Wednesday, September 25, 2013

ហានិភ័យ​កើតជំងឺ​ពី “មីកញ្ចប់”

អ្នក​អាច​កើត​ជំងឺ​សរសៃឈាម​បេះដូង​, ស្ត្រូ​ក​, លើសឈាម​, ថមថយ​សមត្ថ​ក​ចិ​ច្ច​តម្រងនោម​, មហារីក​... ប្រសិន​ទទួលទាន​មី​កញ្ចប់​ជាប្រចាំ -​នេះ​បើតាម​ការព្រមាន​របស់​សហគម​អ្នកប្រើប្រាស់ Penang (​ម៉ាឡេស៊ី​) )។​



សហគម​អំពាវនាវ​ដ​ល់​អ្នកប្រើប្រាស់ មិនត្រូវ​ទទួលទាន​មី​កញ្ចប់ ព្រោះ​មាន​គ្រោះថ្នាក់​សម្រាប់​សុខភាព ។ ការស្រាវជ្រាវ​ជាច្រើន បាន​បង្ហាញថា កម្រិត​ប្រើប្រាស់​ម៉ូ​ដ្យូ​ម​ខ្ពស់ មាន​ពាក់ព័ន្ធ​ដល់​ជំងឺ​មួយចំនួន ដូចជា​លើសឈាម​, ជំងឺ​បេះដូង​, ស្ត្រូ​ក និង​បង្ក​របួស​ឲ្យ​តម្រងនោម ។​

​ឆ្នាំ​២០០៤ ម៉ាឡេស៊ី ប្រើប្រាស់ ៨៧០ លាន​មី​កញ្ចប់ តែ​នៅ​ឆ្នាំ​២០០៨ តួលេខ​នេះ​គឺ ១.២១០ លាន​កញ្ចប់ កើន​ជិត ៤០% ។​

. ពុំ​សូវ​មានតម្លៃ​ជីវជាតិ​
​មី​កញ្ចប់ ជា​អាហារ​ត្រូវបាន​កែច្នៃ​មានតម្លៃ​ជីវជាតិ​តិចតួច ហើយ​វា​ត្រូវបាន​ចាត់ទុកជា​អាហារ​កំប៉ិកកំប៉ុក ។ មី​កញ្ចប់ មាន​ផ្ទុក​បរិមាណ​ខ្ពស់ កាបូ​អ៊ី​ដ្រា​ត​, ម៉ូ​ដ្យូ​ម និង​គ្រឿងទេស​ផ្សេងៗ និង​ផ្ទុក​យ៉ាងតិច​កត្តាចាំបាច់​ដូ​ជាៈ សារជាតិ​សរសៃ​, វីតាមីន​, សារជាតិ​រ៉ែ ។​

. ឥទ្ធិពល​ដល់​សរសៃឈាម​បេះដូង​, លើសឈាម​
​តាម​ស្តង់ដារ Codex អន្តរជាតិ (​ស្តង់ដារ​របស់​អង្គការ​ស្បៀង​កសិក្ម​ពិភពលោក​) ចំពោះ មី​កញ្ចប់ នោះ​ពពួក​សារជាតិ​គ្រឿងទេស ២៤ ក្នុង ១៣៦ មាន​ក្នុង​ស្តង់ដារ Codex ជា​អំបិល​សូ​ដ្យូ​ម ហើយ​ការប្រើប្រាស់​សូ​ដ្យូ​ម​ជា​មូលហេតុ​សំខាន់ ដែល​មី​កញ្ចប់​មាន​បរិមាណ​សូ​ដ្យូ​ម​ខ្ពស់ ។ អាហារ​សម្បូរ​សូ​ដ្យូ​ម អាច​បង្ក​ការ​លើសឈាម​, ជំងឺ​បេះដូង​, ស្ត្រូ​ក​, របួស​តម្រងនោម និង​បញ្ហា​សុខភាព​ផ្សេងៗ ។​

សហគម​អ្នកប្រើប្រាស់ Penang ដំណើរការ​ត្រួតពិនិត្យ​មី​កញ្ចប់ ១០ មុខ នោះ​រកឃើញ ៣ មុខ​មាន​ផ្ទុក​សូ​ដ្យូ​ម​លើ ១០០០ មី​លី​ក្រាម ។ បរិមាណ​សូ​ដ្យូ​ម​ជា​មធ្យម ត្រូវបាន​រកឃើញ​ក្នុង​កញ្ចប់​ផ្សេងៗ គឺៗ ៣៣០ មី​លី​ក្រាម ។ តាម​របប​ទទួលទាន​បង្ការ​បច្ចុប្បន្ន​របស់​អាមេរិក (RDA) បរិមាណ​សូ​ដ្យូ​ម សម្រាប់​មនុស្ស​ធំ និង​កុមារ អាយុ​ពី ៤ ឆ្នាំ គឺ ២៤០០ មី​លី​ក្រាម ក្នុង​១​ថ្ងៃ ។ ការទទួល​ទាន​មី​ក​ញ្ចា​ប់​ជាប្រចាំ អាចធ្វើ​ឲ្យ​បរិមាណ​សូ​ដ្យូ​ម​ប្រើប្រាស់​ហួស​កម្រិត​ធម្មតា ព្រោះ​សូ​ដ្យូ​ម​មាន​វត្តមាន​នៅក្នុង​អាហារ​ប្រចាំថ្ងៃ​ផ្សេងៗ​ទៀត ពិសេស គឺ​អាហារ​កែច្នៃ​ស្រាប់ ។​

