Tuesday, December 18, 2012

​របៀប​​ថែទាំ​​​ត្រចៀក

ប្រសិនបើ​មាន​សុខភាព​ល្អ​ហើយ​សម្រស់​ស្រស់​ស្អាត់​ហើយ​តែ​ត្រចៀក​របស់​ លោក​អ្នក​មាន​បញ្ហា​នោះម​ពិបាក​ណាស់​ក្នុង​​ទំនាក់​ទំនង​​ជា​មួយ​​មនុស្ស​​ ដែល​នៅ​ជុំវិញ​ខ្លួន​។
​ត្រចៀក គឺជា​សរីរាង្គ​សោតវិញ្ញាណ​យ៉ាង​សំខាន់​សម្រាប់​បុគ្គល​គ្រប់រូប​។ យើង​អាច​ធ្វើ​ការប្រាស្រ័យ​ទាក់ទង​ស្ដាប់​តន្ដ្រី និង​ស្ដាប់ឮ ព្រឹត្ដការណ៍​ទាំងឡាយ​ដែល​នៅ​ជុំវិញ​យើង​បាន​ក៏​ដោយសារ​ត្រចៀក​។​វា​ងាយ​ ទទួលរង​ការប៉ះទង្គិច​ផងដែរ​។​ តើ​យើង​ធ្វើ​ដូចម្ដេច​​ប្រសិន​​បើ​​ត្រចៀក​​របស់​​យើង​មាន​បញ្ហា​នោះ​?
​កត្ដា​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ត្រចៀក​
•​    ​ការ​ប៉ះ​ឬ​វាយ​ត្រង់​បរិវេណ​សៀតផ្កា​និង​ការ​ញើសសំបោរ​ដោយ​គំហុក​ក៏​អាច​ប៉ះពាល់​ដល់​ត្រចៀក​របស់​អ្នក​ផងដែ។​
•​    ​នៅពេល​មាន​ទឹក​ដក់​នៅក្នុង​ត្រចៀក​រយៈពេល​យូរ​ដោយ​មិន​មាន​ការ​ជូត​សម្អាត​ ។ ឯ​ជម្ងឺ​ផ្ដាសាយ​ដែល​មិន​បាន​ព្យាបាល​ឱ្យ​ជា​សះ​ស្បើយ​ក៏​បណ្ដាលឱ្យ​ប៉ះ​ ពាល់​​ដល់​ត្រចៀក​ផងដែរ ព្រោះតែ​សំបោរ​ដែល​បាន​ហៀរ​ចូលទៅ​ក្នុង​ក្រដាសត្រចៀក​ហើយក​កើត​ជា​អំបៅអំបែក ​។​
•​    ​ការ​ខ្វារ​អាចម៍ត្រចៀក​ដែល​ពេល​ខ្លះ​ធ្វើឱ្យប៉ះពាល់​ដល់​ត្រចៀក​កណ្ដាល​។ ក្នុងករណី​ខ្វារ​អាចម៍ត្រចៀក​ដោយ​ឧបករណ៍​មិន​ស្អាត​ពី មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ អាច​ប្រឈម​មុខ​នឹង​ជម្ងឺផ្សិត​ក្នុង​ត្រចៀក និង​ការឆ្លង​រោគ​ផ្សេងៗ​។ ការ​ពិសារ​ថ្នាំ​មួយចំនួន​ដែល​ទាក់ទង​នឹង ជម្ងឺគ្រុនចាញ់ របេង និង​ការសេព​គ្រឿង​ស្រវឹង ក៏​អាច​ធ្វើឱ្យ​រលាក​សរសៃឈាម​ត្រចៀក​។​
•​    ​បរិយាកាស​ដែល​មាន​រលក​សម្លេង​ខ្លាំង ធ្វើឱ្យប៉ះពាល់​ដល់​ត្រចៀក​ខាងក្នុង​ដែល​បណ្ដាល​ឱ្យ​ទៅជា​ថ្លង់​រយៈពេល​ខ្លី និង​ជា​ប្រចាំ​ក៏​អាច​កើត​ទ្បើង​បានដែរ​។​
•​    ​ការ​ស្ដាប់ និង​និយាយ​ទូរស័ព្ទ​ច្រើនពេក​ក៏​ធ្វើឱ្យប៉ះពាល់​ដល់​សរសៃឈាម​ត្រចៀក​ដែរ​។​ ​ទាំងនេះ​ហើយ​ជា​កត្តា​ដែល​ប៉ះពាល់​ដល់​ត្រចៀក។​

