Tuesday, January 22, 2013

ការសង្កេត​អាកា​រៈ​​ធ្លាក់​ស​​

ចំពោះ​ស្ត្រី​ទាំងឡាយ​ប្រហែលជា​នៅមាន​ការសង្ស័យ​ទៅក្នុង​រឿង​ធ្លាក់ស ព្រោះថា អាកា​រៈ​ធ្លាក់ស​របស់​ស្ត្រី​មាន​ទាំង​ពណ៌​ស ល្អក់ និ​ពណ៌​លឿង ដែល​លក្ខណៈ​ទាំងអស់ នេះ​អាច​សង្កេត​បាន​តាម​វិធី​ដូចខាង ក្រោម​៖
 
អំឡុង​ពេលដែល​ធ្លាក់ស​ធម្មតា​
  1. -​ធ្លាក់ស ធម្មតា​ច្រើន​មាន​បរិមាណ​មិន​ច្រើន​
  2. -​អំឡុងពេល​ធម្មតា​លក្ខណៈ​ធ្លាក់ស និង​មាន​ពណ៌​ស ល្អក់​ស្រដៀង​ម្សៅ​ទទឹក​ពុំមានក្លិន និង​មិន​រមាស់​។​
  3. -​ស្ត្រី​មានគភ៌ លក្ខណៈ​ធ្លាក់ស និង​មាន​បរិមាណ​ច្រើនជាង​ធម្មតា មាន​ពណ៌​សពុំមាន​ក្លិន និង​រមាស់​។​
  4. -​ស្ត្រី​នៅក្នុង​វ័យ​អស់​រដូវ​លក្ខណៈ​ធ្លាក់ស ច្រើន​មាន​តិចជាង​ធម្មតា​ដោយសារតែ​អ័​រ ម៉ូ​ន​ថយចុះ​។​
  5. អំឡុង​ពេលដែល​ធ្លាក់ស ខុសធម្មតា​
  6. -​ធ្លាក់ស ខុសធម្មតា ច្រើន​មាន​បរិមាណ​ច្រើន​នេះ​ជា​អាការ និង​មូល​ហេតុដែល​ខុស ធម្មតា​នៃ​ការ​ធ្លាក់ស​។​
  7. -​មូលហេតុ​កើតចេញពី​មេរោគ​ផ្សិត ធ្លាក់​សមាន​លក្ខណៈ​ជា​ដុំ​គ្រាប់ៗ ហើយ​ទន់​មាន ក្លិន​និង​រមាស់​។​
  8. -​មូលហេតុ​ដែល​កើត​ពី​មេរោគ​បាក់តេរី ដូចជា​ខ្ទុះ​ខាងក្នុង ធ្លាក់ស និង​មាន​លក្ខណៈ ពណ៌​លឿង​ស្រដៀង​ទឹកដោះខាប់ ពេល​នោម​ផ្សា​ហើយ​រមាស់​។​
  9. -​មូលហេតុ​ដែល​កើត​ពី​ព្រួ​ន​ធ្លាក់ស និង​មាន​លក្ខណៈ​ពណ៌​ស ពី​ការ​ត្រូតពិនិត្យ​ផ្នែក ខាងក្នុង​ឃើញ​ជា​ពពុះ ហើយ​រមាស់​។​
  10. -​មូល​ហេតុដែល​កើតចេញពី​ការ​រមាស់​មាន​វត្ថុ​លាយឡំ សេសសល់​នៅ​ខាងក្នុង​ប្រដាប់ ភេទ ដូចជា​មនុស្ស​ចាស់ មាន​ស្រោមអនាម័យ​ឬក៏​រោមភ្នែក​ពពែ​។ ក្មេងៗ​មាន​វត្ថុ​តូចៗ ឬ​គ្រាប់​ផ្លែឈើ ដែល​កើតចេញពី​អាកា​រៈរ​លាក និង​ឆ្លង​មេរោគ​បាក់​តែ​រី អាកា​រៈ​ធ្លាក់ស និង​មាន​លក្ខណៈ​មាន​ពណ៌​លឿង​ផ្សា​ហើយ​រមាស់​។​
  11. នៅពេលដែល ​អ្នកដឹង​ពី​វិធី​ក្នុងការ​សង្កេត​បាន​ត្រឹមត្រូវ​ហើយ​នោះ អ្នក​គួរពិនិត្យមើល ថា​ខ្លួន​មាន​លក្ខណៈ​ធ្លាក់ស​បែបណា​។ សម្រាប់​អ្នក​ដែល​ខុស​ប្រក្រតី​កុំ​បណ្តែត បណ្តោយ​ទុក​រហូតដល់​ក្លាយ​ទៅជា​បញ្ហា​រុំ​ា​រ៉ៃ ព្រោះ​អាច​បង្ក​ឲ្យ​កើត​បញ្ហា​រលាក​ប្រព័ន្ធ បន្ទោបង់​ទឹក​ម៉ូត ឬក៏​មេរោគ​អាច​នឹង​រាល​ដាល​ចូលទៅ​កាន់​ស្បូន រហូត​បង្ក​ជា​អាកា​រៈ រលាក​។ ក្រៅពីនេះ​អាចជា​ដើមហេតុ​បង្ក​ជា​អាកា​រៈរ​លាក​ដែរ​។ ក្រៅពីនេះ​អាចជា​ដើមហេតុ​នៃ​របួស​ដែល​កើតមាន​នៅក្នុង​ឆ្អឹងត្រគាក​បាន​ទៀតផង ​។ មធ្យោ​បាយ​​ដែល​ល្អ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​ការត្រួតពិនិត្យ​រក​មូល​ហេតុ និង​ការព្យាបាល ឲ្យ​បាន​ត្រឹមត្រូវ​៕
 
(​ប្រភព​៖​សៀវភៅ​អប់រ​សុខភាព​ស្ត្រី កែសម្រួល​ដោយ​៖​អ៊ុន វណ្ណ​ណែ​ត​)

Saturday, January 19, 2013

៦​មូ​ល​ហេតុ​ធ្វើ​ឲ្យ​អ្នក​គ្មាន​កម្លាំងកំហែង

សម្រាប់​អ្នក​ដែល​ឧស្សាហ៍​ខ្សោយ អស់កម្លាំង​មូលហេតុ​អាច​មិនមែន​ដោយសារតែ​អត់ងងុយ​តែ​ម្យ៉ាង​នោះទេ ៦​មូលហេតុ​ខាងក្រោម ក៏​អាចធ្វើ​ឲ្យ​អ្នក​គ្មាន​កម្លាំងកំហែង​បានដែរ …​។​

១-​អស់កម្លាំង​ដោយសារ​បច្ចេកវិទ្យា : អ្នកជំនាញ​បាន​ឲ្យ​ដឹងថា បច្ចេកវិទ្យា (Technology) គឺជា​ដើមហេតុ​ចម្បង​បំផុត​ដែល​ធ្វើ​ឲ្យ​មនុស្ស​ងាយ​ងើយ​ហត់ អស់កម្លាំង​ដោយសារ​បច្ចេកវិទ្យា​ទាំងអស់នេះ ចាំ​ជំរុញ​យើង​គ្រប់ពេលវេលា​ធ្វើ​ឲ្យ​ថាមពល​របស់​យើង​អស់ ។ ក្រៅពីនេះ ពន្លឺ​ពី​computer កាត់បន្ថយ​ការផលិត​មេ​ឡា​ថូ​នី​ន (Melatonin) ដែលជា​អ័រម៉ូន​នៃ​ការ​គេង​លក់​ផងដែរ ។​
ក្រៅពីនេះ​មនុស្ស ៧៩% ប្រាប់ថា​នៅពេល​ស្ថិតក្នុង​បន្ទប់​ដែលមាន​កាបូនឌីអុកស៊ីដ​ខ្ពស់ ពួកគេ​មាន​អារម្មណ៍​អស់កម្លាំង ហើយ​ការបើក​បង្អួច​ឬ​ដាំ​ដើមឈើ​អាចជួយ​បាន ។ សីតុណ្ហភាព​ក្តៅ​ក៏​ជា​មូលហេតុ​មួយ​ដែរ ដោយ​អ្នកស្រាវជ្រាវ​រកឃើញថា​មនុស្ស​ចាប់ផ្តើម​មាន​អាការ​អស់កម្លាំង​ពេល​ សីតុណ្ហភាព​ក្នុង​បន្ទប់​ខ្ពស់ជាង​២៥​អង្សា ។​

២-​ខ្វះ​ជាតិ​ដែក : អ្នកជំនាញ​បញ្ជាក់ថា អាហារ​ជា​មូលហេតុ​ចម្បង ដែល​ធ្វើ​ឲ្យ​យើង​មិនអាច​ទទួលបាន​ជាតិ​ដែក​គ្រប់គ្រាន់ ប៉ុន្តែ​អ្វីដែល​ស្ត្រី​ជួប​ញឹកញាប់​បំផុត គឺ​ការបាត់បង់​ឈាមរដូវ​ប្រចាំខែ ។ ចង់បាន​ជាតិ​ដែក ១៨.​ម​.​ក្រ ក្នុង​មួយថ្ងៃ តាម​បរិមាណ​ដែល​អ្នកជំនាញ​បាន​ណែនាំ​នោះ​ត្រូវ​ទទួលទាន​សាច់​ក្រហម ៣​ដង ក្នង​មួយ​សប្តាហ៍ ទទួលទាន​ធញ្ញជាតិ​បន្ថែម​ជាតិ​ដែក រាល់ថ្ងៃ​និង​បន្លែ​បៃតង​ជាប្រចាំ ទើប​អាច​បឺត​ស្រូប​ជាតិ​ដែក​ពី​សាច់សត្វ ។ ដូច្នេះ​អ្នក​អាច​តម​សាច់​គួរ​ទទួលទាន​សណ្តែក រួមជាមួយ​អាហារ​ដែលមាន​វីតាមីន​C ទើប​រាងកាយ​ក្នុង​ត្រូវការ​បឺត​ស្រូប​អាហារ ។​

៣-​សោកសៅ : ជំងឺ​សោកសៅ អាច​នាំទៅរក​អារម្មណ៍​គ្មាន​សេចក្តីសុខ គ្មាន​កម្លាំងចិត្ត​ក្នុង​ជីវិត អ្នក​អាចមាន​អារម្មណ៍​អស់កម្លាំង គ្មាន​ថាមពល ។ ការហាត់​ប្រាណ​ជាប្រចាំ ជា​វិធី​ព្យាបាល​ជំងឺ​សោកសៅ កម្រិត​ស្រាល​បានល្អ​បំផុត ប៉ុន្តែ​បើ​ធ្ងន់ធ្ងរ​គួរ​ប្រញាប់រ​ត់ទៅ​ប្រឹក្សា​ជាមួយ​អ្នកជំងឺ​ ផ្លូវចិត្ត ។​
៤-​អាល់​លែរ​ហ្ស៊ី : ការស្រាវជ្រាវ​ពី​ប្រទេស​អ៊ីស្រាអែល​បាន​ឲ្យ​ដឹងថា អ្នក​ដែល​រលាក​ច្រមុះ នឹង​ភ្ញាក់​ពី​គេង​ពេលយប់​ញឹកញាប់​ដល់ ៥០​ដង ទោះបី​ម្តង​តែ​ប៉ុន្មាន​វិនាទី​ក៏ដោយ ប៉ុន្តែ​វា​អាចធ្វើ​អាការ​ទន់ខ្សោយ​ធ្ងន់ធ្ងរ នៅក្នុង​អំឡុងពេល​ថ្ងៃ​បាន ។ ការ​លេបថ្នាំ​បំបាត់​អាល់​លែរ​ហ្ស៊ី (Allergy) នៅ​អំឡុង​ពេលយប់​មាន​ប្រសិទ្ធភាព និង​ជួយ​ឲ្យ​គេង​លក់​ស្រួល ។ លើសពីនេះ​ត្រូវ​កម្ចាត់​ធូលី​និង​មេរោគ​ផ្សិត ដោយ​ប្តូរ​ស្រោមខ្នើយ​ជាប្រចាំ បោកគក់​ជាប្រចាំ បោកគក់​កម្រាលពូក និង​ភួយ ក្នុង​ទឹក​ក្តៅ​៦០​អង្សា រាល់​សប្តាហ៍​និង​កម្ចាត់​មេរោគ​ផ្សិត បរិវេណ​ផ្អាប់​សើម ដូចជា​នៅក្រោម​អាង​លុបមុខ ជ័រ​ទ្វារ​ទូទឹកកក និង​គែម​បង្អួច​ជាដើម ។​

៥-​ទទួលទាន​ការ​បូ​អ៊ី​ដ្រា​ត​ខុស​ប្រភេទ : បើ​កម្រិត​ក្លុយកូស​ក្នុង​ឈាម​ធ្លាក់ចុះ​មួយ​រំពេច ដែល​អាច​កើតឡើង​បាន បើ​អ្នក​ទទួលទាន​កាបូ​អ៊ី​ដ្រា​ត (Carbohydrate) ដែលមាន​ជាតិ​ស្ករ​ខ្ពស់ វា​និង​ពន្យារ​ដំណើរការ​ដុតបំផ្លាញ និង​ធ្វើ​ឲ្យ​អស់កម្លាំង ។ ដូច្នេះ​អ្នក​គួរ​ជ្រើស​កាបូ​អ៊ី​ដ្រា​ត ដែលមាន​ជាតិ​ស្ករ​ទាប​ប្តូរ​ពី​នំ​បុ័ង​ពណ៌​ស មកជា​ហូល​ហ្គ្រែ​ន ប្តូរ​ពី​បា​យស មកជា​បាយ​សំរូប និង​ពន្យារ​ការរំលាយ​កាបូ​អ៊ី​ដ្រា​ត ដោយ​ការដាក់​ទឹកក្រូច​ឆ្មារ ទឹកខ្មេះ ឬ ជាតិ​ខ្លាញ់​ដែលមាន​ប្រយោជន៍​ដូចជា​ប្រេង​អូ​លីវ ។ ការ​ពិសា​អាហារ​ដែលមាន​ជាតិ​ស្ករ​ខ្ពស់ មុនពេល​ចូល​គេង ជួយ​ឲ្យ​គេង​លក់​លឿន​ជាង​មុន​២​ដង ។ ឬ​ម្យ៉ាងទៀត អាចមកពី​ខ្វះ​ជាតិ​ទឹក ព្រោះ​មុន​និង​អ្នកមាន​អារម្មណ៍​ថា​ស្រែក​ទឹក រាងកាយ​ខ្វះ​ទឹក ២-៣% រួចទៅហើយ ដែល​គ្រប់គ្រាន់​និង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​អស់កម្លាំង ។​

៦-​មិន​ហាត់ប្រាណ : អ្នក​ដែល​ហាត់ប្រាណ​យ៉ាងតិច ២០​នាទី ក្នុង​មួយ​សប្តាហ៍​មានឱកាស​អស់កម្លាំង​តិចជាង​អ្នក​ដែល​មិន​ហាត់ប្រាណ​សោះ​ ដល់​ទៅ ៣០% ព្រោះ​ការហាត់​ប្រាណ បង្កើន​ចលនា​របស់​ឈាម​ទៅ​សាច់ដុំ​ផ្សេងៗ និង​ជួយ​បង្កើន​ថាមពល​ដល់​រាងកាយ​ផងដែរ ។ ការហាត់​ប្រាណ​បែប​អ៊ែ​រ៉ូ​ប៊ិក (Aerobic) ជា​វិធី​ដែល​ទទួលលទ្ធផល​ល្អ​បំផុត ក្នុងការ​កម្ចាត់​ភាព​ខ្សោយ​អស់កម្លាំង ៕

ស្ត្រីគួរយល់ដឹងពីជម្ងឺធ្លាក់ស

ធ្លាក់ស ​ជា​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​ទាំងឡាយ ទាក់ទង​ទៅនឹង​សុខភាព​ជីវសាស្ត្រ ដែល​ត្រូវ​ការចាប់អារម្មណ៍​បំផុត ។ ធ្លាក់​ស វិវត្តន៍​ទៅ​ទន្ទឹម​នឹង​ពេល​ប្រដាប់​ភេទស្ត្រី មាន​សកម្មភាព​រាប់​ចាប់​តាំងពី​អាយុ គ្រប់ការ​រហូត​ដល់​វយ័​ចំណាស់ ហើយ​ពិសេស​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ជំងឹ​ផ្លូវភេទ​តែម្តង ។​
នៅពេល​ផ្នែក​ជីវសាស្ត្រ​ដំណើរការ​ទៅ​បែប​ប្រក្រតី សារធាតុ​រំអិល​តែងតែ​ហូរ​ចេញ​មក​ធម្មតា​ពី​រន្ធ​យោ​នី ដូច​ផ្នែក​ពណ៌​ស នៃ​ស៊ុត​យ៉ាង​ដូច្នោះ​ហើយ​មាន​ក្លិនឆ្អាប​បន្តិច ។ នេះ​ហៅថា វត្ថុ​រាវ​ជីវសាស្ត្រ ដែល​ផ្សើម​យោនី​ជា​អចិន្ត្រៃយ៍ ។ សារធាតុ​រាវ​ថ្លា​ដែល​ហូរ​ចេញ​មក​នេះ​មាន​ក្លិនឆ្អាប​ខ្លាំង ឬ​តិច​បរិមាណ​ហូរ​មក​ច្រើន ឬ​តិច​ក៏​អា​ស្រយ័​ទៅ​ដោយ​បរិមាណ​នៃ​អរ័​ម៉ូ​ន អេ​ស្ត្រូ​ហ្សេ​ន “Estrogen” ដែល​មាន​នៅក្នុង​រូប​កាយ​របស់​ស្ត្រី​នោះ​ហើយ ។​
ឧទាហរណ៍ : នៅពេល​ដែល​កុមារី​នៅ​មាន​អាយុ​តិច​នៅឡើយ ហើយ​ប្រដាប់ភេទ​ក៏​មិន​ទាន់​លូតលាស់​គ្រប់លក្ខណៈ បើ​ពិនិត្យ​មើល​ក្នុង​រន្ធ​យោនី​របស់​ក្មេងស្រី​នោះ ក៏​មិន​ឃើញ​មាន​ជាតិ​សំណើម ជា​វត្ថុ​រាវ​មាន​ពណ៌​ស​ថ្លា​នោះដែរ ។ ដល់​មាន​អាយុ​គ្រប់កា​រហើយ​សំបុ​កពង (Ovary) ក៏​រីក​លូតលាស់ ហើយ​ប្រែប្រួល​បន្តិច​ម្តងៗ ជាមួយនឹង​ការផលិត​នូវ​សារធាតុ​រំញោច​ផ្លូវភេទ ធ្វើឲ្យ​ប្រដាប់​បន្ត​ពូជ (​យោ​នី​) ផលិត​ចេញ​មក​នូវ​ជាតិ​រំអិល ដែល​ហៅថា វត្ថុ​រាវ​ពណ៌​ស ។​
អាយុ​កាន់តែ​ពេញ​វយ័ (​អាច​រៀប​ការ​បាន​មាន​គូស្រករ ឬ​និយាយឲ្យចំ​ឈាន​ចូល​ដល់​វយ័​បង្ក​កំណើត​បាន ឬ​មាន​ម​ត្ថភាព​ទទួលការ​រួមរក័បា​ន​) សំបុ​កពង (Ovary) ក៏​មាន​លក្ខណៈ​គ្រប់គ្រាន់ ។ ចាប់ពីពេលនោះ​មក រៀងរាល់​ខែ​តែងតែ​បញ្ចេញ​អរ័​ម៉ូន “Estrogen” និង “Progesteron” ។ ដោយសារតែ​ហេតុនេះហើយ​ទើបបានជា “​ធ្លាក់​ស​” តែងតែ​មាន​ការប្រែប្រួល​ទៅតាម​វិវត្តន៍ នៃ​រដូវ​ប្រចាំខែ (Menstrual cycle) ដែល​នាំ​ឲ្យ​ធ្លាក់​ស​នោះ មានមក​តិច ឬ​ច្រើន ។ នៅក្នុង​វិវត្តន៍​ដំបូង​ប្រចាំខែ (​ពេល​មក​ខែ​) ពេល​ដែល​ប​រី​មាណ​អរ័​ម៉ូន Estrogen ផលិត​បាន​ច្រើន ដោយសារ​តែ​មាត់ស្បូន​ផលិត​វត្ថុ​រាវ​មក​ច្រើន ទើប​បរិមាណ​វត្ថុ​រាវ​នោះ​កាន់តែ​កើនឡើង ដែល​នាំឲ្យ​គេ​សង្កេតមាន​ជាតិ​រំអិល ហូរ​ចេញ​មក​កក្លាក់​ដូច​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​សត្វ មាន​សភាព​អន្លាយ​ស្អិតៗ ។ ជាពិសេស​នៅ​មុន​ពេល​ពង​អូវុល​ធ្លាក់ចុះ​មក​ប្រមាណ​ពី ១២-២៤ ម៉ោង សារធាតុ​រាវ​នេះ​ក៏​ចេះ​តែ​ហូរ​ចេញ​មក​ច្រើន​លើស​មុន ។ ដោយសារ​តែ​ដូច្នេះ ហើយ​ទើប​ស្ត្រីភេទ​តែងតែ​ទទួល​អារម្មណ៍​ថា ទ្វារមាស​របស់​នាង​សើម​ជោក​ជានិច្ច ។ ក្រោយពេល​អូវុល​ធ្លាក់​មក​ហើយ បរិមាណ​អរ័​ម៉ូន Progesterone នោះ ក៏​កាន់តែ​កើនឡើង​ថែម​ទៀត នៅពេល​នោះ​ធ្លាក់ស​ក៏​មាន​ទឹក​ខាប់ ដូចជា​ទឹកដោះគោ​ស្អិត​បន្តិច ។​
ក្រៅពី​មាន​សភាព​ដូច​ខាងលើ​នោះ ពេល​ចាប់ផ្តើម​មានគភ៌​ហើយ​នោះ បើ​ធ្វើការ​ធ្ងន់ ឬ​ក្នុង​ករណី​កើត​អារម្មណ៍​ស្រៀវ​ស្រើប​ចង់​រួមរក័ វត្ថុ​ធាតុ​រាវ​ហៅថា ធ្លាក់ស​នោះ ក៏​កាន់តែ​ហូរ​មក​ច្រើនឡើង​ថែម​ទៀត រហូតដល់​ពេល​ខ្លះ​ហូរ​ធ្លាក់​មក​ស្អិត​អន្លាយ ដូច​ប្រេងម៉ាស៊ីន ខាប់​មក​ក្រៅ​ទ្វារមាស ។ ដូច្នេះ​ហើយ​នៅពេល​ជីវសាស្ត្រ មាន​ភាព​ជា​ប្រក្រតី​នោះ ធ្លាក់ស​អាច​មាន​ច្រើន ឬ​តិច រាវ ឬ​ខាប់ មាន​ការប្រែប្រួល​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​បើ​និយាយ​ជាមួយ​វិញ មិន​មាន​បញ្ហា​អ្វី​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព ឬ​មិន​មាន​ជំងឺ​អ្វី​កើត​មាន​ឡើយ​ចំពោះ​ស្ត្រី​នោះទេ ៕

