Saturday, January 12, 2013

វិធីព្យាបាលជំងឺផ្លូវចិត្ត

អ្នក​ស្រាវ​ជ្រាវ​មួយ​ក្រុម​នៅ​ប្រទេស​អូស្រ្តាលី​​បាន​កែ​ច្នៃ​ឧបករណ៍​ថ្មី​មួយ​ប្រភេទ​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ​មើល​ជំងឺ​ផ្លូវ​ចិត្ត​ដែល​នឹង​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នូវ​វិធីសាស្រ្ត​ក្នុង​ការ​ព្យាបាល។
រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ ​ការ​ព្យា​បាល​ជំងឺ​ផ្លូវ​ចិត្ត​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​តម្លៃ​យ៉ាង​ខ្ពស់​នៅ​ទូទាំង​សកល​លោក​ ​ក៏​ប៉ុន្តែ​ការ​បង្កើត​ឧបករណ៍​ថ្មី​នេះ​ដែល​អាច​ស៊ក​តាម​រន្ធ​ត្រចៀក​ពិនិត្យ​ជំងឺ ​ផ្លូវ​ចិត្ត​នោះ​ ​នឹង​អាច​ធ្វើ​ឲ្យ​ការ​ចំណាយ​ថយ​ចុះ​យ៉ាង​ច្រើន​ ​ដោយ​សារ​តែ​គេ​នឹង​អាច​តាម​ដាន​រោគ​នៃ​ជំងឺ​ផ្លូវ​ចិត្ត​បាន​ឆាប់​រហ័ស​ជាង ​មុន​ ​ទាន់​ពេល​វេលា​ហើយ​ព្យាបាល​បាន​ចំ​គោល​ដៅ​។​ ​បើ​តាម​ប្រសាសន៍​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​ចិត្ត​សាស្ត្រ​នៅ​ទី​ក្រុង​មែល​ប៊ន​បាន​ឱ្យ​ដឹង​ថា​លោក​វិស្វករ​ Brian​ ​lihgow​ ​បាន ​បង្កើត​ឧបករណ៍​ដ៍​តូច​ មួយ​កាន់​បាន​ដោយ​ដៃ​សម្រាប់​ដាក់​ស៊ក​ចូល​តាម​រន្ធ​ត្រចៀក​។​អ្វី​ដែល​ ប្រាថ្នា​ចង់​បាន​នោះ​ ​គឺ​យើង​ចង់​ទំ​លុះ​នូវ​ដំណាក់​កាល​គ្រា​ចុង​ក្រោយ​ដើម្បី​ស្វែង​យល់​ឱ្យ​ កាន់​តែ​ប្រសើរ​ឡើង​អំពី​ខួរ​ក្បាល​ ​និង​ ​ជំងឺ​ផ្លូវ​ចិត្ត​ឧបករណ៍​ដែល​លោក​ ​Brian​ ​lihgow​បាន ​បង្កើត​រួច​ហើយ​នោះ​ ​អាច​ចាប់​យក​រលក​សញ្ញា​នៅ​ក្នុង​ ត្រចៀក​ដើម្បី​យក​មក​​ធ្វើ​ការ​វិភាគ​ទៅ​លើ​ឥរិយាបថ​របស់​រលក​សំឡេង​​នៅ​ ក្នុង​ ​ការ​វិភាគ​នេះ​ គេ​អាច​សំគាល់​បាន​នូវ​រោគ​សញ្ញា​នៃ​ជំងឺ​ផ្លូវ​ចិត្ត​ខុស​ៗ​គ្នា​ ​នៅ​ក្នុង​ការ​ពិសោធន៍​ គេ​បាន​ ធ្វើ​ទៅ​លើ​ អ្នក​ជំងឺ​ដែល​មាន​បញ្ហា​ខួរ​ក្បាល​មួយ​ចំនួន​។​ ​នេះ​គឺ​ជា​កា​រីក​ចំរើន​ ​ឈាន​មុខ​ ​មួយ​ ក្នុង​ផ្នែក​វិទ្យាសាស្រ្ត​ខាង​ខួរ​ក្បាល​ ​និង​បំបែក​នូវ​ភាព​អាថ៌​កំបាំង​នូវ​ជំងឺ​ផ្លូវ​ចិត្ត ។ឧបករណ៍​វាស់​វែង​ជំងឹ​ ​ផ្លូវ​ចិត្ត​នេះ​អាច​វាស់​នូវ​រលក​ ​សញ្ញា​នៃ​អារម្មណ៍​របស់​ មនុស្ស​ព្រោះ​នៅ​ក្នុង​ត្រចៀក​មាន​សរីរាង្គ​ មួយ​ដែល​បញ្ជូន​សញ្ញា​ទៅ​ចំណុច​ ជ្រៅ​នៅ​ក្នុង​ខួរក្បាល​ ដែល​ជា​ផ្នែក​ មួយ​សម្រាប់​បញ្ជា​អារម្មណ៍​ ​ហើយ​ក៍​ជា​ច្រក​មួយ​នៃ​ការ​មាន​ ​អារម្មណ៍​មិន​ ប្រក្រតី​ ផង​ដែរ​។​ គេ​មាន​សង្ឃឹម​ថា​ក្នុង​ការ​ប្រើ​ប្រាស់​ឧបករណ៍​ថ្មី​នេះ​ ​ការ​ពិនិត្យ​មើល​ជំងឺ​ ​ផ្លូវ​ចិត្ត​ នឹង​អាច​ទទួល​លទ្ធផល​បាន​ក្នុង​រយៈ​ពេល​ប្រមាណ​១​ ​ម៉ោង​ប៉ុណ្ណោះ​ទោះ​បី​ជា​វា​ នៅ​ក្នុង​តំណាក់​កាល​ពិសោធន៍​ក៍​ដោយ​ក៍​ប៉ុនែ្ត​វា​មាន​សក្តា​នុពល​ហើយ​វា​ គួរ​ឱ្យ​រំភើប​ណាស់​វា​នឹង​ពន្លឿន​ការងារ​របស់​យើង​ហើយ​វា​ឈាន​ចូល​ដល់​ ជំហាន​ថ្មី​មួយ​នៃ​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​បាន​ប្រសើរ​ជាង​មុន​ហើយ​។​ ការ​ព្យាបាល​តាម​បច្ចេកវិទ្យា​ថ្មី​នេះ​វា​នឹង​ផ្តល់​ផល​ចំណេញ​អ្វី​ខ្លះ​ ជា​ពិសេស​ការ​ចំណេញ​ប្រាក់​ដល់​អ្នក​ជំងឺ​ ​និង​ ​សង្គម​ទាំង​មូល​នោះ​ ​វា​ស្ថិត​នៅ​ក្នុង​ដំណាក់​ ​កាល​តំបូង​ទេ​ គឺ​ថា​ជំងឺ​ផ្លូវ​ចិត្ត​ខ្លះ​ប្រើ​ប្រាស់​ពេល​វេលា​គ្រាន់​តែ​ការ​វិភាគ​ រោគ​អស់​ពេល​ដល់​ ​ទៅ​ជាង​ ​១២​ ឆ្នាំ​ក៍​មាន​ដែរ​។​ ចំពោះ​ការ​រក​ឃើញ​បចេ្ចកវិទ្យា​ថ្មី​នេះ​ក៍​ត្រូវ​បាន​ទទួល​ការ​សាទរ​ពី​ វេជ្ជបណ្ទិត​ខ្មែរ​ផង​ដែរ​ ​ព្រោះ​កា​រ​រក​ឃើញ​វិធី​ព្យាបាល​ថ្មី​នេះ​ ​វា​ធ្វើ​ឱ្យ​ការព្យា​បាល​មាន​ភាព​ ងាយ​ស្រួល​យ៉ាង​ខ្លាំង​ ​បើ​សិន​ជា​យើង​មាន​ឧបករណ៍​ ​ជំនួយ​ច្បាស់​លាស់​នោះ​វា​ជា​ជំនួយ​កុំ​ឱ្យ​យើង​ ​ធ្វើរោគ​វិនិច្ឆ័យ​ខុស​ ហើយ​វា​ក៍​ជា​ជំនួយ​ក្នុង​ការ​ព្យាបាល​បាន​លឿន​ផង​ដែរ​ ។ចំពោះ​សំភារៈ​ព្យាបាល​រោគ​ជំងឺ​ផ្លូវ​ចិត្ត​ ​ដែល​ទើប​បង្កើត​ឡើង​នេះ​ ​អាច​មាន​ប្រយោជន៍​យ៉ាង​ ច្រើន​ចំពោះ​ប្រទេស​កម្ពុជា​ ​ពី​ព្រោះ​នៅ​ប្រទេស​កម្ពុជា​មាន​ប្រជាជន​កើត​ជំងឺ​ផ្លូវ​ចិត្ត​ ច្រើន​ជាង​ប្រទេស​ ដ៍​ទៃ​ទៀត​នៅ​ក្នុង​នោះ​ដែរ​ប្រទេស​កម្ពុជា​មាន​ការ​ខ្វះ​ខាត​ខាង​ជំនាញ​នេះ ​ជា​ច្រើន​សម្រាប់​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ព្រោះ​ប្រទេស​កម្ពុជា​​បាន​ ឆ្លង​វិបត្តិ​យ៉ាង​ច្រើន​។នៅ​ក្នុង​នោះ​ដែរ​ក៍​នៅ​មាន​ការ​បារម្មណ៍​ថា​តើ​ វិធី​សាស្ត្រ​នេះ​វា​សម​ស្រប​ទៅ​នឹង​គ្រប់​ស្ថានភាព​សង្គម​ ​និង​ ​ប្រជាជាតិ​គ្រប់​តំបន់​ដែរ​ឬទេ​ ។