ប្រការ​ត្រូវធ្វើ​ដើម្បី​ថែរក្សា​ត្រចៀក​
•​    ​ត្រូវ​ជូត​សម្អាត​ត្រចៀក​ក្រៅ​ជា​រៀងរាល់ថ្ងៃ ដោយ​ប្រើ​ក្រណាត់​សើម​ទន់​
•​    ​មិន​ត្រូវ​ខ្វារ​អាចម៍ត្រចៀក​ដែល​នៅ​កប់​ជ្រៅ​ខាងក្នុង​ត្រចៀក​ទេ ព្រោះ​វា​ធ្វើឱ្យ​កាន់តែ​ផុង​ចូល​ជ្រៅ​
•​    ​ប្រសិន​មាន​ទឹក​ចូល​ត្រចៀក ត្រូវ​ផ្អៀង​ក្បាល​ទៅ​ម្ខាង ហើយ​បង្ហើប​ត្រចៀក​ក្រៅ​ដោយ​ទាញ​ត្រចៀក​ថ្ម​មៗ​
•​    ​ចៀសវាង​ការប៉ះទង្គិច​ចំ​រន្ធ​ត្រចៀក ព្រោះ​វា​ធ្វើ​ឱ្យ​ដាច់​ក្រដាសត្រចៀក និង​បាត់បង់​សោត​វិញ្ញាណ​
•​    ​ចៀសវាង​ស្ថិតនៅ​កន្លែង​មាន​សម្លេង​ខ្លាំង ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​ទៅ​ជា​ថ្លង់​
•​    ​ប្រសិនរ​មាស់​ត្រចៀក​គួរប្រើ​សំឡី​ទន់​ដែល​មាន​ដង​មក​ត្បារ​ថ្ម​មៗ​។ ចៀសវាង​ប្រើ​វត្ថុ​រឹង​ដែល​អាច​ប៉ះពាល់​ត្រចៀក​។​
•​    ​ក្នុងករណី​មាន​សត្វល្អិត​ចូល គប្បី​ធ្វើ​ឱ្យ​សត្វ​នោះ​ស្លាប់ ឬ​បញ្ឈប់​ចលនា​ជាមុនសិន សឹម​យក​សំឡី​ត្បារ​យកចេញ​ថ្ម​មៗ​។ ប្រសិនបើ​នៅ​តែ​មិន​អាច​យក​ចេញ​បានត្រូវ​ប្រញាប់​អញ្ជើញ​ទៅ​ឱ្យ​គ្រូពេទ្យ​ ជំនាញ​ពិនិត្យ និង​ព្យាបាល​។​
•​    ​ប្រសិនបើ​មាន​បញ្ហា​ជាមួយនឹង​ក្រដាសត្រចៀក​គួរ ប្រើ​សំឡី​ពិសេស​បិទ​រន្ធ​ត្រចៀក​នៅ​ពេល​អ្នក​ងូតទឹក ឬ​ហែល​ទឹក ដើម្បី​ចៀសវាង​កា​ឆ្លង​មេរោគ​។​
•​    ​កុំ​ញើសសំបោ​រទាំង​គំហុក ព្រោះ​វា​ប៉ះពាល់​ដល់​ក្រដាសត្រចៀក​។​
•​    ​ក្នុងករណី​ប៉ះពាល់​ខ្លាំង​ដល់​ត្រចៀក ឬ​ឈឺចាប់​ក្នុង​ត្រចៀក គប្បី​ប្រញាប់​ទៅ​ឱ្យ​គ្រូពេទ្យ​ជំនាញ​ពិនិត្យ និង​ព្យាបាល ដើម្បី​ចៀសវាង​បណ្ដាលឱ្យ​ខូច​ត្រចៀក​។​