Thursday, January 17, 2013

សញ្ញាស្ងៀមស្ងាត់១០របស់ស្ត្រេសដែលអ្នកគួរយកចិត្តទុកដាក់

-​ឈឺក្បាល​នៅ​ចុង​សប្តាហ៍​
បណ្ឌិត Todd Schwedt នាយក​មជ្ឈមណ្ឌល​សរ​សៃ​ប្រសាទ​នៃ​មហាវិទ្យាល័យ​វ៉ាស៊ីនតោន​ឲ្យ​ដឹងថា "​ឥទ្ធិពល​របស់​ស្ត្រេ​ស​អាច​រំលឹក​អ្នក​ដោយ​ការឈឺ​មួយ​ចំហៀង​ក្បាល ។ ពេល​កាលវិភាគ​ទទួលទាន​អាហារ គេង សកម្មភាព​ប្រចាំថ្ងៃ​មិន​វិទ្យាសាស្ត្រ អ្នក និង​ជួប​ការឈឺ​នៅ​ឱកាស​ចុង​សប្តាហ៍​" ។​
-​ឈឺពោះ​ខ្លាំង​ក្នុង​ថ្ងៃ "​មក​រដូវ​"
​ស្ត្រី​ដែល​តានតឹង​មានការ​ប្រឈម​ត្រូវ​ឈឺពោះ និង​រមួលក្រពើ​ទ្វេដង ក្នុង​ខួប​រដូវ​ប្រៀប​នឹង​អ្នក​មិនសូវ​តានតឹង ។​
​ពួក​អ្នកស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ​ហា​ វ៉ាដ​ឲ្យ​ដឹងថា "​ភាព​តានតឹង​ជា​មូលហេតុ​បង្ក​បាត់​តុល្យភាព​អ័រម៉ូន ។ លំ​ហាត់ប្រាណ​ទាំងឡាយ​អាចធ្វើ​ឲ្យ​ធូរស្រាល​អាកា​រៈ​រមួលក្រពើ និង​តានតឹង ដោយ​វិធី​បន្ថយ​សកម្មភាប​រប​ស់​ប្រព័ន្ធ​សរសៃប្រសាទ​" ។​
-​មាត់​ឈឺ​ខ្ទោ​កៗ​
Matthew Messina ទីប្រឹក្សា​របស់​សមាគម​ទន្តពេទ្យ​អាមេរិក​ឲ្យ​ដឹងថា "​ធ្មេញ​ឈឺ​ពឺត ជា​សញ្ញា​របស់​កា​រស​ង្គ្រឺ​ត​ធ្មេញ​ច្រើន​កើតឡើង​ក្នុងពេល​គេង និង​អាច​ប្រែ​ធ្ងន់ធ្ងរ​ជាង​ដោយ​ការតានតឹង ។ អ្នក​អាច​សួរ​ទន្ត​បណ្ឌិត អំពី​ឧបករណ៍​ការពារ​ធ្មេញ​ក្នុងពេល​គេង​អាច​បន្ថយ ឬ​បញ្ឈប់​បាតុភូត​ស​ង្គ្រឺ​ត​ធ្មេញ​" ។​
-​សុ​បិ​ន្ត​អាក្រក់​
​ពេល​អ្នកមាន​សុ​បិ​ន្ត​ល្អ អ្នកនឹង​ភ្ញាក់ឡើង​ក្នុង​សភាព​ផ្លូវចិត្ត​ល្អ​ជាង​មុនពេល​អ្នក​ចូល​គេង បណ្ឌិត Rosalind Cartwright សាស្ត្រាចារ្យ​ចិត្តសាស្ត្រ​នៅ​មជ្ឈមណ្ឌល​សុខាភិបាល​មហាវិទ្យាល័យ Rush មានប្រសាសន៍ ។​
​ពេល​ត្រូវ​ស្ត្រេ​ស អ្នក​ភ្ញាក់​ពី​ដំណេក​ជាប្រចាំ​ជាង បណ្តា​រូបភាព​ដិត​ជាប់​អារម្មណ៍ និង​លេចឡើង​បន្តបន្ទាប់ និង​ឥទ្ធិពល​ទៅដល់​គុណភាព​ដំណេក ។​
​ទម្លាប់​គេង​ល្អ អាចជួយ​ទប់ស្កាត់​រឿងនេះ ពេល​អ្នក​គេង​ពី ៦-៨​ម៉ោង ក្នុង​មួយ​យប់ និង​ចៀសវាង​កាហ្វេ​អ៊ី​ន ស្រា​ឬ​សារជាតិ​រំញោច​មុនពេល​ចូល​គេង ។​
-​ហូរឈាម​អញ្ចាញធ្មេញ​
​លោក Prestor Miller អតីត​នាយក​របស់ American Academy of periodontology ឲ្យ​ដឹងថា "​អ្នក​ត្រូវ​តានតឹង​មានការ​ប្រឈម​ខ្ពស់ កើត​ជំងឺ​មាត់​ធ្មេញ ។ ពពួក​អ័រម៉ូន​តានតឹង Cortisol ធ្វើ​ឲ្យ​ថយចុះ​ប្រព័ន្ធ​អង្គ​បដិបក្ខ និង​បង្កលក្ខណៈ​ឲ្យ​បាក់តេរី លុកលុយ​ចូល​អញ្ចាញធ្មេញ ។ ប្រសិន​អ្នក​កំពុងធ្វើការ​ច្រើន​ម៉ោង និង​ទទួលទាន​នៅ​នឹង​តុ​ធ្វើការ ចូរ​យកចិត្តទុកដាក់​អនាម័យ​មាត់​ធ្មេញ ។ ក្រៅពីនេះ​ធនា​សុខភាព​មាត់​ធ្មេញ​ដោយ​វិធី​ហាត់ប្រាណ និង​គេង​ត្រូវ​ម៉ោង​ក៏​ជួយ​បន្ថយ​ភាព​តានតឹង​បានដែរ ។​
-​បង្កើន​មុន​អង្កាម​
​ស្ត្រេ​ស​ធ្វើ​ឲ្យ​កើន​រលាក នាំ​ដល់​ការកើត​មុន និង​មុន​អង្កាម​ទាំង​ចំពោះ​មនុស្សពេញវ័យ ។ បណ្តា​ផលិតផល​ក្រែ​ម​ថែរក្សា​ស្បែក ផ្ទុក​សមាសធាតុ​អាស៊ីដ Salicylic ឬ benzogl peroxide បូក​បន្ថែម​ក្រែ​ម​រក្សា​សំណើម noncomedogenic នឹង​ជួយ​ស្បែក​មិន​ឲ្យ​ស្ងួត​ពេក ។​
-​ឃ្លាន​ចំណី​ផ្អែម​
​តានតឹង​ជា​លទ្ធភាព​មួយ​ក្នុងចំណោម​លទ្ធភាព​រំញោច​សកម្មភាព​អ័រម៉ូន​ក្នុងការ​ឃ្លាន​សូកូឡា របស់​ផ្អែម​របស់​អ្នក ។​
-​រមាស់​ស្បែក​
​ការស្រាវជ្រាវ​មួយ​នៅ​ជប៉ុន​លើ​មនុស្ស​ ២.០០០​នាក់ បង្ហាញថា អ្នក​រមាស់​រ៉ាំរ៉ៃ មានលទ្ធភាព​កើត​ស្ត្រេ​ស​ខ្ពស់ជាង​២​ដង ប្រៀប​នឹង​អ្នក​គ្មាន​សញ្ញា​នេះ ។ ប្រការ​មួយ​ផ្សេងទៀត គឺ​បាតុភូត​រមាស់​អាច​បណ្តា​ល​ឲ្យ​តានតឹង អ្នក​នឹងមាន​អារម្មណ៍​ខ្វាយខ្វល់ ហើយ​ផ្តើម​ពី​នោះ​ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​ជាង​ពពួក​ជំងឺ ដូចជា​លាក​ស្បែក eezema... ។ ប្រតិកម្ម​តានតឹង​រំញោច​សកម្មភាព​សរសៃ​ប្រសាទ​បង្ក​អារម្មណ៍​រមាស់​ក្នុង​ សរីរាង្គ ។​
-​អាលែកហ្ស៊ី​ប្រែជា​អាក្រក់​ជាង​
​ពួក​អ្នកស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ Ohio State University ឲ្យ​ដឹងថា​បណ្តា​រោគសញ្ញា​អាលែកហ្ស៊ី​ច្រើន​លេចឡើង​នៅ​មនុស្ស​ជាច្រើន ក្រោយពេល​ពួកគេ​ឆ្លងកាត់​អារម្មណ៍​ខ្វាយខ្វល់ ។ អ័រម៉ូន​តានតឹង​អាចធ្វើ​ឲ្យ​កើន​ការផលិត IgE ប្រូតេអ៊ីន​មួយ​ក្នុង​ឈាម​បង្ក​ជា​ប្រតិកម្ម​អាលែកហ្ស៊ី​លើ​សរីរាង្គ ។​
-​ឈឺពោះ
​ខ្វាយខ្វល់ និង​តានតឹង​អាច​បង្ក​ឲ្យ​ឈឺពោះ រួមជាមួយ​ការឈឺ​ក្បាល ឈឺ​ខ្នង និង​គេង​មិន​លក់ ។ ការស្រាវជ្រាវ​លើ​បុរស​និង​ស្ត្រី​១.៩៥៣​នាក់ បង្ហាញថា អ្នក​ឆ្លងកាត់​កម្រិត​ខ្ពស់បំផុត​របស់​ភាព​តានតឹង​មានការ​ប្រឈម​ត្រូវ​ឈឺពោះ ​ខ្ពស់ជាង​៣​ដង ប្រៀប​នឹង​អ្នក​មិន​តានតឹង ។ ពោះវៀន​មាន​សម្ព័ន្ធភាព​ជាមួយ​ខ្សែ​សរសៃប្រសាទ​ទទួល និង​ដោះស្រាយ​ព័ត៌មាន​ពេល​អ្នក​ឆ្លងកាត់​អារម្មណ៍​ស្ត្រេ​ស ៕​

(ប្រភព៖KSN-NEWS.COM)

Wednesday, January 16, 2013

រកឃើញវិធីទប់ស្កាត់ Virus HIV មិនឲ្យវិវត្តទៅជា AIDS

(រចនាសម្ព័ន្ធ Virus HIV)
ការស្រាវជ្រាវ​នឹង​រកឃើញ​វិធី​ទប់ស្កាត់ Virus HIV មិន​ឲ្យ​វិ​វត្ត​ទៅជា​ជំងឺ AIDS បាន​ត្រាយផ្លូវ​ថ្មី​មួយ​សម្រាប់​កិច្ចប្រឹងប្រែង​ស្វែងរក​វិធី​ព្យាបាល​ ជំងឺ​ប្រចាំ​សតវត្សរ៍ ។​
​ក្នុង​អត្ថបទ​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​ វិធីសាស្ត្រ​ព្យាបាល​ដោយ​ហ្សែ​ន​មនុស្ស (The gene Therapy) ថ្ងៃទី​១៦/១ លោក Harich ប្រកាសថា បានទទួល​ជោគជ័យ​ក្នុងការ​ប្រែប្រួល​ប្រូតេអ៊ីន​មួយ ក្នុង Virus HIV ហើយ​ជា​ប្រូតេអ៊ីន​ដែល Virus HIV ត្រូវការ​សម្រាប់​បង្កប​ង្កើ​ត "​កូនចៅ​" វា ។ ប្រូតេអ៊ីន​ថ្មី​ដែល​លោក​ប្រែប្រួល​វា​បាន​នោះ​ត្រូវបាន​ដាក់ឈ្មោះថា Nullbasic វា​មាន​ប្រសិទ្ធភាព​រារាំង Virus HIV មិន​ឲ្យ​រីកចម្រើន​បាន ។​

​ នៅក្នុង​បរិស្ថាន​ពិសោធន៍ Nullbasic មាន​សមត្ថភាព​ច្រើន​ទប់ស្កាត់​មិន​ឲ្យ Virus HIV រីកចម្រើន​បាន ហេតុនេះ​វា​មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ការទប់ស្កាត់​មិន​ឲ្យ Virus HIV នេះ​វិ​វត្ត​ទៅជា​ជំងឺ AIDS ។​
​លោក Harich លើកឡើងថា ពេលដែល​ប្រើ​ប្រូតេអ៊ីន​ថ្មី​នេះ នៅលើ​អ្នក​រង​ការឆ្លង virus HIV នោះ​វា​ធ្វើ​ឲ្យ Virus នេះ "​ដេក​ស្ងៀម​" មិន​រាលដាល ។ ដូច្នេះ​អ្នកជំងឺ​អាច​រក្សារ​បាន​ប្រព័ន្ធ​ការពារ​សរីរាង្គ​មាំទាំ​បាន​ ក្នុង​រយៈពេល​មួយ​វែង ដោយ​ពុំ​ចាំបាច់​ប្រើ​វិធី​ព្យាបាល​ដោយ​ឱសថ​បូក ដូច​បច្ចុប្បន្ន​ឡើយ ។​

​លោក​បាន​ឲ្យ​ដឹងថា ការពិសោធន៍​ជាថ្មី​លើស​ត្វ នឹងធ្វើ​បន្ថែម​ក្នុងឆ្នាំនេះ ហើយ​ប្រសិនបើ​ជោគជ័យ​ទៀត​នោះ គឺ​ពិភពលោក​អាច​យក​វិធីសាស្ត្រ "​ពិស​ព្យាបាល​ពិស​"​នេះ សម្រាប់​ព្យាបាល​ឲ្យ​អ្នកជំងឺ AIDS ។​
​តាម​ អង្គការសហប្រជាជាតិ ចំនួន​អ្នក​ផ្ទុក Virus HIV លើ​ពិភពលោក​កើន​ពី​៣៣,៥​លាន​នាក់ ក្នុង​ឆ្នាំ​២០១០ ឡើងដល់​៣៤​លាន​នាក់​នៅ​ឆ្នាំ​២០១១ ៕

(ប្រភព៖CEN)

ទឹ​ក​ដូ​ង​​មា​ន​​ប្រ​យោ​ជ​ន៍​​អ្វី​​ស​ម្រា​ប់​​សុ​ខ​ភា​ព​​?​

ទឹកដូង ទោះជាវាថ្មីចំពោះទីផ្សារលក់រាយ តែវាមិនមែនជារបស់កម្រនោះទេ ។ ទឹកប្រភេទនេះ បានជួយសង្គ្រោះជីវិតរបស់ទាហានជាច្រើន ក្នុងអំឡុងពេលនៃសង្គ្រាម ។ ទឹកដូងគឺបានមកពី ដូងខ្ចីស្រស់ៗ ។ ដោយសារ តែការផ្ទុកជាតិប៉ូតាស្យូមដ៏ច្រើនរបស់វា ទឹកដូងគឺពិតដើរតួទាំងជា វេជ្ជបណ្ឌិតផង និង ជាអ្នកចិញ្ចឹមរាងកាយ សំរាប់កីឡាករផង ។
·         ទឹកដូងគឺល្អសំរាប់ការបង្គ្រប់ជាតិទឹក ដោយសារអ៊ីសូតូនីកពីធម្មជាតិរបស់វា ។ នៅពេល  ដែលរាងកាយរបស់អ្នក មានជាតិទឹកគ្រប់គ្រាន់ហើយ វានឹងមានភាពងាយស្រួល ក្នុងការកំចាត់នូវជាតិពុល តាមរយៈការបត់ជើងតូច ។
·         សារធាតុការពារប្រតិកម្មអុកស៊ីត ដែលបានរកឃើញនៅក្នុងទឹកដូង ជួយប្រឆាំងប្រយុទ្ធនឹងរ៉ាឌីកាល់នៅក្នុងរាងកាយរបស់អ្នក។
·         ទឹកដូងជួយ ក្នុងការគ្រប់គ្រងទំងន់ នៅពេលវាត្រូវបានគេប្រើជំនួសទឹកដោះគោ ដោយសារតែវាមានជាតិខ្លាញ់ទាប និង គ្មានកូឡេស្តេរ៉ូល ។
·         ទឹកដូងអាចជួយកាត់បន្ថយការហើមប៉ោងនៅដៃ និង ជើងរបស់អ្នក ហើយវាក៏ជួយអោយមានភាពងាយស្រួលក្នុងការបឺតស្រូបរបស់ឱសថផងដែរ ។
·         ការលាងមុខជាមួយនឹងទឹកដូង អាចជួយកាត់បន្ថយការចេញមុននៅលើផ្ទៃមុខ។
·         ទឹកដូងអាចជួយកាត់បន្ថយសម្ពាធឈាម ។
·         មានគេអះអាងថា ការទទួលទានទឹកដូង គឺនឹងអាចជួយរក្សាកម្រិត pH នៃសារធាតុរាវក្នុងរាងកាយអ្នក និងជំរុញដំណើរឈាមរត់អោយបានល្អ ។
·         ទឹកដូងអាចប្រើប្រាស់ជាភេសជ្ជះសំរាប់កន្លែងហាត់កីឡា ដើម្បីបំពេញនូវអេឡិចត្រូលីតដែលបានបាត់បង់ ក្នុងអំឡុងពេលនៃការហាត់ប្រាណ ។
·         វាជួយក្នុងការរំលាយអាហារ តាមរយៈការបញ្ចេញឧស្ម័នអោយមានវត្តមាន ក្នុងបំពង់អាហារ របស់អ្នក ។
·         វេជ្ជបណ្ឌិតជាច្រើនបានណែនាំថា ទឹកដូងជួយក្នុងការរំលាយគ្រួសក្នុងតម្រងនោម និង ជួយអោយវាមានភាពងាយស្រួលនឹងធ្លាក់ចេញមក ៕

Tuesday, January 15, 2013

ការអង្គុយច្រើនម៉ោងរាល់ថ្ងៃអាចប្រឈមនឹង​ជម្ងឺតម្រងនោម

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថាអ្នកដែលចំណាយពេលអង្គុយច្រើនម៉ោងគឺមានការកើនឡើងហានិភ័យនៃជំងឺតម្រងនោម។
អ្នកស្រាវជ្រាវបានមើលលើមនុស្សជាង៥.៦០០នាក់ដែលមានអាយុជាមធ្យមពី ៤០ឆ្នាំ ទៅ៧៥ឆ្នាំ, ដោយយោង តាមបរិមាណនៃម៉ោងដែលពួកគេចំណាយពេលអង្គុយជារៀងរាល់ថ្ងៃ និងកម្រិតនៃការធ្វើលំហាត់ ប្រាណប៉ុណ្ណា ដែលពួកគេបានធ្វើ។

Monday, January 14, 2013

ជំងឺ​ភ្នែក និង​​មនុស្ស​​វ័យ​​ធ្វើការ

ក្នុង​វ័យ​ធ្វើការ ជា​វ័យ​ដែល​ត្រូវ​ការ​ប្រើ​ប្រាស់​កែវ​ភ្នែក ជា​ចាំបាច់ ដូច្នេះ ​អ្នក​គួរ​ថែ​ទាំ​កែវ​ភ្នែក ឱ្យ​បាន​ល្អ ដើម្បី​ចៀស​ផុត​ពីជំងឺ​តម្កាត់​ទាំង​ពួង។ ជំងឺ​ភ្នែក ដែល​តែង​តែ​កើត​ឡើង​ញឹក​ញាប់ អ្នក​គួរ​ដឹង គឺ​ខ្សែ​ភ្នែក​ខុស​ប្រក្រតី បញ្ហា​ពី​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ និង​ជំងឺ​កន្ទុយ​ថ្លែន ឬ​ឧប្បត្តិ​ហេតុ​ចំពោះ​កែវភ្នែក​...។

-បញ្ហាខ្សែភ្នែកខុសប្រក្រតី ៖
គឺសភាពដែលធ្វើឱ្យភ្នែកព្រិល ស្រវាំង មានលក្ខណៈស្រដៀង នឹងការថត រូបភាពមិនច្បាស់ ឬ​ឃើញ​រូបភាពព្រិល អាចជាម្ញ៉ូបជិត ម្ញ៉ូបឆ្ងាយ ឬខ្សែភ្នែកផ្អៀង។

ដំណោះស្រាយបញ្ហាខ្សែ​ភ្នែក​ខុស​ប្រក្រតី គឺ ៖
១. ការប្រើវ៉ែនតា ៖
ជាវិធីដ៏ងាយស្រួល និងមានសុវត្ថិភាព។ ពេលទៅវាស់ខ្សែភ្នែកលើកដំបូង គួរជួបជាមួយចក្ខុពេទ្យ ដើម្បី ពិនិត្យ និងវិនិច្ឆ័យថា គ្មានជំងឺភ្នែកធ្ងន់ធ្ងរ និង​គួរ​ប្តូរវ៉ែនតា នៅពេលចាប់ផ្តើមមើលលែងច្បាស់ ឬនៅពេលវ៉ែនតានោះ ធ្វើឱ្យអ្នកមានអារម្មណ៍ឈឺភ្នែក ឬឈឺក្បាល។
២. ការប្រើកញ្ចក់ភ្នែក (Contact Lens) ៖
ជាវិធីដែលមានការនិយមច្រើន ចំពោះអ្នកមានបញ្ហាខ្សែភ្នែក។ កញ្ចក់ភ្នែក មានទាំងប្រភេទប្រើប្រាស់បណ្តោះ- អាសន្ន រួចបោះចោល និងប្រភេទដែលអាចប្រើបាន ១-២ ឆ្នាំ។ ជាទូទៅ កញ្ចក់ភ្នែកគ្រប់ៗប្រភេទ ត្រូវប្រើតែពេលចាំបាច់ប៉ុណ្ណោះ មិនគួរពាក់គេងនោះទេ និងគួរថែទាំអនាម័យឱ្យបានល្អត្រឹមត្រូវផង ព្រោះការប្រើប្រាស់ កញ្ចក់ភ្នែកខុសវិធី អាចប្រឈមនឹងការឆ្លងមេរោគនៅភ្នែក ដែល អាចធ្វើឱ្យខ្វាក់ភ្នែកបាន។
៣. ការប្រើឡាស៊ែរព្យាបាល ៖
ជាបច្ចេកវិទ្យាថ្មី ដែលបានទទួលការនិយមច្រើន ជាទូទៅ តែងតែធ្វើចំពោះអ្នកដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ ដែលកម្រិតខ្សែភ្នែក ចាប់ផ្តើមមានការប្រែប្រួល និងមិនមានជំងឺប្រចាំកាយមួយចំនួន។ ដូច្នេះ អ្នកដែលមានបញ្ហាខ្សែភ្នែកខុសប្រក្រតី ដែលចាប់អារម្មណ៍ប្រើ- ប្រាស់កាំរស្មីឡាស៊ែរ ក្នុងការព្យាបាល គួរពិគ្រោះជាមួយ ចក្ខុពេទ្យ ដើម្បីពិនិត្យមើលសភាពភ្នែក និងទទួលការណែនាំ មុននឹងធ្វើការសម្រេចចិត្ត។


