​ទិន្ន័យ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​ អ្នក​ដែល​ព្រួយ​បារម្ភ​ថា ត្រី​សាលម៉ុង​ចិញ្ចឹម​មាន​បរិមាណ​អូមេហ្កា​៣ តិច​ជាង​ត្រី​សាលម៉ុង​ធម្មជាតិ ។

ការ​រក្សា​គុណភាព​អូមេហ្កា​៣ នៅ​ក្នុង​ត្រី

គេ​បាន​ដឹង​ថា នៅ​ពេល​បរិភោគ​គ្រឿងសមុទ្រ​ដែល​សម្បូរ​អាស៊ីត​ខ្លាញ់​អូមេហ្កា​៣ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ជំងឺ​បេះដូង ប៉ុន្តែ​គេ​ពុំ​ទាន់​ដឹង​ថា​តើ​ដំណើរការ​ដុត​ត្រី​សាលម៉ុង​អាត្លង់ទិក​ ចិញ្ចឹម​អាច​បណ្ដាល​ឲ្យ​បាត់បង់​អូមេហ្កា​៣ ដែរ​ឬ​ទេ ។ ការ​ស្រាវជ្រាវ​នៅ​ក្រុង Grand Forks បាន​បង្ហាញ​ថា ការ ​ដុត​ត្រី​សាលម៉ុង​នៅ​សីតុណ្ហភាព​សមស្រប​មិន​បាន​កាត់​បន្ថយ​បរិមាណ​អាស៊ីត​ ខ្លាញ់​អូមេហ្កា​៣ ដែល​មាន​ប្រយោជន៍​នៅ​ក្នុង​ត្រី​សាលម៉ុង​ទេ ។
ការ​សិក្សា​នេះ​ក៏​បាន​ពិនិត្យ​មើល​ពី​ទំហំ​ដែល​ដំណើរការ​ដុត​ត្រី​ សាលម៉ុង​អាត្លង់ទិក​ធ្វើ​ឲ្យ​អាស៊ីត​ខ្លាញ់​ធ្វើ​អុកស៊ីតកម្ម ។ លោក Matthew Picklo មាន​ប្រសាសន៍​ថា «មនុស្ស​មួយ​ចំនួន​ គិត​ថា នៅ​ពេល​អ្នក​ដុត​ត្រី អាស៊ីត​ខ្លាញ់​ដែល​មាន​ប្រយោជន៍​សម្រាប់​សុខភាព​អាច​ធ្វើ​អុកស៊ីតកម្ម ដែល​បន្សល់​នូវ​តែ​សមាសធាតុ​មិន​ល្អ​សម្រាប់​សុខភាព ដូចជា អនុផល​អុកស៊ីតកម្ម​អូមេហ្កា​៣ មាន​ជាតិ​ពុល​ជាដើម ។ យើង​បាន​ពិនិត្យ​មើល​ទំហំ​ដែល​ការ​ដុត​ធ្វើ​ឲ្យ​អាស៊ីត​ខ្លាញ់​មាន​ការ​ ប្រែប្រួល​នៅ​ក្នុង​ត្រី​សាលម៉ុង» ។
អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ដុត​ពិត​ជា​កាត់​បន្ថយ​វត្តមាន​នៃ​ផលិតផល​អុកស៊ីតកម្ម​អាស៊ីត​ខ្លាញ់ ។ អ្នកស្រី Susan Raatz មាន​ប្រសាសន៍​ថា «ការ​ រៀបចំ​ត្រី​អនុលោម​តាម​បែប​បទ​ភោជនីយដ្ឋាន និង​គោលការណ៍​ណែនាំ​អំពី​សុវត្ថិភាព ក្នុង​សីតុណ្ហភាព​ទាប​សាច់​ត្រី​ទន់ តែ​មាន​សុវត្ថិភាព ១៤៥ °F (ប្រហែល ៦៣ °C) ប្រសើរ​ជាង​ឆ្អិន​ជ្រុល​ពេក​រហូត​ដល់​សាច់​ត្រី​ស្វិត​គឺ​ជា​គន្លឹះ» ។ អត្ថបទ​ឆ្នាំ​២០១១ អំពី​លទ្ធផល​នេះ​ត្រូវ​បាន​បោះពុម្ពផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​ វិទ្យាសាស្ត្រ​គីមី​កសិកម្ម និង​ម្ហូបអាហារ (Journal of Agricultural and Food Chemistry) ។

