Wednesday, June 5, 2013

មានបញ្ហា​ជំងឺ​រលាក​ក្រពះ​គួរ​តម​អាហារ​អ្វីខ្លះ​?


 ជំងឺ​រលាក​ក្រពះ គឺជា​ស្ថានភាព​មួយ​ដែល គ្របដណ្តប់​នូវ​រាល់​បញ្ហា​មិន​ប្រក្រតី​ផ្សេងៗ ដែល​កើតមាន​ចំពោះ​ក្រពះ ដែល​វា​ជា​លទ្ធផល​បានមក​ពី ការ​រលាក​ស្រទាប់​ផ្នែក​ខាង​ក្នុងនៃ​ក្រពះ​។ មូលហេតុ​នៃ​ការ​រលាក​នេះ​មាន ប្រភព​មក​ពី​កត្តា​ផ្សេងៗ​ជាច្រើន​ដូចជា​៖ ការ​ចំលងរោគ​របស់​ពពួក​បាក់តេរី​, ការ​ផឹកសុរា​, ការរង​របួស​ប៉ះទង្គិច​ដ៏ ធ្ងន់ធ្ងរ និង ការប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់ ក្នុង​កម្រិត​ច្រើន​ជ្រុល​។ ជំងឺ​រលាក​ក្រពះ​នេះ អាច​កើតមានឡើង ភ្លាមៗ ឬ មាន​ការវិវត្តន៍​យឺតៗ ក្នុងពេល​ណាមួយ​។ ជំងឺ​រលាក​ក្រពះ​ដែល​មិន ត្រូវបាន​ធ្វើការ​ព្យាបាល​បាន​ត្រឹមត្រូវ ទេ នោះ​វា​នឹង​បណ្តាលអោយ​មាន​ការវិវត្ត​ន៍​ទៅជា​ជំងឺ ដំបៅ​ក្រពះ និង មហារីកក្រពះ​។​អ្នក​ដែល​មាន​ជំងឺ រលាក​ក្រពះ គួរ​ធ្វើ​ការជៀសវាង​នូវ​អាហារ​ជាក់លាក់ មួយចំនួន​ដូច​ខាងក្រោម​នេះ ។​


ខ្លាញ់​
     អាហារ​ដែល​អ្នកជំងឺរ​លាក​ក្រពះ ត្រូវធ្វើ​ការជៀសវាង​នោះ​គឺ  ប្រភេទ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ ដែល​វា អាច បង្កើន​នូវ​កម្រិត​រលាក របស់​ស្រទាប់​ក្រពះ​ផ្នែក​ខាងក្នុង​។  អ្នក​ត្រូវ​ជៀសវាង នូវ​អាហារ​ចៀន​ខ្លាញ់ មានដូចជា មាន់​បំពង និង អាហារ​សមុទ្រ​ដែល​ជ្រលក់​នឹង​កំទេច​នំ​បុ័ង​។ ហើយ​ស៊ុត​ចៀន និង នំ​បំពង ក៏​ជា​អាហារ​ដែល​អ្នក គួរ​ធ្វើ​ការជៀសវាង​ផងដែរ​។ អ្នក​មិន​ត្រូវ​ទទួល​ទាន ដំឡូងបារាំង​បំពង និង ដំឡូង​ចៀន​នោះទេ​។  លុបបំបាត់ចោល នូវ​អាហារ​ដែល​មាន​អាស៊ីត​ខ្លាញ់​។ ក្រៅពី​វា​អាច​រំខាន ដល់​ស្រទាប់​ក្រពះ​ផ្នែក​ខាងក្នុង វា​ក៏​បាន ធ្វើអោយ សម្ពាធ​ឈាម​មាន​ការកើនឡើង ដែល​នឹង​នាំអោយ​អ្នក​មាន​ភាពធាត់ និង មាន​ជំងឺ​បេះដូង​។ ប្រភេទ​អាហារ ដែល​មាន​អាស៊ីត​ខ្លាញ់ ត្រូវបាន​រកឃើញ​នៅក្នុង​ប្រភេទ​នំ​មួយចំនួន​ដូចជា​៖ នំ​ខួបកំណើត​, នំឃុក​ឃី​, ដូណាត់ និង នំ​ស្រួយ​។ អាហារ​ដែល​ចំអិន​ស្រាប់ ក៏​ជា​ធម្មតា​គេ​សំគាល់​ឃើញថា វា​មាន​សារជាតិ អាស៊ីត​ខ្លាញ់ ច្រើន​ជាង​អាហារ​ដែល​ចំអិន​បាន​ភ្លាមៗ ។ ការឈឺ​ក្បាល​ប្រកាំង ក៏​ជា​មូលហេតុ នៃ​ប្រភព​ដ៏​ខ្ពស់​នៃ អាស៊ីត​ខ្លាញ់​នេះ​ផង​ដែរ​។​