-បញ្ហាពីការប្រើប្រាស់កុំព្យូទ័រ ៖
បច្ចុប្បន្ន កុំព្យូទ័រ មានតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើការ ដែលអ្នកខ្លះចាំបាច់ត្រូវប្រើកុំព្យូទ័រយូរ ដល់ទៅ ៨-១០ម៉ោង ក្នុង១ថ្ងៃ ដែលអាចធ្វើឱ្យកើតមានបញ្ហាឈឺភ្នែក ពីការប្រឹងមើល ផ្សាភ្នែក ដោយសារបញ្ហាស្ងួត ភ្នែក និងព្រិលភ្នែក ដោយសារការប្រឹងសម្លឹង។

-ការណែនាំក្នុងការប្រើកុំព្យូទ័រ គឺ ៖
១. ដើម្បីចៀសវាងបញ្ហាឈឺភ្នែក ពីការផ្ចង់មើល ឬ ព្រិលភ្នែក ដោយសារការប្រឹងមើល គួរមានការសម្រាកខ្សែភ្នែកខ្លះ ជារៀងរាល់ ៣០នាទី នៃការប្រើប្រាស់កុំព្យូទ័រ ដោយការសម្លឹងមើលទៅបរិវេណឆ្ងាយៗ ដូចជា ក្រៅបង្អួច យ៉ាងតិច ៣-៥នាទី មុននឹងត្រឡប់មកធ្វើការជាមួយកុំព្យូទ័រវិញ នឹងជួយបន្ថយអាការឈឺភ្នែក និងព្រិលភ្នែក បាន។
២. ដើម្បីចៀសវាងការផ្សាភ្នែក ដោយសារភ្នែកស្ងួត គួរចៀសវាងអង្គុយធ្វើការមុខកុំព្យូទ័រ នៅកន្លែងដែលមានខ្យល់បក់ផាត់ ទាំងខ្យល់ពីកង្ហារ ឬម៉ាស៊ីនត្រជាក់ និងគួរ ប៉ប្រិចភ្នែក ឱ្យបានញឹកញាប់ផង នៅពេលមានអារម្មណ៍ផ្សាភ្នែក បើអាការធ្ងន់ធ្ងរ អាចត្រូវប្រើទឹកភ្នែកសិប្បនិម្មិត (ថ្នាំបន្តក់) ជាជំនួយបាន។

-ជំងឺពកកែវភ្នែក និងជំងឺកន្ទុយថ្លែន ៖
ជំងឺពកកែវភ្នែក (Pinguecula) និងជំងឺកន្ទុយថ្លែន បណ្តាលមកពីជាលិកាកែវភ្នែកពណ៌ស រងប៉ះទង្គិច ដូចជា ត្រូវខ្យល់ធូលី ឬកម្តៅថ្ងៃខ្លាំង រយៈពេលយូរ ធ្វើឱ្យមាន ការ​ឡើងកម្រាស់ និងរលាកជាលិកាកែវភ្នែកស ការឡើងកម្រាស់នេះ ហៅថា ជំងឺពកកែវភ្នែក។ ក្រោយមក ប្រសិនបើអាការជំងឺធ្ងន់ធ្ងរជាងមុន អាចរាលដាលចូល ដល់​បរិវេណប្រសីភ្នែក ហៅថា ជំងឺកន្ទុយថ្លែន។
អាការនៃជំងឺពកកែវភ្នែក និងជំងឺកន្ទុយថ្លែននេះ គឺ នឹងធ្វើឱ្យភ្នែកមានអាការក្រហាយផ្សា ក្រហមបរិវេណកន្ទុយថ្លែន នៅពេលប៉ះជាមួយធូលី ខ្យល់ ឬកម្តៅថ្ងៃខ្លាំង ដែល​ក្រៅពីធ្វើឱ្យកើតមានការរលាកនៃកន្ទុយថ្លែន ថែមទាំងធ្វើឱ្យរាលដាលកាន់តែខ្លាំង។
ដូច្នេះ អ្នកជំងឺពកកែវភ្នែក និងកន្ទុយថ្លែន គួរចៀសវាងការប៉ះពាល់ធូលី ខ្យល់ និងកម្តៅខ្លាំង ហើយមិនគួរ ទិញថ្នាំបន្តក់ភ្នែក ពីឱសថស្ថានដោយខ្លួនឯង ព្រោះថ្នាំ មួយចំនួន អាចមានសមាសធាតុផ្សំរបស់ជាតិស្តេរ៉ូអ៊ីដ ដែលអាចធ្វើឱ្យប៉ះពាល់ដល់​ភ្នែក ដោយសារជំងឺជ្រៀតជ្រែក នៃជំងឺភ្នែកឡើងបាយ បាន។

-គ្រោះថ្នាក់ចំពោះកែវភ្នែក ៖
កែវភ្នែក ជាសរីរាង្គដែលទាមទារការថែទាំយ៉ាងល្អ ព្រោះគ្រោះថ្នាក់ផ្សេងៗ អាចធ្វើឱ្យបាត់បង់កែវភ្នែក អស់មួយជីវិតបាន។

វិធីបង្ការគ្រោះថ្នាក់ចំពោះកែវភ្នែក ក្នុងវ័យធ្វើការ គឺ ៖
១. នៅពេលមានវត្ថុចម្លែកហុយមក ឬខ្ទាតចូលភ្នែក ក្នុងករណីជាធូលីហុយចូលភ្នែក ហាមប្រើដៃញី- ភ្នែក ព្រោះនឹងធ្វើឱ្យធូលីកប់ណែននៅក្នុងកញ្ចក់ភ្នែក គួរបិទភ្នែក និងប៉ប្រិចភ្នែកវិញ ទឹកភ្នែកនឹងលាងសម្អាត ធូលីចេញពីកែវភ្នែក ឬអាចបើកភ្នែកដាក់ក្នុងទឹកស្អាត ក៏អាចធ្វើឱ្យធូលីចេញពីកែវភ្នែកបាន។
ករណីវត្ថុចម្លែកធ្ងន់ធ្ងរ ខ្ទាត ចូលភ្នែក ដូចជា កម្ទេច ដែកគោលខ្ទាតចូលភ្នែក ឬត្រូវសារធាតុគីមីខ្ទាតចូលភ្នែក គួរប្រញាប់ទៅជួបចក្ខុពេទ្យភ្លាមៗ។ ក្នុងពេលធ្វើការ ដែលអាចប្រឈមនឹងការមានគ្រោះថ្នាក់ចំពោះកែវភ្នែក គួរប្រើឧបករណ៍ការពារ។
២. គ្រោះថ្នាក់ពីកញ្ចក់រថយន្ត ជាហេតុការណ៍ ដែលកើតឡើងច្រើនបំផុត នៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ប្រសិនបើអ្នកបើកបរ ឬទៅទង្គិចនឹងកញ្ចក់រថយន្ត ធ្វើឱ្យ​មុតភ្នែក បណ្តាលឱ្យខ្វាក់ភ្នែកបាន។ ដូច្នេះ ទាំងអ្នកបើកបរ នឹងអ្នកដំណើរ គួរដាក់ខ្សែក្រវាត់សុវត្ថិភាព ដើម្បីការពារការត្រូវកម្ទេចកញ្ចក់ខ្ទាតចូលភ្នែក បង្ការការខ្វាក់​ភ្នែក​៕

(ប្រភព៖អង្គរធំ)

Sunday, January 13, 2013

វិធីលាងជម្រះជាតិគីមីចេញពីបនែ្ល​ ឬផ្លែឈើ

បនែ្ល​ និង​ផែ្ល​ឈើ​ជា​អា​ហារ​ទ្រ​ទ្រង់​ដ៏​សំ​ខាន់​បំ​ផុត​សំ​រាប់​​រាង្គ​កាយ​ របស់មនុស្ស​គ្រប់​ៗ​គ្នា​ ​។​ ​ព្រោះ​បនែ្ល​ ​និង​ផែ្ល​ឈើ​មាន​ផ្ទុក​វី​តា​មីន​ ​និង​រ៉ែ​ខ​និ​ជ​ដ៏​ច្រើន​សំ​បូរ​បែប​ ព្រម​ទាំង​មាន​ផ្ទុក​សារ​ធាតុ​ប្រ​ឆាំង​ និង​ការ​ពារ​នឹង​ជំ​ងឺ​ផេ្សង​ៗ​ ជា​ពិ​សេ​ស​គឺ​ជំ​ងឺ​ម​ហា​រីក​ទៀត​ផង​ ​។​ ដូច្នេះ​ដោយ​សារ​តែ​គុណ​ប្រ​យោជន៏​ទាំង​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​រូប​តែង​តែ​ប្រា​ថ្នា​ចង់​ប​រិ​ភោគ​បន្លែ​ ​​និង​ផែ្ល​ឈើ​ស្រស់​ៗ​។​ ប៉ុន្តែ​ទន្ទឹម​នឹង​គុណ​ប្រ​យោជន៏​ដ៏​សំបូរ​បែប​នេះ​ ​វា​ក៏​អាច​បណ្តាល​ឲ្យ​មាន​ផល់​ប៉ះ​ពាល់​អា​ក្រក់​ដល់​សុខ​ភាព​យើង​ទាំង​អស់ ​គ្នា​ផង​ដែរ​បើ​សិន​ជា​យើង​ពុំ​បាន​លាង​សំ​អាត
​វា​ឲ្យ​បាន​ ស្អាត​ល្អ​នោះ​ទេ​​​ ព្រោះ​ក្រៅ​ពី​បនែ្ល​ និង​ផែ្ល​ឈើ​ស​រី​រាង្គ​ ​បនែ្ល​ និង​ផែ្ល​ឈើ​ដែល​មាន​លក់​នៅ​តាម​ទី​ផ្សារ​ទាំង​អស់​សុទ្ធ​សឹង​តែ​មាន​ផ្ទុក​ ទៅ​ដោយ​សារ​ធាតុ​គីមី​ សត្វ​ល្អិត​ចង្រៃ​ ​និង​មេ​រាគ​ផ្សេង​ៗ​ដែល​យើង​ពុំ​អាច​មើល​ឃើញ​នឺង​ភ្នែក​ទ​ទេរ​បាន​ ​។​ដូច្នេះ​ហើយ​ដើម្បី​ឲ្យ​ទទួល​បាន​នូវ​សុខ​ភាព​ល្អ​ពេញ​បរិបូរណ៍​ ​យើង​ត្រូវ​លាង​សំអាត​បនែ្ល​ និង​ផែ្ល​ឈើ​ឲ្យ​បាន​ត្រឹម​ត្រូវ​ដោយ​វិធី​ដូច​ត​ទៅ​៖
  1. ​ អ្នក​ត្រូវ​ចាក់​ទឹក​ចូល​ទៅ​ក្នុង​ចាន​ក្រ​ឡូម​ធំ​មួយ​ ​។​
  2.  ​ចាក់​ទឹក​ក្រូច​ឆ្មារ​ ​ចំ​នួ​ន​មួ​យ​ស្លា​ប​ព្រា​បា​យ​ទៅ​ក្នុង​ទឹក​នោះ​ ​បើ​សិ​ន​ជា​គ្មា​ន​ក្រូ​ច​ឆ្មា​រ​ស្រ​ស់​ ​អ្ន​ក​អាច​ប្រើ​ទឹក​ក្រូច​ឆ្មារ​ដប​ជំនួស​ក៏​បាន​ដែរ​ ។​
  3.  ​បន្ថែម​អំ​បិល​ ​ចំ​នួ​ន​មួយ​ស្លាប​ព្រា​បាយ​ទៀត​ ​ដោយ​ប្រើ​ដៃ​របស់​អ្នក​កូរ​ រហូត​ទាល់​តែ​អំបិល​នោះ​រលាយ​ក្នុង​ទឹក​អស់​ ។​
  4. ​​ បើ​សិន​ជា​អ្នក​លាង​ផ្លែ​ឈើ​​ ​ត្រូវ​យក​ដៃ​ត្រ​ដូស​វា​ជា​រឿយ​ៗ​ រួ​ច​ហើយ​ទុក​ចោល​ ចំនួ​ន​៥នា​ទី​ ។​
  5. ​ ​បើ​សិន​ជា​អ្នក​លាង​បន្លែ​ប្រភេទ​ស្ពៃ​ ​មាន​ដូច​ជាៈ​ ស្ពៃ​ក្តោប​​ ​ស្ពៃ​ខៀវ​ ​សា​ឡាត់​ ​ជា​ដើម​ ​។​ ​ជា​ដំបូង​ត្រូវ​បេះ​ស្រ​ទាប់​ខាង​ក្រៅ​ចេញ​សិន​ ​បន្ទាប់​មក​កាត់​វា​ជា​ចំ​នែ​ក​ធំ​ៗ​ រួច​ហើយ​ដាក់​ចូល​ទៅ​ក្នុង​ទឹក​លាយ​នោះ​ ដោយ​ច្រ​បល់​ឡើង​ចុះ​ ធ្វើ​ដូច​នេះ​ឲ្យ​បាន​ច្រើន​ដង​ ​។​​ រួច​ទុក​ចោល​ ​ចំនួន​៣​នា​ទី​ ​។​
  6. ​ ​បើ​សិន​ជា​អ្នក​លាង​បន្លែ​ស្រស់​ផ្សេង​ៗ​ ​មាន​ដូច​ជាៈ​ ​សណ្តែក​ ​ការ៉ុត​ ​ត្រលាច​ ​រនោង​ ​ជា​ដើម​ ​។​ សូម​ប្រើ​វិ​ធី​តា​ម​កា​រ​លា​ង​ផ្លែ​ឈើ​ខា​​ង​លើ​ ​ហើ​យ​ទុ​ក​ចោ​ល​ចំ​នួ​ន​ ​៥​នា​ទី​ដូច​គ្នា​ដែ​រ​ ​។​   នៅ​ពេល​ដែល​ដល់​ពេល​កំ​ណ​ត់​ ​ប្រើ​ដៃ​ម្ខា​ង​រ​ប​ស់​​អ្នក​​ទ​ប់​បន្លែ​ ​រួ​ច​ចា​ក់​ទឹ​ក​ចេញ​​ឲ្យ​អ​ស់​ ។​​
  7. ​ចាក់​ទឹក​ធ​ម្ម​តា​ចូ​ល​ទៅ​ក្នុ​ង​ចា​នប​​ន្លែ​ ​ឬ​ក៏​កញ្ច្រែ​​ង​ដើ​ម្បី​លា​ង​ជ​ម្រះ​ជា​តិ​ក្រូ​ច​​ឆ្មា​រ​ និ​ង​​ អំ​បិ​ល​​ ​ចេ​ញ​ឲ្យ​អ​ស់​ ​ប​ន្ទា​ប់ម​ក​​ចា​ក់​ទឹក​​នោះ​ចោល​ម្ត​ង​ទៀ​ត​ ​ជា​​កា​រស្រេច​ ​​។
  8. ​ ​ដា​ក់​ប​ន្លែ​ ​ផ្លែ​ឈើ​ ​​ទាំ​ង​នោះ​នៅ​លើ​ក​ន្សែ​ង​ស្ងួ​ត​ ​ឬ​​​ក​​ញ្ច្រែង​​ដើម្បី​ស​ម្ងួ​ត​​ឲ្យ​អស់​ជា​តិ​ទឹ​ក​ ​ប​ន្ទា​ប់​ម​ក​អ្ន​ក​អា​ច​យ​ក​​វា​ទៅ​ប​រិភោ​គ​យ៉ា​​ង​ឆ្ងាញ់​​ពិ​សា​រ​ ​ឬ​រក្សា​ទុ​ក​នៅ​​ក្នុ​ងទូ​រ​ទឹ​ក​ក​​កក៏​បា​​ន ​៕​​


​ឯកសារយោង៖
www.ehow.com

(ដោយ គំនិត)

Saturday, January 12, 2013

វិធីព្យាបាលជំងឺផ្លូវចិត្ត

អ្នក​ស្រាវ​ជ្រាវ​មួយ​ក្រុម​នៅ​ប្រទេស​អូស្រ្តាលី​​បាន​កែ​ច្នៃ​ឧបករណ៍​ថ្មី​មួយ​ប្រភេទ​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ​មើល​ជំងឺ​ផ្លូវ​ចិត្ត​ដែល​នឹង​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នូវ​វិធីសាស្រ្ត​ក្នុង​ការ​ព្យាបាល។
រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ ​ការ​ព្យា​បាល​ជំងឺ​ផ្លូវ​ចិត្ត​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​តម្លៃ​យ៉ាង​ខ្ពស់​នៅ​ទូទាំង​សកល​លោក​ ​ក៏​ប៉ុន្តែ​ការ​បង្កើត​ឧបករណ៍​ថ្មី​នេះ​ដែល​អាច​ស៊ក​តាម​រន្ធ​ត្រចៀក​ពិនិត្យ​ជំងឺ ​ផ្លូវ​ចិត្ត​នោះ​ ​នឹង​អាច​ធ្វើ​ឲ្យ​ការ​ចំណាយ​ថយ​ចុះ​យ៉ាង​ច្រើន​ ​ដោយ​សារ​តែ​គេ​នឹង​អាច​តាម​ដាន​រោគ​នៃ​ជំងឺ​ផ្លូវ​ចិត្ត​បាន​ឆាប់​រហ័ស​ជាង ​មុន​ ​ទាន់​ពេល​វេលា​ហើយ​ព្យាបាល​បាន​ចំ​គោល​ដៅ​។​ ​បើ​តាម​ប្រសាសន៍​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​ចិត្ត​សាស្ត្រ​នៅ​ទី​ក្រុង​មែល​ប៊ន​បាន​ឱ្យ​ដឹង​ថា​លោក​វិស្វករ​ Brian​ ​lihgow​ ​បាន ​បង្កើត​ឧបករណ៍​ដ៍​តូច​ មួយ​កាន់​បាន​ដោយ​ដៃ​សម្រាប់​ដាក់​ស៊ក​ចូល​តាម​រន្ធ​ត្រចៀក​។​អ្វី​ដែល​ ប្រាថ្នា​ចង់​បាន​នោះ​ ​គឺ​យើង​ចង់​ទំ​លុះ​នូវ​ដំណាក់​កាល​គ្រា​ចុង​ក្រោយ​ដើម្បី​ស្វែង​យល់​ឱ្យ​ កាន់​តែ​ប្រសើរ​ឡើង​អំពី​ខួរ​ក្បាល​ ​និង​ ​ជំងឺ​ផ្លូវ​ចិត្ត​ឧបករណ៍​ដែល​លោក​ ​Brian​ ​lihgow​បាន ​បង្កើត​រួច​ហើយ​នោះ​ ​អាច​ចាប់​យក​រលក​សញ្ញា​នៅ​ក្នុង​ ត្រចៀក​ដើម្បី​យក​មក​​ធ្វើ​ការ​វិភាគ​ទៅ​លើ​ឥរិយាបថ​របស់​រលក​សំឡេង​​នៅ​ ក្នុង​ ​ការ​វិភាគ​នេះ​ គេ​អាច​សំគាល់​បាន​នូវ​រោគ​សញ្ញា​នៃ​ជំងឺ​ផ្លូវ​ចិត្ត​ខុស​ៗ​គ្នា​ ​នៅ​ក្នុង​ការ​ពិសោធន៍​ គេ​បាន​ ធ្វើ​ទៅ​លើ​ អ្នក​ជំងឺ​ដែល​មាន​បញ្ហា​ខួរ​ក្បាល​មួយ​ចំនួន​។​ ​នេះ​គឺ​ជា​កា​រីក​ចំរើន​ ​ឈាន​មុខ​ ​មួយ​ ក្នុង​ផ្នែក​វិទ្យាសាស្រ្ត​ខាង​ខួរ​ក្បាល​ ​និង​បំបែក​នូវ​ភាព​អាថ៌​កំបាំង​នូវ​ជំងឺ​ផ្លូវ​ចិត្ត ។ឧបករណ៍​វាស់​វែង​ជំងឹ​ ​ផ្លូវ​ចិត្ត​នេះ​អាច​វាស់​នូវ​រលក​ ​សញ្ញា​នៃ​អារម្មណ៍​របស់​ មនុស្ស​ព្រោះ​នៅ​ក្នុង​ត្រចៀក​មាន​សរីរាង្គ​ មួយ​ដែល​បញ្ជូន​សញ្ញា​ទៅ​ចំណុច​ ជ្រៅ​នៅ​ក្នុង​ខួរក្បាល​ ដែល​ជា​ផ្នែក​ មួយ​សម្រាប់​បញ្ជា​អារម្មណ៍​ ​ហើយ​ក៍​ជា​ច្រក​មួយ​នៃ​ការ​មាន​ ​អារម្មណ៍​មិន​ ប្រក្រតី​ ផង​ដែរ​។​ គេ​មាន​សង្ឃឹម​ថា​ក្នុង​ការ​ប្រើ​ប្រាស់​ឧបករណ៍​ថ្មី​នេះ​ ​ការ​ពិនិត្យ​មើល​ជំងឺ​ ​ផ្លូវ​ចិត្ត​ នឹង​អាច​ទទួល​លទ្ធផល​បាន​ក្នុង​រយៈ​ពេល​ប្រមាណ​១​ ​ម៉ោង​ប៉ុណ្ណោះ​ទោះ​បី​ជា​វា​ នៅ​ក្នុង​តំណាក់​កាល​ពិសោធន៍​ក៍​ដោយ​ក៍​ប៉ុនែ្ត​វា​មាន​សក្តា​នុពល​ហើយ​វា​ គួរ​ឱ្យ​រំភើប​ណាស់​វា​នឹង​ពន្លឿន​ការងារ​របស់​យើង​ហើយ​វា​ឈាន​ចូល​ដល់​ ជំហាន​ថ្មី​មួយ​នៃ​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​បាន​ប្រសើរ​ជាង​មុន​ហើយ​។​ ការ​ព្យាបាល​តាម​បច្ចេកវិទ្យា​ថ្មី​នេះ​វា​នឹង​ផ្តល់​ផល​ចំណេញ​អ្វី​ខ្លះ​ ជា​ពិសេស​ការ​ចំណេញ​ប្រាក់​ដល់​អ្នក​ជំងឺ​ ​និង​ ​សង្គម​ទាំង​មូល​នោះ​ ​វា​ស្ថិត​នៅ​ក្នុង​ដំណាក់​ ​កាល​តំបូង​ទេ​ គឺ​ថា​ជំងឺ​ផ្លូវ​ចិត្ត​ខ្លះ​ប្រើ​ប្រាស់​ពេល​វេលា​គ្រាន់​តែ​ការ​វិភាគ​ រោគ​អស់​ពេល​ដល់​ ​ទៅ​ជាង​ ​១២​ ឆ្នាំ​ក៍​មាន​ដែរ​។​ ចំពោះ​ការ​រក​ឃើញ​បចេ្ចកវិទ្យា​ថ្មី​នេះ​ក៍​ត្រូវ​បាន​ទទួល​ការ​សាទរ​ពី​ វេជ្ជបណ្ទិត​ខ្មែរ​ផង​ដែរ​ ​ព្រោះ​កា​រ​រក​ឃើញ​វិធី​ព្យាបាល​ថ្មី​នេះ​ ​វា​ធ្វើ​ឱ្យ​ការព្យា​បាល​មាន​ភាព​ ងាយ​ស្រួល​យ៉ាង​ខ្លាំង​ ​បើ​សិន​ជា​យើង​មាន​ឧបករណ៍​ ​ជំនួយ​ច្បាស់​លាស់​នោះ​វា​ជា​ជំនួយ​កុំ​ឱ្យ​យើង​ ​ធ្វើរោគ​វិនិច្ឆ័យ​ខុស​ ហើយ​វា​ក៍​ជា​ជំនួយ​ក្នុង​ការ​ព្យាបាល​បាន​លឿន​ផង​ដែរ​ ។ចំពោះ​សំភារៈ​ព្យាបាល​រោគ​ជំងឺ​ផ្លូវ​ចិត្ត​ ​ដែល​ទើប​បង្កើត​ឡើង​នេះ​ ​អាច​មាន​ប្រយោជន៍​យ៉ាង​ ច្រើន​ចំពោះ​ប្រទេស​កម្ពុជា​ ​ពី​ព្រោះ​នៅ​ប្រទេស​កម្ពុជា​មាន​ប្រជាជន​កើត​ជំងឺ​ផ្លូវ​ចិត្ត​ ច្រើន​ជាង​ប្រទេស​ ដ៍​ទៃ​ទៀត​នៅ​ក្នុង​នោះ​ដែរ​ប្រទេស​កម្ពុជា​មាន​ការ​ខ្វះ​ខាត​ខាង​ជំនាញ​នេះ ​ជា​ច្រើន​សម្រាប់​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ព្រោះ​ប្រទេស​កម្ពុជា​​បាន​ ឆ្លង​វិបត្តិ​យ៉ាង​ច្រើន​។នៅ​ក្នុង​នោះ​ដែរ​ក៍​នៅ​មាន​ការ​បារម្មណ៍​ថា​តើ​ វិធី​សាស្ត្រ​នេះ​វា​សម​ស្រប​ទៅ​នឹង​គ្រប់​ស្ថានភាព​សង្គម​ ​និង​ ​ប្រជាជាតិ​គ្រប់​តំបន់​ដែរ​ឬទេ​ ។