. ប្រឈម​ឆ្លង​ជាតិពុល​
​ចំណាប់អារម្មណ៍​ធំ​មួយ ចំពោះ​មី​កញ្ចប់ កឺ​វា​អាចបង្កើត​ប្រេង ឬ ខ្លាញ់ ប្រសិន​មិនត្រូវ​បាន​គ្រប់គ្រង​ត្រឹមត្រូវ ក្នុង​ដំណើរ​ការផលិត ។ នេះ​ជា​រឿង អាច​កើតឡើង ប្រសិន​ប្រេង​ចំអិន​មិន​ត្រូវបាន​អ្នក​ផលិត​រក្សា​នៅ​សីតុណ្ហភាព​សមស្រប ឬ មិន​ត្រូវបាន​ផ្លាស់ប្តូរ​ជាប្រចាំ ។​

. ធ្វើ​ឲ្យ​ទ្រុឌទ្រោម​ប្រព័ន្ធ​អង្គ​បដិបក្ខ​
​មី​កញ្ចប់ ត្រូវបាន​គ្របដណ្តប់ ដោយ​ស្រទាប់​ក្រ​មូ​ន​មួយ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​វា​ស្អិត​ជាប់​គ្នា ។ រឿងនេះ អាច​ឃើញច្បាស់​ពេល​ចាក់ទឹក​ក្តៅ​ចូល ។ ក្រោយ​១​រយៈពេល ក្រមួន​នឹង​អណ្តែង​លើ​ផ្ទៃ​ទឹក ។​

ស្តង់​ដ​សារ Codex ក៏​អនុញ្ញាត​ប្រើប្រាស់​ដល់ ១០.០០០ មី​លី​ក្រាម​/​គីឡូក្រាម សារជាតិ​គីមី Propylene glycol -​សមា​ធាតុ​ប្រឆាំង​កក​មួយ ដូចជា​សារជាតិ​រក្សា​សំណើម​ក្នុង​មី​កញ្ចប់ ។ Propylene glycol នឹង​ងាយ​ត្រូវបាន​សរីរាង្គ​ស្រូ​ម​យក និង​ផ្តុំ​ក្នុង​បេះដូង​, ថ្លើម និង​តម្រងនោម បង្ក​ជា​ភាពខុសប្រក្រតី និង​របួស ។ សារជាតិ​គីមី​នេះ ក៏មាន​លទ្ធភាព​ធ្វើ​ឲ្យ​ចុះខ្សោយ​ប្រព័ន្ធ​អង្គ​បដិបក្ខ ។​

​មី​កញ្ចប់ និង​កញ្ចប់​គ្រឿងទេស ក៏​ផ្ទុក​ប៊ីចេង​យ៉ាងច្រើន (MSG) ។ នោះ​ជា​សារជាតិ​បង្កើន​ក្លិន​រស​ជាំ​តិ ត្រូវបាន​ពួក​អ្នក​ផលិត​ប្រើប្រាស់ ហើយ ១ - ២% នៃ​ចំនួន​ប្រជាជន មានលទ្ធភាព​អាលែកហ្ស៊ី ជាមួយ​ប្រភេទ​ប៊ីចេង​នេះ ។​

. បង្ក​របួស​តម្រងនោម និង ស្ត្រូ​ក​
​ប្រើប្រាស់​សូ​ដ្យូ​ម ច្បើ​ន​ពេក មាន​ពាក់ព័ន្ធ​ដល់​ជំងឺស្ត្រូក ឬ របួស​តម្រងនោម​, នៅ​ម៉ាឡេស៊ី​, ប៉ានី​ស្ថាន មាន​អ្នកជំងឺ ១៣.០០០​នាក់ ត្រូវ​លាង​ឈាម ។ ក្នុង​១​ឆ្នាំៗ មាន​មនុស្ស ២៥០០ នាក់ ក្លាយជា​អ្នកជំងឺ​ខ្សោយតម្រងនោម​ដំណាក់កាល​ចុងក្រោយ ហើយ​ក្នុង​១​ម៉ោង នៅ​ម៉ាឡេស៊ី មាន ៦ ករណី នៃ​អ្នកជំងឺ​ថ្មី​ត្រូវ​ស្ត្រូ​ក ។​