ការ​វាស់​កម្រិត​ឈាម​នៃ​អូមេហ្កា​៣

នៅ​ក្នុង​ការ​សិក្សា​មួយ​ផ្សេង​ទៀត អ្នកវិទ្យាសាស្ត្រ​បាន​វាយ​តម្លៃ​អ្នកស្ម័គ្រ​ចិត្ត​មួយ​ក្រុម​ចំនួន​១៩​នាក់​ ដែល​មាន​សុខភាព​ល្អ និង​ដែល​បាន​ផ្ដល់​បរិមាណ​ទម្ងន់​ចំនួន​៣​នៃ​ត្រី​សាលម៉ុង​អត្លង់ទិក​ ចិញ្ចឹម ។ អ្នកស្ម័គ្រ​ចិត្ត​ម្នាក់ៗ​តម្រូវ​ឲ្យ​បរិភោគ​បរិមាណ​១​នៃ​បរិមាណ​ទាំង​៣​ ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​ក្នុង​រយៈ​ពេល​៤​សប្ដាហ៍ ។ បន្ទាប់​ពី​សម្រាក «សម្អាត​ឈាម» រយៈពេល​៤​ទៅ​៦​សប្ដាហ៍ បរិមាណ​ត្រី​១​ក្នុងទម្ងន់​មួយ​ទៀត ត្រូវ​បាន​ផ្ដល់​ឲ្យ​បរិភោគ សម្រាក​ម្ដង​ទៀត បន្ទាប់​មក​បរិមាណ​ត្រី​ក្នុង​ទម្ងន់​ទី​៣​ត្រូវ​បាន​ដាក់​ឲ្យ​បរិភោគ ដូចនេះ​អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់ៗ​បាន​បរិភោគ​បរិមាណ​ទាំង​៣​ទម្ងន់​ ទាំងអស់ ។ ទម្ងន់​ត្រី​ឆៅ​ដែល​បាន​បរិភោគ​ដោយ​អ្នកស្ម័គ្រ​ចិត្ត​គឺ​ ៩០​ក្រាម ១៨០​ក្រាម និង ​២៧០​ក្រាម ។
វិទ្យាស្ថាន​វិជ្ជសាស្ត្រ និង​បទដ្ឋាន​របប​អាហារ​សម្រាប់​ជនជាតិ​អាមេរិក​ បាន​ណែនាំ​ឲ្យ​បរិភោគ​គ្រឿងសមុទ្រ ២២៦,៨​ក្រាម​ ក្នុង​មួយ​សប្ដាហ៍ ប៉ុន្តែ​នៅ​បច្ចុប្បន្ន​នេះ វិទ្យាស្ថាន​វិជ្ជសាស្ត្រ​មិន​ទាន់​បាន​បោះពុម្ព​ផ្សាយ​អំពី​បទដ្ឋាន​បរិមាណ ​របប​អាហារ​សម្រាប់ EPA ឬ DHA ទេ ។
ឈាម​ត្រូវ​បាន​ប្រមូល​ពី​អ្នកស្ម័គ្រ​ចិត្ត​ទាំង​១៩​រូប​ ដើម្បី​កំណត់​ពី​កម្រិត​អាស៊ីត​ខ្លាញ់ និង​សូចនាករ​គ្រោះថ្នាក់​ជំងឺ​បេះដូង​ នៅ​ពេល​ចាប់​ផ្ដើម និង​ចុង​បញ្ចប់​នៃ​ការ​ធ្វើ​តេស្ត​សាកល្បង ។
លទ្ធផល​បង្ហាញ​ថា កម្រិត EPA នៅ​ក្នុង​ឈាម​កើន​ឡើង​២​ដង​បន្ទាប់​ពី​អ្នកស្ម័គ្រ​ចិត្ត​បរិភោគ​ត្រី​ចំនួន ១៨០​ក្រាម និង​កើន​ឡើង​ជិត​៣​ដង​បន្ទាប់​បរិភោគ​ត្រី ២៧០​ក្រាម ។ ដោយ​ផ្អែក​លើ​សូចនាករ​ឈាម កម្រិត DHA កើន​ឡើង​ប្រហែល​៥០% ចំពោះ​បរិមាណ​ត្រី​ទាំង​៣​ទម្ងន់ ។