សមត្ថភាពខួរក្បាលមនុស្ស

 ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ សមត្ថភាព​ខួរ​ក្បាល​របស់​មនុស្ស​កើន​ឡើង​ខ្ពស់​បំផុត​ ចាប់​ពី​អាយុ​២២​ឆ្នាំ​មុន​ពេល​ចាប់​ផ្តើម​ចុះ​ខ្សោយ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ ​ក្រោយ​។ សាស្ត្រាចារ្​យទីម៉ូធី​ ​សាលថូស​ ​បាន​និយាយ​ថា​ ​លទ្ធផល​បាន​លើក​ឡើង​ថា ​វិធី​ព្យាបាល​រោគ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ទប់​ស្កាត់​ ​ឬ​ការ​ផ្លាស់​ប្តូរ​អាយុ​ដែល​ពាក់​ព័ន្ធ​នឹង​លក្ខខ័ណ្ឌ​ទាំង​ នោះ​ប្រហែល​ជា​ត្រូវ​ចាប់​ផ្តើម​ឱ្យ​បាន​ឆាប់​រហ័ស​ជាង​នេះ​ ​ក្នុង​រយៈ​ពេល​ដ៏​យូរ​មុន​ពេល ​មនុស្ស​ចាប់​ផ្តើម​ចូល​និវត្តន៍​។​ “លទ្ធផល​នេះ​សន្និដ្ឋាន​ចំណុច​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ចុះ​ខ្សោយ​ផ្នែក​ខួរ ​ក្បាល​ ចាប់​ផ្តើម​នៅ​លើ​មនុស្ស​ពេញ​វ័យ​ដែល​ មាន​ការ​អប់រំ​ខ្ពស់​និង​សុខភាព​ល្អ​នៅ ​ពេល​ពួក​គេ​ស្ថិត​នៅ​ក្នុង​វ័យ​២០​ឆ្នាំ​និង​៣០​ឆ្នាំ​។ ការ​សិក្សា​លើ​បុរស​ ​និង​ស្ត្រី​២.០០០​នាក់​បាន​បញ្ជាក់​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​។​ ​អ្នក​ឆ្លើយ​តប​ដែល​មាន​អាយុ​១៨​ទៅ​៦០​ឆ្នាំ​ត្រូវ​បាន​ស្នើ​ឱ្យ​ដោះ​ស្រាយ​ លំហាត់​ល្បង​ប្រាជ្ញា​ដែល​មើល​ឃើញ​ ការ​ហៅ​ពាក្យ​ឡើង​វិញ​ ​និង​ព័ត៌​មាន​លម្អិត​ក្នុង​រឿង​ ​និង​ការ​ពិនិត្យ​មើល​គំរូ​នៅ​ ក្នុង​អក្សរ​និង​សញ្ញា​។​ការ​ធ្វើ​តេស្ត​ស្រដៀង​គ្នា​នេះ​ ​ក៏​ត្រូវ​បាន​ប្រើ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​សមត្ថភាព​ ​និង​ការ​ធ្លាក់​ចុះ​របស់​ខួរក្បាល​ ​រួម​ទាំង​ជំងឺ​បាត់​បង់​បញ្ញា​។​ ការ​ស្រាវ​ជ្រាវ​ដោយ​សាកលវិទ្យាល័យ​ Virginia បាន​រក​ឃើញ​ថា​ ​នៅ​ក្នុង​ការ​ធ្វើ​តេស្ត​៩ នៅ​ក្នុង​ការ​ធ្វើ​តេស្ត​ចំនួន​១២​លើ​អ្នក​ដែល​ មាន​អាយុ​មធ្យម​ដែលនៅក្នុង​ការធ្វើបាន​ពិន្ទុល្អ​បំផុតគឺមនុស្ស​ដែលមាន​អាយុ ​២២ឆ្នាំ។​ក្រុមអាយុដំបូង​ ​ដែលធ្វើបាន​ពិន្ទុទាបជាង​ពិន្ទុខ្ពស់​បំផុតគឺអ្នក​ដែល​មាន​អាយុ២៧​ឆ្នាំ ​សម្រាប់ការធ្វើតេស្ត​៣ប្រភេទមាន​ហេតុផល ល្បឿន​នៃការគិត​ ​និងការគិត​ពីទំហំ​។ ​ការចងចាំត្រូវ​បានបង្ហាញថា​ ​ធ្លាក់ចុះចាប់ពី​អាយុមធ្យម​៣៧ឆ្នាំ​។ ​នៅក្នុងការ​ធ្វើតេស្តផ្សេង​ៗទៀតលទ្ធផល​ដ៏អន់ត្រូវ​បានបង្ហាញ​នៅលើ​អ្នក​ ដែលមាន​អាយុ៤២ឆ្នាំ​។ ទោះបីជា​យ៉ាងណាក៏​ដោយរបាយការណ៍​ដែលត្រូវបាន​ចុះផ្សាយនៅ​ក្នុងទិនានុវប្បត្តិ ​ “ Neurobiology of​ Ageing”បានរកឃើញថា​ សមត្ថភាពដែលពឹង​ផ្អែកលើចំណេះ​ដឹង​ដែល​ប្រមូល​បាន ​ដូចជាការធ្វើតេស្ត​រកពាក្យ​ ​ឬព័ត៌មានទូទៅ​បានេកើនឡើង​រហូតដល់​​អាយុ៦០ឆ្នាំ​។

Friday, January 11, 2013

មូល​ហេតុ​​និង​វិធី​​ព្យា​បាល​ស្បូន​ស្រុត​

សម្រា​​ប់ស្ត្រីដែល​ឆ្លងកា​ត់​កា​រ​ស​ម្រា​ល​បុ​ត្រ ​ជា​ពិ​សេ​ស​ ស​ម្រាល​តាម​ធ​ម្ម​ជា​តិ​ញឹ​ក​ញាប់​ ​អា​ច​ធ្វើ​ឱ្យ​សា​ច់​ដុំ​យឺត​ ​ឆ្អឹងអា​ងត្រគា​ក​ត្រូ​វ​រី​ក ​និ​ង​ស្បូ​​ន​យារ​ធ្លា​ក់​ ​ឬ​ហៅ​ថា​ ​“ស្បូ​ន​ស្រុត​”​។​
ចំ​ពោះ​ស្ត្រី​ដែ​ល​អា​យុ​មិ​ន​សូ​​វច្រើ​​ន​ ​ទោះបី​ធ្លា​ប់​ស​ម្រា​ល​បុ​ត្រ​ ​ច្រើ​ន​ដ​ង​ ​សា​ច់​ដុំ​នេះ​ ​មិ​ន​សូ​វ​យា​រ​ធ្លា​ក់​ពេ​ក​ឡើ​យ ​ព្រោះនៅ​មា​ន​ ​អ័​រ​ម៉ូ​ន​ពី​អូ​វែ​រ​ ​ម​ក​ជួ​យ​ឱ្យ​សា​ច់​ដុំ​នេះ​រឹ​ង​មាំ​បា​ន​មួ​យ​ក​ម្រិ​ត​។​
​យោ​ង​តា​ម​ផ្នែ​ក​វេ​ជ្ជ​សា​ស្ត្រ​បា​ន​ ​រក​ឃើ​ញ​ថា​ ​កា​រ​​ស​ម្រា​លបុ​ត្រ​ ​គឺ​ជា​មូ​ល​ហេ​តុសំ​ខាន់​​បំផុ​​ត ​​ដែល​ធ្វើ​ឱ្យ​​កើត​ភា​​វៈស្បូ​ន​ស្រុ​ត​។​ ​ប៉ុ​​ន្តែ​ ​នៅមា​​ន​មូល​​ហេ​តុផ្សេ​ង​​ទៀត​ ​ដូ​ច​ជា​ ​ក្អ​ក​រ៉ាំ​រ៉ៃ​ ​ដោ​យ​សា​រ​ ​ជំ​ងឺ​សួ​ត​ ​ឬ​ជំ​ងឺ​ផ្លូ​វ​ដង្ហើ​ម​ផ្សេង​ៗ ​ឬ​អ្នក​ដែ​ល​ទ​ល់​លា​ម​ក​ ​ហើ​យ​ត្រូ​វ​ ​ប្រឹង​ប​ន្ទោ​ប​ង់​ ​ជា​ប្រ​ចាំ​។​
កា​រ​ព្យា​បា​ល​ស្បូ​ន​ស្រុ​ត​ ​អា​ច​ធ្វើ​ទៅ​បា​ន​តា​ម​វិ​ធី​២​យ៉ា​ង​ ​គឺ​ ​៖​
​១​.​ហា​ត់​ប្រា​ណ​​ ​៖​ ​ស​ម្រាប់​ក​រ​ណី​ដែ​ល​​មិ​នសូ​​វធ្ង​​ន់ធ្ង​​រ​ អា​​ចគ្រា​ន់​តែ​​ធ្វើលំ​ហា​ត់​សា​ច់​ដុំ​យឹ​ត​ឆ្អឹ​ង​អា​ង​ត្រ​គា​​ក​ ​ដោ​យ​ ​វិ​ធីងា​យ​ៗ​ ​គឺ​ខ្ជឹ​មគូ​ទ​អា​ច​ធ្វើ​ឱ្យ​សា​ច់​ដុំ​ប​រិ​វេ​ណ​នេះ​ ​មា​ន​កា​រ​រួ​ម​ចូ​ល​,​ ​ក្រា​ស់​,​ ​តឹ​ង​ ​និ​ងរឹ​ង​​មាំ​ ​ហើយ​កា​ន់​តែរឹ​ងមាំ​ ​ដោយកី​ឡា​វា​យ ​កូ​នបាល់​,​ ​វា​យសី​ ​ជា​ដើ​ម​។
​២​.​កា​រ​វះ​កា​ត់ ​៖​ ​ធ្វើ​ចំ​ពោះ​ក​រ​ណីធ្ង​ន់​ធ្ង​រ​ ​ដែ​ល​មា​ន​កា​រ ​ស្រុ​ត​ភ្នា​ស​ទ្វារ​​មាស​ ​ឬ​ស្បូ​ន​ស្រុត​ខ្លាំ​ង​។​ កា​រ​វះ​កា​ត់​ ​អាច​ត្រូ​វ​វះ​កា​ត់ ​ស្បូ​ន​ចោ​លផ​ង​ដែ​រ​ ​ក្នុង​ក​រ​ណីដែ​ល​ស្បូ​នយា​រ​ធ្លា​ក់ ​និ​ង​លៀន​ចេ​ញ​ ម​ក​ខ្លាំ​ង​៕

អ្នក​ស្រាវ​ជ្រាវ​បង្ហាញ​ថ្នាំ​​ប្រឆាំង​អេដស៍ ១​ថ្ងៃ ១​គ្រាប់ មាន​ប្រសិទ្ធភាព​ខ្ពស់

យោងតាម AFP បាន​ឱ្យ​ដឹង​ថា អ្នក​ស្រាវ​ជ្រាវ បាន​បង្ហាញ​ក្នុង​ព្រឹត្តិបត្រ The Lancet ថា ថ្នាំ​គ្រាប់​ដែល​រួម​បញ្ចូល​ថ្នាំ៤ ប្រភេទ សម្រាប់​លេប ១​គ្រាប់ ក្នុង១​ថ្ងៃ ដើម្បី​ប្រឆាំង​មេរោគ​ហ៊ីវ (HIV) ឬ​អេដស៍ (AIDS) ត្រូវ​បាន​បញ្ជាក់​ថា មាន​សុវត្ថិភាព  និង​ប្រសិទ្ធភាព ដូច​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ទូទៅ ប្រឆាំង​វីរុស​អេដស៍ ដែរ។
ក្រុមវេជ្ជបណ្ឌិត បានធ្វើតេស្តថ្នាំថ្មី​ឈ្មោះ​ Quad (ខ្វែដ) ក្នុងដំណាក់កាល​លើកចុងក្រោយ ដែល​បញ្ជាក់ថា ថ្នាំ​នេះ​មានសុវត្ថិភាព និងប្រសិទ្ធភាព។ ការធ្វើតេស្តលើកទី១ គឺ​សិក្សា​ថ្នាំ Quad ជាមួយថ្នាំ Atripla (អាទ្រីផ្លា) ដែលក្នុង​ឆ្នាំ២០០៦ ត្រូវអនុញ្ញាត ឱ្យប្រើជាថ្នាំព្យាបាលកម្រិតស្តង់ដារ សម្រាប់វីរុសហ៊ីវ។
ក្នុងការសិក្សា អ្នកស្រាវជ្រាវ បានធ្វើតេស្តអ្នកជំងឺ៧០០នាក់ នៅអាមេរិកខាងជើង ដោយឱ្យពួកគេប្រើថ្នាំ QuadAtripla ។ បន្ទាប់ពី៤៨ សប្តាហ៍ នៃការព្យាបាល ៨៨% នៃ​អ្នក​ជំងឺដែលប្រើថ្នាំ Quad អាចបង្ក្រាបការឆ្លងមេរោគ ឱ្យនៅក្រោមកម្រិតមួយ ធៀបនឹង៨៤% នៃក្រុមអ្នកប្រើថ្នាំ Atripla ។ ចំពោះ ផលប៉ះពាល់សម្រាប់ថ្នាំ Quad​គឺមាន​អារម្មណ៍ចង់ក្អួត ប៉ុន្តែ មិនធ្ងន់ធ្ងរឡើយ ខណៈដែលថ្នាំAtripla  រោគសញ្ញាច្រើនជាការវិលមុខ សុបិនអាក្រក់ ឬការគេងមិនលក់ និងឡើងកន្ទួលលើស្បែក។
ក្នុងការសាកល្បងលើកទី២ អ្នកជំងឺចំនួន៧០៨ នាក់ ត្រូវធ្វើតេស្តនៅអូស្ត្រាលី អឺរ៉ុប និងអាមេរិកខាងជើង ដោយត្រូវផ្តល់ថ្នាំQuad ឬថ្នាំព្យាបាល ដូចជា ATV RTV FTC និង TDF។ រយៈពេល៤៨ សប្តាហ៍ក្រោយមក ៩០% នៃក្រុមអ្នកប្រើថ្នាំQuad អាចបង្ក្រាបការឆ្លងមេរោគ ក្រោមកម្រិតមួយ ធៀបនឹង ៨៧% នៃក្រុមមួយទៀត។ មានតែ៣,៧% នៃ​អ្នកជំងឺ ក្នុងក្រុមប្រើថ្នាំQuad  ឈប់ទទួលការព្យាបាល ព្រោះ តែផលរំខាន ធៀបនឹង៥,១% នៃក្រុមដទៃទៀត។ ប៉ុន្តែ ចំនួនអ្នកដែលរាយការណ៍ពីបញ្ហាតម្រងនោម ក្នុង​ក្រុម​អ្នកប្រើថ្នាំ Quad មានកម្រិតខ្ពស់ទៅវិញ។
ថ្នាំ Quad ផ្សំឡើងពីថ្នាំ FTC TDF រួមជាមួយETV  ដែលផលិតឡើង ដើម្បីទប់ទល់ការចម្លងមេរោគហ៊ីវ ខណៈដែលសារធាតុមួយទៀត គឺ Cobicistat ដែលជួយជំរុញ​ប្រសិទ្ធភាព​នៃETV
យោងតាមអ្នកស្រាវជ្រាវអេដស៍ បានឱ្យដឹងថា យុទ្ធនាការនៃថ្នាំ ១ថ្ងៃ ១គ្រាប់ ដើម្បីកម្ចាត់វីរុសហ៊ីវ មានប្រយោជន៍មហិមាចំពោះអ្នកជំងឺ។ លោកផូល សាក់ស៍ (Paul Sax) អ្នកដឹងនាំ ការសិក្សារស្រាវជ្រាវ មកពីសាលាវេជ្ជសាស្ត្រហារវ៉ាដ (Harvard Medical School) បាននិយាយថា “កាល មុន អ្នកជំងឺត្រូវលេបថ្នាំម្តងច្រើន ដែលធ្វើឱ្យអ្នក​ជំងឺ​ខ្ជិល  និងភ្លេចលេប នាំឱ្យវីរុសមានការស៊ាំថ្នាំ។ ដូច្នេះ របកគំហើញរបស់ពួកយើង បានផ្តល់នូវជម្រើសព្យាបាល ដែលងាយស្រួលមានសក្តានុពលខ្ពស់ និង បង្ហាញ ពីភាព​សាមញ្ញ នៃការព្យាបាល ជាលទ្ធផល ពីការរួមបញ្ចូលថ្នាំប្រឆាំងវីរុសហ៊ីវ ជាច្រើន ក្នុងគ្រាប់តែមួយ”។
គួរបញ្ជាក់ថ្នាំ Quad  ត្រូវបានផលិតដោយក្រុមហ៊ុនឱសថ ដ៏ធំរបស់អាមេរិក ឈ្មោះGilead Sciences

Thursday, January 10, 2013

៩ ចំណុច ស្ត្រី​គួរ​យល់​ដឹង​ពី​មហារីក​​សុដន់


១. ដុំសាច់ក្នុងសុដន់ ៨០% ពុំមែនជាមហារីកសុដន់៖
ភាគ​ច្រើន​ជា​សភាព​ដែល​ហៅ​ថា ដុំ​សាច់ (Fibrosystic Change) ​ ដែល​បណ្តាល​​មក​ពី​ភាព​ចុះ​ខ្សោយ​នៃ​សាច់​សុដន់ និង​មាន​ការ​នៃ​ដក់​ជាតិ​ទឹក ក៏​ក្លាយ​ជា​ថង់​ទឹក ក្នុង​​សុដន់ ពី​ទំហំ​តូច រហូត​ដល់​ធំ អាច​មាន​អារម្មណ៍​ឈឺ​ៗ ធម្មតា​តែង​តែកើត​ឡើង​ចំពោះ​ស្ត្រី វ័យ ៤០​ឆ្នាំ​ឡើង​ទៅ រហូតដល់អស់រដូវ។
ក្រៅពីនោះ ក៏​នៅមានដុំសាច់ដុះ ហ្វៃប្រដេណូម៉ា (Fibroadenoma) ដែលតែងតែ ​កើតឡើងច្រើន ចំពោះស្ត្រីអាយុ​ចាប់​ពី ១៥-២៥ឆ្នាំ ដែលមិនមានគ្រោះ​ថ្នាក់ និងមិនចាំបាច់ត្រូវព្យាបាល ប្រសិនបើដុំសាច់ មិនមានទំហំធំ ឬបង្កនូវទុក្ខកង្វល់អ្វី។ ប៉ុន្តែ នៅ​ពេល​​ចម្រើនវ័យឡើង គ្រូពេទ្យអាច​ណែ​នាំឱ្យវះកាត់ចេញ។
វិធីសង្កេតជំហានដំបូង គឺដុំសាច់ដែលមានគ្រោះថ្នាក់ តែងតែ​មាន​​លក្ខណៈរឹង និង មានទ្រង់ទ្រាយវៀចខុស ពេលសង្កត់មើល ឃើញដុំសាច់មិនកម្រើក ខណៈដែលដុំសាច់ ធម្មតា ជាដុំមូលៗ ពេលយកម្រាមដៃសង្កត់ក្បែរនោះ ដុំសាច់​នោះ នឹងមានចលនាទៅមកបាន ប៉ុន្តែ ក៏មិនមែនទាំងអស់ដែរ។ ទោះជាយ៉ាងនោះក្តី នៅពេលរកឃើញដុំសាច់ បែបណាក៏ដោយ ក៏គួរទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យឱ្យ​លម្អិត​។

