Tuesday, January 8, 2013

ការព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម

  ការសិក្សា​ថ្មីមួយ ​បានឱ្យដឹងថា​ ​ការវះកាត់​ ​ដើម្បីបន្ថយ​ការធាត់ដុះពោះ ​ហួសកម្រិត ឤចជួយ​ព្យាបាល​ ​ជំងឺទឹកនោមផ្អែម​បាន​ ​។​ ​យោងតាម​អ្នកស្រាវជ្រាវទៅ​លើអ្នកជំងឺ​ ​ដែលត្រូវវះ​ ​ដើម្បី​កាត់បន្ថយ​ ​ទំហំក្រពះ​ ​នឹងលែងឃើញ​ ​ជំងឺទឹកនោមផ្អែម​ ប្រភេទ២​ ​ក្នុងរយៈពេល ​២ឆ្នាំ ​បន្ទាប់មក​ ៥ដង ​តិចជាង​ អ្នកជំងឺ ​ដែលថែរក្សា ​ព្យាបាលជំងឺ ​ទឹកនោមផ្អែម ​តាមបែបធម្មតា ។

អ្នកជំងឺដែលបានត្រូវគេ​វះកាត់ហើយនោះ​ ​ភាគច្រើន​គឺឤច​ ​ឈប់ប្រើថ្នាំ​ ​ជំងឺទឹកនោមផ្អែម​ ​តទៅទៀត​ ហើយការ​ធ្វើតេស្តឈាម ​ក៏មានឃើញ ​លទ្ធផលធម្មតា ​។
អ្នកដឹកនាំ​ការសិក្សានោះ​ ​គឺលោកវេជ្ជបណ្ឌិត​ ​ហ្យន ​ឌិចសុន​ (John Dixon) ​នៅមហាវិទ្យាល័យ​ ​វេជ្ជសាស្ត្រ​ នៃ​សកលវិទ្យាល័យ​ Monash ​ក្រុង ​Melbourne ​ប្រទេសអូស្ត្រាលី ​បានមានប្រសាសន៍ថា​ ៖​ š​នេះជាវិធី​ដ៏ល្អបំផុត​ ​ក្នុងការព្យាបាលរោគ​ទឹកនោមផ្អែម​ ​នាពេលបច្ចុប្បន្ន​ហើយ​គ្រោះថ្នាក់ ពីការ​ព្យាបាល​នោះវិញ ​មានតិច​តួចណាស់​
អ្នកជំងឺ​ត្រូវវះក្រពះ​ ​ដោយដាក់​កងភ្ជិត​កក្រពះ​ ​ផ្នែកខាងលើនេះ​ ​ជាវិធីមួយ​ដែលគេនិយម​ ​នៅប្រទេសអូស្ត្រាលី​ ជាងនៅ​សហរដ្ឋឤមេរិក ​។
លោកវេជ្ជបណ្ឌិត ​David ​Cummings​ ​នៃ​សកលវិទ្យាល័យ​វ៉ាស៊ីនតោន​ក្រុងស៊ីឤថឹល​ ​មានប្រសាសន៍ថា​ ​វិធីហៅថា​ ​Gastric ​bypass ​ឬ ​ការវះកាត់បង្វៀងក្រពះ​ ​មានប្រសិទ្ធភាព​ ​ច្រើន​ ​ប្រឆាំងនឹង​ ជំងឺទឹកនោមផ្អែម​ និង ​ឤចធ្វើឱ្យជំងឺ​ ស្រន់ទៅបាន​ក្នុងរយៈពេល​ មិនប៉ុន្មានថ្ងៃ ​ឬ ​១ខែ បន្ទាប់មក​ ។​šជាទម្លាប់ប្រពៃណីគេ ​ចាត់ទុកថា​ ​ជំងឺទឹកនោមផ្អែម​ ​ជាជំងឺរ៉ាំរ៉ៃ​ ​ជាជំងឺ​ ​ចេះតែរីកធ្ងន់ធ្ងរឡើង ​ក៏ប៉ុន្តែ ​ការវះកាត់ទាំងនេះ​ ពិតជា​តំណាងឱ្យ​ក្តីសង្ឃឹម​ ​ដ៏ប្រាកដនិយម​ ​សម្រាប់ ​ព្យាបាលអ្នកជំងឺ​ ភាគច្រើន› ​។​