អ្នកស្រី Susan Raatz មាន​ប្រសាសន៍​ថា «យើង​រក​ឃើញ​ថា​ ការ​បរិភោគ​ត្រី​សាលម៉ុង​ចំនួន​ ១៧០​ក្រាម​ ២​ដង​ក្នុង​មួយ​សប្ដាហ៍​ គឺ​គ្រប់គ្រាន់​ប្រសិនបើ​ចង់​បង្កើន​កម្រិត EPA និង DHA នៅ​ក្នុង​ឈាម ។ អ្នកស្ម័គ្រចិត្ត​ទាំងអស់​មិន​ចាំបាច់​បរិភោគ​ត្រី​ក្នុង​បរិមាណ​ច្រើន​លើស​ ពី​នេះ​ទេ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍» ។
លោក Matthew Picklo មាន​ប្រសាសន៍​ថា «យើង​ បាន​បង្ហាញ​ថា ការ​បរិភោគ​ត្រី​សាលម៉ុង​ចិញ្ចឹម​គឺ​ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​បង្កើន​ អាស៊ីត​ខ្លាញ់​អូមេហ្កា​៣​នៅ​ក្នុង​ឈាម​ឲ្យ​ដល់​កម្រិត​ដែល​អាច​កាត់​បន្ថយ​ គ្រោះថ្នាក់​ជំងឺ​បេះដូង» ។
សមាគម​បេះដូង​អាមេរិក​បាន​ណែនាំ​ឲ្យ​បរិភោគ​ត្រី​២​ដង​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ជំងឺ​បេះដូង ។
បច្ចុប្បន្ន​នេះ នៅ​ក្នុង​សហរដ្ឋអាមេរិក មាន​តែ​រដ្ឋ Maine និង​រដ្ឋ Washington ប៉ុណ្ណោះ​ដែល​បាន​ចិញ្ចឹម​ត្រី​សាលម៉ុង​តាម​កសិដ្ឋាន នេះ​បើ​យោង​តាម​លោក Sebastian Belle នាយក​ប្រតិបត្តិ​នៃ​សមាគម​វារីវប្បកម្ម​រដ្ឋ Maine មាន​មូលដ្ឋាន​នៅ​ក្រុង Hallowell រដ្ឋ Maine ។ លោក Sebastian Belle មាន​ប្រសាសន៍​ថា «ជា ​មធ្យម​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មក​នេះ រដ្ឋ Maine បាន​ផលិត​ត្រី​សាលម៉ុង​តាម​កសិដ្ឋាន​បាន​ប្រហែល ២៦​លាន​ផោន (ប្រហែល​១២​លាន​គីឡូក្រាម)» ។ គួរ​កត់​សម្គាល់​ថា នៅ​ឆ្នាំ​២០១១ ទាំង​ត្រី​សាលម៉ុង​ធម្មជាតិ​នាំចូល​សហរដ្ឋអាមេរិក និង​ត្រី​សាលម៉ុង​ចិញ្ចឹម​បាន​កើន​ឡើង​ជិត ៤០០​លាន​ផោន (ប្រហែល​១៨១​លាន​គីឡូក្រាម) ។
លោក William Wolters ដែល​ជា​អ្នក​សហការ​ជាមួយ​មជ្ឈមណ្ឌល GFHNRC នៅ​ក្នុង​ការ​សិក្សា​អំពី​ត្រី​សាលម៉ុង មាន​ប្រសាសន៍​ថា «សំខាន់ ​គឺ​ត្រូវ​យល់​ពី​សារប្រយោជន៍​ផ្នែក​សុខភាព​នៃ​ត្រី​សាលម៉ុង​អត្លង់ទិក​ដែល​ ផលិត​តាម​រយៈ​វារីវប្បកម្ម ។ អ្នក​បរិភោគ​គ្រឿងសមុទ្រ​ជាច្រើន​អាច​រក​ជាវ​ត្រី​ចិញ្ចឹម​បាន​នៅ​តាម​ហាង​ លក់​គ្រឿងទេស​តាម​តំបន់​ដែល​ពួក​គេ​រស់​នៅ» ។
លទ្ធផល​នៃ​ការ​សិក្សា​ខាងលើ​នេះ បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​បណ្ឌិតសភា​អាហារូបត្ថម្ភ និង​របប​អាហារ (Journal of the Academy of Nutrition and Dietetics) នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៣ ។