២. គួរពិនិត្យសុដន់ដោយខ្លួនឯង រាល់ខែ៖
ស្ត្រីគ្រប់រូប អាចពិនិត្យរាវរកមហារីកសុដន់ ដំណាក់កាលដំបូងបាន ដោយខ្លួនឯង។ នៅពេលជួបដុំសាច់ក្នុងដំណាក់កាលដំបូងហើយ នឹងធ្វើឱ្យឆាប់ទទួលការព្យាបាល បាន លទ្ធផលខ្ពស់ជាងការរកឃើញមហារីក នៅដំណាក់កាលរាលដាលទៅហើយ។
ស្ត្រីអាយុចាប់ពី ២០ឆ្នាំឡើងទៅ គួរពិនិត្យសុដន់ ដោយខ្លួនឯង ជាប្រចាំ រាល់ខែ និង​ទៅជួបគ្រូពេទ្យ រៀងរាល់ ៣ឆ្នាំម្តង។ ចំពោះស្ត្រីអាយុចាប់ពី ៤០ឆ្នាំឡើងទៅ គួរ ទៅ​ជួប​គ្រូពេទ្យ ពិនិត្យមហារីកសុដន់ រៀងរាល់ឆ្នាំ និងចាប់ផ្តើមពិនិត្យបែបម៉េមម៉ូក្រាម ព្រោះអត្រាគ្រោះថ្នាក់ នៃជំងឺនេះ នឹងកើនឡើងតាមអាយុ។

៣. ៨០% នៃស្ត្រីកើតមហារីកសុដន់ មិនបានដឹងពីកត្តាប្រឈម៖ គួរឧស្សាហ៍ពិនិត្យសុដន់របស់ខ្លួន ឱ្យបានជាប់លាប់ និងប្រព្រឹត្តល្អចំពោះសុខភាព ឱ្យបានច្រើន ដោយ​ចៀស​វាងកត្តាប្រឈមនឹងជំងឺ ដែលអ្នកអាចចៀសវាងបាន ដូចជា ការទទួលទានគ្រឿងស្រវឹង ១ថ្ងៃ ២-៥កែវ ទម្ងន់ខ្លួនលើសកំណត់ (ជាពិសេស ស្ត្រីវ័យ អស់រដូវ) ការ​ទទួល​ទានអាហារមានជាតិខ្លាញ់ខ្ពស់ និងសាច់សត្វ ការប្រើប្រាស់អ័រម៉ូនភេទស្ត្រី ជំនួសអ័រម៉ូនធម្មជាតិ និងការមិនបានហាត់ប្រាណ។
ក្រៅពីនេះ ក៏មានកត្តាគ្រោះថ្នាក់​ដែល​អ្នកមិនអាចគ្រប់គ្រងបាន ដូចជា អាយុដែល លើសពី ៥០ឆ្នាំ សមាជិកក្នុងគ្រួសារមានប្រវត្តិកើតជំងឺមហារីកសុដន់ តាំងពីអាយុនៅ​តិច ការមានរដូវ មុនអាយុ ១២ឆ្នាំ មានហ្សែនមហារីកសុដន់ ពុំមានកូន ឬមានកូន នៅពេលអាយុ ៣០ឆ្នាំឡើង។

៤. ពិនិត្យរកហ្សែនមហារីក ក្នុងខ្លួន៖
ទោះជាបច្ចុប្បន្ន មានបច្ចេកវិទ្យាដែលជួយពិនិត្យរកហ្សែនមហារីកសុដន់បានក្តី ប៉ុន្តែ ស្ត្រីដែលកើតជំងឺមហារីកសុដន់ មានត្រឹមតែ ៥-១០%ប៉ុណ្ណោះ ដែលបណ្តាល មក​ពី​តំណពូជ ដោយមានសមាជិកក្នុងគ្រួសារ កើតជំងឺមហារីកសុដន់ ជាច្រើននាក់ និងច្រើនជំនាន់ មានហ្សែនបង្ហាញពីមហារីកសុដន់ ដូចជា BRCA 1 និង BRCA 2 មួយ ហ្សែន ឬច្រើនហ្សែន។ ប្រសិនបើអ្នកមានហ្សែនទាំងនេះ នៅក្នុងខ្លួន ឱកាសកើតជំងឺមហារីកសុដន់ នឹងមានច្រើនដល់ទៅ ៨០%។
ការពិនិត្យរកហ្សែនមហារីក អាចមាន​ទាំង​គុណសម្បត្តិ និងគុណវិបត្តិ ដូចជា បើពិនិត្យរកឃើញថា មានហ្សែនខាងលើ ធ្វើឱ្យអ្នកនិងគ្រួសារ អាចមានអារម្មណ៍ភ័យព្រួយ និងយកចិត្តទុក​ដាក់ថែទាំខ្លួនឯងយ៉ាងហ្មត់ចត់ជាងមុន ដូចជា ទៅពិនិត្យម៉េមម៉ូក្រាម ញឹកញាប់ជាងមុន ទទួលទានថ្នាំតាម៉ុកស៊ីហ្វេន (Tamoxifen) ដែលជួយបន្ថយអត្រា ប្រឈមបានជាងពាក់កណ្តាល។ ប៉ុន្តែ ប្រសិនបើរកឃើញថា ពុំមានហ្សែនមហារីកសុដន់ អាចធ្វើឱ្យអ្នកមានការធ្វេសប្រហែសក្នុងការការពារខ្លួន។ ដូច្នេះ គួរពិគ្រោះ​ជាមួយគ្រូពេទ្យសិន មុននឹងធ្វើការពិនិត្យរកហ្សែនមហារីក។

៥. ការទទួលទានថ្នាំពន្យារកំណើត គឺជាកត្តាប្រឈមមួយ៖
សព្វថ្ងៃ នៅមានការអះអាងថា ការទទួលទានថ្នាំពន្យារកំណើត ជាការបង្កើនអត្រា ប្រឈមនឹងជំងឺមហារីកសុដន់ ដែរឬទេ ហើយទោះបីជានៅមិនទាន់មានភ័ស្តុតាង ច្បាស់​លាស់ថា ស្ត្រីដែលទទួលទានថ្នាំពន្យារកំណើត មានកត្តាប្រឈមនឹងជំងឺមហារីកសុដន់ កើនឡើងក្តី ប៉ុន្តែ បើមានសមាជិកក្នុងគ្រួសារ ធ្លាប់មានប្រវត្តិកើតជំងឺនេះ ឬមាន ហ្សែនជំងឺនេះ គួរពិចារណាប្រើការពន្យារកំណើត បែបផ្សេងវិញ ប្រសើរជាង ដើម្បី ចៀសវាងកត្តាប្រឈមនេះ។

៦. ទំហំដើមទ្រូងមិនពាក់ព័ន្ធកម្ពស់ និងទម្ងន់ ទើបជាកត្តាប្រឈម៖
ទម្ងន់ដែលច្រើនលើសកម្រិត បានបង្កើតនូវកត្តាប្រឈមចំពោះការកើតជំងឺមហារីកសុដន់ និងចំពោះការបាត់បង់ជីវិត ដោយសារជំងឺនេះ ពិសេស ចំពោះស្ត្រីអស់រដូវ ដោយ​មិនពាក់ព័ន្ធនឹងទំហំដើមទ្រូងឡើយ។ ក្រៅពីនេះ ការបណ្តែតបណ្តោយខ្លួនឱ្យធាត់ ហួសកម្រិត ក៏បង្កើនអត្រាប្រឈមនឹងមហារីក ប្រភេទផ្សេងៗ ចំនួនពី ៣០-៥០%។
ជាតិ​ខ្លាញ់ ជាសារធាតុដើមដំបូង នៃការបង្កើតអ័រម៉ូនអេស្ត្រូចេន (Estrogen) ដូច្នេះ ស្ត្រីធាត់ មានការបង្កើតអ័រម៉ូនប្រភេទនេះ កាន់តែច្រើនឡើង ជាពិសេស វ័យអស់រដូវ ដែល​ជា​ការបង្កើនអត្រាប្រឈមនឹងមហារីកសុដន់។ ម៉្យាងទៀត ស្ត្រីវ័យអស់រដូវ ដែល មានទម្ងន់ខ្លួនលើស (ធាត់) តែងតែស្ទាបមិនឃើញដុំសាច់នៅក្នុងសុដន់ ទម្រាំតែរកឃើញ មហារីក ក៏ឈានដល់ដំណាក់កាលរាលដាលទៅហើយ។
អត្រាប្រឈមនឹងការបាត់បង់ជីវិត ដោយសារមហារីកសុដន់ ក៏ពាក់ព័ន្ធនឹងកម្ពស់ ផងដែរ ព្រោះកម្ពស់ ជាការបង្ហាញនូវអត្រាការលូតលាស់ដ៏ឆាប់រហ័ស។ ស្ត្រីដែលមាន កម្ពស់មិនលើសពី ១៥២សង់ទីម៉ែត្រ ប្រឈមនឹងមហារីកសុដន់ តិចជាង អ្នកដែលមាន កម្ពស់លើសពីនេះ។

៧. ការហាត់ប្រាណ ជួយបន្ថយអត្រាប្រឈម និងបង្ការមហារីកសុដន់៖
ចំពោះស្ត្រីដែលមិនទាន់អស់រដូវ ការហាត់ប្រាណ នឹងជួយបន្ថយកម្រិតអ័រម៉ូន- អេស្ត្រូចេន និងប្រូចេស្ទើរ៉ូន ទើបអាចជួយបន្ថយអត្រាប្រឈមនឹងជំងឺមហារីកសុដន់ បាន។ ចំណែកស្ត្រីដែលមានកម្រិតអ័រម៉ូនអេស្ត្រូចេន ក្នុងកម្រិតខ្ពស់ អស់មួយជីវិត តាម-រយៈការឆាប់មានរដូវ តាំងពីអាយុនៅតិច ការមិនមានផ្ទៃពោះ និងការក្រអស់រដូវ នឹង មានអត្រាប្រឈមខ្ពស់។ ស្ត្រីវ័យអស់រដូវ ដែលទទួលទានអ័រម៉ូនបំពេញបន្ថែម ទាំងអេស្ត្រូចេន និងប្រូចេស្ទើរ៉ូន មានការប្រឈមនឹងជំងឺមហារីកសុដន់ ច្រើនជាងអ្នក​ដែល​ទទួលទានអ័រម៉ូន អេស្ត្រូចេន តែមួយមុខ។ ការហាត់ប្រាណបន្តិចបន្តួច ក៏មានឥទ្ធិពលជួយបង្ការការកើតជំងឺមហារីកសុដន់ បានដែរ។ តាមការស្រាវជ្រាវរកឃើញថា ការដើរលឿន ត្រឹមតែ១សប្តាហ៍ ១ម៉ោង និង ១៥នាទី រហូតដល់ ២ម៉ោង នឹងអាចជួយបន្ថយអត្រាប្រឈមបាន១៨%។

៨. ស្ត្រីអាយុច្រើន តែសុដន់មិនជ្រាយ មិនយារ នៅហាប់ណែនល្អ មានអត្រាប្រឈមខ្ពស់៖
ស្ត្រីអាយុតិច ភាគច្រើនមានសាច់សុដន់ នៅហាប់ណែនល្អ ប៉ុន្តែ នៅពេលអាយុ កាន់តែច្រើន សាច់សុដន់ នឹងចុះខ្សោយ និងមានជាលិកាខ្លាញ់ជំនួសវិញ។ ប៉ុន្តែ ប្រសិនបើ អាយុ ៤០ឆ្នាំឡើងទៅ ហើយនៅមានសាច់សុដន់ក្រាស់ហាប់ណែនទៀត នឹងមានការ ប្រឈមនឹងជំងឺមហារីកសុដន់ខ្ពស់ ព្រោះនៅមានក្រពេញទឹកដោះ និងកោសិកា​ផ្សេង​ៗ ច្រើនជាងសុដន់ដែលមានតែជាតិខ្លាញ់ ធ្វើឱ្យឱកាសកើតមហារីក មានច្រើន។ ការវាស់ដង់- ស៊ីតេភាពហាប់ណែនរបស់សាច់សុដន់ អាចធ្វើបាន តាមរយៈការពិនិត្យ​ម៉េមម៉ូក្រាម។

៩. បើមានអត្រាប្រឈមខ្ពស់ គួរពិនិត្យអេកូ បន្ថែមពីលើការពិនិត្យម៉េមម៉ូក្រាម៖
ចំពោះស្ត្រីដែលដឹងខ្លួនថា មានអត្រាប្រឈមនឹងការកើតជំងឺមហារីកសុដន់ខ្ពស់ ឬស្ត្រីអាយុ ៤០ឆ្នាំឡើងទៅ ដែលមានសាច់សុដន់ នៅហាប់ណែនល្អ អាចត្រូវពិនិត្យអេកូ (Ultrasound) ទន្ទឹមគ្នានឹងការធ្វើម៉េមម៉ូក្រាម។ ការពិនិត្យអេកូ នឹងជួយពិនិត្យរកមហារីកសុដន់ ទំហំតូច (១ស.ម) ដោយសារ ការធ្វើម៉េមម៉ូក្រាម ពិបាកនឹងរកឃើញនូវ​ចំណុច​ខុសប្រក្រតី នៅក្នុងសុដន់ដែលមានសាច់ហាប់ណែន។ ហេតុនេះ ទើបគ្រូពេទ្យផ្នែកវិទ្យុសាស្ត្រ ធ្វើការពិនិត្យទាំង២វិធីផ្គួបគ្នា ដើម្បីឱ្យបានទិន្នន័យច្រើន និងជាក់​លាក់​បំផុត៕

Wednesday, January 9, 2013

រោគរបេងជាអ្វី?

  រោគរបេង​(Tuberculosis-TB)​គឺជារោគ​ឆ្លង​ឬជាមេរោគ​មួយបាន​បណ្តាលមកពី​មេរោគម្យ៉ាង​ ដែលចូល​ទៅក្នុងសួត​របស់​អ្នក​តាមរយៈ​ការដក​ដង្ហើម។​វាមានមេរោគ​TB​ពីរយ៉ាង​គឺ ៖​របេងឆ្លង ​និង ​រោគរបេង​ ។
របេងឆ្លង​ជារោគ​ម្យ៉ាង​ ដែលអ្នកមាន​រោគ​របេងមួយ​ចំនួនតូច​រស់នៅ​របស់អ្នក​ ប៉ុន្តែវាមិន​ទាន់​ធ្វើឱ្យ​អ្នកកើតរបេងនៅ​ឡើយ​ទេត្បិតប្រព័ន្ធ​ធ្វើឱ្យអ្នក​ សុំារោគក្នុង​ខ្លួនរបស់អ្នក​កំពុងតែរារាំង​មេរោគកុំឱ្យ​បណ្តាល​មានបញ្ហា​ ផ្សេងៗ​ទៀតដែរ​។​​អ្នកតែងស្រួល​ខ្លួន​ គឺអ្នកមិន​មានឈឺ​ថ្កាត់អ្វីទេ​ ហើយ​អ្នកក៍​មិនអាច​ចំឡង​មេរោគរបេង​ទៅអ្នកផ្សេង​ទៀតដែរ ​។ ​ប្រសិន​បើអ្នក​មាន​របេងឆ្លង​ ហើយ​ប្រព័ន្ធ​ធ្វើឱ្យ​អ្នកសុំាមេរោគ​នៅក្នុង​ខ្លួនរបស់​អ្នកក្លាយ​ជាខ្សោយ​ នោះ​របេងឆ្លង​របស់អ្នកអាច​បង្កើតទៅ​ជារោគ​របេង ​ហើយជួន​កាលគេ​ហៅថា​«គ្មានសកម្មភាព»​ ឬ​«កំពុងដេកលក់»​។​
រោគរបេង​ ​គឺជារោគម្យ៉ាង​ ដែលអ្នក​មានរោគរបេង​យ៉ាងច្រើនរស់នៅ​ក្នុងខ្លួនរបស់​អ្នក​ហើយ​មេរោគ​នោះ ​ក៍បណ្តាលឱ្យ​អ្នកកើត​របេង។​តាមធម្មតា​អ្នកមិនស្រួល​ខ្លួនទេ​ជាញឹកញយ​ អ្នកអាច​ចម្លង​មេរោគរបេង​ពី​អ្នកដ៍ទៃ​ទៀត​។ ​រោគរបេង​អាចរក​ឃើញ​នៅ​ក្នុងអវយវៈ​ ជាច្រើន​នៃខ្លួន​ប្រាណ​របស់អ្នក​ ​ប៉ុន្តែតែ​តាមធម្មតា​វាប៉ះពាល់​សួតរបស់អ្នក​។អការៈ​(សញ្ញា​សំគាល់​រោគ) ជាទូទៅ ​បំផុតនៃ​រោគរបេង​គឺធ្វើឱ្យ​អ្នកក្អក ​គ្រុន ​មិនឃ្លានអាហារ​ ​ស្រកទំងន់​ ​ហិតហៃកំឡាំង​ ​បែកញើស​ពេលយប់​ និង​ អស់កម្លាំង​កំហែង​ណាស់​។
ការពិសោធ​មើលអំពីការ​ឆ្លងជំងឺរបេង​ នោះអាច​ធ្វើបាន​តាមរយៈ​គ្រូពេទ្យ​ ​ឬ ​ពេទ្យរបស់អ្នក​ ឬក៍តាម​មជ្ឈមណ្ឌល​សុខភាព​។​កាលណា​អ្នកបាន​ពិសោធន៍​រោគរបេង​របស់អ្នកហើយ​ អ្នកត្រូវ​តែវិល​ទៅជួប​គ្រូពេទ្យ​ ​ឬពេទ្យរបស់​អ្នកវិញ​ ​ឬទៅមជ្ឈមណ្ឌល​សុខភាពវិញ​ ​ក្នុងរយៈពេល​ ២ ​ឬ ​៣ ​ថ្ងៃ ដើម្បីឆែក​មើល​ការពិសោធន៍​នោះ។​ ​ប្រសិនបើ​អ្នកមក​វិញមក​ក្រោយពី​ ​៣ថ្ងៃ​ អ្នកប្រហែល​ត្រូវពិសោធន៍​មើលម្តងទៀត​។​បើការ​ពិសោធ​នោះមានលទ្ធផល​ជាវិជ្ជមាន ​ ​វាមានសេចក្តីថា​ ​អ្នកមាន​រោគរបេង​ ហើយ​គ្រូពេទ្យ​របស់អ្នកអាច​បង្គាប់ឱ្យ​គេថតសួត​របស់អ្នកតាម​ កាំរស្មីអ៊ិចដើម្បី​ឱ្យប្រាកដ​ថាពិតជា​កើតឬ​មិនកើត​រោគរបេង​នោះ​ទេ។ សព្វថ្ងៃនេះ​ក៍មានការពិសោធន៍​ឈាមមើលរោគ​របេងដែរ​ ។
ប្រសិនបើ​ករណីមាន​ឆ្លងរបេង​ នោះអ្នកអាច​ទទួលថ្នាំពេទ្យ​ ។ ប្រសិបើសិន​ជាអ្នកកើតរបេង​អ្នកត្រូវលេបថ្នាំ​ជាច្រើនមុខ​ចំនួនចំនួនពី ​៦ ​ទៅ ​៩ ខែ ​ទើបរោគរបេង​ជាសះស្បើយ។​
មេរោគរបេង​វាឆ្លងរាលដាល​ ទៅមនុស្សផ្សេង​ៗទៀតនៅពេល​អ្នកណាម្នាក់កើតរោគរ​បេងសួត​ហើយក្អក​ ឬកណ្តាស់​បញ្ចេញ​មេរោគរបេង​នោះ​ទៅ​តាមខ្យល់អាកាស​។ ​មនុស្សដែល​រស់នៅជាមួយ​ ធ្វើការជាមួយ​ ​ឬចំណាយ​ពេលយ៉ាង​ច្រើនជាមួយអ្នក​កើតរបេង​ ជននោះអាច​ដកដង្ហើមចូល​មេរោគ​ រ​បេងហើយបាន​ឆ្លងរោគ​របេង​ ។ ហើយ​មេរោគរបេង​នេះពុំអាចឆ្លង​ដោយសារ​ការកាន់​ម្ហូបចំណី​ ឬវត្ថុអ្វីផ្សេង​ទៀត​ឡើយ​។
មានឱសថ​ដែលរឹងរូស​ជាមួយមេរោគ​របេង​ គឺបណ្តាល​មកពីមេរោគ​របេងដែល​ពុំអាច​សម្លាប់បាន​ ​ជាមួយ​នឹងថ្នាំ​របេង​ជាទូទៅ​ ​។​បើសិនជា​អ្នកមាន​បញ្ហា​ឱសថ​រឹងរូស​នឹងរោគរបេង​ នោះ​ប្រហែល​ជាត្រូវ​លេបថ្នាំ​រេបងជា​ច្រើនមុខ​ ឱ្យបាន​យ៉ាងហោច​ណាស់ចំនួន​ ​១២​ ​ខែ​ ​។​ អ្នកជំងឺអាច​កើតបញ្ហាឱសថរឹង​រូសនឹងរោគរបេង​ ប្រសិនបើជា​លេបថ្នាំ​របេងឱ្យស្រប​នឹងសេចក្តីណែ​នាំរបស់​គ្រូពេទ្យ​ ​ឬបើអ្នក​ឈប់លេប​ថ្នាំនៅ​មុនការព្យាបាល​របស់អ្នក​បានចប់​ ​។គ្រូពេទ្យ​នឹងប្រាប់​អ្នកពីពេល​វេលា​ត្រូវឈប់​លេបថ្នាំ​របេងរបស់អ្នក​។
ប្រភេទថ្នាំ ​BCG​ ជាថ្នាំចាក់ ​ការពាររោគរបេង​ ត្រូវបានចាក់នៅ​ប្រទេសជា​ច្រើនដែល​សម្បូរ​រោគរបេង​ ថ្នាំនេះ​វាជួយការពាទារក​និង ​ក្មេងតូចៗ​កុំឱ្យកើត​រោគរបេង​។​ថ្នាំ BCG ​អាចការពារ ​ក្មេងបាន​យ៉ាង​ល្អពី​ ​៥​ ​ទៅ​ ​១០​ ​ឆ្នាំ​ ​ហើយជួនកាល​វាមិនការពារ​រោគរបេង​បានសោះឡើយ​។​ថ្នាំនេះ​កម្របាន​ប្រើនៅ​ សហរដ្ឋអាមេរិក​ណាស់​ ​ពីព្រោះមនុស្ស​ដែលបានចាក់ថ្នាំ​ ​BCG​ គង់តែអាច​កើតរោគ​របេងបានដែរ​ ។​មនុស្សដែល​បានចាក់ថ្នាំ​ ​BCG​ ​លើសពី​ ​១០​ ​កន្លងទៅ​ ​ហើយឥឡូវនេះ​ ការពិសោធន៍​មើលរោគរបេងបញ្ជាក់​ថាមានរោគនោះ ​ទំនងជាមានរោគ​របេងឆ្លង​។
                                                               (ក្រសួងសុខភាពសាធារណៈរដ្ឋម៉ាស្សឈូសេដ្ឋផ្នែកខាងបង្ការ និង ទប់ទល់រោគរបេង​)

