Saturday, January 19, 2013

៦​មូ​ល​ហេតុ​ធ្វើ​ឲ្យ​អ្នក​គ្មាន​កម្លាំងកំហែង

សម្រាប់​អ្នក​ដែល​ឧស្សាហ៍​ខ្សោយ អស់កម្លាំង​មូលហេតុ​អាច​មិនមែន​ដោយសារតែ​អត់ងងុយ​តែ​ម្យ៉ាង​នោះទេ ៦​មូលហេតុ​ខាងក្រោម ក៏​អាចធ្វើ​ឲ្យ​អ្នក​គ្មាន​កម្លាំងកំហែង​បានដែរ …​។​

១-​អស់កម្លាំង​ដោយសារ​បច្ចេកវិទ្យា : អ្នកជំនាញ​បាន​ឲ្យ​ដឹងថា បច្ចេកវិទ្យា (Technology) គឺជា​ដើមហេតុ​ចម្បង​បំផុត​ដែល​ធ្វើ​ឲ្យ​មនុស្ស​ងាយ​ងើយ​ហត់ អស់កម្លាំង​ដោយសារ​បច្ចេកវិទ្យា​ទាំងអស់នេះ ចាំ​ជំរុញ​យើង​គ្រប់ពេលវេលា​ធ្វើ​ឲ្យ​ថាមពល​របស់​យើង​អស់ ។ ក្រៅពីនេះ ពន្លឺ​ពី​computer កាត់បន្ថយ​ការផលិត​មេ​ឡា​ថូ​នី​ន (Melatonin) ដែលជា​អ័រម៉ូន​នៃ​ការ​គេង​លក់​ផងដែរ ។​
ក្រៅពីនេះ​មនុស្ស ៧៩% ប្រាប់ថា​នៅពេល​ស្ថិតក្នុង​បន្ទប់​ដែលមាន​កាបូនឌីអុកស៊ីដ​ខ្ពស់ ពួកគេ​មាន​អារម្មណ៍​អស់កម្លាំង ហើយ​ការបើក​បង្អួច​ឬ​ដាំ​ដើមឈើ​អាចជួយ​បាន ។ សីតុណ្ហភាព​ក្តៅ​ក៏​ជា​មូលហេតុ​មួយ​ដែរ ដោយ​អ្នកស្រាវជ្រាវ​រកឃើញថា​មនុស្ស​ចាប់ផ្តើម​មាន​អាការ​អស់កម្លាំង​ពេល​ សីតុណ្ហភាព​ក្នុង​បន្ទប់​ខ្ពស់ជាង​២៥​អង្សា ។​

២-​ខ្វះ​ជាតិ​ដែក : អ្នកជំនាញ​បញ្ជាក់ថា អាហារ​ជា​មូលហេតុ​ចម្បង ដែល​ធ្វើ​ឲ្យ​យើង​មិនអាច​ទទួលបាន​ជាតិ​ដែក​គ្រប់គ្រាន់ ប៉ុន្តែ​អ្វីដែល​ស្ត្រី​ជួប​ញឹកញាប់​បំផុត គឺ​ការបាត់បង់​ឈាមរដូវ​ប្រចាំខែ ។ ចង់បាន​ជាតិ​ដែក ១៨.​ម​.​ក្រ ក្នុង​មួយថ្ងៃ តាម​បរិមាណ​ដែល​អ្នកជំនាញ​បាន​ណែនាំ​នោះ​ត្រូវ​ទទួលទាន​សាច់​ក្រហម ៣​ដង ក្នង​មួយ​សប្តាហ៍ ទទួលទាន​ធញ្ញជាតិ​បន្ថែម​ជាតិ​ដែក រាល់ថ្ងៃ​និង​បន្លែ​បៃតង​ជាប្រចាំ ទើប​អាច​បឺត​ស្រូប​ជាតិ​ដែក​ពី​សាច់សត្វ ។ ដូច្នេះ​អ្នក​អាច​តម​សាច់​គួរ​ទទួលទាន​សណ្តែក រួមជាមួយ​អាហារ​ដែលមាន​វីតាមីន​C ទើប​រាងកាយ​ក្នុង​ត្រូវការ​បឺត​ស្រូប​អាហារ ។​