 អត្ថបទ​ដោយ Rosalie Marion Bliss មន្ត្រី​ព័ត៌មាន​នៃ ARS
បកប្រែ​ និង​ផ្សព្វផ្សាយ​ដោយ​មាន​ការ​អនុញ្ញាត​ពី USDA Agricultural Research/​May-June 2013
ត្រី​សាលម៉ុង​អត្លង់ទិក​គឺ​ជា​ពូជ​ត្រី​ដ៏​សំខាន់​មួយ​ដែល​អាច​ធំ​លូតលាស់​នៅ​ក្នុង​វារីវប្បកម្ម ដែល​ជា​ដំណើរការ​ចិញ្ចឹម​មច្ឆជាតិ​នៅ​ក្នុង​បរិស្ថាន​បង្ខាំង​ស្ថិត​ក្រោម​លក្ខខណ្ឌ​គ្រប់គ្រង
ត្រី ​សាលម៉ុង​អត្លង់ទិក​គឺ​ជា​ពូជ​ត្រី​ដ៏​សំខាន់​មួយ​ដែល​អាច​ធំ​លូតលាស់​នៅ​ ក្នុង​វារីវប្បកម្ម ដែល​ជា​ដំណើរការ​ចិញ្ចឹម​មច្ឆជាតិ​នៅ​ក្នុង​បរិស្ថាន​បង្ខាំង​ស្ថិត​ក្រោម​ លក្ខខណ្ឌ​គ្រប់គ្រង ។ ថ្មីៗ​នេះ ការ​សិក្សា​របស់ ARS អាច​ជួយ​កាត់​បន្ថយ​ការ​ព្រួយបារម្ភ​ថា​តើ​ត្រី​សាលម៉ុង​ចិញ្ចឹម​នៅ​ កសិដ្ឋាន​មាន​បរិមាណ​អូមេហ្កា​៣​តិច​ជាង​ត្រី​សាលម៉ុង​ដែល​ចាប់​ពី​ធម្មជាតិ ​ឬ​ទេ
នៅ​មជ្ឈមណ្ឌល Grand Forks ស្រាវជ្រាវ​អាហារូបត្ថម្ភ​របស់​មនុស្ស (GFHNRC) ស្ថិត​ក្នុង​រដ្ឋ North Dakota សរីរៈវិទូ Matthew Picklo ធ្វើ​ការ​វិភាគ​អាស៊ីត​ខ្លាញ់​នៃ​សំណាក​ប្លាស្មា​ឈាម​របស់​មនុស្ស​ដើម្បី​កំណត់​ពី​ឥទ្ធិពល​នៃ​ការ​បរិភោគ​ត្រី​សាលម៉ុង
នៅ ​មជ្ឈមណ្ឌល Grand Forks ស្រាវជ្រាវ​អាហារូបត្ថម្ភ​របស់​មនុស្ស (GFHNRC) ស្ថិត​ក្នុង​រដ្ឋ North Dakota សរីរៈវិទូ Matthew Picklo ធ្វើ​ការ​វិភាគ​អាស៊ីត​ខ្លាញ់​នៃ​សំណាក​ប្លាស្មា​ឈាម​របស់​មនុស្ស​ដើម្បី​ កំណត់​ពី​ឥទ្ធិពល​នៃ​ការ​បរិភោគ​ត្រី​សាលម៉ុង
អ្នកឯកទេស​អាហារូបត្ថម្ភ​នៃ ARS អ្នកស្រី Susan Raatz (ស្ដាំ) និង​ចុងភៅ Doris Zidon រៀបចំ​ភ្លាស់​ត្រី​សាលម៉ុង​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​អាហារូបត្ថម្ភ Grand Forks
អ្នកឯកទេស ​អាហារូបត្ថម្ភ​នៃ ARS អ្នកស្រី Susan Raatz (ស្ដាំ) និង​ចុងភៅ Doris Zidon រៀបចំ​ភ្លាស់​ត្រី​សាលម៉ុង​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ អាហារូបត្ថម្ភ Grand Forks 

