Sunday, December 9, 2012

ក្រុមហ៊ុន​ចិន​ប្រកាស​រក​នារី​ដើម្បី​​តេស្ត​​ស្រោម​​អនាម័យ

ក្រុងប៉េកាំង : គេ​ឃើញ​មាន​ដំណឹង​ផ្សព្វ​ផ្សាយ​ប្រកាស​ជ្រើសរើស​ក្រុម​នារី​ស្រស់​ស្អាត​ និង​រវាស​រវៃ​ចាប់​ពី​អាយុ​១៨​ឆ្នាំ​ដល់​២៥​ឆ្នាំ​សម្រាប់​ការ​ងារ​ជា​អ្នក តេស្ត​ស្រោម​អនាម័យ ដោយ​ពួក​គេ​អាច​ទទួល​ប្រាក់​កម្រៃ​បាន​ចំនួន​៥៨៨​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។
តែ ត្រឹម​រយៈ​ពេល​៣​ម៉ោង​សោះ ក៏​មាន​ក្រុម​នារី​ស្រស់​សោភា​បាន​ដាក់​ពាក្យ​បម្រើ​ការ​ងារ​នោះ​ចំនួន​២២​ នាក់​ទៅ​ហើយ។ តែ​ដំណឹង​ជ្រើស​រើស​នោះ​ត្រូវ​បាន​គេ​បង្ហោះ​វា​នៅ​តាម​គេហ​ទំព័រ​របស់​ ក្រុម​ហ៊ុន​ផលិត​ស្រោម​អនាម័យ​តែ​ប៉ុណ្ណោះ ដោយ​មាន​ទស្សនៈ​ខាង​ក្រៅ​ហៅ​វា​ថា​ជា​ទង្វើ​មួយ​ដែល​នឹង​អាច​បង្ក​ឲ្យ​មាន​ នូវ​សកម្ម​ភាព​ពេស្យា​ចារ្យ។
 លោក ​ឈិន ដែល​បាន​បម្រើ​ការ​ងារ​នៅ​ឯ​ក្រុម​ហ៊ុន​ផលិត​ស្រោម​អនាម័យ​មាន​មូល​ដ្ឋាន​នៅ ​ក្រុង​ស៊ាងហៃ​នោះ​បាន​និយាយ​ថា ក្រុម​ហ៊ុន​បាន​ជួល​ក្រុម​នារី​ស្អាត​ក្មេងៗ​ឲ្យ​ធ្វើ​ការ​តេស្ត​ស្រោម​ អនាម័យ​នេះ​រយៈ​ពេល​បួន ឬប្រាំ​ខែហើយ។ គេ​បាន​សម្ភាសន៍​នារីៗ​ទាំង​នោះ​រួច​រាល់​អស់​ហើយ ខណៈ​ក្រុម​បុរសៗ​ក៏​គេ​បាន​ជ្រើស​រើស​សម្រាប់​ការ​ងារ​នេះ​ដែរ។
លោក​ ឈិន​ បន្ត​ថា៖ «ជាទូទៅ​ក្រុមហ៊ុន​ធំៗ​ច្រើន​តែ​ប្រើ​គ្រឿង​ម៉ាស៊ីន​សម្រាប់​ពិសោធន៍​លើ​ ស្រោម​អនាម័យ។ ប៉ុន្តែ​ក្រុមហ៊ុន​គ្មាន​លទ្ធភាព​ទិញ​ម៉ាស៊ីន​នេះ​ទេ ដូច្នេះ​ទើប​ប្រើ​មនុស្ស​ជំនួស​វិញ»។
លោក​អះអាង​ថា៖«ការ​ធ្វើ​តេស្ត​នេះ​ គឺ​ខាង​ស្រ្តី​មិន​មាន​ការ​លំបាក​ក្នុង​ការ​ងារ​ឡើយ តែ​បុរសៗ​ឯ​ណោះ​វិញ​ទេ​ដែល​ត្រូវ​ធ្វើ​ការ​កត់​ត្រា​ និង​ពិពណ៌នា​អារម្មណ៍​ពេល​កំពុង​ពាក់​ស្រោម​អនាម័យ​នោះ​រួម​ភេទ​»។
ក្រុម ស្ត្រី​តម្រូវ​ឲ្យ​រួម​ភេទ​ជាមួយ​បុរស​ដើម្បី​ពិសោធ​ពី​គុណភាព​ស្រោម ប៉ុន្តែ​ទង្វើ​នេះ​ជា​ផ្នែក​មួយ​នៃ​អាជីព​អ្នក​ពិសោធ មិន​មែន​ជា​ពេស្យា​ចារ្យ​ឡើយ។
លោក​ ឈិន​ បន្ត​ថា៖ «ប្រសិន​បើ​ពួក​គេ​មិន​ចង់​ធ្វើ​ការងារ​នេះ​ទេ គឺ​មាន​អ្នក​ដទៃ​ទៀត​គេ​នឹង​ធ្វើ​វា។ ចំណែក​នារីៗ​វិញ​អាច​ធ្វើ​តេស្ត​រួម​ភេទ​ពាក់​ស្រោម​តែ​ម្ដង​គត់​ក្នុង​មួយ​ ថ្ងៃ។ បើ​ទោះ​ជា​ខំ​ប្រឹង​ធ្វើ​លើស​ពី​នេះ ក៏​ខាង​ក្រុម​ហ៊ុន​មិន​គិត​ប្រាក់​ជូន​ឡើយ»។
លោក ឈិន ​បន្ត​ថា ក្រុមហ៊ុន​មិន​ចង់​ចំណាយ​លើ​ការ​ជួល​ប្រាក់​ចាប់​ពី​៨០​ដុល្លារ​ទៅ​១៦០​ ដុល្លារ​លើ​ក្រុម​នារី​រក​ស៊ី​ផ្លូវ​ភេទ​អាជីព​នោះ​ឡើយ។
ចំណែក​មេធាវី ហ្សូ បាន​និយាយ​ថា ករណី​បែប​នេះ​ដូច​ជា​លំបាក​ក្នុង​ការ​គិត​ថា វាការ​ងារ​​ខុស​ច្បាប់ ឬ​ស្រប​ច្បាប់​ណាស់​ ព្រោះ​ថា​ទង្វើ​បែប​នេះ​​មិន​បាន​ចែង​នៅ​ក្នុង​នីតិ​ការងារ​នៅ​ប្រទេស​ចិន ទេ៕