ប្រភេទ​អាហារ​ចំហុយ​
    ក្រុម​វេជ្ជបណ្ឌិត​នៅ​សកល​វិទ្យាល័យ នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ម៉ា​រី​លែ​ន ( Maryland Medical Center) បានធ្វើ ការណែនាំ​ថា អ្នកជំងឺ​រលាក​ក្រពះ គួរ​ជៀសវាង​នូវ​អាហារ​ប្រភេទ​ចំហុយ ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ជាការ​បន្ថែម​ទៅ លើ​ជាតិ​ខ្លាញ់​។ នំ​បុ័ង​ស និង នំ​ប៉ា​ស្តារ គឺជា​ប្រភេទ​អាហារ​ចំហុយ ម្យ៉ាង​ដែល​បាន​រំខាន ដល់​ស្រទាប់​ខាងក្នុង របស់​ក្រពះ​។​
​អាហារ​ដែល​មាន​រសជាតិ​ហិល​
     ប្រភេទ​អាហារ​ដែល​មាន​រសជាតិ​ហិល មានដូចជា​៖ ម្ទេស​ប្លោក​, ស្ពៃ​ខៀវ និង ទឹកជ្រលក់​ហិល អាចធ្វើអោយ រោគសញ្ញា​ឈឺក្រពះ រើ​ឡើង​បាន​យ៉ាង​ឆាប់រហ័ស​។ ការ​ច្រាល​នៃ​ជាតិ​អាស៊ី​ត ក្នុង​ក្រពះ គឺ​បណ្តាលមកពី ការទទួល ទាន​នូវ​អាហារ​ដែល​មាន​រសជាតិ​ហិល និង អាច​នាំអោយ​មាន​ជំងឺ​រលាក​ក្រពះ​នេះ​កើតមានឡើង​។ ទោះបីជា​អាហារ ដែល​មាន​រសជាតិ​សាប មិន​តម្រូវ​សម្រាប់ ការព្យាបាល​ជំងឺ​រលាក​ក្រពះ ក៏​ស្រទាប់​ខាង​ក្នុងនៃ ក្រពះ​ដែល​ខ្សោយ​ត្រូវបាន​បំផ្លាញ​រួចជាស្រេច ដោយ​រោគ​រលាក​ក្រពះ​នេះ នៅពេល​ដែល​វា​បាន​ជួប​នឹង​អាហារ ដែល​មាន​រសជាតិ​ហិរខ្លាំង​។​