Thursday, June 13, 2013

ហេតុអ្វី​បាន​ជា អ្នក​មាន​ជំងឺ​ផ្តាសាយ ជា​ញឹក​ញាប់?


សំណួរមួយនេះប្រហែលជា ត្រូវបានសួរនៅពេល ដែលរដូវរងារបាន ចូលមកដល់។ កាលណា រដូវរងារចូលមកដល់ រដូវនៃជំងឺផ្តាសាយ ក៏បានចូលមកដល់ដែរ។ ទន្ទឹមនឹងនេះ នៅរដូវនេះម្តាយ នឹងជីដូនរបស់អ្នកបាន ប្រាប់អ្នកកុំឲ្យចេញទៅក្រៅផ្ទះ ពីព្រោះវាអាចកើតជំងឺផ្តាសាយ ក៏ប៉ុន្តែដំបូន្មានមួយនេះ មិនអាចហាម អ្នកបានឡើយ។
តាមការពិត ជំងឺផ្តាសាយធំ និង ជំងឺផ្តាសាយធម្មតាត្រូវ បានកើតឡើងដោយសារតែ វីរុសផ្សេងៗដែលមាន នៅក្នុងបរិយាកាស។ មួយវិញទៀត មនុស្សភាគច្រើនមាន ជំងឺជាញឹកញាប់នៅ រដូវរងារដោយសារ មេរោគមិនត្រូវបាន សម្លាប់ដោយសារ កម្តៅព្រះអាទិត្យ។

ម្យ៉ាងវិញទៀត នៅពេលដែលមាន អាកាសធាតុត្រជាក់ នៅខាងក្រៅ មនុស្សភាគច្រើនចូលចិត្ត សំងំនៅក្នុងផ្ទះ និង ចំលងមេរោគទៅគ្នា ទៅវិញទៅមក។
ជាមួយនឹងមនុស្សជាច្រើន ដែលមានទំនាក់ទំន ងជាមួយគ្នាយ៉ាងជិតស្និត ការចំលងមេរោគនៅ ពេលដែលអ្នកស្ថិតនៅ ក្នុងកន្លែងដែលមាន អាកាសធាតុត្រជាក់ មានកំរិតខ្ពស់ជាង នៅពេលដែលអ្នកស្ថិត នៅក្នុងកន្លែងដែលមា នអាកាសធាតុក្តៅល្មម។

បច្ចុប្បន្នក៏ថែមទាំង មានភស្តុតាងដែរថា ប្រភេទវីរ៉ុសផ្តាសាយក៏ អាចចំលងមេរោគនៅក្នុង បរិយាកាសដែលមាន ខ្យល់ស្ងួត ដែលជាខ្យល់ត្រួវបាន បង្កើតឡើងដោយ ម៉ាស៊ីនកម្តៅ ។ ជាងនេះទៅទៀត បរិកាសកាសស្ងួត អាចធ្វើឲ្យវីរ៉ុសចំលង មេរោគពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត បានយ៉ាងងាយ។

ចំណែកឯ នៅតំបន់ត្រូពិចដែលជា កន្លែងដែរពុំសូវមាន អាកាសធាតុត្រជាក់ ជំងឺផ្តាសាយធំ និងជំងឺផ្តាសាយធម្មតា ជាធម្មតាអាចកើតឡើង នៅក្នុងអំឡុងពេល រដូវធ្លាក់ភ្លៀង។ ក៏ប៉ុន្តែ ការកើតមានជំងឺនេះ មិនមែនមកពីភ្លៀងនោះទេ គឺវាអាចកើតមានដោយសារ ការចំលងវីរ៉ុសពី មនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀត។