៣-​សោកសៅ : ជំងឺ​សោកសៅ អាច​នាំទៅរក​អារម្មណ៍​គ្មាន​សេចក្តីសុខ គ្មាន​កម្លាំងចិត្ត​ក្នុង​ជីវិត អ្នក​អាចមាន​អារម្មណ៍​អស់កម្លាំង គ្មាន​ថាមពល ។ ការហាត់​ប្រាណ​ជាប្រចាំ ជា​វិធី​ព្យាបាល​ជំងឺ​សោកសៅ កម្រិត​ស្រាល​បានល្អ​បំផុត ប៉ុន្តែ​បើ​ធ្ងន់ធ្ងរ​គួរ​ប្រញាប់រ​ត់ទៅ​ប្រឹក្សា​ជាមួយ​អ្នកជំងឺ​ ផ្លូវចិត្ត ។​
៤-​អាល់​លែរ​ហ្ស៊ី : ការស្រាវជ្រាវ​ពី​ប្រទេស​អ៊ីស្រាអែល​បាន​ឲ្យ​ដឹងថា អ្នក​ដែល​រលាក​ច្រមុះ នឹង​ភ្ញាក់​ពី​គេង​ពេលយប់​ញឹកញាប់​ដល់ ៥០​ដង ទោះបី​ម្តង​តែ​ប៉ុន្មាន​វិនាទី​ក៏ដោយ ប៉ុន្តែ​វា​អាចធ្វើ​អាការ​ទន់ខ្សោយ​ធ្ងន់ធ្ងរ នៅក្នុង​អំឡុងពេល​ថ្ងៃ​បាន ។ ការ​លេបថ្នាំ​បំបាត់​អាល់​លែរ​ហ្ស៊ី (Allergy) នៅ​អំឡុង​ពេលយប់​មាន​ប្រសិទ្ធភាព និង​ជួយ​ឲ្យ​គេង​លក់​ស្រួល ។ លើសពីនេះ​ត្រូវ​កម្ចាត់​ធូលី​និង​មេរោគ​ផ្សិត ដោយ​ប្តូរ​ស្រោមខ្នើយ​ជាប្រចាំ បោកគក់​ជាប្រចាំ បោកគក់​កម្រាលពូក និង​ភួយ ក្នុង​ទឹក​ក្តៅ​៦០​អង្សា រាល់​សប្តាហ៍​និង​កម្ចាត់​មេរោគ​ផ្សិត បរិវេណ​ផ្អាប់​សើម ដូចជា​នៅក្រោម​អាង​លុបមុខ ជ័រ​ទ្វារ​ទូទឹកកក និង​គែម​បង្អួច​ជាដើម ។​

៥-​ទទួលទាន​ការ​បូ​អ៊ី​ដ្រា​ត​ខុស​ប្រភេទ : បើ​កម្រិត​ក្លុយកូស​ក្នុង​ឈាម​ធ្លាក់ចុះ​មួយ​រំពេច ដែល​អាច​កើតឡើង​បាន បើ​អ្នក​ទទួលទាន​កាបូ​អ៊ី​ដ្រា​ត (Carbohydrate) ដែលមាន​ជាតិ​ស្ករ​ខ្ពស់ វា​និង​ពន្យារ​ដំណើរការ​ដុតបំផ្លាញ និង​ធ្វើ​ឲ្យ​អស់កម្លាំង ។ ដូច្នេះ​អ្នក​គួរ​ជ្រើស​កាបូ​អ៊ី​ដ្រា​ត ដែលមាន​ជាតិ​ស្ករ​ទាប​ប្តូរ​ពី​នំ​បុ័ង​ពណ៌​ស មកជា​ហូល​ហ្គ្រែ​ន ប្តូរ​ពី​បា​យស មកជា​បាយ​សំរូប និង​ពន្យារ​ការរំលាយ​កាបូ​អ៊ី​ដ្រា​ត ដោយ​ការដាក់​ទឹកក្រូច​ឆ្មារ ទឹកខ្មេះ ឬ ជាតិ​ខ្លាញ់​ដែលមាន​ប្រយោជន៍​ដូចជា​ប្រេង​អូ​លីវ ។ ការ​ពិសា​អាហារ​ដែលមាន​ជាតិ​ស្ករ​ខ្ពស់ មុនពេល​ចូល​គេង ជួយ​ឲ្យ​គេង​លក់​លឿន​ជាង​មុន​២​ដង ។ ឬ​ម្យ៉ាងទៀត អាចមកពី​ខ្វះ​ជាតិ​ទឹក ព្រោះ​មុន​និង​អ្នកមាន​អារម្មណ៍​ថា​ស្រែក​ទឹក រាងកាយ​ខ្វះ​ទឹក ២-៣% រួចទៅហើយ ដែល​គ្រប់គ្រាន់​និង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​អស់កម្លាំង ។​

៦-​មិន​ហាត់ប្រាណ : អ្នក​ដែល​ហាត់ប្រាណ​យ៉ាងតិច ២០​នាទី ក្នុង​មួយ​សប្តាហ៍​មានឱកាស​អស់កម្លាំង​តិចជាង​អ្នក​ដែល​មិន​ហាត់ប្រាណ​សោះ​ ដល់​ទៅ ៣០% ព្រោះ​ការហាត់​ប្រាណ បង្កើន​ចលនា​របស់​ឈាម​ទៅ​សាច់ដុំ​ផ្សេងៗ និង​ជួយ​បង្កើន​ថាមពល​ដល់​រាងកាយ​ផងដែរ ។ ការហាត់​ប្រាណ​បែប​អ៊ែ​រ៉ូ​ប៊ិក (Aerobic) ជា​វិធី​ដែល​ទទួលលទ្ធផល​ល្អ​បំផុត ក្នុងការ​កម្ចាត់​ភាព​ខ្សោយ​អស់កម្លាំង ៕