. លទ្ធភាព​បង្ក​មហារីក​
​សារ​ជាតិគីមី​មួយចំនួន មាន​ក្នុង​មី​កញ្ចប់ មានលទ្ធភាព​បង្ក​មហារីក ។ ឧទាហរណ៍ សារជាតិ Dioxir និង​សារជាតិ​ធ្វើ​ឲ្យ​ស្វិត ។​

តាម​អង្គការ​សុខភាព​ពិភពលោក (WHO) តិច​បំផុត ៣០% នៃ​អ្នកជំងឺ​មហារីក​ទាំងអស់ អាច​ត្រូវបាន​ទប់ស្កាត់ ដោយ​វិធានការ​សាមញ្ញ ដូចជា​ការអនុវត្តន៍​របប​ទទួលទាន​មួយ​ត្រឹមត្រូវ ៕

(ខ្មែរស្ថាបនា​))

Friday, September 13, 2013

សក់​និង​ជំងឺ​ស្បែក​ក្បាល

សក់​ក្បាល​ជា​ចំណែក​មួយ​នៃ​ការ​លើក​សម្រស់​មនុស្ស​ជា​ទូទៅ ដោយ​ភាព​រលើប​រលូន​ល្អ។ សក់​ជ្រុះ​ខ្លាំង​ពេក​ អាច​នាំ​ឱ្យ​មើល​ទៅ​មនុស្ស​ចាស់​ជាងអាយុ ឬ​បើ​មាន​អង្គែ​ មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​អនាម័យ​ក្នុង​ខ្លួន។ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​គិត​ និងការ​យល់​ឃើញ​តែ​ប៉ុណ្ណោះ តាមពិត​សក់​ជ្រុះ ​ឬ​មាន​អង្គែ​លើក្បាល គឺ​បណ្តាលមក​ពី​​មាន​ជំងឺ។
លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ម៉ី ស៊ីថាច សូម​ជម្រាប​ជូន​អស់​លោក​អ្នក​នាង​អំពី​ជំងឺ​ផ្សេងៗ ដែល​អាច​កើត​មាន​នៅ​លើ​ស្បែក​ក្បាល​របស់​មនុស្ស​យើង។



ដំណើរ​ជីវិត​របស់​សក់​មួយ​សរសៃ​មាន​បី​ដំណាក់កាល ៖
-​ ដំណាក់កាល​លូតលាស់។ សក់​ក្បាល​ប្រមាណ​៨៥% ស្ថិត​ក្នុង​ដំណាក់កាល​លូត​លាស់​នេះ ដែល​មាន​រយៈ​ពេល​ពី ២​ទៅ​៧​ឆ្នាំ។
- ដំណាក់កាល​​​វិវឌ្ឍន៍។ ដំណាក់កាល​នេះ​មាន​រយៈ​ពេល​ពី ពីរ​ទៅ​បី​សប្តាហ៍ សម្រាប់​សក់ក្បាល​តែ​ប្រមាណ​១%​ប៉ុណ្ណោះ។
- ដំណាក់​កាល​ទី​បី គឺ​ដំណាក់​កាល​សំរាក។ ដំណាក់កាល​នេះ​អាច​អូស​បន្លាយ​ដល់​ពីរ​ឬ​បី​ខែ និង​ពាក់​ព័ន្ធ​លើ​សក់​ក្បាល​ ​ប្រមាណ​១៤%។
រាល់​សក់​មួយ​សសែ​ៗដែល​មាន​នៅ​លើក្បាល​របស់​យើង​ មិន​ដូច​គ្នា​។ មួយ​សសែ​នេះ​ស្ថិត​ក្នុង​ដំណាក់​កាលលូត​លាស់ មួយ​​សរសៃ​​នោះ​​ទៀត​ដល់​អាយុ​ត្រូវ​ជ្រុះ ដូច្នេះ​វា​ជា​ការធម្មតា​ទេ ដែល​យើង​ឃើញ​មាន​សក់​ជ្រុះ​ក្នុង​មួយ​ថ្ងៃៗ ប្រមាណ​ពី ៣០ ទៅ​៥០​សរសៃ​ ឬ​ក៏​ច្រើន​ជាង​នេះ​នោះ។

សក់​មួយ​សរសៃៗ​អាច​ដុះ​លូត​លាស់​​ ប្រែ​ប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត និង​ពី​កន្លែងមួយ​ទៅ​កន្លែង​មួយ​ ទៅ​តាម​ទីតាំង​នៃ​សក់​លើ​លលាដ៏ក្បាល។