អ្វីដែលសំខាន់ដើម្បីចងចាំ នៅពេលដែលរដូវនៃ ជំងឺផ្តាសាយចូល មកនោះគឺ អ្នកត្រូវការពារពារខ្លួនប្រាណ របស់អ្នកដើម្បីប្រឆាំង ជាមួយនឹងការចំលង មេរោគអស់ទាំងនោះ នៅពេលដែលអ្នកស្ថិត នៅក្នុងក្រុមមនុស្ស ជាច្រើននាក់ ពីព្រោះវីរ៉ុសអាចចំលង មេរោគដោយសារ ទំនាក់ទំនងទៅវិញ ទៅមករបស់មនុស្ស។ មួយវិញទៀត ចូរជឿជាក់ថាអ្នកបាន សំអាតដៃរបស់ អ្នកជាញឹកញាប់។

Wednesday, June 5, 2013

មានបញ្ហា​ជំងឺ​រលាក​ក្រពះ​គួរ​តម​អាហារ​អ្វីខ្លះ​?


 ជំងឺ​រលាក​ក្រពះ គឺជា​ស្ថានភាព​មួយ​ដែល គ្របដណ្តប់​នូវ​រាល់​បញ្ហា​មិន​ប្រក្រតី​ផ្សេងៗ ដែល​កើតមាន​ចំពោះ​ក្រពះ ដែល​វា​ជា​លទ្ធផល​បានមក​ពី ការ​រលាក​ស្រទាប់​ផ្នែក​ខាង​ក្នុងនៃ​ក្រពះ​។ មូលហេតុ​នៃ​ការ​រលាក​នេះ​មាន ប្រភព​មក​ពី​កត្តា​ផ្សេងៗ​ជាច្រើន​ដូចជា​៖ ការ​ចំលងរោគ​របស់​ពពួក​បាក់តេរី​, ការ​ផឹកសុរា​, ការរង​របួស​ប៉ះទង្គិច​ដ៏ ធ្ងន់ធ្ងរ និង ការប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់ ក្នុង​កម្រិត​ច្រើន​ជ្រុល​។ ជំងឺ​រលាក​ក្រពះ​នេះ អាច​កើតមានឡើង ភ្លាមៗ ឬ មាន​ការវិវត្តន៍​យឺតៗ ក្នុងពេល​ណាមួយ​។ ជំងឺ​រលាក​ក្រពះ​ដែល​មិន ត្រូវបាន​ធ្វើការ​ព្យាបាល​បាន​ត្រឹមត្រូវ ទេ នោះ​វា​នឹង​បណ្តាលអោយ​មាន​ការវិវត្ត​ន៍​ទៅជា​ជំងឺ ដំបៅ​ក្រពះ និង មហារីកក្រពះ​។​អ្នក​ដែល​មាន​ជំងឺ រលាក​ក្រពះ គួរ​ធ្វើ​ការជៀសវាង​នូវ​អាហារ​ជាក់លាក់ មួយចំនួន​ដូច​ខាងក្រោម​នេះ ។​


