Sunday, December 16, 2012

តើវ៉ែនតាខ្មៅថោកៗជះផលអាក្រក់ដល់ភ្នែកដែរឬទេ?

វ៉ែនតាខ្មៅ ដែលពុំអាចការពារប្រភេទពន្លឺគ្រោះថ្នាក់ UV(UVA និង UVB) អាចជាហេតុបង្កផលប៉ះពាល់ដល់ភ្នែក ជាជាងការដែលអ្នកមិនពាក់ហើយព្យាយាមបើកភ្នែកព្រឹមៗ។

ភ្នែកយើងជាធម្មតា នៅពេលដែលមានពន្លឺភ្លឺខ្លាំង យើងបើកភ្នែកព្រឹមៗ ហើយរន្ធប្រស្រីយើងស្វ័យប្រវត្តិនិងបង្រួមជាចំនុចតូច​ (សម្របតម្រូវ) ដែលមុខកាត់ចំនុចនោះប្រហែលពាក់កណ្តាល មួយមីលីម៉ែត្រ ដើម្បីកាត់បន្ថយកំរិតពន្លឺចាំងចូលភ្នែក។ នៅពេលដែលអ្នក ពាក់វ៉ែនតាខ្មៅ ភ្នែកយើងដំណើរការ​ដូចជាយើងកំពុងស្ថិតនៅក្នុងបន្ទប់ងងឹត រន្ធប្រស្រីភ្នែកបើកធំឡើង ដើម្បីទទួលយកពន្លឺច្រើនជាងមុន។

វ៉ែនតាខ្មៅដែលមិនអាចទប់ស្កាត់កាំពន្លឺ UV អាចជួយកាត់បន្ថយអោយភ្នែកយើងមើលឃើញពន្លឺខ្លាំង ហើយវាក៏អោយភ្នែកយើងកាត់បន្ថយការបង្រួមតូចនៃរន្ធប្រស្រីភ្នែក ប៉ុន្តែបង្កើនអោយភ្នែកយើង ទទួលយកនូវកាំរស្មី UVA និងUVB ដែលអាចបង្ករគ្រោះថ្នាក់។

ដូច្នេះបើយើងពាក់វ៉ែនតាខ្មៅដែលពុំអាចទប់ស្កាត់កាំរស្មី UV បានទេ វាជះផលអាក្រក់ចំពោះភ្នែកជាជាងយើងភ្នែកទទេទៀត៕
(ដកស្រង់ពី e-វិធី)