បន្លែ​
   អ្នក​គួរ​ជៀសវាង​នូវ​អាហារ​ដែល​ឆៅ និង មាន​សភាព​គគ្រើម ជាពិសេស​នៅពេល​ដែល​អ្នក កំពុង​ប្រឈម​នឹង ស្ថានភាព​ជំងឺ​រលាក​ក្រពះ​រុំ​ា​រ៉ៃ​។ អាហារ​ទាំងនោះ គួរ​មាន​ភាពងាយស្រួល ក្នុង​ការរំលាយ​។ មាន​អ្នក​ជំងឺ​រលាក ក្រពះ​ជាច្រើន បាន​រកឃើញថា ខ្ទឹម​បារាំង និង ខ្ទឹម​ស អាច​ធ្វើអោយ​ពួកគេ មានការ​រលាក​ក្រហាយ និង ឈឺចាប់ ខណៈពេល​ដែល​អ្នកជំងឺ​មួយចំនួនទៀត មិន​អាច​ទទួលយកបាន​នូវ​ផ្លែ​ប៉េង​ប៉ោះ​។ ហើយក៏​មាន​ប្រភេទ​អាហារ មួយចំនួនទៀត ដូចគ្នា​ទៅ​នឹង​ការ​ច្រាល​ជាតិ​អាស៊ីត​នៅក្នុង​ក្រពះ ដែល​អ្នក​គួរ​ធ្វើ​ការជៀសវាង​ផងដែរ​។ អ្នក​ដែល រងគ្រោះ​ដោយសារ​ជំងឺ​នេះ គួរ​ធ្វើការ​ទទួលទាន​នូវ​អាហារ​ដែល​បាន​ចំអិន ឬ​ត្រូវ​បាន​កាត់​ជា​ដុំ​តូចៗ ។ ក្រុម វេជ្ជបណ្ឌិត​នៅ​សកល​វិទ្យាល័យ​នៃ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ម៉ា​រី​លែ​ន ( Maryland Medical Center) បាន​ណែនាំ​ថា អ្នកជំងឺ គួរ​ធ្វើការ​ទំពារ​អាហារ​អោយបាន​ម៉ត់​ល្អ មុន​ពេល​លេប​វា ដើម្បី​ជៀសវាង​នូវ​ការរំខាន​ដល់ ស្រទាប់​ខាង ក្នុងនៃ​ក្រពះ​។​

ភេ​ស​ជ្ជៈ
      ការ​ទទួលទាន​សុរា​ច្រើន​ជ្រុល គឺជា​មូលហេតុ​ដ៏​ចំបង​មួយ ដែល​ធ្វើអោយ​អ្នក វិវត្ត​នូវ​ជំងឺ​រលាក​ក្រពះ​នេះ​។ អ្នក​ត្រូវ​ជៀសវាង​នូវ​ប្រភេទ​ភេ​ស​ជ្ជះ ដែល​មាន​ជាតិ​សុរា​ទាំងអស់ ប្រសិនបើ​អ្នក​កើត​មាន​នូវ​ជំងឺ​នេះ​។ ភេ​ស​ជ្ជះ​ជាតិ អាស៊ីត​ផ្សេងទៀត ដែល​អាច​រំខាន​ដល់ ក្រពះ​ដែល​ឆាប់​មាន​ប្រតិកម្ម​របស់​អ្នក រួមមាន​ដូចជា​៖ ភេ​ស​ជ្ជះ​ដែលមាន ជាតិ​កាបូ​ណាត និង ទឹក​ផ្លែឈើ​ដែល​មាន​រសជាតិ​ជូរ​។ កាហ្វេ ទាំង​ពីរ​ប្រភេទ​ដែល​មាន​សារជាតិ​កាហ្វេ​អ៊ី​ន និង មិន​មាន​ជាតិ​កាហ្វេ​អ៊ី​ន គឺ​អ្នក​ត្រូវតែ​ជៀសវាង ពីព្រោះ​ថា​វា​អាច​បង្កើត​នូវ​ជាតិ​ឧស្ម័ន និង អាស៊ី​ត​។ ហើយ ទឹកតែ និង ទឹកក្រូច​កូកាកូឡា ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន ក៏​អ្នក​ត្រូវធ្វើ​ការជៀសវាង​អោយ​បាន​ផង​ដែរ​៕