ខ្លាញ់​
     អាហារ​ដែល​អ្នកជំងឺរ​លាក​ក្រពះ ត្រូវធ្វើ​ការជៀសវាង​នោះ​គឺ  ប្រភេទ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ ដែល​វា អាច បង្កើន​នូវ​កម្រិត​រលាក របស់​ស្រទាប់​ក្រពះ​ផ្នែក​ខាងក្នុង​។  អ្នក​ត្រូវ​ជៀសវាង នូវ​អាហារ​ចៀន​ខ្លាញ់ មានដូចជា មាន់​បំពង និង អាហារ​សមុទ្រ​ដែល​ជ្រលក់​នឹង​កំទេច​នំ​បុ័ង​។ ហើយ​ស៊ុត​ចៀន និង នំ​បំពង ក៏​ជា​អាហារ​ដែល​អ្នក គួរ​ធ្វើ​ការជៀសវាង​ផងដែរ​។ អ្នក​មិន​ត្រូវ​ទទួល​ទាន ដំឡូងបារាំង​បំពង និង ដំឡូង​ចៀន​នោះទេ​។  លុបបំបាត់ចោល នូវ​អាហារ​ដែល​មាន​អាស៊ីត​ខ្លាញ់​។ ក្រៅពី​វា​អាច​រំខាន ដល់​ស្រទាប់​ក្រពះ​ផ្នែក​ខាងក្នុង វា​ក៏​បាន ធ្វើអោយ សម្ពាធ​ឈាម​មាន​ការកើនឡើង ដែល​នឹង​នាំអោយ​អ្នក​មាន​ភាពធាត់ និង មាន​ជំងឺ​បេះដូង​។ ប្រភេទ​អាហារ ដែល​មាន​អាស៊ីត​ខ្លាញ់ ត្រូវបាន​រកឃើញ​នៅក្នុង​ប្រភេទ​នំ​មួយចំនួន​ដូចជា​៖ នំ​ខួបកំណើត​, នំឃុក​ឃី​, ដូណាត់ និង នំ​ស្រួយ​។ អាហារ​ដែល​ចំអិន​ស្រាប់ ក៏​ជា​ធម្មតា​គេ​សំគាល់​ឃើញថា វា​មាន​សារជាតិ អាស៊ីត​ខ្លាញ់ ច្រើន​ជាង​អាហារ​ដែល​ចំអិន​បាន​ភ្លាមៗ ។ ការឈឺ​ក្បាល​ប្រកាំង ក៏​ជា​មូលហេតុ នៃ​ប្រភព​ដ៏​ខ្ពស់​នៃ អាស៊ីត​ខ្លាញ់​នេះ​ផង​ដែរ​។​

ប្រភេទ​អាហារ​ចំហុយ​
    ក្រុម​វេជ្ជបណ្ឌិត​នៅ​សកល​វិទ្យាល័យ នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ម៉ា​រី​លែ​ន ( Maryland Medical Center) បានធ្វើ ការណែនាំ​ថា អ្នកជំងឺ​រលាក​ក្រពះ គួរ​ជៀសវាង​នូវ​អាហារ​ប្រភេទ​ចំហុយ ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ជាការ​បន្ថែម​ទៅ លើ​ជាតិ​ខ្លាញ់​។ នំ​បុ័ង​ស និង នំ​ប៉ា​ស្តារ គឺជា​ប្រភេទ​អាហារ​ចំហុយ ម្យ៉ាង​ដែល​បាន​រំខាន ដល់​ស្រទាប់​ខាងក្នុង របស់​ក្រពះ​។​
​អាហារ​ដែល​មាន​រសជាតិ​ហិល​
     ប្រភេទ​អាហារ​ដែល​មាន​រសជាតិ​ហិល មានដូចជា​៖ ម្ទេស​ប្លោក​, ស្ពៃ​ខៀវ និង ទឹកជ្រលក់​ហិល អាចធ្វើអោយ រោគសញ្ញា​ឈឺក្រពះ រើ​ឡើង​បាន​យ៉ាង​ឆាប់រហ័ស​។ ការ​ច្រាល​នៃ​ជាតិ​អាស៊ី​ត ក្នុង​ក្រពះ គឺ​បណ្តាលមកពី ការទទួល ទាន​នូវ​អាហារ​ដែល​មាន​រសជាតិ​ហិល និង អាច​នាំអោយ​មាន​ជំងឺ​រលាក​ក្រពះ​នេះ​កើតមានឡើង​។ ទោះបីជា​អាហារ ដែល​មាន​រសជាតិ​សាប មិន​តម្រូវ​សម្រាប់ ការព្យាបាល​ជំងឺ​រលាក​ក្រពះ ក៏​ស្រទាប់​ខាង​ក្នុងនៃ ក្រពះ​ដែល​ខ្សោយ​ត្រូវបាន​បំផ្លាញ​រួចជាស្រេច ដោយ​រោគ​រលាក​ក្រពះ​នេះ នៅពេល​ដែល​វា​បាន​ជួប​នឹង​អាហារ ដែល​មាន​រសជាតិ​ហិរខ្លាំង​។​