ប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយ​ក្រពើប្រហែល​ជាត្រូវបាន​ប្រើប្រាស់កាល​ពី៦.០០០​ឆ្នាំមុនក្នុង​សម័យអេហ្ស៊ីប​ ​បុរាណ ដែលរុក្ខជាតិ​ប្រភេទ​ ​នេះត្រូវបាន​គូរទុក​លើចម្លាក់ថ្ម​។​ ​ដោយ​ត្រូវបាន​គេស្គាល់ថា ​ជារុក្ខជាតិ​នៃភាព​អមតៈប្រទាល​ ​កន្ទុយក្រពើ​ត្រូវ​ ​បានប្រើប្រាស់​ ជាគ្រឿង​បូជាក្នុង​ពិធីបញ្ចុះសព​ស្តេចផារ៉ាអូស​សម័យនោះ​។ ​រុក្ខជាតិ​ប្រទាល​កន្ទុយ​ក្រពើមានឈ្មោះ​ជាទូទៅ​ថាAloe vera, aloe,burn plant, lily of desert​ ឬ ​ elephant’s ​ gall​។ ​ហើយ​ឈ្មោះជាភាសា​ឡាតាំងគឺ ​Aloevera​ ឬ ​Aloe ​barbadensis​។វិធីព្យាបាល -តាមការ​ព្យាបាល​បុរាណ​ ​ដើមប្រទាលកន្ទុយ​ក្រពើត្រូវបាន​ប្រើប្រាស់​ព្យាបាលរបួស​ និងជងឺ​ស្បែក​បានជា​ ​ច្រើនមុខ​ ​ព្រមទាំង​ ​ប្រើជាថ្នាំបញ្ចុះផងដែរ​។​ ​ពេលបច្ចុប្បន្ននេះ​ បន្ថែមលើ​ការ​ប្រើប្រាស់​តាមបែប​បុរាណ​ ​ប្រជាជន​បានប្រើប្រទាល​ ​កន្ទុយ​ ក្រពើជា​ថ្នាំលេប​សម្រាប់​ព្យាបាល​ជំងឺ​ជាច្រើន​ប្រភេទដោយ​រួម​ទាំងជំងឺ​ទឹកនោមផ្អែម​ ​រោគហឺត​ ​ឆ្កួតជ្រូក​ ​និង​ ​ជម្ងឺសន្លាក់​ផ្សេងៗទៀត​។ មនុស្សក៏​បានប្រើ​រុក្ខជាតិ​នេះជាពិសេស​ក្នុង​ការព្យាបាល​ការរលាក​ ​និង​ការរោល​ដោយ​ ​កំដៅ​ថ្ងៃទៀត​ផង​។​ -​សារធាតុ​ប្រទាល​កន្ទុយ​ក្រពើ​ត្រូវបាន​រកឃើញក្នុង​ផលិតផលរក្សា​ស្បែកជា​ច្រើន​ប្រភេទ​ដូចជា ​ឡេថែរក្សា​ស្បែក​ ​និង​ឡេការពារ​កំដៅ​ថ្ងៃផង​ដែរ​។ -ហើយ​រដ្ឋបាល​អាហារ​ ​និងឱសថ​​FDA​​ក៏បាន​សម្រេចថា​ ប្រទាល​កន្ទុយក្រពើ​ក៏អាច​ប្រើជា​សារធាតុ​អាហារដែរ​។ របៀបប្រើប្រាស់ -ប្រទាលកន្ទុយ​ក្រពើ​មានផ្ទុកសាច់ថ្លា​ ​ហើយជា​ញឹកញាប់​ត្រូវបានគេយក​ទៅប្រើប្រាស់​ជាក្រែម​តែម្តង​។​ -ចំណែក​សំបកដែល​ព័ទ្ធជុំវិញ​សាច់នោះ​អាចត្រូវបាន​ប្រើប្រាស់​ដើម្បី​ផលិត​ទឹកប្រទាល​ ​ឬហាល​ឱ្យស្ងួត​សម្រាប់ផឹក​ ​ឬទំពារ។ ផលប៉ះពាល់ និងប្រការគួរប្រុងប្រយ័ត្ន -ការប្រើប្រាស់​ប្រទាលកន្ទុយ​ក្រពើមិន​បានផ្តល់​ផលប៉ះពាល់​អ្វីធ្ងន់ធ្ងរនោះ​ទេ។​ -អាការៈឈឺពោះរ​យៈពេលយូរ​ ​ឬរាករូសត្រូវបាន​គេរាយការណ៍មក​ ថាបណ្តាល​មកពីកា​រប្រើ​ប្រាស់ប្រទាល​ ​នេះតាម​មាត់។ -ជម្ងឺរាករូស​ ​ដែលបណ្តាលមក​ពីឥទ្ធិពល​សារធាតុ​បញ្ចុះក្នុង​ប្រទាលនេះ​ អាចថម​ថយទៅ​វិញដោយ​ការ​ ​ប្រើប្រាស់​ឱសថផ្សេង​ទៀតបាន​។ -ចំពោះ​អ្នកជម្ងឺទឹក​នោមផ្អែមដែល​ប្រើប្រាស់​ ​ឱសថកាត់​បន្ថយ​ជាតិស្ករ​ ក្នុងខ្លួន​នោះគួរ​តែប្រុង​ប្រយ័ត្ននៅ​ ​ពេលដែល​ ​កំពុងប្រើប្រាស់​ប្រទាលនេះ​តាមមាត់​ ពីព្រោះការ​សិក្សាធំៗ​ជាច្រើន​បានលើក​ឡើងថា ​ប្រទាលកន្ទុយ​ក្រពើក៏​អាចកាត់បន្ថយ​ជាតិស្ករក្​នុងខ្លួនមនុស្ស​បានដែរ។​ -ត្រូវប្រាប់​គ្រូពេទ្យ​របស់អ្នកពីថ្នាំ​ ​និងវិធីប្រើប្រាស់​ជំនួសផ្សេង​ៗទៀតដែល​អ្នកកំពុងប្រើ​។ ហើយត្រូវ​ប្រាប់គ្រូពេទ្យ​ យ៉ាងលម្អិត​ពីអ្វីដែល​អ្នកកំពុងធ្វើ​ដើម្បីគ្រប់គ្រងសុខភាព​របស់អ្នកឱ្យបាន​ល្អថែមទៀត។​នេះនឹងជួយធានា​ឱ្យបាននូវដំណើរកា​រថែរក្សា​ សុខភាព​ប្រកបដោយ​សុវត្ថិភាព។

Tuesday, January 8, 2013

ការព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម

  ការសិក្សា​ថ្មីមួយ ​បានឱ្យដឹងថា​ ​ការវះកាត់​ ​ដើម្បីបន្ថយ​ការធាត់ដុះពោះ ​ហួសកម្រិត ឤចជួយ​ព្យាបាល​ ​ជំងឺទឹកនោមផ្អែម​បាន​ ​។​ ​យោងតាម​អ្នកស្រាវជ្រាវទៅ​លើអ្នកជំងឺ​ ​ដែលត្រូវវះ​ ​ដើម្បី​កាត់បន្ថយ​ ​ទំហំក្រពះ​ ​នឹងលែងឃើញ​ ​ជំងឺទឹកនោមផ្អែម​ ប្រភេទ២​ ​ក្នុងរយៈពេល ​២ឆ្នាំ ​បន្ទាប់មក​ ៥ដង ​តិចជាង​ អ្នកជំងឺ ​ដែលថែរក្សា ​ព្យាបាលជំងឺ ​ទឹកនោមផ្អែម ​តាមបែបធម្មតា ។

ក្រូចឆ្មា និងអំបិល ជួយកាត់បន្ថយស្លេស្ម

ក្អក ផ្តាសសាយ សុទ្ធសឹងតែជាប្រភេទជម្ងឺដែលអាច
ប៉ះពាល់ដល់បំពង់ករបស់អ្នក ដែលជា​ហេតុបណ្តាល
ឱ្យមានស្លេស្ម​។ ស្មេស្ល អាចធ្វើឱ្យអ្នកមានអារម្មណ៍ថា
រមាស់ត្រង់បំពង់កព្រម​ទាំងពិបាកក្នុងការដកដង្ហើមផង
ដែរ ។ ដោយហេតុនេះហើយ បានជានៅពេលដែលមាន​

Monday, January 7, 2013

ជម្ងឺឈឺក្បាល

បើទោះបីជាជម្ងឺឈឺក្បាលបានបង្ខំឲ្យយើងមិនអាចធ្វើអ្វីបានទាំងអស់ក៏ដោយក៏
ជម្ងឺឈឺក្បាលនេះវាពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតដែរ ។តែរោគឈឺក្បាលឬ
ប្រកាំងក៏ជាសញ្ញាមួយ ដែលអាចនាំឲ្យដល់សភាពធ្ងន់ធ្ងរផងដែរ ហើយដែលទាម

ផលវិបាកអាហារឆ្អិនស្រាប់

   
 អំឡុងងទសវត្សឆ្នាំ១៩៣០-១៩៤០នៅសហរដ្ឋអាមេរិក បានចាប់ផ្តើមមាន​ដាក់លក់ប្រភេទអាហារឆ្អិនស្រាប់(Fast Food)​ជាលើកដំបូងបង្អស់សំរាប់បម្រើ ដល់ក្រុមអ្នកបើកបររថយន្តអាចបរិភោគអាហារប្រភេទនេះ នៅពេលការបើកបរ។​បានសេចក្តីថា បរិភោគបណ្តើរបើករថយន្តបណ្តើរ ដោយពុំចាំបាច់ឈប់រថយន្តចុះ​ ទៅបរិភោគអាហារនោះទេ។ប្រភេទអាហារឆ្អិនស្រាប់ទាំងនោះ​មានទាំងប្រភេទ​ នំប៉័ងដាក់ស្នូល​សាច់ចិញ្ច្រាំហៅថា ហាមប៊ឺហ្គឺ( Hamburger )។មិនជាយូរប៉ុន្មាន​អាហារប្រភេទនេះ ក៏បានរីកសាយភាយរហូត​ដល់បណ្តាប្រទេសទាំងឡាយនៅ​លើពិភពលោក ។ អាហារឆ្អិនស្រាប់រហូតមកដល់ពេលបច្ចុប្បន្ននេះមានទាំងដំឡូង​បារាំងបំពងប្រភេទ នំស្នេក (Snack)ដែលអ្នកបរិភោគ តែងតែបរិភោគ​នៅក្នុងរថយន្ត ទស្សនាភាពយន្តឬទូរទស្សន៍ជាដើម ។ប្រភេទអាហារទាំងអស់នេះសំបូរទៅដោយ​ថាមពល​ដែលមានប្រភពដំបូងរបស់វា គឺម្សៅមីប៉ុន្តែក៏នៅមានជាតិខ្លាញ់ច្រើន​ផងដែររួមទាំងប៊ីចេង​ និងសារធាតុផ្សេងៗទៀត ។ ពេលបរិភោគអាហារឆ្អិនស្រាប់ អ្នកបរិភោគក៏ប្រើភេសជ្ជៈដែលផលិតមកស្រាប់ៗពីផ្នែកឧស្សាហកម្ម​ដែលនាំឱ្យក្តី​ អន្តរាយដល់សុខភាពកើតមានទាំង ២បែប ក្នុងរយៈពេលតែមួយដូចគ្នា។នេះជាមូល​ ហេតុមួយក្នុងចំណោមមូលហេតុទាំងឡាយធ្វើឱ្យរូបកាយកើតអាការៈធាត់ ។ ទាំង​អស់នេះក៏នៅមិនទាន់និយាយដល់ប្រភេទនំផ្អែម នំប៊ឺរនៅឡើយទេហើយការផលិត​តាមបែបឧស្សាហកម្មរូបនីយកម្មពិសេសនំផ្អែម( Cake)​សម្រាប់ការប្រារឰ ​ពិធីបុណ្យខួបកំណើត​ដែលជាទីពេញនិយមរបស់ក្រុមកុមារ ដែលនាំគ្នាបរិភោគ ជំនួសការបរិភោគបាយទៀតផង។ សមាសភាគនៃនំខេកឬនំផ្អែមនោះមានជា​សំខាន់គឺជាតិស្ករ ជាតិខ្លាញ់ប៊ឺរ រួមជាមួយនិងស៊ុតមាន់ ដែលនេះជាមូលហេតុមួយ​នាំឱ្យកើតអាការៈធាត់ដែរ ។កូនសិស្សសាលាមត្តេយ្យ សាលាបឋមសិក្សាសព្វថ្ងៃ​នេះ ក៏កំពុងតែឆ្ពោះទៅរកការកើតអាការៈធាត់ខ្លាំងថែមឡើងហើយ ។ ពេលសង្គម​ ក៏កាន់តែរីកចំរើនវិវត្តន៍លូតលាស់ជាប្រការមួយនាំឱ្យមានការសប្បាយរីករាយ ។​​ ប៉ុន្តែដើម្បីការពារដល់សុខភាពរូបកាយនិងគ្រួសារ មនុស្សគ្រប់រូបត្រូវតែមានការ​ប្រុងប្រយ័ត្នពេលជ្រើសរើសរកប្រភេទ​ អាហារដែលផលិតដោយផ្នែកឧស្សាហកម្ម ។ អ្វីដែលសំខាន់គឺត្រូវតែមានការប្រុងប្រយ័ត្នជាមុន រាល់ជំងឺតម្កាត់ទាំងឡាយដែល​អាចនាំយកមកពីចម្ងាយ ហើយបង្កឱ្យរូបកាយទទួលរងបញ្ហាព្រោះ តែភាពលំអ​​នៃកញ្ចប់វេចខ្ចប់ តាមផ្លាកសញ្ញា ឬក៏តាមការផ្សាយពាណិជ្ជកម្មផេ្សងៗ។

Sunday, January 6, 2013

ជំងឺស្លាប់មួយចំហៀងខ្លួន

   ជំងឺសសៃប្រសាទ​ ដែល​បណ្តាល​ឱ្យស្លាប់​មួយចំហៀង​ខ្លួន​ ​គឺបង្កឡើង​ដោយមួល​ហេតុយ៉ាង​ច្រើន​ ​ដូចជាការ​ស្ទះសសៃ​ឈាមនៅ​ក្នុងខួរក្បាល​ ​ដាច់សរសៃ​ឈាមនៅក្នុងក្បាល​ ដុំពកនៅ​ក្នុងខួរក្បាល​ ​ការប៉ះ​ទង្គិចក្បាល​ ​ដុំពកក្នុងក្បាល​ ​រលាកស្រោមខួរ​ ​ឬក៍បណ្តាល​ឱ្យមាន​មកពីមេរោគ​ស្វាយជាដើម​។​ប៉ុន្តែដែល​សំខាន់នោះ​ ​គឺបណ្តា​មកពីជាតិ​ខ្លាញ់ច្រើន​ ​និង​ កក​ក្នុងសសៃ​ឈាម​ ​ចរន្តឈាម​រត់មិនប្រក្រតី​ ​និង​ ​បណ្តាឱ្យស្ទះ​តែម្តង​ហើយអ្នកដែល​រងប៉ះ​ពាល់​នូវជំងឺ​ប្រភេទនេះ​ ​គឺជាមនុស្ស​ដែលមាន​វ័យចាប់ពី​ ​៤០ ​ឆ្នាំឡើង​ហើយ​កើតក្នុង​ចំណោម​មនុស្សដែល​មានវ័យចាប់ពី​ ​៤០​ ​ឆ្នាំឡើង​ ​និងកើតក្នុង​ចំណោ​មមនុស្ស​ដែល​អង្គុយធ្វើ​ការងារ​ច្រើន​ ​មិនសូវបញ្ចេញ​កម្លាំងពលកម្ម​ ឬមិន​បានហាត់ប្រាណ​។
          ចំពោះរោគ​សញ្ញា​នៃជំងឺ​សសៃប្រសាទ​ស្លាប់មួយចំហៀងខ្លួន​ ​គឺឧស្សាហ៍​វិលមុខ​ ​ស្រវាំង​ភ្នែក​ ​ស្ពឹកដៃជើង​ ​រោយកញ្ចឹងក​ ​ជាដើម​ ។ ប្រសិន​បើកាន់តែ​ធ្ងន់ធ្ងរ​ជាងនេះ​ទៀតនោះ​ គឺអ្នកជំងឺ​នឹង​សន្លប់ប់ាត់ស្មារតី​ភ្លាមៗ​ ​លុះដឹងខ្លួនឡើងវិញ​ ​ស្លាប់មួយចំហៀង​ខ្លួន​ ជួនវៀច​មុខវៀចមាត់​ទៀតផង​ ​។ ​អ្នកជំងឺខ្លះ​មិនរហូតដល់​សន្លប់ទេ​ ​តែស្ពឹកស្រពន់​ទន់អវយវៈ​ណា​មួយក្នុងរាង​កាយរហូត​ដល់ស្លាប់​មួយចំហៀង​ ខ្លួនតែម្តង​ក៍មាន​ ​។​ ​រីឯវិធីព្យាបាលជំងឺ​រភេទ​នេះ​ ​គឺអ្នកជំងឺ​ត្រូវឧស្សាហ៍ហាត់ប្រាណ​ ​ពេលដែល​ដឹងថាអវយវៈ​ណាមួយ​មានសភាព​មិនធម្មតា​ ​។ ​ឧស្សាហ៍​ ​ងូតទឹកក្តៅ​ឬទឹកក្តៅឧណ្ឌ​ៗ​ ​និង​ ​ទៅសម្រាក​នៅទីដែល​ស្ងប់ស្ងាត់​ មានខ្យល់​អាកាសល្អ​ ​។​ស្អំព្យាបាល​ដោយម្ចុល​វិទ្យាសាស្ត្រ​ ​ត្រូវបរិភាគ​បន្លែឱ្យ​បានច្រើនកុំ​បរិភោគម្ហូប​អាហារ​ណាដែល​មានជាតិខ្លាញ់​ ​កុំជក់បារី​ ​កុំផឹកកាហេ្វ​ ​សុរា។ល។​ ប្រការ​សំខាន់បំផុត​គឺឧស្សហ៍​ទៅមន្ទីពេទ្យ​ដើម្បីពិនិត្យ​សុខភាព​៕

តើ​ស្ងួត​បបូរមាត់គួរ​ធ្វើ​បែបណា?

ថ្ងៃ​នេះ​យើងខ្ញុំ​សូម​នាំ​ប្រិយមិត្តមក​កាន់​
អត្ថបទមួយ​ដែល​និយាយ​អំ​ពី​ធ្វើ​យ៉ាង​ណា​នៅ​ពេល​
បបូរ​មាត់​ស្ងួត?បបូរ​មាត់​របស់​អ្នក​ស្ងួត​គឺវា​អាច​បង្កឱ្យ​
មាត់​របស់​អ្នក​គ្រាម និង​មាន​សភាព​ប្រេះជា​ដើមដែល​
បណ្តាល​ឱ្យ​អ្នក​មាន​អាការៈ​ឈឺ​ចាប់​ខ្លាំង ។ តើ​គួរ​ធ្វើ​
បែបណា​?ពេល​បបូរ​មាត់​អ្នក​ស្ងួត​អ្នក​គួរ​អនុវត្តន៍​តាម​
វិធី​ដូច​ខាង​ក្រោម៖
- ញុំា​ទឹក​ឱ្យ​បាន​ច្រើន​ ជ្រៀស​វាង​ការ​ខ្វះ​ជាតិ​ទឹក​នៅ​ក្នុង​
ខ្លួន​។
- តម​នូវអាហារណា​ដែល​មាន​ជាតិ​ហិរ ប្រៃ​ និង​ក្តៅ​។
- ភេសជ្ជនៈ​មិន​គួរ​ទទួល​ទាន​ភេសជ្ជនៈ​ដែល​ក្តៅ​នោះ​ទេ។
- អ្នក​គួរ​ប្រើ​ក្រែម​លាប​បបូរ​មាត់​ណា​ដែល​ជួយ​បង្កើន​ភាព​
លោង​ និង​សំ​ណើម​ដល់​អ្នក​ឱ្យ​បាន​ច្រើន។
- ប្រសិន​បើ​អ្នក​ធ្វើ​បែប​នេះ​មិន​ទទួល ​បាន​លទ្ធ​ផល​ល្អ​ទេ​នោះ​ អ្នក​គួរ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ដើម្បី​ ព្យាបាល​ឱ្យ​ឆាប់​បំ​ផុត។


(ប្រភព៖ខ្មែរហ្សូម)

