សក់ក្បាលជាចំណែកមួយនៃការលើកសម្រស់មនុស្សជាទូទៅ ដោយភាពរលើបរលូនល្អ។ សក់ជ្រុះខ្លាំងពេក អាចនាំឱ្យមើលទៅមនុស្សចាស់ជាងអាយុ ឬបើមានអង្គែ មើលទៅហាក់ដូចជាគ្មានអនាម័យក្នុងខ្លួន។ ប៉ុន្តែនេះគ្រាន់តែជាការគិត និងការយល់ឃើញតែប៉ុណ្ណោះ តាមពិតសក់ជ្រុះ ឬមានអង្គែលើក្បាល គឺបណ្តាលមកពីមានជំងឺ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ី ស៊ីថាច សូមជម្រាបជូនអស់លោកអ្នកនាងអំពីជំងឺផ្សេងៗ ដែលអាចកើតមាននៅលើស្បែកក្បាលរបស់មនុស្សយើង។

ដំណើរជីវិតរបស់សក់មួយសរសៃមានបីដំណាក់កាល ៖
- ដំណាក់កាលលូតលាស់។ សក់ក្បាលប្រមាណ៨៥% ស្ថិតក្នុងដំណាក់កាលលូតលាស់នេះ ដែលមានរយៈពេលពី ២ទៅ៧ឆ្នាំ។
- ដំណាក់កាលវិវឌ្ឍន៍។ ដំណាក់កាលនេះមានរយៈពេលពី ពីរទៅបីសប្តាហ៍ សម្រាប់សក់ក្បាលតែប្រមាណ១%ប៉ុណ្ណោះ។
- ដំណាក់កាលទីបី គឺដំណាក់កាលសំរាក។ ដំណាក់កាលនេះអាចអូសបន្លាយដល់ពីរឬបីខែ និងពាក់ព័ន្ធលើសក់ក្បាល ប្រមាណ១៤%។
រាល់សក់មួយសសែៗដែលមាននៅលើក្បាលរបស់យើង មិនដូចគ្នា។ មួយសសែនេះស្ថិតក្នុងដំណាក់កាលលូតលាស់ មួយសរសៃនោះទៀតដល់អាយុត្រូវជ្រុះ ដូច្នេះវាជាការធម្មតាទេ ដែលយើងឃើញមានសក់ជ្រុះក្នុងមួយថ្ងៃៗ ប្រមាណពី ៣០ ទៅ៥០សរសៃ ឬក៏ច្រើនជាងនេះនោះ។
សក់មួយសរសៃៗអាចដុះលូតលាស់ ប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងពីកន្លែងមួយទៅកន្លែងមួយ ទៅតាមទីតាំងនៃសក់លើលលាដ៏ក្បាល។
កាត់សក់ខ្លី នឹងជួយឲ្យសក់លូតលាស់ឆាប់ មិនមែនជាគំនិតត្រឹមត្រូវទេ ព្រោះសក់ដុះលូតលាស់ដោយសារឬសរបស់វា។
ដំបូន្មានចុងក្រោយ ដែលសំខាន់នោះ គឺការធ្វើម៉ាស្សាស្បែកក្បាល ដើម្បីជួយឲ្យមានដំណើរឈាមល្អ។ បើដំណើរឈាមល្អ វាអាចជួយកម្ចាត់កោសិកាងាប់ៗ និងអាចជួយសក់ថ្មីឲ្យដុះបានស្រួល។
ប៉ុន្តែសូមចងចាំថា ការលូតលាស់នៃសក់ក្បាល ក៏ដូចការជ្រុះដែរ មានពាក់ព័ន្ធមួយផ្នែកនៅនឹងកត្តាអ័រមូន និងពូជ។
សត្រូវរបស់សក់
ជាប្រចាំថ្ងៃ សក់ក្បាលត្រូវប្រឈមនឹងបញ្ហាអាកាសធាតុជាច្រើន មានជាអាទិ៍ កម្តៅព្រះអាទិត្យ ខ្យល់ អាកាសធាតុត្រជាក់។ បរិយាកាសទាំងនេះ អាចធ្វើឲ្យសក់ងាយនឹងរងគ្រោះ។
លើសពីនេះទៅទៀត សក់ក្បាលត្រូវប្រឈមនឹងការគំរាមកំហែងពីយន្តការមួយចំនួន ដូចជា ទាញសិត កន្ទាក់ ចងរឹត ដែលបង្កឲ្យសក់ងាយបាក់។ បើសក់កំពុងសើម ជាសក់ដែលងាយរងគ្រោះ ដូច្នេះគួរប្រើស្និតសក់ដែលមានធ្មេញរង្វើលៗ ទើបប្រសើរ។
ការប្រើប្រាស់ម៉ាស៊ីន ផ្លុំ ម៉ាស៊ីនអ៊ុត ទាញ ក្តៅៗ ធ្វើឲ្យសក់មានសភាពស្ងួតខុសពីធម្មតា។ យកល្អមុននឹងប្រើកម្តៅ លើសក់ លោកអ្នកគួរតែប្រើផលិតផលព្យាបាល ឬការពារសក់ស្ងួត ដែលលាបដោយមិនត្រូវការលាងទឹកចេញជាមុនសិន។ ម៉ាស៊ីនផ្លុំសក់ ត្រូវដាក់ឲ្យបានចម្ងាយយ៉ាងហោចណាស់ ១០ ទៅ១៥សង់ទីម៉ែត្រ ពីក្បាល។
សត្រូវរបស់សក់ក្បាលមួយទៀត គឺផលិតផលគីមី។ ផលិតផលគីមី ដែលគេដាក់លាយសម្រាប់ប្តូរ ឬលាបពណ៌សក់ នេះ ជាញឹកញាប់ច្រើនបង្កឲ្យសក់មានលក្ខណៈទន់ខ្យោយ ពោល គឺងាយនឹងឆាប់មានសភាពស្ងួត ស្រួយ។ បើលោកអ្នកចូលចិត្តប្តូរផ្លាស់ពណ៌សក់ សូមមេត្តាគិតគូររកប្រើថ្នាំចាំបាច់ ដែលផ្តល់សំណើមដល់សក់ ឲ្យបានជាប្រចាំទើបអាចជួយការពារសុខភាពសក់ក្បាលបានល្អ៕
(ប្រភព វិទ្យុបារាំងអន្តរជាតិ )