អ្នកឯកទេស​ផ្នែកជំងឺ​ទឹកនោមផ្អែម​ ​ដែលបានឤនអត្ថបទ​ ស្តីពី​ការសិក្សានេះ​ បានមាន​ប្រសាសន៍ថា​ ​គេត្រូវតែចាត់ទុក​ការវះកាត់នោះ​ ថា​មានប្រសិទ្ធភាព​ សម្រាប់​មនុស្ស​ធាត់ដុះពោះ​ មួយចំនួន​ទៅចុះ។ ​ក៏ប៉ុន្តែ​ត្រូវមាន​ការសិក្សា​ជាច្រើន​ ​បន្ថែមទៀត​ដើម្បីរកមើលថា​ ​តើលទ្ធផលនេះ ​ឤច​ត្រឹមត្រូវបានយូរ​ប៉ុណ្ណា ​ហើយ​អ្នកជំងឺណាខ្លះ​ ដែលឤច​ជាសះស្បើយ​ ​តាមវិធីនេះ​ ។ ​គេត្រូវតែ​ ​ថ្លឹងថ្លែងរវាង ​ប្រតិកម្មរបស់ថ្នាំ​ជំងឺទឹកនោមផ្អែម និង​ ​ផលគ្រោះថ្នាក់​យូរអង្វែង​បណ្តាលពី ​ជំងឺទឹកនោម​ផ្អែមនេះ​ ។
ជាទូទៅអ្នកឯកទេស​បានឯកភាពថា​ ការវះកាត់​ ដើម្បីឱ្យស្រកទម្ងន់​ នឹងមិនឤច​ ផ្តល់ផលល្អ ​ចំពោះ ​អ្នកជំងឺទឹកនោមផ្អែម​ ​ដែលមិនធាត់​ដុះពោះ​ហួសហេតុ នោះឡើយ​ ។ ​ចំណែកឯ ​ការណែនាំ​បច្ចុប្បន្ន ​របស់សហរដ្ឋ​គឺមិនលើកទឹកចិត្ត​ ឱ្យធ្វើការវះកាត់​ទៅលើមនុស្សធាត់​ ដុះពោះហួសហេតុ ​នោះឡើយ​ ​។​ភាពធាត់ដុះពោះ​ហួសហេតុ​គឺជាកត្តាសំខាន់​នាំដល់គ្រោះថ្នាក់​ ​កើតជំងឺទឹកនោមផ្អែម​ ​ហើយ អ្នក​ស្រាវជ្រាវ​ ​ខំតាមស្វះស្វែងរក​យ៉ាងខ្លាំង​នូវហេតុផល​ នៃ​ការទាក់ទងនឹង​ករណីទាំងពីរ​គឺ ​ភាពធាត់ដុះពោះ​ហួសហេតុ​ ​និង​ទឹកនោមផ្អែម​ដែលអត្រាទាំងពីរ​ ​កាន់តែកើនឡើង​ ។​ ​ព័ត៌មានបន្តថា​ អ្វីដែលគេ​ បានដឹងនោះ ​គឺខ្លាញ់ច្រើនហួសពេក​ ឤចបង្កឱ្យ​ប្រតិកម្មជាធម្មតា​របស់ ខ្លួនមនុស្ស​ ទៅនឹង​អាំងស៊ុយលីន ​លែងមានភាពប្រក្រតី ​។
ចំណែកអ្នកជំងឺ​ដែលស្រកទម្ងន់​ កាន់តែច្រើន​ទំនងជាឤចបាត់​ជំងឺទឹកនោមផ្អែម​ដែរ ។ ​គេបានដឹងថា​ ​ដើម្បីកាត់បន្ថយ​ ​ជំងឺទឹកនោមផ្អែម ​គឺត្រូវតែ​បន្ថយខ្លាញ់​ពិសាឤហារ​មានជាតិសរសៃច្រើន​ ​ហើយនិង ​ហាត់ប្រាណ​ ។
ចំណែក​លោកវេជ្ជបណ្ឌិត​ ហ្យន ប៊ូហ្ស ​(John Buse​) នៃ សកលវិទ្យាល័យ ​វេជ្ជសាស្ត្រនៅ ​Chapel Hill នៃរដ្ឋ ​North Carolina ​និងជា ប្រធាន​សមាគម ដើម្បីវេជ្ជសាស្ត្រ ​និង វិទ្យាសាស្ត្រ​ មានប្រសាសន៍ថា​ មានទំហំភស្តុតាង​កាន់តែច្រើនឡើង​ដែលថា ​ការវះកាត់ដើម្បី​ កែរោគ​ធាត់ពេក​ឤចជាឧបករណ៍​ ​ដ៏មានប្រសិទ្ធភាពមួយ ​ក្នុងការគ្រប់គ្រង​ ជំងឺទឹកនោមផ្អែម ​។
លោកបន្តថា​វានៅត្រង់បញ្ហា​ ប្រសិទ្ធភាព​កម្រិតណា ​វិសាលភាព ​នៃអ្នកជំងឺអ្វី ​រយៈពេលប៉ុន្មាន​ ហើយ​ចំណាយលុយប៉ុន្មាន​នោះឯង ។ ​សំណួរទាំងឡាយនេះ​មិនទាន់បានត្រូវ​គេឆ្លើយអស់​ នៅឡើយទេ ​៕​