បន្លែ​
   អ្នក​គួរ​ជៀសវាង​នូវ​អាហារ​ដែល​ឆៅ និង មាន​សភាព​គគ្រើម ជាពិសេស​នៅពេល​ដែល​អ្នក កំពុង​ប្រឈម​នឹង ស្ថានភាព​ជំងឺ​រលាក​ក្រពះ​រុំ​ា​រ៉ៃ​។ អាហារ​ទាំងនោះ គួរ​មាន​ភាពងាយស្រួល ក្នុង​ការរំលាយ​។ មាន​អ្នក​ជំងឺ​រលាក ក្រពះ​ជាច្រើន បាន​រកឃើញថា ខ្ទឹម​បារាំង និង ខ្ទឹម​ស អាច​ធ្វើអោយ​ពួកគេ មានការ​រលាក​ក្រហាយ និង ឈឺចាប់ ខណៈពេល​ដែល​អ្នកជំងឺ​មួយចំនួនទៀត មិន​អាច​ទទួលយកបាន​នូវ​ផ្លែ​ប៉េង​ប៉ោះ​។ ហើយក៏​មាន​ប្រភេទ​អាហារ មួយចំនួនទៀត ដូចគ្នា​ទៅ​នឹង​ការ​ច្រាល​ជាតិ​អាស៊ីត​នៅក្នុង​ក្រពះ ដែល​អ្នក​គួរ​ធ្វើ​ការជៀសវាង​ផងដែរ​។ អ្នក​ដែល រងគ្រោះ​ដោយសារ​ជំងឺ​នេះ គួរ​ធ្វើការ​ទទួលទាន​នូវ​អាហារ​ដែល​បាន​ចំអិន ឬ​ត្រូវ​បាន​កាត់​ជា​ដុំ​តូចៗ ។ ក្រុម វេជ្ជបណ្ឌិត​នៅ​សកល​វិទ្យាល័យ​នៃ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ម៉ា​រី​លែ​ន ( Maryland Medical Center) បាន​ណែនាំ​ថា អ្នកជំងឺ គួរ​ធ្វើការ​ទំពារ​អាហារ​អោយបាន​ម៉ត់​ល្អ មុន​ពេល​លេប​វា ដើម្បី​ជៀសវាង​នូវ​ការរំខាន​ដល់ ស្រទាប់​ខាង ក្នុងនៃ​ក្រពះ​។​

ភេ​ស​ជ្ជៈ
      ការ​ទទួលទាន​សុរា​ច្រើន​ជ្រុល គឺជា​មូលហេតុ​ដ៏​ចំបង​មួយ ដែល​ធ្វើអោយ​អ្នក វិវត្ត​នូវ​ជំងឺ​រលាក​ក្រពះ​នេះ​។ អ្នក​ត្រូវ​ជៀសវាង​នូវ​ប្រភេទ​ភេ​ស​ជ្ជះ ដែល​មាន​ជាតិ​សុរា​ទាំងអស់ ប្រសិនបើ​អ្នក​កើត​មាន​នូវ​ជំងឺ​នេះ​។ ភេ​ស​ជ្ជះ​ជាតិ អាស៊ីត​ផ្សេងទៀត ដែល​អាច​រំខាន​ដល់ ក្រពះ​ដែល​ឆាប់​មាន​ប្រតិកម្ម​របស់​អ្នក រួមមាន​ដូចជា​៖ ភេ​ស​ជ្ជះ​ដែលមាន ជាតិ​កាបូ​ណាត និង ទឹក​ផ្លែឈើ​ដែល​មាន​រសជាតិ​ជូរ​។ កាហ្វេ ទាំង​ពីរ​ប្រភេទ​ដែល​មាន​សារជាតិ​កាហ្វេ​អ៊ី​ន និង មិន​មាន​ជាតិ​កាហ្វេ​អ៊ី​ន គឺ​អ្នក​ត្រូវតែ​ជៀសវាង ពីព្រោះ​ថា​វា​អាច​បង្កើត​នូវ​ជាតិ​ឧស្ម័ន និង អាស៊ី​ត​។ ហើយ ទឹកតែ និង ទឹកក្រូច​កូកាកូឡា ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន ក៏​អ្នក​ត្រូវធ្វើ​ការជៀសវាង​អោយ​បាន​ផង​ដែរ​៕