Saturday, January 5, 2013

ជីំងឺមហារីកដោះ

ជំងឺ​មហារីក​ដោះចាប់​ផ្តើម ​កកើតនៅក្នុង​ជាលិកា​របស់ដោះ​។ វាគឺជា​ការលូតលាស់​ធំហួស​ ប្រមាណ​និង​ខុសពី​ប្រក្រតី​របស់កោសិកាដោះ​(ហើយយើង​ក៍បានដឹង​ដឹងថា​ ​វាជាសាច់ដុះ​នៅក្នុង​ ដោះដែល​បណ្ដាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​។ នៅក្នុង​ដោះមាន​ក្រពេញមួយ​ចំនួន​ហៅថាឡុប (lobes​មានរាងសំប៉ែត​ ) ដែលធ្វើ ​ឱ្យមាន​ទឹកដោះ​ហើយ​ចេញទឹកដោះ​បន្ទាប់​ពីពេល​ដែល​ស្ត្រីទើប​តែមាន​ទារក​។ បំពង់ដែល​តភ្ជាប់​ក្រពេញ​ទឹកដោះ​ទៅនឹង​ចុងដោះ​ដែលជា​កន្លែងទឹកដោះ​ចេញនោះ​ហៅ ​ថាបំពង់ទឹក​ដោះ(duct)ដោះគឺ ​កើតមកពី​ក្រពេញ​ទឹកដោះ​ ​បំពង់ទឹក​​ដោះ ​និងជាលិកា​ដែលតភ្ជាប់​និងមាន​ជាតិខ្លាញ់។​ ជំងឺ​ មហារីកដោះ​ ​អាចកើតមាន​ឡើងគ្រប់​ទីកន្លែងនៅក្នុងដោះ​។ ​
ធាតុពិតនៃជំងឺមហារីកដោះ ?
-​ អត្រានៃជំងឺ​មហារីកដោះ​កើនជាលំដាប់​ក្នុង​ចំណោមជនជាតិ​អាស៊ីអាមេរិកាំង​
-ចំពោះស្ត្រី ​ដែលមានដើម​កំណើតពីអាស៊ី​ ​និងពីកោះនៃ​សមុទ្រប៉ាស៊ីហ្វិក​អត្រានៃជំងឺ​មហារីក​ដោះដែល​រាលដាលបាន​ កើនឡើងដល់​ទៅ ​១៥ ​ភាគរយ​ក្នុងចន្លោះ​ឆ្នាំ១៩៨៨ និង​ឆ្នាំ១៩៩៧។​
-រវាង ​ការពិនិត្យឃើញ​ជំងឺមហារីកដោះ​ក្នុងចំណោមស្ត្រី​អាស៊ីអាមេរិកកាំង​ និងស្ត្រី​ជនជាតិ​អាមេរិកាំង​ស្បែកស​ ​ឃើញថា​សភាពជំងឺ​របស់ ស្ត្រីអាស៊ីអាមេរិកាំង​ច្រើនតែ​មាន​សភាពសភាព​ធ្ងន់ធ្ងរជាង​ស្ត្រីជនជាតិ​ អាមេរិកាំងស្បែកស។ ​
™ -អត្រា​ដែលអាច​មានជីវិតគង់នៅ​ ​(បន្ទាប់ពីមានជំងឺ​មហារីកដោះ)​ ក្នុងចំណោម ​ស្ត្រីអាស៊ី​អាមេរិកាំង​ ​បន្ទាប់ពី​បាន​ធ្វើរោគ​វិនិច្ឆ័យ​ហើយ​ ឃើញ​ថាទាប​ជាងអត្រា​របស់ស្ត្រីជន​ជាតិអាមេរិកាំង​ស្បែកស​។
™ -​ជំងឺមហារីក​ដោះអាចព្យាបាល​បានដោយ​ជោគជ័យ​ ប្រសិនបើ​រកឃើញ​ជំងឺនេះ​ទាន់ពេល​
™ -ជំងឺមហារីក ​ដោះច្រើនតែ​កើតមានឡើង​ក្នុងចំពោះ​ស្ត្រីជន​ជាតិចិន​ ​ហ្វីលីពីន​ ​ហាវៃ​ ​ជប៉ុន និង​ កូរ៉េ​។ ​បុន្តែអាច​មាន​ឥទ្ធិពលទៅ​លើស្ត្រីជន​ជាតិអាស៊ីគ្រប់រូប​។
™ -នៅពេលដែល ​យើងរក​ឃើញជំងឺ​មហារីកដោះ​ក្នុងដំណាក់កាល​ដែលជំងឺ​ទើបតែកើត​ អត្រា​ដែលអាច​មានជីវិតគង់​នៅក្នុងរយៈពេល​​៥ឆ្នាំដំបូង​មានកម្រិតខ្ពស់​(ប្រហែល៩៧%)​បើរកឃើញ​ជំងឺនៅ​ដំណាក់​ការធ្ងន់ធ្ងរ​ជាង​នេះ ​គឹបន្ទាប់ពីជំងឺ​បាននរាលដាល​ទៅសរីរាង្ព​ផ្សេង​. អត្រា​ដែលអាច​មាន​ជីវិតគង់​នៅមានកំរិត​ចុះថយ​ចុះយ៉ាងខ្លាំង​។
តើនរណាខ្លះអាចរងគ្រោះថ្នាក់ដោយសារជំងឺនេះ?
-គ្រោះថ្នាក់អាច​កើតមានឡើង​ចំពោះស្ត្រីគ្រប់រូប​ ​សូម្បីតែស្ត្រីអាស៊ី​ហើយជា​ពិសេស​គឺស្ត្រីដែលមាន​អាយុ​ច្រើនជាង ៥០ឆ្នាំ។
™ -​ស្ត្រីដែលមាន​ប្រវត្តិគ្រួសារ​ធ្លាប់កើតជំងឺ​មហារីកដោះ​ដូចជា​ ម្តាយ ​ឬបងប្គូនស្រី​។
™ -ស្ត្រីដែលមាន​ប្រវត្តិផ្ទាល់​ខ្លួនធ្លាប់​កើតជំងឺ​ មហារីកដោះ​ ប្រភេទដែលមិន​មានគ្រោះថ្នាក់​។ ​
™ -ស្ត្រីដែលមាន​ផ្ទៃពោះ​លើកទីមួយ​នៅពេល​ដែលមាន​អាយុច្រើន​ ​(៣០ឆ្នាំ)​ ​មិនដែល​មានផ្ទៃ​ពោះ​សោះ​។
-ស្ត្រីដែលឆាប់​ចាប់ផ្តើមមានរដូវ ​ម្ថានកា​រយឺតយ៉ាវ​ក្នុងការ​អស់រដូវ ​
™ -ស្ត្រីដែលចូល​ចិត្តទទួល​ទានសាច់ដែលមាន​ជាតិខ្លាញ់ច្រើន ស្ត្រីដែល​លើស​ទម្ងន់ ​(ធាត់)
រោគសញ្ញានិងអាការរោគ ​ ?
ជំងឺ ​មហារីកដោះ​អាចមិន​មានរោគសញ្ញា​ទេនៅពេល​ដែលជំងឺ​ទើបតែចាប់​ផ្តើមកើត​ហេតុ​ ដូច្នេះ​ការឱ្យពេទ្យ​ពិនិត្យដោះ​ឱ្យបានទៀងទាត់​ជាការ​សំខាន់ណាស់​ ទោះបីអ្នក​មិនមានរោគ​សញ្ញាអ្វីក៍ដោយ​ (ព្រោះថា ​អ្នកអាចមានកើតជំងឺ​នោះ)
ដុំសាច់​ ឬសាច់នៅក្នុងដោះ​ ឬនៅម្តុំក្លៀំក​
™ – ​ដោះមានការ​ផ្លាស់ប្តូរទំហំ​ ទ្រង់ទ្រាយ ​និងពណ៌សម្បុរ​
-™ ​ចុងដោះចេញទឹក ​
-™ នៅពេល​ដែលស្ទាប​ស្បែកដែល​ស្រោបដោះ​ ឃើញថាមាន​ការផ្លាស់ប្តូរ ​ស្បែក​អាចខួច​ចូល ឬខួចចេញ​ ឫបែកស្រកា​)
 ការណែនាំសំរាប់ការពិនិត្យដោះ ?
ស្ត្រីគ្រប់រូបត្រូវ ​តែធ្វើតាម​គោលការណ៏ណែ​នាំទាំងនេះ​ជាចាំបាច់​ដើម្បីពនិត្យ​រកជំងឺ​មហារីក​ ឱ្យឃីញ​ទាន់ពេល ព្រោះថា​ជំងឺ​មហារីកដោះ​មិនបង្ហាញ​នូវរោគ​សញ្ញា​ទេពេលដែល​ទើបតែចាប់​ផ្តើម​។
ការណែនាំ មានដូចតទៅៈ
™ -ស្ត្រីដែល​មានអាយុ​ច្រើនជាង៤០ឆ្នាំ ​ត្រូវតែឱ្យ​គ្រូពេទ្យថតដោះ​ ​និងពិនិត្យដោះ​បែបស៊ីប៉ីអី​ (CBE)​ ឱ្យបានរៀងរាល់ឆ្នាំ​។
™ -ស្ត្រីដែល​មានអាយុ​ពី២០ឆ្នាំ ​ទៅ៣៩ឆ្នាំ ​ត្រូវឱ្យគ្រូពេទ្យ​ពិនិត្យដោះ​បីឆ្នាំម្តង​។
™ -ស្ត្រីគ្រប់​រូបដែលមាន​អាយុច្រើនជាង​២០ឆ្នាំ​ ត្រូវពិនិត្យដោះ​ដោយខ្លួនឯង​រៀងរាល់ខែ​។ 

វីតាមីនទ្រទ្រង់ដល់រាយកាយមនុស្ស

វីតាមីនអា  បើ ​រាង​កាយបាន​ទទួល​វិតាមីនអា​តិចពេក​ពិសេស​ពេល​អាកាសធាតុ​ត្រជាក់​ ដូចជា​ក្នុង​រដូវរងារ​ឬ​ ​រដូវភ្លៀង​នោះ​នឹង ធ្វើ​ឱ្យ​មេរោគ​ងាយ​ឆ្លង​ចូល​ទៅ​ក្នុង​ភ្នាស​ ​ច្រមុះ​ ​ធ្វើឱ្យក្អក​ ​និង​ ហៀរ​សំបោរ​ ​ផ្តាសាយ​។​អាហារ​ដែល​សំបូរ​វីតាមីនអា​មាន​ដូច​ជា ៖  ​ស្វាយ​ ​ការ៉ុត​ ​ក្រូច​ ​បន្លែបៃតង​ ​និង លឿង​៘​ ​វីតាមីនអា​ ​ត្រូវការ​សារធាតុ​ខ្លាញ់​ដើម្បី​ងាយ​ជ្រាប​ចូលទៅ​ក្នុង​រាងកាយ  ដូចនេះ​គូរបន្ថែម​ប្រេង​អូលីវ​ ​ប្រេងល្ង​ ​លើ​អាហារ​ផង​ ​ប៉ុន្តែ​ក៏ពុំគួរ​ទទួល​ទាន​វីតាមីន​អា​ច្រើន​ពេក​ដែរ​។​
វីតាមីនសេ​បើរាង ​កាយ​បាន​ទទួល​វីតាមីន​សេ​គ្រប់គ្រាន់​ ​នឹងធ្វើឱ្យ​ប្រព័ន្ធ​ការពាររាង​កាយ​កាន់​ ​តែរឹងមាំ​។ ​បន្លែនឹង​ផ្លែឈើ​ដែល​សំបូរ  វីតាមីន​សេមាន​ ផ្កាស្ពៃ​ប្រូខូលី​ផ្លែក្រូច​ ក្រូចថ្លុង​ ត្របែក​៘​
ស័ក្កសី ​ ជួយ​ឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ​ ​និង​ជួយ​ក្នុងការ​ដុតបំផ្លាញ​ប្រូតេអ៊ីន​ ​និង​ កាបូន​អ៊ីដ្រាត​។​ ​ស័ង្កសី​ ​និង​វិតាមិន​សេជួយ​ឱ្យមុខរបួស​ ​ឆាប់ជា​សះ​ស្បើយ​ ​និង​ ​ការពារ​ជំងឹផ្តាសាយ​​។ហេតុនេះ​គួរទទួល​ទានសារ​ធាតុទាំង​២​នេះព្រមៗ​គ្នា​ ដូច​ជាញ៉ាំ​ត្រី​ ​និង​ ​ផ្លែ​ឈើ​ជាដើម​។​ស័ង្កសីមាន​ច្រើន នៅក្នុង​ត្រី​សណ្តែក​និង​គ្រាប់​ធញ្ញជាតិ​។​
សេលេនីញ៉ូម ជួយ ​កម្ចាត់​ជាតិ​ពុល​ពីរាង​កាយ​ វាមាន​ក្នុងផលិត​ផលធញ្ញជាតិ​មិនទាន់​ស្រិត​ឬខាត់​ឱ្យស​ដូចជា​ ​សណ្តែក​ ​ផលិតផល​ពីទឹកដោះ​ ​សាច់​សត្វ ត្រី ​និង​ ច្រើន​បំផុត​ក្នុងដូង​។​
ដែក ជួយ ​បង្កើន​អុកស៊ីសែន​ក្នុងឈាម​។​បើទទួល​ទាន​ជាតិដែក​ ​ជាមួយ​វីតាមីនសេ​ នឹងធ្វើឱ្យ​រាងកាយ​បឺតស្រូប​សារធាតុ​ ​ដែក​បានកាន់​តែល្អ​។​ ​អាហារសម្បូរ​ជាតិដែក​មានដូចជា  បន្លែបៃតង​សាច់សត្វ​មិនជាប់​ខ្លាញ់​សណ្តែក​៘​
ម៉ាញេស្យូម បើខ្វះ​ម៉ាញេស្យូម​ ​និង​ ​បណ្តាល​ឱ្យកើត​ជំងឺប្រគ្រីវ​ ឬ​រមូល​ក្រពើ​សាច់ដុំ​​។វាសម្បូរ​នៅក្នុង​សណ្តែក​ សណ្តែកសៀង​ ​ត្រីផលិតផល​ធញ្ញជាតិ​មិនស្រិត​ ​និង​ ​បន្លែបៃតង​។
កាល់ស្យូមជួយឱ្យ​ឆ្អឹងង​សរសៃ​ប្រសាទ​ ​និង​ ​សរសៃឈាម​រឹងមាំ​។​ កាល់ស្យូម​សំបូរ​នៅក្នុងទឹកដោះ​ ល្អខ្មៅ​ ​ត្រីតូចធំ​ ​បន្លែបៃតង​ ។​
ប៉ូតាស្យូមជួយឱ្យ ​សាច់​ដុំរឹងមាំ​ ​រក្សាកម្រឹត​ទឹកក្នុង​រាងកាយ​ឱ្យមាន​លំនឹង​​។ប៉ូតាស្យូម​មានច្រើន​បំផុតនៅ​ ​ក្នុងចេក​ ក្រូច​ ​ធញ្ញជាតិ​មិនស្រិត​ ​បន្លែបៃតង​ ​ដំឡូង​បារាំង ​សណ្តែក​ផ្សេងៗ។​

ជំងឺគ្រុនពោះវៀន (Typhoid Fever)

ជំងឺ​គ្រុន​ពោះវៀន​ជា​ជំងឺ​ឆ្លង​ម្យ៉ាង​ដែល​បង្ក​ឡើង​ដោយ​ពពួក​បាក់តេរី Salmonella Typhi និង​ salmonella paratyphi។ ការ​ចម្លង​អាច​ប្រព្រឹត្ត​ទៅ​តាម​ការ​ទទួល​ទាន​អាហារ និង​ការ​បរិភោគ​ទឹក​ក្នុង​ចាន​និង​កែវ​តែមួយ។ ជំងឺ​នេះ​ចាប់​ផ្តើម​ដំបូង​ដោយ​ធ្វើ​ការ​វិវឌ្ឍន៍​នៅ ក្នុង​ក្រពេញ​ពោះវៀន បន្ទាប់​មក​ទើប​រាត​ត្បាត​ចូល​ដល់​ក្នុង​ឈាម។ គ្រុន​ពោះវៀន​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ទៅ​ថ្ងៃ​ក្រោយ​ ប្រសិន​បើ​អ្នក​ជំងឺ​មិន​បាន​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ។ អ្នក​ជំងឺ​ងាយ​នឹង​លាប់​ឡើង​វិញ​ណាស់។ ការ​លាប់​ឡើង​វិញ​ច្រើន​ស្តែង​ឡើង​ក្នុង​អំឡុង​ខែ​ដំបូង​ ក្រោយ​ការ​ព្យាបាល។
គេ​សង្កេត​ឃើញ​ថា​ជំងឺ​នេះ ជា​ជំងឺ​របស់​ប្រទេស​ដែល​មាន​អាកាសធាតុ​ក្តៅ​ហើយ សើម ដូច​ជា​ប្រទេស​កម្ពុជា​ និង​ ​បណ្តា​ប្រទេស​ក្នុង​តំបន់​ត្រូពិក​ ហើយជំងឺ​ច្រើនន​រាត​ត្បាត​ខ្លាំង​តែ​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ លក្ខខណ្ឌ​អនាម័យ​មិន​គ្រប់​គ្រាន់ ដូចនេះហើយ​បាន​ជា​មុន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​តំបន់​ដែល​ មាន​បញ្ហា​អនាម័យ​ចោទ​ខ្លាំង គ្រូពេទ្យ​តែង​ណែនាំ​ឲ្យ​ធ្វើ​ការ​ចាក់​ថ្នាំ​វ៉ាក់សាំង​ជំងឺគ្រុន​ពោះវៀន។
ជំងឹគ្រុន​ពោះវៀន​នេះជា​ជំងឺឆ្លង​តាម​រយៈទឹក និង​ ចំណី​អាហារ​ ក្នុង​ករណីដែល​អ្នកផ្ទុក​មេរោគ​ជំងឹនោះ​ ហើយ​ព្យាបាល​​ពុំបានត្រឹម​ត្រូវទេនោះ​មេរោគ​នោះវា​នឹងចម្លង​ទៅអ្នក​ ដ៍ទៃផ្សេង​ទៀត​ ជា​ពិសេស​ឆ្លង​ទៅកាន់​​ក្រុមគ្រួសារ​ទាំងមូលបាន​​។ ​​ក្រោយ​ពីមេរោគ​ឆ្លងចូល​ទៅខ្លួន​អ្នកជំងឺនោះ​វាមាន​រោគ​សញ្ញា​ដូចខាង​ ក្រោម៖
​​​  ទី១-អ្នកជំងឺ​មាន​គ្រុនក្តៅ​ ដែល​មានសីតុណ្ហភាពឡើងដល់​ ពី ​៤០ ​ទៅ ៤១ ​អង្សា​​
  ​​​​​​​​​ទី២-​អ្នកជំងឺឈឺ​ក្បាល​គេង​មិនលក់​                      
​​​​  ទី៣-អ្នកជំងឺ​ឈឺក្នុងពោះ​អាច​មានរាគ​ឫទល់​លាមក​
​​​​  ទី៤-​មិនឃ្លាន​អាហារ​ ចង់ក្អួត​ចង្អោរ​
​​​​  ទី៥-​ឈឺចាប់​សាច់ដុំ​នៅក្នុង​ខ្លួនរបស់​អ្នកជំងឺ​
              តើអ្វីជាការ​គ្រោះថ្នាក់​ទៅថ្ងៃក្រោយ​នៅពេល​អ្នកជំងឺ​​ប្រសិនបើ​មានជំងឺ​ នេះកើតឡើង​ ហើយ​អ្នកជំងឺ​ព្យាបាន​មិនបាន​ត្រឹមត្រូវ​តាមក្បួន​វេជ្ជសាស្រ្ត​នោះគឺ​​ អ្នកជំងឺនោះ​នឹងទទួល​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផងដែរ​ ​ដូចជា​អ្នកជំងឺ​អាចហូរ​ឈាម​តាមពោះវៀន​ ​អ្នកជំងឺអាច​ធ្លាយពោះវៀន​ អាច​ប៉ះពាល់​ទៅដល់​ខួរក្បាល​អ្នកជំងឺ​នៅពេល​មេរោគ​វាឡើងទៅដល់​ខួរក្បាល​។​
                ចំពោះ​ការព្យាបាល​តាមក្បួន​វេជ្ជសាស្រ្ត ​បច្ចុប្បន្ននេះ​គេព្យាបាល​រយៈពេល​មួយ​សប្តាហ៍​ ​ទៅ ​១០ថ្ងៃ ប៉ុណ្ណោះ​ជំងឺនេះ​អាចជាសះ​ស្បើយ​ហើយ​។​ ​នៅពេល​ដឹងថាមាន​ជំងឺគ្រុនពោះវៀន​នោះ​អ្នកជំងឺ​ត្រូវធ្វើការ​តមអាហារ​ ដោយបរិភោគ​ចំណីអាហារ​ណាដែល​ទន់ៗ​ ​និង​ ​បរិភោគ​តិចៗ​ នឹងឱ្យ​បាន​ច្រើនដង​ ​ក្នុង១ថ្ងៃ​ដើម្បីកុំ​​​ឱ្យ​ប្រដាប់​រំលាយអាហារ​ប្រឹងធ្វើការ​ខ្លាំងពេក​ និង​​ដើម្បីឱ្យ​សិរីរាង្គ​ដែលរលាក​នោះ​មិនសូវប្រឹង​ធ្វើការ ​គឺអាចជួយ​សម្រាល​ការធ្វើការ​នៃពោះវៀន​​។
            បច្ចុប្បន្ននេះ​វិធីការពារដ៍​ត្រឹមត្រូវគឺការ​រក្សា​អនាម័យ​ “បរិភោគស្អាត រស់​នៅ​ស្អាត និង​គេង​ស្អាត” ជា​កាយ​វិការ​ដ៏​សំខាន់​មួយ​សំរាប់​ទប់​ស្កាត់​ជំងឺ​ឆ្លង​ទាំង​ឡាយ​ រួម​ទាំង​ជំងឺ​គ្រុន​ពោះវៀន​នេះ​ផង​ដែរ។
          ការបរិភោគ​ស្អាតនោះគឺ​ ទាមទារ​បរិភោគ​របស់ដែលស្អាតនោះ​គឺជារបស់​ដែលយើង​យកមក​រំងាប់​មេរោគ​ឱ្យបាន​ ត្រឹមត្រូវ ដូចជាបន្លែជាដើម យើងកុំបរិភោគ ឆៅគឺត្រូវយក មកចំអិនវាជាមុនសិន​។
         ការរស់​នៅ​ស្អាតនោះគឺ​នៅបរិស្ថាន​ជុំវិញផ្ទះ​របស់​យើងនោះ​យើង​ត្រូវប្រមូល​ សម្រាម​ដុតឱ្យបាន​ត្រឹម​ត្រូវ​ ត្រូវ​កាប់ឆ្ការ​កន្លែង​ឧបទ្រព​ជុំវិញផ្ទះ ​និងសំអាត​ទឹកកខ្វក់​នៅជុំវិញផ្ទះ​ជាដើម​។
         ការគេង​ស្អាត​នោះគឺ ​ត្រូវគេងក្នុង​មុងឱ្យ​បានត្រឹមត្រូវ​ ​ទាំងអស់​នេះជាវិធីបញ្ចៀស​បាន​នូវជំងឺ​ផ្សេងៗ​ទាំងឡាយ​។​
​    នៅក្នុង​នោះក៍​មានវ៉ាក់​សំាងសម្រាប់​ការពារជំងឺ​គ្រុនពោះវៀន​នោះដែរ​ ​នៅប្រទេស​កម្ពុជា​យើងមាន​វ៉ាក់​សាំងសម្រាប់​ចាក់ដល់​មនុស្ស​គ្រប់រូប​ ទាំងប្រុសទាំង​ស្រីគឺពីក្មេង​ដែលមាន​អាយុចាប់​ពី​ ​២ ឆ្នាំ​ឡើង​ទៅ ហើយ​យើងអាច​ចាក់វាបាន​នៅពេល​ដែលគ្រូពេទ្យ​ពិនិត្យឃើញ​ថាបុគ្គលនោះ​ពុំមាន​ ជំងឺ​អ្វី​នៅក្នុងខ្លួន​គាត់ ​ដូចជាសង្ស័៍យ​ថាមនុស្សនោះ​ផ្ទុកមេរោគ​ជំងឺគ្រុនពោះវៀន​ជាដើម​​ ហើយការ​វាក់​សាំង​នេះ​យើងចាក់ម្តង​វាអាចការពារ​ជំងឹរនេះបាន​ពី ៣​ ឆ្នាំ ​ទៅ ​៥ ឆ្នាំ ៕

Thursday, January 3, 2013

ធ្មេញ​ទឹកដោះ ហេតុអ្វី​បាន​ជា​ពេល​ខ្លះ​មាន​ពណ៌​លឿង ?

នៅ​ក្នុង​នាទី​សុខភាព​និង​អនាម័យ​ថ្ងៃ​នេះ អៀង សុខម៉ិញ បាន​អញ្ជើញ​វេជ្ជបណ្ឌិត Christophe Azevedo សូម​ជំរាប​ជូន​លោក​អ្នក​នាង អំពី​សុខភាព​ធ្មេញ​របស់​កុមារ។ ហេតុ​អ្វី​បាន​ជា​ធ្មេញ​ក្មេង​មាន​ពណ៌​លឿង ? ធ្មេញ​ទឹក​ដោះ​មាន​ប្រយោជន៍​យ៉ាង​ណា​ខ្លះ ? តើ​ត្រូវ​ចាប់​ផ្តើម​ដុស​​សម្អាត​ធ្មេញ​ដោយ​ប្រើ​ច្រាស ​ពេល​ណា ? និង​គួរ​ជ្រើសរើស​ថ្នាំ​ដុះ​ធ្មេញ​ប្រភេទណា ?