កាត់​សក់​ខ្លី នឹង​ជួយ​ឲ្យ​សក់​លូត​លាស់​ឆាប់​ មិន​មែន​ជា​គំនិត​ត្រឹម​ត្រូវ​ទេ ព្រោះ​សក់​ដុះ​លូតលាស់​ដោយ​សារ​ឬស​របស់​វា។

ដំបូន្មាន​​ចុងក្រោយ​​ ដែលសំខាន់​នោះ គឺ​ការធ្វើ​ម៉ាស្សា​ស្បែក​ក្បាល​ ដើម្បី​ជួយ​ឲ្យ​មាន​ដំណើរ​ឈាម​ល្អ។ បើ​ដំណើរ​ឈាម​ល្អ វា​អាច​ជួយ​កម្ចាត់​កោសិកាងាប់ៗ​ និង​អាច​ជួយ​សក់​ថ្មីឲ្យ​ដុះបាន​ស្រួល។

ប៉ុន្តែ​សូម​ចង​ចាំ​ថា ការ​លូត​លាស់​នៃ​សក់​ក្បាល ក៏​ដូច​ការ​ជ្រុះ​ដែរ មាន​ពាក់​ព័ន្ធ​មួយ​ផ្នែក​នៅ​នឹង​កត្តា​អ័រមូន និង​ពូជ។
  
សត្រូវ​របស់​សក់

ជា​ប្រចាំ​ថ្ងៃ​ សក់ក្បាលត្រូវ​ប្រឈម​នឹង​បញ្ហា​អាកាសធាតុ​ជាច្រើន មានជា​អាទិ៍ កម្តៅ​ព្រះ​អាទិត្យ ខ្យល់ អាកាស​ធាតុ​ត្រជាក់។​ បរិយាកាស​ទាំង​នេះ​ ​អាច​ធ្វើ​ឲ្យ​សក់​ងាយ​នឹង​រង​គ្រោះ។
លើស​ពី​នេះ​ទៅ​ទៀត សក់​ក្បាល​ត្រូវ​ប្រឈម​នឹង​ការ​គំរាម​កំហែង​ពី​យន្តការ​មួយ​ចំនួន ដូច​ជា​ ទាញ​សិត កន្ទាក់ ចង​រឹត​ ដែល​បង្ក​ឲ្យ​សក់​ងាយ​បាក់។ បើ​សក់​កំពុង​សើម​ ជា​សក់​ដែល​ងាយ​រង​គ្រោះ​ ដូច្នេះ​គួរ​ប្រើ​ស្និតសក់​ដែល​មាន​ធ្មេញ​រង្វើលៗ ទើប​ប្រសើរ។

ការ​ប្រើ​ប្រាស់​ម៉ាស៊ីន ផ្លុំ​ ម៉ាស៊ីនអ៊ុត ទាញ ក្តៅៗ ធ្វើ​ឲ្យ​សក់​​មាន​សភាព​ស្ងួត​ខុស​ពី​ធម្មតា។ យកល្អ​មុន​នឹង​ប្រើ​កម្តៅ លើសក់ លោក​អ្នក​គួរ​តែ​ប្រើ​ផលិតផល​ព្យាបាល ឬ​ការពារ​សក់​ស្ងួត ដែលលាប​ដោយ​​មិន​ត្រូវ​ការ​លាង​ទឹក​ចេញ​ជាមុន​សិន។ ម៉ាស៊ីន​ផ្លុំសក់ ត្រូ​វ​ដាក់​ឲ្យ​បាន​ចម្ងាយ​យ៉ាង​ហោចណាស់ ១០ ទៅ​១៥​សង់ទីម៉ែត្រ ពី​ក្បាល។

​សត្រូវ​របស់​សក់​ក្បាល​មួយ​ទៀត គឺ​ផលិតផល​គីមី។ ផលិតផល​គីមី ដែល​គេ​ដាក់លាយ​សម្រាប់​ប្តូរ ឬ​លាប​ពណ៌សក់ នេះ​ ជា​ញឹក​ញាប់​ច្រើន​បង្ក​ឲ្យ​សក់​មាន​លក្ខណៈ​ទន់​ខ្យោយ ពោល​ គឺ​ងាយ​នឹង​ឆាប់​មាន​សភា​ព​ស្ងួត​ ស្រួយ។​ បើ​លោក​អ្នក​ចូល​ចិត្ត​ប្តូរ​ផ្លាស់​ពណ៌សក់ សូមមេត្តា​គិត​គូរ​រក​ប្រើ​ថ្នាំ​ចាំ​បាច់​ ដែល​​ផ្តល់​​សំណើម​ដល់​សក់ ឲ្យ​បាន​ជា​ប្រចាំ​ទើប​អាច​ជួយ​ការពារ​សុខភាព​សក់​ក្បាល​បាន​ល្អ៕

 (​ប្រភព វិទ្យុបារាំងអន្តរជាតិ )