១- ហេតុ​អ្វី​បាន​ជា​ធ្មេញ​ទឹក​ដោះ​របស់​កូន​ក្មេង​ មាន​ពណ៌​ឡើងលឿង ? ជា​ធម្មតា​ម្តាយ​គ្រប់​រូប​គិត​ថា​ធ្មេញ​លឿង​គឺ​បណ្តាល​មក​ពី​កុមារ​នោះ​បាន ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ​ច្រើន តើ​គំនិត​នេះ​សម​ហេតុ​ផល​ដែរឬទេ ?!

វេជ្ជបណ្ឌិត Christophe Azevedo  ៖ និយាយ​ដោយ​ស្មោះ​ត្រង់ គំនិត​ដែល​ចោទ​ថ្នាំ​ផ្សះ​ថា​ជាបុព្វហេតុ​នាំ​ធ្មេញ​លឿង លែងសម​ហេតុ​ផល​​ហើយ​ ! សូម​កុំ​ភ្លេច​ថា ធ្មេញ​ស្រុក​ នឹង​មាន​សភាពលឿង​ជាង​ធ្មេញ​ព្រៃ ឬ​ធ្មេញ​ទឹកដោះ ព្រោះ​ធ្មេញ​ស្រុកមាន​កា​រលូតលាស់ រចនា​សម្ព័ន្ធ និង​សាច់​ធ្មេញ​ខុស​ពី​ធ្មេញ​ទឹក​ដោះ។ ​កាលពី​មុន​គេ​អាច​គិត​ដូច្នោះ​បាន គិត​ថាលេប​​ថ្នាំ​ផ្សះច្រើន​នឹង​អាច​ធ្វើ​ឱ្យ​ធ្មេញ​លឿងខ្លាំង ប៉ុន្តែ​ពេល​សម័យ​បច្ចុប្បន្ន​នេះ អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បាន​ដឹង​ហើយ ព្រម​ទាំង​មាន​ការ​ប្រុង​ប្រយ័ត្ន​ មិន​ឱ្យ​មាន​ថ្នាំ​ផ្សះ​អង់ទីប៊ីយ៉ូទិច​ណា​បង្ក​ ឬរំខាន​ដល់​​សុខភាព​​ធ្មេញ​ទៀត​ទេ។ ពណ៌​លឿង​ជា​ញឹកញាប់​ច្រើន​បណ្តាលមកពី​កាល​សំណល់ សំអេក​​​ជាប់កក​លើ​ធ្មេញ​ប៉ុណ្ណោះ។


២- ចុះ​ធ្មេញ​ឡើង​ពណ៌​ខ្មៅ ?

- វេជ្ជបណ្ឌិត Christophe Azevedo ៖​ ក្នុង​ករណី​នេះ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​ធ្មេញ​ភ្លាម​។ ប្រសិន​បើ​សាច់​ធ្មេញ​ទឹក​ដោះ​ខាង​ក្នុង​មាន​ពណ៌​ខ្មៅ នោះ​អាច​ជា​ការ​ប្រែប្រួល​ជាលិកា ជាលិកា​រស់​របស់​ធ្មេញ​ដែល​រង​ការ​ប៉ះទង្គិច​ មាន​គ្រាំ​ សរសៃប្រសាទ​ដំណើរ​ការ​មិន​ស្រួល ទើប​ធ្វើ​ឱ្យ​សភាព​ខ្មៅៗ​លេច​ឡើងនៅ​ក្នុង​ធ្មេញ ដូច្នេះ​ត្រូវ​ទៅ​ព្យាបាល​ភ្លាម។

៣- កុមារ​ដែល​បាក់​ធ្មេញ​ព្រៃ​មុន​អាយុកាល តើ​អាច​មាន​ផលវិបាក​អ្វី​ទៅ​ថ្ងៃ​ក្រោយ​ដែរ​ឬទេ?

- វេជ្ជបណ្ឌិត Christophe Azevedo ៖ នោះ​វា​អាស្រ័យ​ទៅ​នឹង​ពេល​វេលា​នៃ​ការ​បាក់​ធ្មេញ។ បើ​បាក់​ឬ​បែក​​ជ្រុះ​ធ្មេញទឹក​ដោះ​​ ពេល​ជិត​ដល់​អាយុ​បាក់ជា​ធម្មជាតិ នោះ​វា​មិន​អី​ទេ។ ធ្មេញ​ស្រុក​នឹង​លូត​លាស់​ដុះ​ចេញ​មក​ជំនួស​កន្លែង​ធ្មេញ​ព្រៃ​លឿនៗ។ ផ្ទុយ​ទៅ​វិញ បើ​កុមារ បាក់​ធ្មេញ​ទឹក​ដោះ​ឆាប់​ពេក​ នៅអាយុ​តិច​ទើប​តែ​ពីរ​ឬ​បី​ខួប នោះ​ត្រូវ​សាក​ល្បង​យក​ធ្មេញ​បាក់​មក​ភ្ជាប់​វិញ ព្រោះ​ថា​ធ្មេញ​ព្រៃ​នេះ​មានតួនាទី​សំខាន់​ណាស់ ក្នុង​ការ​រក្សា​កន្លែង​។ ប្រសិន​បើ​គ្មាន​ធ្មេញ​ព្រៃ​ទេ ធ្មេញ​ផ្សេងៗ​ទៀត​អាច​យក​កន្លែង​ បិទ​មិន​ឱ្យ​ធ្មេញ​សុ្រក​ដុះ​លូត​លាស់​ចេញ​មក​ក្រៅ​បាន។ ម្យ៉ា​ង​ទៀត ចំពោះ​ធ្មេញ​កណ្តុរ​ខាង​មុខ​វិញ មាន​តួនាទី​សំខាន់​បន្ថែម​មួយ​ទៀត​ក្នុង​ការ​សិក្សា​និង​បញ្ចេញ​សំឡេង​រៀន​ ភាសានិយាយ។ ជា​ដំណោះស្រាយ​ បើ​មិន​អាច​ភ្ជាប់​ធ្មេញ​បាន​ទេ នោះ​ត្រូវ​តែ​ទៅ​ពេទ្យ​ដើម្បី​បំពេញ​​ចន្លោះ​ ធ្មេញ​នេះ ឱ្យ​រក្សា​កន្លែង​ទំនេរ​​សម្រាប់​ធ្មេញ​ស្រុក។


៤- ចាប់​អាយុ​ប៉ុន្មាន​ខែ​ ប៉ុន្មាន​ឆ្នាំ គួរ​ចាប់​ផ្តើម​ដុះ​ធ្មេញឱ្យ​កុមារ ? ព្រោះ​ថា​មិន​ជា​ការ​ងាយ​ស្រួល​ទេ​ដែល​ចាប់​បង្ខំ​ឱ្យ​ទារក​ កុមារ​បើក​មាត់​ ហើយ​ចាប់​ដុស​ធ្មេញ​ ម្តាយ​គ្រប់​រូប​តែង​តែ​ខ្លាច​ធ្វើឱ្យ​កូន​ឈឺ​ទៀត​ផង !

- វេជ្ជបណ្ឌិត Christophe Azevedo ៖ មិន​ត្រូវ​រុញ​រា​ ខ្លាច​ទេ ! នៅ​ពេល​ដែរ​កុមារ​មាន​ធេ្មញ​ដុះ​ចេញ​មក​ក្រៅ​ពេញ​រូប​រាង​ហើយ ពោល​គឺ​នៅ​អាយុ​ប្រមាណ​៦​ខែ ធ្មេញ​នោះ​អាច​រង​ការ​វាយ​ប្រហារ​ដង្កូវ​ស៊ី​បានគ្រប់​ពេលវេលា ដូច្នេះ​អ្នក​ជា​ឪពុកម្តាយ​ត្រូវ​តែ​ថៃទាំ​សម្អាត​ធ្មេញ​នោះ​ឱ្យ​កូន​ ដោយ​ជា​បឋម​ត្រូវ​ប្រើ​សំឡី​កុំប្រេស​ពេទ្យ​សើមៗ​យក​ទៅ​ជូត​ដុសលើ​ធ្មេញ។ ដល់​អាយុ​១៨​ខែ (មួយ​ឆ្នាំ​កន្លះ) នៅ​ពេល​ដែល​ចាប់​ផ្តើម​មាន​ធ្មេញ​មុន​ថ្គាម នោះ​យើងអាច​ចាប់​ផ្តើម​ដុះ​ធ្មេញ​ដោយ​ប្រើកូន​​ច្រាស និង​ដាក់​ថ្នាំ​ដុសធ្មេញ​បន្តិច​នៅ​ចុង​ច្រាស។ ដើម្បី​ការ​ពារ​កុំ​ឱ្យ​កុមារ​លេប​ថ្នាំ​ដុស​ធ្មេញ​អ្នក​ជា​ម្តាយ​ ឬ​ឪពុក​ត្រូ​វ​តែ​ជួយ​ដុសឱ្យ​កូន តែ​បើ​លេប​បន្តិច​បន្តួច​ក៏​មិន​អី​ដែរ។

៥- តើ​មាន​ក្បួន និង​ច្បាប់​វិធាន​នៃ​ការ​ដុស​សម្អាត​ធ្មេញ ?

- វេជ្ជបណ្ឌិត Christophe Azevedo ៖ ក្បួន​ដុស​សំខាន់​បំផុត​ ដែល​ត្រូវ​ទម្លាប់​កុមារ​ឱ្យ​ដឹង​ គឺ​ត្រូវ​ដុស​ធ្មេញ​ទាំង​អស់ ធ្មេញ​មាន​ច្រើន​ ជា​ទូទៅ​យើង​ច្រើន​តែ​ភ្លេច​ធ្មេញ​ដែល​នៅ​ក្នុងៗ ជ្រៅៗ។ ឆ្លុះ​កញ្ចក់​ដុះ​ឱ្យ​គ្រប់​ធ្មេញ​ តាម​សម្រួល​ មិន​បាច់​ប្រើ​កម្លាំង​ទេ តែ​គ្រប់​ធ្មេញ​ទាំង​អស់។ ហើយ​ក្នុង​វ័យ​នេះ​ មិន​ចាំ​បាច់​អ្វីត្រូវ​គោរព​របៀប​រប​ប​ដុស ពី​លើ​ចុះ​ក្រោម ពី​ក្រោម​ឡើង​លើ ឬ​ជា​រង្វង់​លើ​ធ្មេញទេ។ ច្រាស​ដុស​ធ្មេញ​ យក​ល្អ​​ត្រូវ​មាន​សរសែ​ទន់ៗ។ ច្រាស​ដុស​ធ្មេញ​ដាក់​ថ្ម ឬ​ដើរ​ដោយ​អគ្គិសនី គ្មាន​ប្រយោជន៍​សោះ​សំរាប់​កុមារ លើក​លែង​តែ​ក្មេង​ជំទង់ និង​មនុស្ស​ចាស់​ទើប​អាច​ទាញ​ផល​ល្អ​ពី​ច្រាស​ដុស​ធ្មេញ​ប្រភេទ​នេះ។

៦- តើ​ជា​ការ​ញឹកញាប់​ទេ​ដែល​ធ្មេញ​ទឹក​ដោះ​អាច​មាន​ដង្កូវ​ស៊ី​ ?

- វេជ្ជបណ្ឌិត Christophe Azevedo ៖ ធ្មេញ​ទឹក​ដោះ​ ក៏ដូចជា​ធ្មេញ​ផ្សេងៗ​ទៀត​ដែរ អាច​ទទួល​រក​ការ​វាយ​ប្រហារ​ពី​សំណាក់​សារធាតុ​អាស៊ីត ឬ​ដង្កូវ​ស៊ី បាន​គ្រប់​ពេលវេលា ! អាការៈ​នេះ អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​របៀប​របប​រស់​នៅ​ ការ​រក្សា​អនាម័យ​មាត់​ធ្មេញ​ មុន​នឹង​ចូល​គេង ត្រូវ​តែ​ដុះ​ធ្មេញ និង​ជាពិសេស​មាន​របប​​ចំណីអាហារ​ត្រឹម​ត្រូវ។ មិន​ត្រូវ​ឱ្យ​កូន​បៅ​ទឹកដោះគោ​ពេល​ចូល​គេង ហើយ​បៀម​ស្តឹមទាល់​តែ​​លក់​ទេ។ ទឹកគោ​នេះ​អាច​ធ្វើ​ឱ្យ​ដង្កូវ​ស៊ី​ធ្មេញ​ផ្នែក​ខាង​ក្រៅ​។


៧- ចាប់​ពី​អាយុ​ប៉ុន្មាន​ឡើង​ទៅ ដែល​ឪពុក​ម្តាយ​គួរ​នាំ​កុមារ​ទៅ​ពិនិត្យ​សុខភាព​មាត់ធ្មេញ?

-          វេជ្ជបណ្ឌិត Christophe Azevedo ៖ កាន់​តែ​ឆាប់​កាន់​តែ​ល្អ ដើម្បី​ទម្លាប់​កូន​ឱ្យ​ស្គាល់​ពេទ្យ ស្គាល់​ថ្នាំ​ ស្គាល់​​ក្លិន​ ហ៊ាន​ឡើង​គ្រែ ឱ្យ​ពេទ្យ​មើល​ធ្មេញ ។ល។ អាយុ​បី​ឆ្នាំ​ ការ​ពិនិត្យ​សុខភាព​ធ្មេញ​គួរ​តែ​ត្រូវ​ធ្វើ ដើម្បី​មើល​ការ​វិវត្តន៍​របស់​ធ្មេញ​ផង និង​ដើម្បី​វែក​រកធ្មេញ​មាន​ជំងឺ​ផង ព្រោះ​ជា​ញឹកញាប់​មាន​ដង្កូវ​ស៊ីធ្មេញ​តែ​ ម្តាយ​ឪពុក​មិន​បាន​ចាប់​អារម្មណ៍​។

ខាង​ក្រោម​នេះ​ជា​ការ​ជ្រើសរើស​ ថ្នាំ​ដុះ​ធ្មេញ​ សមស្រប​តាម​អាយុ​កុមារ

-          រហូត​ដល់​អាយុ​បីឆ្នាំ (ពី​១២ខែ ដល់​ ៣៦​ខែ) ត្រូវ​ជ្រើសរើស​ថ្នាំ​ដុស​ធ្មេញ​ដែល​មានសារធាតុ​ កំហាប់​ផ្លុយអ័រ ៥០០ ppm de Fluor - ដុស​ម្តង​ក្នុង​មួយ​ថ្ងៃ មុន​ពេល​ចូលគេង
-          ៣ ទៅ ៦​ឆ្នាំ ត្រូវ​ជ្រើសរើស​ថ្នាំ​ដុស​ធ្មេញ​ ក្នុង​កំរិត​ផ្លុយអ័រ ៥០០ ppm de Fluor ពីរ​ដង​ ក្នុង​មួយ​ថ្ងៃ
-          ចាប់​ពី​អាយុ​ ៦​ឆ្នាំ ឡើង​ទៅ អាច​ប្រើ​ថ្នាំ​ដុស​ធ្មេញ​ដែល​មាន​កំហាប់​ជាតិ​ផ្លុយអ័រ ពី​១០០០ ដល់ ១៥០០ ppm de Fluor ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ម្តងៗ​រយៈ​ពេល​បី​នាទី​។

លេប​ថ្នាំ​ដុស​ធ្មេញ​បន្តិចបន្តួច​ចូល​ពោះ​មិន​ជា​ថ្វី​ទេ ប៉ុន្តែ​បរិមាណ​ជាតិ​ផ្លុយអ័រ​ គួរ​តែ​ត្រូវ​គោរព​ឱ្យ​បាន​ ព្រោះ​ហួស​ចំណុះ​ជាតិ​ផ្លុយអ័រ​ ក៏​អាច​ជា​បុព្វហេតុ​នាំ​ឱ្យ​ធ្មេញ​ឡើង​ពណ៌​ដែរ៕

(ប្រភព៖  ​វិទ្យុបារាំងអន្តរជាតិ )

រក​ឃើញ​​ថ្នាំ​​ព្យា​បាល​​ជំងឺ​របេង​២​សប្តាហ៍​ជា​​ដាច់​​

ភ្នំពេញ៖ ​យោងតាម AFP បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ អ្នកស្រាវជ្រាវ​បានបង្ហាញ​ក្នុង​សន្និសីទ​អេដស៍ អន្តរជាតិ (International AIDS Conference) នៅ​ទីក្រុង​វ៉ាស៊ីនតោន អំពី​ថ្នាំ​ល្បាយ​មួយ​ប្រភេទ ដែល​អាច​សម្លាប់ ៩៩% នៃ​បាក់តេរី​ជំងឺរបេង ក្នុង​រយៈពេល ២​សប្តាហ៍ ហើយ​វា​ក៏ អាច​ត្រូវ​គ្នា​

ជាមួយ​ថ្នាំ​អេដស៍ ផងដែរ​។​
​  យោងតាម​លោក​មេ​ល ស្ពី​ហ្គេ​មែន (Mel Spigelman) ដែល​បាន​ប្រធាន​នៃ​សម្ព័ន្ធ​សកល សម្រាប់​ការអភិវឌ្ឍន៍​ព្យាបាល​ជំងឺរបេង (Global Alliance forTB Drug Development) បាន​និយាយថា “​ការរួម​ផ្សំ​ក្នុង គ្រាប់​តែមួយ​ថ្មី​នេះ អាច​សម្លាប់​បាក់តេរី​របេង បាន​៩៩% ក្នុង​កំហាក​របស់​អ្នកជំងឺ​ក្នុង រយៈពេល តែ​២​សប្តាហ៍​នៃ​ការចាប់ផ្តើម​លេបថ្នាំ​”​។​
​    លោក​ស្ពី​ហ្គេ​មែន និង​ក្រុម​ស្រាវជ្រាវ​បាន​និយាយថា ពួកគេ​មាន​ជំនឿ​ចិត្ត​ថា ការសិក្សា​បន្ថែម នឹង​អាច​បញ្ជាក់​នូវ​លទ្ធផល​នេះ ដែល​អាច​ជំរុញ​ឱ្យ​បង្កើត​ការរួមបញ្ចូល​ថ្នាំ​ចំនួន​៣​ក្នុង គ្រាប់​តែមួយ​ហៅថា PaMz (​ប៉ា​អឹម​ហ្ស៊ិ​ត​)​។​
​  ក្នុងការ​ធ្វើតេស្ត​លើកដំបូង ចំពោះ​អ្នកជំងឺ ៨៥​នាក់ បាន​បង្ហាញថា ថ្នាំ​នេះ អាចជួយ​ព្យាបាល​មនុស្ស​ដែល មាន​ជំងឺរបេង​ធម្មតា និង មនុស្ស​ដែល ស៊ាំ​ថ្នាំ​របេង​មុនៗ (MDR) ក្នុង​រយៈពេល ៤​ខែ​។ ថ្នាំ​ព្យាបាល​ថ្មី​នេះ អាចជួយ​បន្ថយ​ការព្យាបាល អ្នកជំងឺ​២​ឆ្នាំ ឬ​ច្រើន ជាង​នេះ និង​មានតម្លៃ​ថោក​ជាង ថ្នាំ​ព្យាបាល​បច្ចុប្បន្ន​ដល់​ទៅ​៩០%​។ ថ្នាំ PaMz  ថ្មី​នេះ អាចជួយ​កាត់បន្ថយ​ចំនួន​ថ្នាំ​ដែល​អ្នក​ជំងឺរបេង ត្រូវ​លេប​ពី​១២,៦០០ មក​ត្រឹម​៣៦០​គ្រាប់ និង បំបាត់​នូវ​តម្រូវ​ការចាក់​ថ្នាំ​ផងដែរ​។​
​   មនុស្ស​ប្រមាណ​៩ លាន​នាក់ ឆ្លង​ជំងឺរបេង រៀងរាល់ឆ្នាំ ហើយ​មនុស្ស​១.៤​លាន​នាក់ បាត់បង់​ជីវិត​។ ជំងឺរបេង ក៏​ជា​ឃាតករ​នាំមុខ​នៃ មនុស្ស ដែលមាន​ជំងឺអេដស៍​ផងដែរ​។ ការព្យាបាល​បច្ចុប្បន្ន ត្រូវការ​រយៈពេល​៦​ខែ សម្រាប់​អ្នកជំងឺ​របេង​ធម្មតា និង​៣០​ខែ សម្រាប់ អ្នក​ដែល​មានការ​ស៊ាំ​ថ្នាំ​របេង ហើយ​មាន​ករណីខ្លះ គឺ​មិនអាច​ព្យាបាល​បាន​ទៀត ផង​។​
    ​ថ្នាំ PaMz រួមមាន​ផ្សំ​ព្យាបាល​របេង PA-824 ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក ម៉ា​ស៊ី​ហ្វូ​ហ្សា​ស៊ីន (Moxifloxacin) ដែល​ពុំទាន់​ទទួល​ការអនុញ្ញាត សម្រាប់​ការព្យាបាល​របេង និង​ថ្នាំ​ព្យាបាល របេង ភី​រ៉ា​ហ្ស៊ី​ណា​មី​ដ (Pyrazinamide) ដែល​ទាំង​៣​ប្រភេទ​នេះ អ្នកជំងឺ នៅ​មិនទាន់ មាន​ភាពស៊ាំ​ថ្នាំ​ទាំងនេះ​នៅឡើយ​។​
​   ថ្នាំ PaMz  នឹងត្រូវ​ធ្វើតេស្ត​ក្នុងដំណាកកាល​ទី​៣ លើ​អ្នកជំងឺ​២៣០​នាក់ នៅ​អាហ្វ្រិក​ខាងត្បូង តង់​ហ្សា​នី និង​ប្រេ​ស៊ី​ល រយៈពេល ២​ខែ​ដែល​អ្នកស្រាវជ្រាវ​សង្ឃឹមថា អាច​ចាប់ ផ្តើម​នៅ​ឆ្នាំក្រោយ ប៉ុន្តែ បច្ចុប្បន្នកំពុង​ខ្វះខាត​ថវិកា​។ ហើយ​ប្រសិន ហើយ​ការធ្វើ​តេស្ត ប្រព្រឹត្តិ​ទៅតាម​ផែនការ​នោះ ថ្នាំ PaMz  នឹង​អាច​អនុញ្ញាត​ឱ្យប្រើ​បាន ក្នុង​រយៈពេល ៤-៥​ឆ្នាំ​ទៀត​៕


(ប្រភព៖http://www.nydailynews.com/life-style/health/researchers-unveil-promising-tb-drug-cocktail-article-1.1124944)